ដំបូន្មានរបស់ម្តាយ
សុកទើបតែអាយុ ៧ឆ្នាំប៉ុណ្ណោះ។ នៅពេលថ្ងៃរសៀលគេបានលេងជាមួយនិងក្មេងៗដទៃទៀតដោយធ្វើជារៀបការ។ ម្តាយសុកក៏ដឹង លុះដល់ពេលយប់ឡើងបាយជុំគ្នា ម្តាយក៏ឆ្លៀតឱកាសនោះ ប្រដៅកូនបន្តិចបន្តួច ដើម្បីឲ្យសុកបានដឹងខ្លះៗ។
ម្តាយ៖ ពេលកូនធំឡើងមានការងារធ្វើហើយ កូនត្រូវចេះរើសគូស្រករណា៎!
សុក៖ តើអ្វីទៅជាគូស្រករហ្នឹងម៉ាក់?
ម្តាយ៖ គឺប្រពន្ធដូចដែលកូនលេងរៀបការនោះអី!
សុក៖ អូ៎...! បាទ...! ចុះគេរើសវារបៀបម៉េចទៅម៉ាក់?
ម្តាយ៖ ត្រូវមានចរិតល្អ រៀនសូត្រចេះដឹងជ្រៅជ្រះ ដឹងទេកូន!
សុក៖ បាទម៉ាក់!
ម្តាយ៖ តែពិសេសទៅទៀតនោះត្រូវចេះមើលពូជពង្សគេណាកូន
សុក៖ ម៉ាក់អើយម៉ាក់...! អាចំណុចចុងក្រោយនេះកូនពិបាករកណាស់ ព្រោះគ្មានអ្នកណាគេ ស្រាតខោឲ្យយើងមើលពូជគេទេម៉ាក់អើយ...!
ម្តាយ៖ អ្ហា...!...???
» 7x6=42 នាំឲ្យ 6x7=24
នៅក្នុងថ្នាក់រៀនមួយ មានអ្នកគ្រូម្នាក់កំពុងបង្រៀនគណិតវិទ្យា ទៅកាន់សិស្សថ្នាក់ទី ៣។ អ្នកគ្រូបានលើកជាសំណួរមួយចោទសួរទៅកាន់សិស្សទាំងអស់គ្នា៖
អ្នកគ្រូ៖ មើល! ប្អូនៗតើ 7 x 6 ត្រូវជាប៉ុន្មានដែរ?
សិស្សទី១៖ បាទ! ស្មើនឹង 42 អ្នកគ្រូ
អ្នកគ្រូ៖ ពិតជាល្អណាស់! មើលប្អូនណាដឹងថា 6 x 7 ត្រូវជាប៉ុន្មានវិញ?
សិស្សទី២៖ បាទអ្នកគ្រូ! បាទអ្នកគ្រូគឺ ស្មើនឹង 24 !
អ្នកគ្រូ៖…!!!
» ចង់ឲ្យវាបួស
មានបុរសម្នាក់ពូកែខាងខិលខូច លួចទ្រព្យសម្បត្តិគេ ហើយក៏ត្រូវនគរបាលចាប់យកទៅអប់រំ។ ពេលចេញមកវិញ ដោយខ្លាចប្រជាជនស្គាល់មុខ គាត់ក៏បានទៅបួសនៅវត្តដាច់ស្រយាលមួយ។
ថ្ងៃមួយគាត់ផឹកស្រា គាត់ក៏ទៅកាប់មាន់មកក្លែមស្រា តែពេលកំពុងបោចរោមមាន់ស្រាប់តែចៅអធិការវត្តមកដល់។
ចៅអធិការ៖ នែនេន! តើនេនកំពុងធ្វើអ្វីហ្នឹង? ដឹងទេថាខុសនឹងវិន័យសង្ឃ!
លោកនេន៖ ករុណាព្រះតេជគុណ អត្មាមិនមែនស្ងោរមាន់ក្លែមស្រាទេ គឺមាន់នេះវាប្រាប់អត្មាថា វាចង់បួសទើបអត្មាបោចរោមតាមបំណងវាទៅ។
ចៅអធិការ៖ អុញ!!!!
» ឆ្នេរសមុទ្រសម្រាប់បុរស
នៅឆ្នេរសមុទ្រមួយមានមនុស្សងូតទឹកលេងយ៉ាងច្រើនកុះករទាំងប្រុស ទាំងស្រី។ ក្នុងពេលនោះ មាននារីជនជាតិ បារាំងម្នាក់ដែលកំពុងហែលទឹក បានរបូតខោប៊ីគីនីរបស់នាងបាត់។ ដោយមិនដឹងធ្វើយ៉ាងណាដើម្បីឡើងគោកវិញបាន ភ្លាមនោះនាងបានឃើញផ្លាកប្រាប់ដំណឹងមួយផ្ទាំង ដែលអណ្តែតលើផ្ទៃទឹក នាងក៏ស្រវាយកផ្លាកនោះមកបិទបាំងពេលឡើងគោកវិញ។ ពេលមកជិតដល់ឆ្នេរ ស្រាប់តែមានប្រុសៗនាំគ្នាសើច ហើយមើលសំដៅមកល្វែងក្រោមរបស់នាង នាងឆ្ងល់យ៉ាងខ្លាំង ក៏អោនមើលទៅផ្ទាំងដែលនាងបាំងនោះ ស្រាប់តែឃើញពាក្យសរសេរថា “កន្លែងសម្រាប់ប្រុសៗ” ភ្លាមនោះ នាងក៏អង្គុយចុះ រួចត្រលប់ផ្លាកនេះ ហើយដើរបន្តទៀត។ ប្រុសៗនៅតែសើចដដែល ព្រោះផ្លាកដែលនាងបានត្រលប់នោះ នៅម្ខាងថ្មីសរសេរថា “ជម្រៅ ២ ម៉ែត្រ”។
» ទាឃើញទឹកមិនបាន
ព្រឹកថ្ងៃមួយចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនឲ្យស្ងោរធាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹកធ្វើឲ្យឆ្នាំងឆេះផ្សែងហុយទ្រលោម។
នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកសួរឡើង៖
ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលហើយ វានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។
ចៅហ្វាយស្រី៖ អុញ!
»
អាយុរបស់កណ្តុរ
នៅក្នុងសាលាបឋមសិក្សាមួយកន្លែង ក្នុងថ្នាក់រៀនមួយ មានអ្នកគ្រូម្នាក់បានសួរសំណួរទៅសិស្សតូចៗថា៖
អ្នកគ្រូ៖ មើល! កូនៗទាំងអស់គ្នា! តើកូនៗដឹងទេថាអាយុរបស់កណ្តុរ មានប៉ុន្មានឆ្នាំ?
ពេលនោះក៏មានក្មេងតូចៗ ពីរបីនាក់បានលើកដៃ ហើយឆ្លើយដូចខាងក្រោម៖
សិស្សទី១៖ បាទ! អ្នកគ្រូ! កណ្តុរមានអាយុប្រហែលពីរឆ្នាំ!!!
សិស្សទី២៖ បាទ! អ្នកគ្រូ! កណ្តុរមានអាយុប្រហែលបីឆ្នាំ!!អ្នកគ្រូ៖ តើមានកូនៗណាដឹងទៀតទេ?
ស្រាប់តែសិស្សទី៣ ម្នាក់ទៀតលើកដៃហើយឆ្លើយថា៖
សិស្សទី៣៖ បាទ! អ្នកគ្រូ! បើតាមខ្ញុំដឹងនោះ ខ្ញុំគិតថាអាយុរបស់កណ្តុរ វាស្ថិតនៅលើសត្វឆ្មា ជាអ្នកកំណត់ អ្នកគ្រូ!!
អ្នកគ្រូ៖ ......!!!!
» ខ្លាចខូចខាត
ម្ចាស់ហាងលក់សម្លៀកបំពាក់តម្លៃថ្លៃៗមួយកន្លែង ត្រូវចោរប្លន់។ នៅពេលក្រុមប៉ូលិសមកដល់ ហើយកំពុងរុករកចាប់ក្រុមចោរប្លន់ទាំងនោះ ស្រាប់តែម្ចាស់ហាងនិយាយ៖
ម្ចាស់ហាង៖ លោកប៉ូលិសបើសិនចង់បាញ់ក្រុមចោរទាំងនោះ សុំឲ្យជួយបាញ់ត្រង់ជើងរបស់វាបានហើយ កុំបាញ់ខ្លួនឲ្យសោះ។
ប៉ូលិស៖ អេហ៍! ហេតុអ្វីទៅ?
ម្ចាស់ហាង៖ ព្រោះពួកក្រុមចោរទាំងនោះវាបានយកអាវរបស់ខ្ញុំ ពាក់រត់គេចចេញទៅ បើសិនបាញ់ចំអាវច្បាស់ជាធ្លុះធ្លាយលែងមានអ្នកទិញជាក់ជាពុំខាន៕
» ទទួលស្នេហ៍ឬទេ?
ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ថិតក្នុងអការៈងងើនៅឡើយ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វីបងឯងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើ?
ស្វាមីបើកភ្នែក និងប្រញាប់សួរទៅភរិយាវិញភ្លាម៖
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)
» ការដាក់ទោសដែលគួរឱ្យភ័យខ្លាច
បុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)
» ខុសគ្នា
មិត្តសម្លាញ់ពីរនាក់សួរគ្នា៖
មិត្តទី១៖ អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា ពួកម៉ាក?
មតិ្តទី២៖ ខុសគ្នាស្រឡះតែម្តង។
មិត្តទី១៖ ចុះវាខុសគ្នាយ៉ាងម៉េចទៅ?
