វិធីហាន់ខ្ទឹមបារាំងមិនឲ្យផ្សាភ្នែក
ដល់ហៀរទឹកភ្នែកធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីនបានជាខ្ទឹមបារាំង ធ្វើឲ្យផ្សាភ្នែក?
សារធាតុស៊ីន ប្រូប៉ាណេធៀលស៍ អុកស៊ីដ (Syn-propanethial s-oxide C3H60S) នៅក្នុងខ្ទឹមបារាំង
គឺជាហេតុសំខាន់ដែលធ្វើឲ្យអ្នកហៀរទឹកភ្នែក។ តាមធម្មតា សារធាតុនេះនឹងជ្រាបចេញ
នៅពេលដែលកោសិការបស់ខ្ទឹមបារាំង ត្រូវបានធ្វើឲ្យបែក ដូចជាពេលបកសំបក ឬហាន់។
ដើម្បីបន្ថយកុំឲ្យផ្សាភ្នែកខ្លាំង អ្នកគួរយកខ្ទឹមបារាំង ទៅក្លាស្សេឲ្យត្រជាក់ ដើម្បីឲ្យកោសិកា
ខ្ទឹមបារាំង រឹងធ្វើឲ្យមិនសូវក្រហាយភ្នែក ព្រោះតែសារធាតុនេះ សាយភាយបានតិចតូច។
ឬម៉្យាងទៀត បន្ទាប់មកពីបកសំបករួច អ្នកគួរយកខ្ទឹមបារាំង ទៅលាងទឹកសឹមយកមកហាន់
ឬបើកកង្ហា ដើម្បីបក់ផាត់សារធាតុនេះចេញពីខ្លួនអ្នក៕
ไม่มีความคิดเห็น:
แสดงความคิดเห็น