មិត្តទី២៖ អូដ្ឋអាចមិនផឹក ហើយនៅធ្វើការរាប់ខែ ចំណែកឯមនុស្សប្រមឹកវិញអាចផឹករាប់ខែតែអត់ធ្វើការអ្វីទាំងអស់
នំប៉ាវប៉េដេ
បុរសខិលខូចម្នាក់ ពូកែខាងញ៉ែ ហើយបានទៅញ៉ែនារីលក់នំប៉ាវម្នាក់ដែលដាក់លើថាស និងកំពុងស្រែកពពាយនាយនៅតាមមាត់ទន្លេ។
បុរសខិល៖ នំប៉ាវ! លក់មួយប៉ុន្មាន?
អ្នកលក់៖ ចាស! មួយ ១៥០០៛! ទិញប៉ុន្មានដែរពូ?
បុរសខិល៖ ខ្ញុំទិញពីរ យកអាមួយនោះន៎!
បុរសខិលនិយាយ ព្រមទាំងលើកដៃចង្អុលទៅកាន់ទ្រូងនាងក្នុងន័យលែបខាយ ប៉ុន្តែគេមិននឹកស្មានថានាងយល់ព្រមឡើយ។ នាងបានចង្អុលឲ្យគាត់ទៅរកកន្លែងស្ងាត់ រួចលូកដៃខ្វេះយកនំប៉ាវពីរឲ្យបុរសខិល។
បុរសខិល៖ អូយ! នំអីក៏ស្អុយក្លៀកម្លេះ?
អ្នកលក់៖ ចាស! អាហ្នឹងនំប៉ាវ (ប៉េដេ) ណាចាស!
បុរសខិល៖ អុញ!!!
» ផ្ញើថើប ១០០ ខ្សឺត
ជូនចំពោះប្រពន្ធសម្លាញ់ចិត្តបង!
ខែនេះបងមិនអាចផ្ញើប្រាក់ខែឲ្យអូនដូចរាល់ខែបានទៀតទេ តែបងសូមផ្ញើជំនួសនូវស្នាមថើបពីចម្ងាយ ចំនួន ១០០ ខ្សឺតវិញ។
ពីប្តីរបស់អូន
ឃុនពីម៉ូច
១ ខែក្រោយមក ប្រពន្ធសរសេរតទៅវិញថា៖
ជូនចំពោះប្តីសម្លាញ់ចិត្តអូន!
អូនសូមអរគុណចំពោះស្នាមថើបទាំង ១០០ ខ្សឺតដែលបងបានផ្ញើមកអូន។ អូនសូមផ្ញើជូនបងវិញនូវព័ត៌មាននៃការចំណាយកន្លងមកដូចខាងក្រោម៖
១. អ្នកប្រមូលសម្រាមគាត់ព្រមថើបអូន ២ ខ្សឺត ជំនួសថ្លៃសំរាម ១ ខែ។
២. លោកខាងទូរទស្សន៍ខ្សែកាបព្រមថើប ៧ ខ្សឺត ដោយអត់យកថ្លៃខ្សែកាប។
៣. ពូម្ចាស់ផ្ទះជួល សុខចិត្តថើបមួយថ្ងៃ ២ ទៅ ៣ ដង ជំនួសថ្លៃជួលផ្ទះ ១ខែពេញ។
៤. បងខាងអគ្គិសនី ថើបតែមួយមុខ គាត់មិនព្រមទេ គាត់សុំថែមអីៗទៀត ខ្ញុំក៏បានជូនគាត់តាមសំណូមពរ។
៥. ថ្លៃចំណាយរាយរង សរុបទៅ ៤០ ខ្សឺតទៀត។
សូមបងកុំបារម្ភពីអូនអី អូននៅសល់ ៣៥ ខ្សឺតទៀតចាយមិនទាន់អស់។ អូនអាចទុកវាប្រើរហូតដល់ដាច់ខែហ្នឹងទៀតបានល្មមបរិបូណ៍។
សូមបងជួយឲ្យដំបូន្មានអូនផងថាអូនត្រូវបន្តធ្វើដូចអញ្ចឹងតទៅទៀត ឬយ៉ាងណា។
ពីប្រពន្ធ: បង សុភា
រៀបរៀងដោយ៖ មួង ណារ៉េត
» កម្មរបស់ត្រី
តាប្រុញ លួចចូលទៅស្ទូចត្រីនៅស្រះទឹកក្នុងវត្ត បានមួយសម្ល។ ក្នុងពេលដើរត្រឡប់ចេញពីវត្ត ក៏ជួបចៅអធិការវត្តល្មមតែម្ដង។ តាប្រុញភ័យស្លន់ស្លោ រកនិយាយអ្វីមិនត្រូវ ឃើញដូច្នេះចៅអធិការក៏ស្ដីបន្ទោសឱ្យថា៖
ចៅអធិការ៖ ចាប់ត្រីក្នុងវត្តដឹងទេវាបាបកម្មណាញោមប្រុញ។
តាប្រុញ៖ កូណា! ពិតមែនហើយតេជគុណ តែថាមកបន្ទោសកូណាម្នាក់ឯងក៏មិនត្រូវដែរ។
ចៅអធិការ៖ ហេតុអ្វីនិយាយបែបនេះញោមប្រុញ?
តាប្រុញ៖ គឺនែ៎! មកពីកម្មរបស់ត្រីទាំងនោះផង ដែលវាលោភលន់មកស៊ីជន្លេនរបស់កូណា។
ចៅអធិការ៖ អុញ!
» យកមកប្ដូរទាល់តែត្រូវចាប់ខ្លួន
ប៉ូលិសបានចាប់ជនសង្ស័យលួចទំនិញក្នុងហាងមួយកន្លែង។ ប៉ុន្តែក្រុមប៉ូលិសមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះជនសង្ស័យលួចតែអាវក្នុងស្ត្រី។ នាយប៉ូលិសម្នាក់បានសួរទៅកាន់ជនសង្ស័យថា៖
ប៉ូលិស៖ ឯងលួចទំនិញក្នុងហាងនេះប៉ុន្មានលើកហើយ?
ជនសង្ស័យ៖ ៣លើកហើយបាទ!
ប៉ូលិស៖ ហ៊ឹះ! លួចម្ដងៗច្រើនទេ?
ជនសង្ស័យ៖ អត់ទេបាទ! ត្រឹមតែអាវក្នុងស្ត្រីមួយប៉ុណ្ណោះ។
ប៉ូលិស៖ អេហ៏! ឯងលួចអាវក្នុងស្ត្រីធ្វើអ្វីរបស់អ៊ីចឹង! តើឯងលួចយកទៅពាក់ខ្លួនឯង ឬយ៉ាងដូចម្ដេច បានជាលួចអាវក្នុងស្ត្រីដល់ទៅ ៣ លើក?
ជនសង្ស័យ៖ ខ្ញុំលួចទៅឱ្យប្រពន្ធពាក់មិនត្រូវ ទើបនាំមកដូរត្រឡប់ទៅមកៗ៣លើកនេះ ទាល់តែប៉ូលិសចាប់បានតែម្ដងទាន!។
» រួចគ្នា
បុរសអ្នករស់នៅទីជនបទម្នាក់បានមកគោះទ្វារផ្ទះសេដ្ឋីក្នុងស្រុកភូមិជាមួយគ្នា ដែលកំណាញ់ម៉ៅស្វិតម្នាក់ឡើង៖
បុរស៖ កាលពីព្រឹកមិញ ឆ្កែរបស់លោកសេដ្ឋីបានរួចចេញក្រៅផ្ទះទៅខាំប្រពន្ធខ្ញុំកំពុងដើរ តាមផ្លូវ ឥឡូវនេះលោកសេដ្ឋីត្រូវតែសងថ្លៃព្យាបាលឱ្យប្រពន្ធខ្ញុំជាការចាំបាច់ ហើយ។
សេដ្ឋី៖ (ញញឹមយ៉ាងចំអក មុននិយាយឡើង) រឿងប៉ុណ្ណឹងសោះមានរឿងអ្វីធំដុំ! បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅយកឆ្កែរបស់ឯងឱ្យមកខាំប្រពន្ធខ្ញុំវិញចុះ ដើម្បីឱ្យបានរួចគ្នា។ ឯងចង់ឱ្យឆ្កែឯងខាំច្រើនចង្កូមក៏បានដែរ កុំឱ្យឯងចាញ់ប្រៀប៕
» ហេតុអ្វីមិនខ្លាច?
ថ្ងៃមួយជាងឈើ និងជាងជួសជុលបណ្តាញទឹកបានជជែកគ្នា៖
ជាងឈើ៖ ប៉ារបស់ឯងស្លាប់ដោយសារអ្វី?
ជាងទឹក៖ គាត់ស្លាប់ដោយសារលង់ទឹកណាសម្លាញ់។
ជាងឈើ៖ ហើយចុះឯងមិនខ្លាចទឹកទេឬ បានជាធ្វើជាងជួសជុលបណ្តាញទឹកបែបនេះ?
ជាងទឹក៖ អេហ៍! ហើយចុះប៉ារបស់ឯងគាត់បានបាត់បង់ជីវិតដោយសារអ្វីដែរ?
ជាងឈើ៖ គឺគាត់ដេកខ្យល់គរស្លាប់លើគ្រែ។
ជាងទឹក៖ អឺនែ៎! ចុះអញ្ចឹងហេតុអ្វីឯងហ៊ានដេកនៅលើគ្រែទៀតពេលនេះ។
» ផ្លាស់ប្តូរមុខមាត់សម្បើមណាស់
អ្នកមេម៉ាយម្នាក់ត្រូវការឲ្យវិចិត្រករគូររូបភាពស្វាមីរបស់ខ្លួនដែលបាត់បង់ជីវិតជាច្រើនឆ្នាំមកហើយ៖
វិចិត្រករ៖ បាទបាន! បងស្រីមានរូបថតរបស់គាត់ទេ?
អ្នកមេម៉ាយ៖ គ្មានទេ ព្រោះតែអញ្ចឹងហើយ ទើបខ្ញុំឲ្យលោកគូររូបប្ដីខ្ញុំឡើង។
វិចិត្រករ៖ បើអញ្ចឹងនោះ បងស្រីអាចប្រាប់លក្ខណៈមុខមាត់ស្វាមីដល់ខ្ញុំបន្តិចបានទេ។
អ្នកមេម៉ាយ៖ ភ្នែករបស់គាត់ខ្មៅ សក់ពណ៌ខ្មៅ មានពុកមាត់ដុះរ៉ុយៗ ហើយចូលចិត្តញញឹមជាប់ជានិច្ច។
វិចិត្រករ៖ អូខេ! អត់មានបញ្ហា។
ក្រោយពីនោះមួយសប្ដាហ៍ វិចិត្រករបានគូររូបរួចរាល់ ហើយណាត់ឲ្យអ្នកមេម៉ាយមកយករូបភាព។ អ្នកមេម៉ាយមកដល់ មើលរូបភាពក៏លាន់មាត់ឡើង៖
អ្នកមេម៉ាយ៖ អេហ៍! ច្រើនឆ្នាំមកនេះស្វាមីខ្ញុំផ្លាស់ប្តូរមុខមាត់ច្រើនណាស់រហូតទាល់តែខ្ញុំមើលមិនស្គាល់។
» គិតខុស
នាយឆាង បានប្រាប់សម្លាញ់របស់គេនាល្ងាចថ្ងៃមួយ ពីទុក្ខលំបាកដែលរស់នៅជាមួយភរិយា ក្រោយពីរៀបការរួច។
នាយឆាង៖ ប្រពន្ធរបស់ខ្ញុំចូលចិត្តរអ៊ូររទាំណាស់ ម៉្ងៃៗជេរនេះ ជេរនោះ ឥតឈប់ឈរ់មាត់។ អញ្ចឹងហើយ ខ្ញុំក៏សម្រេចចិត្តទៅទិញឆ្កែមួយក្បាលទុកចញ្ចឹមនៅផ្ទះ ដោយសង្ឃឹមថាទុកឲ្យប្រពន្ធជេរឆ្កែជំនួសខ្ញុំវិញ ប៉ុន្តែការគិតនេះបែរជាខុសទាំងស្រុងទៅវិញ។
មិត្តភក្តិ៖ អេហ៍! ហើយចុះវាយ៉ាងម៉េចទៅវិញ?
នាយឆាង៖ អឺនែ៎! មកពីឆ្កែមួយក្បាលនោះវាបានធ្វើឲ្យប្រពន្ធខ្ញុំស្រឡាញ់ជាងខ្ញុំ ហើយបែរមកជេរខ្ញុំចាស់ដៃទ្វេគុណជាងមុនទៅទៀត។
មិត្តភក្តិ៖ !!!៕
» ទាយចំម៉ាច់
ស្ត្រីវ័យក្មេងខ្ចីធ្វើការក្នុងហាងខារ៉ាអូខេម្នាក់ បានទៅឲ្យគ្រូទាយដ៏ល្បីឈ្មោះទស្សន៍ទាយពីដំណើរជីវិតដ៏គ្រោតគ្រាតរបស់ខ្លួន។
គ្រូទាយ៖ បើតាមជើងលេខនៅពេលនេះក្រុមមនុស្សដែលនៅក្បែរខ្លួនអ្នកបំផុត អាចត្រូវខកបំណង ឬអស់សង្ឃឹមចំពោះខ្លួនអ្នកខ្លាំងណាស់។
ស្ត្រីវ័យក្មេង៖ អូហ៍! ពិតជាចំម៉ាច់តែម្តងលោកគ្រូ ព្រោះថ្ងៃនេះខ្ញុំភ្លេចយកកាបូបលុយមកជាមួយ ឥឡូវនេះគ្មានមួយកាក់មួយសេនក្នុងខ្លួនទេ ហើយសូម្បីតែទ្រនឹបលោកគ្រូក៏គ្មានដែរ។
គ្រូទាយ៖ អុញ!!!
» មិនឱ្យនៅ
ក្នុងថ្នាក់រៀនមួយ គ្រូបានសួរទៅកាន់សិស្សតូចៗរបស់ខ្លួន៖
គ្រូ៖ មើលប្អូនចូច ៣+១ ត្រូវជាប៉ុន្មាន?
កូនសិស្សប្រុស៖ ..........
គ្រូ៖ ប្អូនគិតមើលឱ្យស្រួលទៅ ឧទាហរណ៍ថា ក្នុងផ្ទះប្អូនមានគ្នាទាំងអស់ ៣នាក់ ស្រាប់តែថ្ងៃមួយមានលោកយាយរបស់ប្អូនមករស់នៅក្នុងផ្ទះរបស់ប្អូនដែរ តើថែមម្នាក់ទៀតដូចនេះទៅជាប៉ុន្មាន?
កូនសិស្សប្រុស៖ គឺនៅតែ៣នាក់ដដែល អ្នកគ្រូ ។
គ្រូ៖ អេហ៍! ហេតុអ្វីទៅ ?
កូនសិស្សប្រុស៖ ព្រោះថាអ្នកម៉ាក់ខ្ញុំមិនព្រមឱ្យលោកយាយរបស់ខ្ញុំមករស់នៅជាមួយដាច់ខាត ។
គ្រូ៖ អុញ!
បងធម៌
ម៉ែ៖ កូន! ម៉ែឃើញកូនស្រីស្និទ្ធស្នាលជាមួយបុរសម្នាក់នោះដូចជាហួសព្រំដែនបន្តិចហើយដឹង ? កូននៅក្មេង កូនត្រូវខំរៀន!
កូនស្រី៖ ម៉ែកុំបារម្ភអី ! បុរសនោះសុំកូនធ្វើជាប្អូនធម៌ហើយម៉ែ !
ម៉ែ៖ ទេមិនបានទេកូន ! គ្រោះថ្នាក់ណាស់ណាកូន ! ម៉ែចាំមិនភ្លេចទេកាលពីមុន ប៉ារបស់កូន អឺៗ...នែ... ក៏បានសុំម៉ែធ្វើជាក្មួយធម៌ដែរណា !!
» ពងខ្ញុំមិនញាស់
មានគ្រួសារមួយមានសមាជិកបីនាក់ គឺឱពុក-ម្តាយ និងកូនប្រុសម្នាក់ បីនាក់ឱពុក-ម្តាយនិង កូននេះ បានចែកពេល វេលារៀងខ្លួនៗ សម្រាប់ធ្វើការងារ គឺឱពុកចូលព្រៃកាប់អុស ម្តាយដាំបនែ្លនៅផ្ទះ និងកូនប្រុសទៅសាលារៀន មាន ថៃ្ងមួយអ្នកគ្រូ បានបងៀ្រនសិស្សអំពីរបៀបនៃការភ្ញាស់ពង ដើម្បីឲ្យសិស្សទាំងនោះ ចេះភ្ញាស់ពងដោយខ្លួនឯង ក្រោយ ពេលធ្វើការពន្យល់ចប់សព្វគ្រប់ អ្នកគ្រូក៏បានឲ្យសិស្សគ្រប់ៗគ្នាធ្វើការអនុវត្តន៍តាមមេរៀននេះនៅផ្ទះរៀងៗខ្លួនដោយទុករយៈ ពេល 30 ថៃ្ងសម្រាប់ធ្វើការភ្ញាស់ពងនេះ ទៅដល់ផ្ទះកេ្មងប្រុសនោះ បានប្រាប់ម្តាយរបស់គេថា ម៉ែថៃ្ងនេះ អ្នកគ្រូខ្ញុំ បាន បងៀ្រន កូនអំពីរបៀបភ្ញាស់ពង ហើយអ្នកគ្រូឲ្យរកពងមួយសម្រាប់ភ្ញាស់មួយផងណាម៉ែ ម៉ែរបស់កេ្មងនោះ បានប្រាប់វិញ ថា ម៉ែគ្មានពងសម្រាប់ឲ្យកូនទេ ហើយនិយាយលេងទៅកាន់កូនថា ពងរបស់ឯងមានយកទៅភ្ញាស់ទៅដោយសារកេ្មងមាន ភាពល្ងង់ខ្លៅ ក៏ស្តាប់តាមពាក្យរបស់ម្តាយ ហើយអនុវត្តន៍តាមអ្វី ដែលគ្រូរបស់គេបានបន្យល់បង្អាញ ដល់ថៃ្ងកំណត់កេ្មង នោះ មានការព្រួយបារម្មណ៍ខ្លាំងណាស់ ដោយសារតែពងគេមិនញាស់ នៅពេលទៅដល់សាលា អ្នកគ្រូ បានសួរទៅ កាន់កេ្មងនោះថា ឯណាលទ្ធផលដែលអ្នកគ្រូបានដាក់ឲ្យធើ្វ កេ្មងនោះមិនបាននិយាយអ្វីទៅកាន់អ្នកគ្រូទេ គឺគេស្រាតខោឲ្យ អ្នកគ្រូមើលតែម្តង ហើយសួរអ្នកគ្រូគេថា ហេតុអី្វបានជាពងខ្ញុំ្ញញាស់អ្នកគ្រូ អ្នកគ្រូឃើញដូចេ្នះ ក៏អស់សំណើចហើយបាន និយាយទៅកាន់ កេ្មងនោះថា មូលហេតុដែលពងនេះមិនញាស់ គឺដោយសារតែនេះជាពងរបស់ឯង
» មិនគួរឲ្យជឿសោះ
មានគ្ររួសារមួយតែងតែមានបញ្អាឈ្លោះប្រកែកគ្នាឥតឈប់ឈរជារៀងរាល់ថៃ្ង ដោយសារតែប្រពន្ធមិនយកចិតទុកដាក់ ចំពោះការងារនៅក្នុងផ្ទះ និងមានគំនិតផិតក្បត់ជាមួយនិងប្តី មានថៃ្ងមួយ មិត្តភក្តិរបស់បុរសជាប្តីបានទូរស័ព្ទមក ប្រាប់ថា ប្រពន្ធរបស់ខ្លួនកំពុងតែដើរលេងយ៉ាងសប្បាយជាមួយនិងប្រុសកេ្មងនៅសួនច្បារមាត់ទនេ្ល ភ្លាមនោះបុរសជាប្តី បានទូរស័ព្ទ ទៅសួរ ពេលនោះទូរស័ព្ទតេមិនចូល ក៏មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនិងប្រពន្ធ នៅពេលពេលទៅដល់ផ្ទះ បុរស ជាប្តីក៏សួួរទៅកាន់ប្រពន្ធថា ឯងទៅណាព្រឹកម៉ិញ ហេតុអីទូរស័ព្ទតេមិនចូល ប្រពន្ធ ក៏បានឆ្លើយប្រាប់ថា ទៅផ្ទះមិត្តភក្តិ ហើយទូរស័ព្ទអស់ថ្ម បុរសជាប្តី កើតមានគំនិតសង្ស័យ ក៏ជូលអ្នកតាមដាន ឲ្យតាមដានថតយករូបភាពសកម្មភាពរបស់ ប្រពន្ធខ្លួន ដើម្បីទុកជាឯកសារ មួយសបា្តហ៍ក្រោយមកអ្នកថតរូប បានយករូបភាពជាច្រើន មកឲ្យបុរសជាប្តី បន្ទាប់ពី បានមើលរូបរួចហើយ បុរសជាប្តី ក៏លាន់មាត់យ៉ាងភ្ញាក់ផ្អើលយ៉ាងខ្លាំងថា មិនគួរឲ្យជឿសោះ! មិនគួរឲ្យជឿសោះ! ពេល នោះអ្នកថតរូប ក៏សួរទៅកាន់ បុរសជាប្តីថាមិនគួរឲ្យជឿយ៉ាងម៉េច បើរូបភាពវាបង្អាញច្បាស់ក្រែឡតនៅនិងមុខទៅហើយ ហ្នឹង!
» ឋានសួហ៍មិនឡើង សុខចិត្តចុះនរក
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 27
មានស្រ្តីម្នាក់ ខិតខំធ្វើបុណ្យយ៉ាងខ្លាំង ដើម្បីឲ្យជាតិក្រោយក្លាយទៅជាទេពអប្សរនៅឋានសួគ៍ គោលបំណងរបស់គាត់ បានក្លាយទៅជាការពិត ដោយសារទេវតានៅឋានសួហ៍ បានមើលឃើញនូវការខិតខំប្រឹងប្រែងរបស់គាត់ នៅពេលដែល ស្រ្តីនោះ ទទួលមរណៈភាព ទេវតា បានចុះមកនាំគាត់លាងសំអាតខ្លួន និងរៀបរាប់អំពីលក្ខខណ្ឌទាំងឡាយ នៅពេលដែល ខ្លួនក្លាយទៅជាទេវតានៅឋានសួគ៍ ក្នុងពេលេធ្វើដំណើរស្រ្តីនោះ បានព$នូវសំឡេងស្រែកយំរបស់ស្រ្តីជាច្រើន ដែលពោ ពេញទៅដោយភាពឈឺចាប់បំផុត ស្រ្តីបានសួរទេវតាថា : តើហេតុអី្វបានជាស្រី្តទាំងនោះ ស្រែកយំខ្លាំងដូចេ្នះ ? ទេវតាឆ្លើយ : នេះគឺជាឈឺចាប់របស់អ្នកដែលត្រូវក្លាយទេវតា ស្រ្តីបានសួរទៀតថា : បើក្លាយខ្លួនទៅទេវាតាហើយ ហេតុអី្វ ក៏នូវមានភាពឈឺចាប់បែបនេះទៀត ? ទេវតាឆ្លើយ : មុនក្លាយទៅជោទេវតា គឺត្រូវគេស្វានចោះឆ្អឹងខ្នង ដើម្បីពាក់ស្លាបជាមុនសិន ស្រ្តីនោះ មានការភ័យក្លាចយ៉ាងខ្លាំង នៅពេលដែលបានព$ពាក្យដូចេ្នះ ហើយយាយទៅកាន់ទេវតាថា បើឡើងឋានសួគ៍ មានការលំបាកដូចនេះ ខ្ញុំមិនឡើងទេ ខ្ញុំសុខចិត្តចុះនរកវិញ ទេវតាបានឆ្លើយប្រាប់វិញថា ចុះឋាននរកក៏បានដែរ ក៏ប៉ុនែ្តក្នុង មួយថៃ្ងត្រូវគេចាប់រំលោភចំនួន 100 ដង ស្រី្តបានឆ្លើយយ៉ាងលឿនថា សុខចិត្តចុះនរកវិញ សុខចិត្តឲ្យគេចាប់រំលោភចុះ! ជាជាងឲ្យគេចាប់ស្វានឆ្អឹងខ្នងបំពាក់ស្លាប
» កូនចង្រៃ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 28
មានឱពុក និងកូនប្រុសកំលោះម្នាក់រស់នៅជាមួយគ្នា ឱពុកគឺជាគ្រូបងៀ្រន និងកូនប្រុសជាសិស្សដែលរៀនពូកែបំផុត នៅ ក្នុងសាលារៀនរបស់គាត់ ពីរនាក់ឱពុក និងកូន ពុំសូវមានអារម្មណ៍ល្អជាមួយនិគ្នានោះទេ ពីព្រោះថា ឱពុកចេះតែគិត ថា កូនកំលោះរបស់គាត់ជាកូនចង្រៃបំផុតនៅក្នុងចំណោមមនុស្សជាច្រើនទៀត បើទោះបីជាកូនកំលោះរបស់គាត់ជាមនុស្ស ដែលរៀនពូកែជាងគេនៅក្នុងសាលារបស់គាត់ក៏ដោយ នៅក្នុងសាលារៀន ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សជាច្រើនទៀត ចេះតែមានចំងល់ឆ្ងល់ថា ហេតុអី្វបានជាឱពុករបស់កំលោះនោះ មិនចូលចិត្តកំលោះនោះ ហើយចាត់ទុកកំលោះថា ជាកូន ចង្រៃ មានថៃ្ងមួយ មិត្តភក្តិរបស់ឱពុក ដែលជាគ្រូបងៀ្រនដូចគ្នានៅក្នុងសាលានោះ បានសួរទៅកាន់ឱពុកកំលោះនោះថា ហេតុអី្វបានជា “ឯងចេះតែមានអារម្មណ៍មិនល្អ ចំពោះកូនប្រុសកំលោះរបស់ឯង តើមូលហេតុអី្វ បើកូនរបស់ឯងជាមនុស្ស រៀនពូកែបែបនេះហើយ “? គិតមួយសន្ទុះ ឱពុកកំលោះនោះ បានឆ្លើយទៅកាន់មិត្តភក្តិរបស់គាត់ទាំងទឹកមុខអឹមអៀនថា “ឯងចង់ដឹងណាស់មែនទេថា បានចាំយើងប្រាប់ឯង បានជាយើងចាត់ទុកថាកូនរបស់យើងជាកូនចង្រៃនោះ គឺដោយសារតែ វាគឺជាមនុស្សប្រុសចង្រៃ ពីព្រោះថា វាគ្មានរោមដូចគេហ្នឹងណា”៕
» កូនត្រាប់តាមលោកឱពុកទេ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 29
មានគ្រួសារអ្នកមានមួយរស់នៅក្នុងទីក្រុងភ្នំពេញ ដែលឱពុកជាអ្នករកស៊ីមានមុខមានមាត់ និងម្តាយជាមេផ្ទះដ៏ពូកែ ព្រម ទាំងមានកូនចំនួនពីរនាក់ គឺកូនប្រុសម្នាក់ និងកូនស្រីម្នាក់ នៅពេលទំនេរក្រៅពីការសិក្សារបស់កូនៗ ឱពុកដែលជាអ្នករកស៊ីមានមុខមាត់ធំ បានធ្វើការអប់រំ ណែនាំ និងផ្តល់ដំបូន្មានល្អៗ ទៅកូនប្រុសរបស់ខ្លួន ឲ្យយល់ដឹងអំពីកិច្ចការកស៊ីរបស់ខ្លួនជារៀងរាល់ថៃ្ង ពីមួយទៅថៃ្ងទៅ មួយថៃ្ងឱពុកតែងតែនិយាយទៅកាន់កូនរបស់ប្រុសខ្លួនថា កូនត្រូវតែដើរតាមកន្លងផ្លូវរបស់ឱពុក ពីព្រោះថា មានតែកូន ប្រុសទេ ដែលអាចស្នងនូវតំណែងរបស់ពុក ចំណែកឯកូនប្រុសវិញ ពេលដែលបានពៈសំដីរបស់ឱពុកនិយាយហើយ ក៏ចេះ តែត្រង់ត្រាប់ស្តាប់នូវដំបូន្មាន និងធ្វើតាមឱពុកជានិច្ច រៀងរាល់ថៃ្ង នៅពេលដែលត្រឡប់មកពីរៀនវិញ កូនប្រុសតែងតែ លួចមើលគ្រប់សកម្មភាពរបស់ឱពុករបស់ខ្លួនជានិច្ច ពីព្រោះថា ទៅថៃ្ងអនាគតគេនឹងក្លាយទៅជាអ្នករកស៊ីមានមុខមាត់ដូច ឱពុករបស់គេដែរ មានពេលចៃដន្យមួយ នៅពេលធ្វើដំណើរចេញពីសលារៀន កូនប្រុសបានឃើញឡានរបស់ឱពុករបស់ ខ្លួននៅមុខខារ៉ាអូខេមួយ គេបានគិតនៅក្នុងចិត្តថា ប្រហែលជាគាត់ធ្វើបែបនេះហើយទើបបានជាឱពុករបស់គេមានអ្នកស្គាល់ ច្រើន និងមានមុខមានមាត់នៅក្នុងសង្គមបែបនេះ គិតដូច្នោះ គេក៏ចូលទៅក្នុងហាងខារ៉ាអូខេនោះដែរ នៅពេលដែលឱពុក ចេញមក៏ឃើញកូនប្រុសខ្លួននៅទីនោះ ដែរ មានការខឹងសម្បាយ៉ាងខ្លាំង ក៏សូរទៅកាន់កូនប្រុសរបស់ខ្លួនថា ហេតុអ្វីបាន ជាឯកមកទីនេះ? កូនប្រុស បានឆ្លើយតបទៅកាន់ឱពុកទាំងទឹកមុខញញឹមថា កូនមកទីនេះ គឺកូនធ្វើត្រាប់តាមលោកឱពុក ទេ
» ឯងឃើញទេ!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 30
មានយុវជនបួននាក់ជាមិត្តភ័ក្តរៀនជាមួយគ្នា នៅពេលទំនេរចេញពីសាលារៀនពួកគេទាំងបួនចូលចិត្តជជែកគគ្នាខ្លាំងណាស់ នៅក្នុងចំណោមពួគទាំងនោះ មានម្នាក់ឈ្មោះ សុខ ជាមុនស្ស និយាយមិនច្បាស់(ត្រដិត) ប៉ុនែ្តពួកគេចូលចិត្តឲ្យម្នាក់ នោះនិយាយខ្លាំងណាស់ ពីព្រោះវាគយរឲ្យចង់ស្តាប់ មានថៃ្ងមួយ ពួកគេទាំងបួន បានដើរលេងជាមួយគ្នាយ៉ាងសប្បាយ ស្រាប់តែភ្លាមនោះ មាននារីម្នាក់ស្លៀកកពាក់យ៉ាងស្អាតបាត បានធ្វើដំណើរកាត់មុខពួកគេ ភ្លាមនោះពួកគេ ក៏លាន់មាត់ទាំង អស់គ្នាថាៈ ឯងឃើញទេ! ឯងឃើញទេ!,,,,,,ដោយសារខ្លួនជាមនុស្សនិយាយមិនច្បាស់ សុខ មិនបាននិយាយអ្វីទាំង អស់ បានត្រឹមទេងក់ក្បាលហើយសើចតែប៉ុណ្ណោះ ពេលនោះ មិត្តម្នាក់ បានសួរទៅសុខថាៈ តើហេតុអ្វី បានជាឯងមិនព្រម និិយាយមួយមាត់អញ្ចឹង ហ្អាស! ឯងធើ្វបែបមានអ្វីសប្បាយទៅ ? សុខឆ្លើយៈ ចាំលើកក្រោយចាំយើងនិយាយ ដើរ មួយសន្ទុះ ពួកគេ ក៏បានជួបជាមួយនិងនារីម្នាក់ទៀត ពេលនោះ សុខបានបន្លឺសំលេងទាំងត្រដិតឡើងថាៈ ឯងឃើញទេ!,,,, ឯងឃើញទេ! ពួកគេទាំងបីនាក់ ស្មានតែសុខនិយាយពីនារីម្នាក់នោះ ក៏បានឆ្លើយព្រមគ្នាយ៉ាងលឿនថាៈ ឃើញហើយ!,,, ឃើញហើយ! សុខនិយាយៈ បើពួកឯងឃើញហើយ ហេតុមេ្តចក៏ពួកឯងនៅតែជាន់អាចម៍ហ្នឹងទៀត
» មិនឆ្លាត!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 33
មានគ្រួសារមួយ ឱពុកតែងតែស្តីបន្ទោសឲ្យកូនជារៀងរាលល់ថៃ្ង ព្រោះតែកូនរៀនមិនពូកែដូចកេ្មងដ៏ទៃទៀត ថៃ្ងមួយគាត់ បានហៅកូនរបស់គាត់មកធ្វើលំហាត់មេរៀនលេខគុណ ដែលគ្រូរបស់វាបានដាក់ឲ្យធ្វើនៅផ្ទះ បន្ទាប់ពីបានសរសេលេខរួច រាល់ហើយ គាត់បានសួរទៅកាន់កូនរបស់គាត់ថា តើ 3 គុណនឹង 4 វាស្មើនឹងប៉ុន្មាន កូនឆ្លើយយ៉ាងលឿនបាទពុក 3 គុណនឹង 4 ស្មើនឹង 7 ព$ភ្លាមបុរសឱពុកមានការខឹងសម្បាយ៉ាងខ្លាំង ព្រោះតែកូនឆ្លើយមិនត្រូវនឹងចំលើយ គាត់ក៏ស្តី បន្ទោសឲ្យកូនយ៉ាងខ្លាំងៗថា យីស! អានេះ គ្រាន់តែប៉ុណ្ណឹងក៏ល្ងង់ដែរ ថាធ្វើស្អីៗទៅវាពិបាក គ្រាន់តែលេខគុណបន្តិច បន្តួចឯងឆ្លើយមិនត្រូវផង តើឯងទៅធ្វើកើតទៅ? ឯងពិតជាមិនឆ្លាតកាត់មករកអញជាឱពុកបន្តិចសោះទ្រាំនឹងឱពុកចេះតែ ស្តីបន្ទោសឲ្យស្ទើតែរាល់ថៃ្ង កូនមានការធុញទ្រាន់ ក៏និយាយទៅកាន់ឱពុកទាំងទឹកមុខក្រញ៉ូវវិញថា ធ្វើម៉េចកូនឆ្លាតដូចជា ពុកនោះ បើកូនមិនបានបៅទឹកដោះដំបូងរបស់ម៉ែផង រីឯពុកវិញេបៅស្ទើររាល់ថៃ្ង តាំងពីណាពីណីមក មិនសមសោះ! បុរសម្នាក់ជានាយទាហានដែលទើបនិងឡើងស័ក្តថ្មីៗ បានធ្វើដំណើរទៅកាន់បន្ទាយរបស់គាត់នៅតាមបណ្តាខេត្ត នៅពេល ដែលធ្វើដំណើរទៅដល់ស្ថានីយ៍រថភ្លើងស្រាប់តែគាត់នឹកឃើញភេ្លចរបស់ម៉្យាងនៅឯផ្ទះ គាត់ក៏ធ្វើដំណើរយ៉ាងប្រញ៉ាប់ប្រ ញ៉ាល់ទៅកាន់កនែ្លងទូរស័ព្ទសាធារណៈ ដើម្បីទូរស័ព្ទទៅភរិយារបស់គាត់ ទៅដល់កនែ្លងទូរស័ព្ទ គាត់ក៏លូកហោបៅយកកាក់ ស្រាប់តែក្នុងហោបៅរបស់គាត់អត់មានកាក់ គាត់បំរុងចេញមកខាងក្រៅទៅប្តូរយកកាក តែចៃដន្យគាត់ជួបនិងកូន ទាហានរបស់គាត់ដែលត្រូវធ្វើដំណើរទៅជាមួយគាត់ដែរ គាត់ក៏សួរទៅកាន់កូនទាហាននោះថា តើឯងមានកាក់រាយដែរ ប$ទេនៅក្នុងហោបៅរបស់ឯង? កូនទាហានលូកហៅបៅយ៉ាងលឿនដើម្បីយកកាក់ឲ្យមេរបស់ខ្លួន យូរបន្តិចបុរសដែលទើបនិង ឡើងស័ក្ត បានសួរទៅកាន់កូនទាហាននោះទៀតថា នៅពេលជួបនិងមេបញ្ជាការ តើកូនចៅត្រូវធ្វើយ៉ាងម៉េច កូនទាហានព្ញ ដូចេ្នះ ប្រុងបៀ្របយ៉ាងមត់ចត់ ហើយតបទៅកាន់មេថា សូបគោរពលោកមេញ្ជាការ ក្នុងហោបៅរបស់ខ្ញុំអត់មានកាក់ទេទាន មេបញ្ជាការលាន់មាត់ ហ៊ឹស មិនសមសោះ!
» រឿងកំបែ្លង
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 36
1 , ទុកឲ្យអញយំម្តង! ក្រោយពេលរួមមេត្រីរួចរាល់ហើយ នាងដែលជាសង្សារអង្គុយយំយ៉ាងខ្លាំង ពុំព្រមឈប់ទាល់តែសោះ ធើ្វឲ្យភាគីខាងបុរសប្រើសំដីលោមលួមយ៉ាងផែ្អមលែ្អមថាៈ “ អូនសំលាញ់ ឈប់យំទៅណា៎ ក្រោយភ្លៀងមេឃគង់តែ ស្រឡះទេព្រលឹងបង “ ប៉ុនែ្ត ទោះជាខំអង្វរយ៉ាងណាក៏នាងនៅតែពុំបាត់យំដដែល រួចនាងបន្តឆ្លើយទាំងទឹកភែ្នកស្រក់ចុះ រហែមរហាមថា “ អូននៅតែស្តាយ,,ហើយអូនស្តាយជាមួយអី្វដែលបងបានធើ្វមកលើកអូននឹងណា,,,! “ កុំព្រូយណាពៅមាសបង ស្តាយធើ្វអីគ្រាន់តែរឿងប៉ុណ្ណឹង អី្វៗដែលបងធើ្វគឺបងជាអ្នករ៉ាប់រងទាំងអស់ បុរសនោះនិយាយបណ្តើរចាប់ដៃនាងយកមកផ្អឹបលើដើមទ្រូងបណ្តើរ ក្នុងនាមខ្លួនឯងជាបុរសពេញលក្ខណៈម្នាក់ “ អូនស្តាយ,,,អូនស្តាយ,,”នាងទនេ្ទញច្រំដែលៗ “ស្តាយអីក៏ស្តាយម៉េ្លះអូន “ បុរសនោះសួរដោយឆ្ងល់!!! គឺអូនស្តាយព្រោះបងជាបុរសម្នាក់ដែលស្មោះសរ តែមិនគួរណាត្រូវឆ្លងអេដស៍ពីអូនសោះ “នាងឆ្លើយយ៉ាងកៀ្រមក្រំ “ ឈប់យំ,,,ទុកឲ្យអញយំម្តង !!!!! = 2 , បញ្អាមុខមាត់ជាធំ មានឡានយ៉ាងកញ្ចាស់មួយគឿ្រងដែលផលិតតាំងពីសម័យបារាំងជិះកង់ឈើម៉េ្លះបានឈប់នៅមុខភោជនីយ៍ដ្ឋានមួយ ម្ចាស់ឡានដោយហេតុខ្លាចបាត់កញ្ចុក់ឡានពេកហើយគួបជួនមានឃើញអ្នកសុំទានអង្គុយនៅកែ្បរនោះក៏ហៅអ្នកសុំទានឲ្យមកមើលឡានអោយ ហើយប្រហែលជាកន្លះម៉ោងក្រោយមកម្ចាស់ឡានក៏ចេញពីក្នុងភោជនីយ៍ដ្ឋានមកវិញ រួចសួរទៅអ្នកសុំទានថា ”ឯងយកថៃ្ល ប៉ុន្មានដែរ ? “ អ្នកសុំទានឆ្លើយ “ 5000រៀល “អ្អា៎!! ហើយម៉េចមិនទៅប្លន់គេតែម្តងទៅ,!! គ្រាន់តែចាំឡានតែមួយភែ្លតសោះ យកថៃ្លដល់ទៅ 5000រៀល ម្ចាស់ឡានស្រែកឲ្យអ្នកសុំទាន រួចហើយអ្នកសុំទានស្រែកមកវិញថា ៉វាមិនមែនជាបញ្អាពេលវេលាយូរ ប$ឆាប់ទេ ប៉ុនែ្តវាជាបញ្អាមុខមាត់ទេណា ព្រោះអីអ្នកដែលដើរកាត់ទីនេះ គេស្មានថាឡាននេះជាឡានរបស់ខ្ញុំផងដឹងទេ “ =
» កំណាព្យពី ធំ,តូច,ច្រើន,តិច,,,
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 37
ថៃ្ងមួយឪពុកកេ្មកបានហៅកូនប្រសារទាំងបីនាក់មកហូបបាយជុំគ្នា ប៉ុនែ្តមុនពេលបាយ គាត់ចង់ដឹងពីសមត្ថភាព របស់កូនប្រសារទាំងបីនោះ ហើយក៏ឲ្យពួកគេចាប់់ផ្តើមតែងឃ្លាដែល មានពាក្យថា "ធំ,តូច,តិច,ច្រើន" កូនប្រសារទី1ជាអ្នកចាប់ផ្តើមមុនគេ ដោយឃើញក្រទិនស្រាឪកេ្មកនៅទីនោះក៏តែងឡើងថាៈ " ក្រទិនរាងចំលែក ក្បាលធំបែ្លក គូទតូចស្រួច ភេ្ញៀវប្រើច្រើន ម្ចាស់ប្រើតិច" លឺដូចនេះឪកេ្មកសរសើរថា "ល្អៗល្អមែន" រួចលើកកែវជល់មួយ ដល់វេនកូនប្រសារទី2ជាអ្នកបន្ទាប់ គាប់ជួនឃើញមានផ្លិតនៅកែ្បរនោះក៏និយាយថា : "ផ្លិតល្អបណិត ពេលបើកមានរាងធំដូចផ្សិត ពេលបិទមានរាងតូចដូចប៊ិច ខែក្តៅប្រើច្រើន ខែត្រជាក់ប្រើតិច" គាត់សរសើរដូចមុនទៀតរួចជល់មួយទៀត តែដោយហេតុកូនប្រសារទី1និងទី2ជា អ្នករៀនសូត្រឯចំនែកកូនប្រសារទី3 ជាអ្នកធើ្វស្រែចំការ ហើយមិនសូវបានរៀនសូត្រមិនដឹងជាតែងយ៉ាងម៉េចក៏ក្រេឡកមើលឆេ្វងស្តាំ គ្មានឃើញអី្វក្រៅពីឪកេ្មកក៏ នឹកឃើញរួចចាប់ផ្តើមតែងៈ "ឪកេ្មកសែនចំលែង ក្បាលធំទំពែក ផែ្នកសតូចៗ ពេលបាយហូបច្រើន ពេលអាចម៍ជុះតិច មិនដឹងធើ្វយ៉ាងម៉េច កម្មពារពីជាតិមុន" ឪកេ្មក" អុញមើលវា,,!!" =
កុំមាត់ចង្រៃ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 37
"កូនដឹងទេ,,,ថាពេលណាដែលជាពេលគ្រោះថ្នាក់បំផុតរបស់ពួកចៃយើងនេះ ? កូនចៃ ៈ អត់ដឹងផងម៉ាក់!!! មេចៃ ៈ អញ្ជឹងចាំស្តាប់ម៉ាក់,,ជាដំបងគឺនៅពេលមនុស្សដើរចូលហាងកាត់សក់ប្រសិនបើគេកាត់សក់កូនត្រូវ ប្រញាប់រត់ទៅទុំនៅគល់សក់ធើ្វដូចេ្នះទើបគេមិនកាត់ដោយទាំងយើង កូនចៃ ៈ ចុះបើគេកក់សក់វិញម៉ាក់? មេចៃ ៈ អញ្ជឹងកូនរត់ទៅទុំនៅចុងសក់វិញ ដើម្បីកុំឲ្យត្រូវនឹងក្រចកប$ជាប់នឹងចុងក្រចក,,!! កូនចៃ ៈ ចុះបើគេអត់កាត់សក់, អត់កក់សក់ តែគេគ្រាន់តែកោរសក់វិញ តើយើងត្រូវធើ្វម៉េចទៅ ? មេចៃ ៈ គ្រាន់តែកោរសក់ហេ្អ!! នេះមួយក្រញរខ្លោស មានធ្វើម៉េចគឺ "កុំមាត់ចង្រៃហ្នឹងណា"
» សំនួរដែលមិនចង់ឆ្លើយ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 38
កាលដើមឡើយមានមេមាន់មួយក្បាលកំពុងតែបណ្តើរកូនរកចំណីនៅជុំវិញបរិវេណផ្ទះក្នុងចំណោមនោះមានកូនមាន់ មួយដែលពូកែឆ្ងល់ជាងគេបានសួរទៅមេរបស់វាថា ៉ ម៉ែៗ ម៉េចពូជមាន់យើងមិនព្រម ស្លៀកខោ ស្លៀកសំពត់អញ្ជឹង? ៉ លឺដូចនេះមេវាធើ្វព្រងើយមិននិយាយស្តីអី្វមួយម៉ាត់សោះ មួយសន្ទុះក្រោយមកកូនមាន់ហ្នឹងនៅតែសួរដដែលៗសួរហើយសួរ ទៀត ធើ្វឲ្យមេរបស់វាធុញនិងការសួរនេះក៏ឆ្លើយទាំងគំហ៊កថា ៉ ស្លៀកខោស្លៀកសំពត់ឪហងឯងអី បើសេនៅលើក្បាលហ្នឹង ៉ ថាអញមិនចង់ឆ្លើយហើយនៅសួរអញទៀត= ភ័យពេកទើបច្រឡំ ថៃ្ងមួយមានបុរសម្នាក់កំពុងអង្គុយកាត់សក់នៅក្នុងតូបកាត់សក់មួយកនែ្លង ពេលគាត់កំពុងអង្គុយកាត់សក់ស្រាប់តែមាន កេ្មងម្នាក់រត់ចូលមកទាំងស្លន់ស្លោហើយស្រែកថា ៉ ពូផេង!ពូផេង! ភ្លើងឆេះផ្ទះ!!! ៉ គ្រាន់តែលឺហើយភ្លាមបុរសនោះស្ទុះវឹងចេញពីហាងរត់តម្រង់ទៅផ្ទះរបស់គាត់ប៉ុនែ្តពេលគាត់រត់បានពាក់កណ្តាលស្រាប់តែគាត់ឈប់ហើយគិតថា ៉ ចុមមើលអញភ័យឡើងច្រឡំ !! អញឈ្មោះភាពតើ! មិនមែនឈ្មោះផេងផងហ្នឹង,,,៉ =
» មានធើ្វយ៉ាងម៉េច,,!!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 39
" កុយ និង ផ្លយ ជាអ្នកញៀនស្រា និង បារី " ថៃ្ងមួយពួកគេបានបបួលគ្នាទៅហាងគឿ្រងកែ្លមមួយកនែ្លងដើម្បីស៊ី ផឹក ប៉ុនែ្តពេលកំពុងផឹកកុយឃើញផ្លយដូចជាមិនសប្បាយចិត្តសោះក៏សួរទៅកាន់ផ្លយថាៈ ហែ្អងកើតអីបានជាមុខស្អុយម្លឹង ? អញមានកើតអី ! ប៉ុនែ្តអញពិបាកចិត្តនឹងណា៎,, ព្រោះកាលពីល្ងាចមិញ អញបានមើលសៀវភៅស្តីពីបញ្អាសុខភាព ហើយគេបានសរសេរថាអ្នកជក់បារី និងផឹកស្រាច្រើន គឺរស់មិនបានយូរទេ ដោយសារជំងឺមហារីកសួត គ្រិនថ្លើម ឬ កកឈាម ក្នុងខួរក្បាលជាដើម ! ផ្លយនិយាយប្រាប់កុយ " មែន!! កុយនិយាយ " អញ្ចឹងធើ្វម៉េចទៅ ? ផ្លយសួរកុយទាំងតក់ស្លុត ពេលនោះកុយឆ្លើយធើ្វព្រងើយ ប្រាប់ផ្លយថា " មានធើ្វយ៉ាងម៉េច,,!! បើហែ្អងឈប់មើលសៀវភៅហ្នឹងទៅវាមានស្អីកើតឡើង "= ខ្មាស់គេជាងភេ្លងរួតខោ!! ក្រោយពីបព្ចាប់ការសិក្សាបានមួយឆ្នាំខាងផែ្នកមេធាវី ផានិតបានបើកការិយាល័យមេធាវីផ្ទាល់ខ្លួនមួយកនែ្លង ថៃ្ងមួយ ផានិតព$សំលេងគោះទ្វារ គាត់ស្រែកថា " អញ្ជើញចូល " ភ្លាមនោះគាត់ក៏់លើកទូរស័ព្ទមកនិយាយ " សែ្អកខ្ញុំជាប់រវល់ដោះ ស្រាយរឿងក្តីដល់ទៅពីរ ហើយខាងសែ្អកក៏រវល់ដែរ ចាំមួយភែ្លត,,, " ផានិតខ្ទប់ទូរស័ព្ទ ហើយសួរបុរសដែលទើបនិងចូលមក ដល់ថា " មានការអីដែរលោក " " គឺខ្ញុំមកភ្ជាប់ខែ្សទូរស័ព្ទជូនលោកនឹងណា៎,,," បុរសនោះឆ្លើយ =
» ខ្មាស់គេជាងភេ្លចរួតខោ!!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 40
ក្រោយពីបព្ចាប់ការសិក្សាបានមួយឆ្នាំខាងផែ្នកមេធាវី ផានិតបានបើកការិយាល័យមេធាវីផ្ទាល់ខ្លួនមួយកនែ្លង ថៃ្ងមួយ ផានិតឮសំលេងគោះទ្វារ គាត់ស្រែកថា " អញ្ជើញចូល " ភ្លាមនោះគាត់ក៏់លើកទូរស័ព្ទមកនិយាយ " សែ្អកខ្ញុំជាប់រវល់ដោះ ស្រាយរឿងក្តីដល់ទៅពីរ ហើយខាងសែ្អកក៏រវល់ដែរ ចាំមួយភែ្លត,,, " ផានិតខ្ទប់ទូរស័ព្ទហើយសួរបុរសដែលទើបនិងចូលមក ដល់ថា " មានការអីដែរលោក " បុរសនោះឆ្លើយថា " គឺខ្ញុំមកភ្ជាប់ខែ្សទូរស័ព្ទជូនលោកហ្នឹងណា៎,,,"= ឈ្នះរង្វាន់ធំ កុយជាមនុស្សដែលចូលចិត្តរឿងផឹកស៊ី ហើយជារៀងរាល់យប់គាត់តែកុហកប្រព្ធនថាមកយាមនៅការិយាល័យ ថៃ្ងនេះគាត់មកផឹកស៊ីដូចរាល់ដង ហើយមានស្រីកំដរឆេ្វងស្តាំសែនសប្បាយ កំពុងផឹកស៊ីកុយបានអ៊ុតមើលគម្របកំប៉ុងស្រាបៀរ រករង្វាន់ " អញសង្ស័យតែត្រូវមួយកំប៉ុងទេមើលទៅ,,"កុយនិយាយប្រាប់មិត្តភក្តិរួមតុ"មិនបាច់សង្ស័យទេឯងច្បាស់ជាត្រូវ រង្វាន់ធំមិនមែនមួយកំប៉ុងទេមើលទៅ" មិត្តកុយនិយាយប្រាប់កុយនៅពេលដែលឃើញប្រព្ធនគាត់មុខមាំឈរពីក្រោយខ្នងហើយដៃ មានកាន់អង្រែបុកគឿ្រងមួយផងដែរ=
» សងលុយឲ្យហើយ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 41
ថៃ្ងនេះជាថៃ្ងបើកប្រាក់ខែ! កុយ និងផានិតជាមិត្តរួមការងារជាមួយគ្នា ពួកគេបានទៅធនាគារដើម្បីយកលុយដាក់ចូលគណនេយ្យ រៀងៗខ្លួន កំពុងតែតំរង់ជួររង់ចាំ ដាក់លុយនៅក្នុងធនាគារស្រាប់តែមានចោរប្លន់ប្រដាប់អាវុធចូលប្លន់ក្នុងធនាគារនោះ ពួកចោរបានគំរាមអ្នកនៅក្នុងធនាគារទាំងអស់ឲ្យបែកមុខទៅជញ្ជាំង រួចវាចាប់ផ្តើមប្លន់យកលុយកាក់ មាសប្រាក់ និងរបស់របរផេ្សងៗពីអ្នកដែលនៅក្នុងនោះទាំងអស់ ពួកចោរវាប្រមូលម្តងម្នាក់ៗ ពេលដែលវាដើរជិតដល់ សង្អា និងកុយ ស្រាប់តែពេលនោះកុយបានឆ្មូលរបស់អ្វីម្យ៉ាង រួចដាក់ក្នុងបាតដៃរបស់សង្អា ហើយអ្នកទាំងពីរមិនហ៊ានអោនចុះទេ ព្រោះខ្លាច ចោរបាញ់សម្លាប់ សង្អាក៏បានលួចសួរខ្សឹបៗទៅកុយថាៈ សង្អា : អាហ្នឹងស្អីគេ?? កុយ : អាហ្នឹងគឺលុយ 50ដុល្លា ដែល្តជំពាក់ឯងកាលពីខែមុននោះអី,!!! យកទៅ! ខ្ញុំសងឯងឲ្យហើយ,,!!! ស៊ាំនឹងភាពខ្វះខាត វតីជាកូនស្រីដែលស្ថិតនៅក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិ ប៉ុនែ្តនាងបានស្រឡាញ់បុរសម្នាក់ដែលជាកូនអ្នកកសិករស្ថិតក្នុងត្រកូល អ្នកក្រខ្សត់ នាងស្រឡាញ់បុរសនោះយ៉ាងខ្លាំងរហូតដកចិត្តមិនរួច ដោយសារឪពុករបស់នាងប្រកាន់វណ្ណះធើ្វឲ្យសេ្នហា ពួកគេមានឧបសគ្គតែដោយចង់ឈ្នះនឹងឧបសគ្គនេះបានធើ្វឲ្យនាងមានចិត្តក្លាហានជួយនិយាយឪពុកនាងឲ្យព្រមលើកនាងទៅប្រុសកំពូលសេ្នហ៍ វតី : កូនស្រឡាញ់គាត់ម្នាក់នោះណាស់ ត្បិតគាត់ជាមនុស្សស្លូតបូត និងឧស្សាហ៍ព្យាយាម ទោះបីគាត់ខ្វះខាតទ្រព្យ
» រិះគន់ដោយមើលច្រឡំ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 42
មានប្តីប្រពន្ធពីរនាក់ បានចូលហាងលក់ផ្ទាំងគំនូរមួយ ដើម្បីដើររកទិញរូបគំនូរមួយផ្ទាំងសំរាប់ដាក់តាំងក្នុងផ្ទះ ប្រពន្ធរបស់កុយ គ្មានត្រូវចិត្តរូបណាមួយសោះ សូម្បីតែមួយផ្ទាំងក៏អត់ដែរ គាត់រិះគន់គ្រប់ផ្ទាំងទាំងអស់ ហើយថែមទាំងថាឲ្យវិចិត្រករគូរមិនកើតទៀតផង មកដល់រូបមួយផ្ទាំងទៀត ស្រាប់តែគាត់ស្រែកយ៉ាងភ្លាត់សមេ្លង ធើ្វឲ្យផ្អើលមនុស្សពេញមួយហាងលក់ផ្ទាំងគំនូរ ព្រោះគាត់ឃើញរូបនោះ អាក្រក់ហួសពីការស្មាន ប្តីគាត់ព$ដូចេ្នះគាត់ខំរត់ទៅមើល ហើយហួសចិត្ត និងខ្មាស់គេជាងខ្លាំង ប្រពន្ធ ៈ ពុទ្ធោ! រូបមួយផ្ទាំងនេះអីក៏អាក្រក់ម៉េ្លះ!! ប្តី ៈ ម៉ែវា,,! អាហ្នឹងកព្ចាក់ឆ្លុះមុខទេ ឯងមើលច្រឡំហើយ,,!! ប្រពន្ធ ៈ អុញ,,!! ម្តងនេះខ្ញុំធានាថាពិតជាមែនទែន,,! ថៃ្ងមួយមានព្រានព្រៃពីរនាក់បានចូលទៅបរបាញ់សត្វនៅក្នុងព្រៃ ភ្លាមនោះស្រាប់តែគ្នាគាត់ម្នាក់ខ្យល់គសន្លប់បាត់ស្មារតី ឃើញដូចេ្នះគាត់ម្នាក់ទៀតភ័យយ៉ាងខ្លាំង ព្រោះពួកគាត់នៅកណ្តាលព្រៃតែពីរនាក់ ប៉ុនែ្តសំណាងល្អគាត់នឹកឃើញថាគាត់មាន ទូរស័ព្ទដៃជាប់នឹងខ្លួន រួចគាត់ក៏តេទៅលេខសង្គ្រោះបន្ទាន់ដោយនិយាយទាំងត្រហេបត្រហបថាៈ ព្រាន : គ្នាខ្ញុំម្នាក់ខ្យល់គប្រហែលជាស្លាប់បាត់ទៅហើយក៏មិនដឹង តើឲ្យខ្ញុំធើ្វម៉េចទៅ? អ្នកសសង្គ្រោះបន្ទាន់ : កុំទាន់អាលភ័យជ្រួលច្របល់ពេក! មិនអីទេខ្ញុំអាចជួយបាន តែដំបូងត្រូវធើ្វយ៉ាងណាឲ្យដឹងច្បាស់ថា គាត់ប្រាកដជាស្លាប់មែនប$យ៉ាងណាសិន? ភ្លាមនោះបាត់សមេ្លងសន្ទនាគ្នាមួយសន្ទុះ មិនយូរប៉ុន្មានស្នូរកំាភ្លើងលាន់ព$មួយគ្រាប់ ផូងតាមទូរស័ព្ទ រួចហើយព$សមេ្លងព្រានសួរ បនែ្ថមថាៈ ព្រាន : រួចរាល់អស់ហើយ! តើឥឡូវត្រូវធើ្វយ៉ាងម៉េចទៀត,?? អ្នកសសង្គ្រោះបន្ទាន់ : ,,,,!!
» ពង និង ស៊ុត
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 43
សំនួរ : តើពងនិងស៊ុតខុសគ្នាដូចមេ្តច? ចំលើយ : ខុសគ្នាត្រង់ថា ស៊ុតពេលបែកព$សូរភូស ចំណែកពងវិញពេលបែកព$សូរអូយ ហើយលើសពីនេះទៅទៀត គេដាក់ស៊ុតលើចំបើង ប៉ុនែ្តគេបែរជាដាក់ចំបើងលើពងទៅវិញ= ឡានចាស់ និងមនុស្សចាស់ សំនួរ : តើឡានចាស់ និងមនុស្សចាស់ខុសគ្នាដូចមេ្តច? ចំលើយ : ខុសគ្នានៅពេលវាខូច,,! គឺឡានចាស់ ពេលខូចព$សូរមិនចេះស្ងាត់ ចំណែកមនុស្សចាស់វិញពេលខូចគឺស្ងាត់ចៀ្រប សូម្បីតែពេលចូលផ្ទះក៏ប្រព្ធនមិនដឹងដែរ= ពាក្យខែ្មរ និងការបកស្រាយ ខាងក្រោមនេះគឺជាការពន្យល់ពាក្យខែ្មរតាមទស្សនៈរវើយរវាយរបស់ទំព័រសំណើចៈ ជនអនាថា ៈ ជនដែលមានជម្រកត្រឹមត្រូវមានអ្នកយកចិត្តទុកដាក់ចំពោះខ្លួន និងមានគេថា គេប្រាប់ និងជួយប្រដៅ ជនអត់អនាថា ៈ ជនដែលតែលតោងគ្មានទីលំនឹង សុំទានគេដើម្បីរស់ ពោលគឺធើ្វអី្វស្រេចនឹងចិត្ត អត់មានអ្នកណាគេថា អាណាព្យាបាល ៈ ពេទ្យ និងគ្រូខែ្មរ ចំណាំៈ ឪពុកម្តាយមិនមែនជាអាណាព្យាបាលទេលើកលែងគាត់ជាពេទ្យ ឬគ្រូខែ្មរ ជនអត់ឃ្លាន ៈ ជនដែលមានហូបបរិបូរ លែងឃ្លាន លែងខ្វះខាត វាលវដ្តសង្សារ ៈ វាលដែលសង្សារត្រូវបានគេវាត់ ប្តីធុនហ្នឹងពិបាករក ព្រលឹមឡើងម៉ោងប្រហែល ប្រាំមួយកន្លះព្រឹក ប្តីប្រពន្ធពីរនាក់នាំគ្នាទៅរកពេទ្យធេ្មញ ពេលទៅដល់បុរសជាប្តី បានប្រាប់ទៅទន្តពេទ្យថាៈ ប្តី ៈ ខ្ញុំចង់ឲ្យដកធេ្មញមួយ ប៉ុនែ្តមិនចាំបាច់ដាក់ថ្នាំស្ពឹកអី្វទេ នាំតែខាតពេល ត្បិត្តមានការរវល់ជាបន្ទាន់,! ដកតែធេ្មញ ហ្នឹងបានហើយ ហើយលៃយ៉ាងណាឲ្យតែម៉ាលឿន! ទន្តពេទ្យ ៈ នេះបានចំជាបុរសក្លាហានមែន! ខ្ញុំមិនដែលឃើញនរណាហ៊ានឲ្យពេទ្យដកធេ្មញដោយមិនប្រើថ្នាំស្ពឹកដូចលោកអព្ចាឹង ទេ! ឥឡូវប្រញាប់បង្អាញធេ្មញហ្នឹងភ្លាមមកកុំឲ្យខាតពេលយូរ ប្តី ៈ (ងាកទៅមើលប្រពន្ធ រួចនិយាយថា) ម៉ែវានៅចាំអីទៀត ! មិនឆាប់ហារមាត់ម៉ែវាឯងឲ្យពេទ្យដកធេ្មញហ្នឹងចេញ ភ្លាមទៅ,,??? ទន្តពេទ្យ ៈ អុញ,,,!!!
» ខ្ញុំឲ្យលុយវាដើរទិញស្អីស៊ីខ្លួនឯង
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 45
ថៃ្ងមួយមានមន្រ្តីពីក្រសួងម្នាក់ចុះទៅកនែ្លងកសិដ្ឋានចិព្ចឹាមជ្រូករបស់តាសេ ដើម្បីសួរនាំអំពីវិធីចិព្ចឹាមជ្រូក មន្រ្តី : សព្វថៃ្ងតាបានអី្វឲ្យជ្រូកស៊ី? តាសេ : ខ្ញុំឲ្យវាស៊ីដើមចេក និងបាយកៀ្រម ចៅសួរធ្វើអី? មន្រ្តី : ខ្ញុំជាមន្រី្តខាងការពារសត្វ,! តាមស្តាប់សម្តីតា គឺតាមិនបានឲ្យចំណីជ្រូកស៊ីត្រឹមត្រូវទេ តាឲ្យវាស៊ីតែរបស់ណាដែលគេ សល់ចោល ដូចេ្នះខ្ញុំត្រូវពិន័យតា ដប់ម៊ឺនរៀល បួនដប់ថៃ្ងក្រោយមក ស្រាប់តែមានមន្រ្តីម្នាក់ទៀតចុះមកសួរគាត់ដូចមុនទៀត ដោយខ្លាចគេពិន័យទៀតគាត់ឆ្លើយថាៈ តាសេ : ជ្រូក្តស៊ីសុទ្ធតែគឿ្រងសមុទ្រ និងសាច់គោ ចៅសួរធើ្វអី? មន្រ្តី : ខ្ញុំជាមន្រ្តីអង្គការសហប្រជាជាតិ,! តាមសម្តីតា គឺតាធើ្វខុសឆ្គងធ្ងន់ណាស់ ត្បិតតាឲ្យជ្រូកស៊ីសុទ្ធតែរបស់ឆ្ងាញ់ៗ តាដឹងទេមានមនុស្សច្រើនណាស់កំពុងតែស្លាប់ដោយខ្វះម្អូបអាហារ? ដូចេ្នះខ្ញុំពិន័យតា មៃ្ភម៊ឺនរៀល រំលងទៅបានបួនដប់ថៃ្ង មានមន្រ្តីម្នាក់ទៀតចុះមកម្តងទៀតរួចសួរសំណួរដដែល ម្តងនេះ គាត់ចាប់ផ្តើមស្ទាក់ស្ទើរក្នុងចិត្តមិនដឹងត្រូវឆ្លើយយ៉ាងម៉េចទើបត្រូវប៉ុនែ្តបំណាច់តែឆ្លើយយ៉ាងម៉េចក៏ខុសគាត់ប្រថុយឆ្លើយថាៈ តាសេ : ខ្ញុំឲ្យជ្រូក្តមួយក្បាល មួយម៊ឺនរៀល ឲ្យវាទិញស្អីស៊ីស្រេចតែវាមន្រ្តី : អុញ,,,!!!?? មានសល់ពេលឯណាដើរលេង បន្ទាប់ពីគេបញ្ឈប់ពីការងារដោយសារល្ងង់ខ្លាំងពេក ពូគ្រោងបានប្រាក់កម្រៃប្រមាណមៃ្ភម៊ឺនរៀល ពីការងារលាបថ្នាំផ្លូវ នោះ ដើម្បីឲ្យជ្រះចង្រៃ គាត់គិតថាលុយហ្នឹងយកទៅដេកអូតែល និងដើរលេងក្រុងឲ្យសប្បាយអស់ដៃម្តង គាត់ជួលបន្ទប់អូតែលមួយ ដែលកំពុងចុះតមៃ្លពិសេស ទាំងថៃ្លស្នាក់នៅ និងថៃ្លម្អូបអាហារ ការស្នាក់នៅរយៈពេលប្រាំថៃ្ង ប្រាំយប់ និងថៃ្លអាហារផងគេគិតតែដប់ម៊ឺនរៀលប៉ុណ្ណោះ អូតែលបែបនេះមិនងាយរកទេ ព្រោះបើមានមែនក៏បិទទ្វារចោលយូរណាស់មកហើយដែរ ត្បិតរត់មិនរួច បន្ទាប់ពីបានសោរបន្ទប់រួច ពូគ្រោងសួរបុគ្គលិកអូតែលថា តើម៉ោងប៉ុន្មានទើបគេឲ្យហូបបាយពេកព្រឹក ថៃ្ងត្រង់ និងល្ងាច បុគ្គលិក : អាហារពេលព្រឹករៀបចំទទួលពីម៉ោង 7 ដល់ម៉ោង 11 អាហារថៃ្ងត្រង់ចាប់ពីម៉ោង 12 ដល់ម៉ោង 1 និងអាហារពេលល្ងាចចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ ពូគ្រោង : ងាប់ហើយ,,! បើអព្ចឹាងមែន មិនបាច់មានពេលឯណាដើរលេងទេ ព្រោះអីរវល់តែស៊ីបាយអស់ពេលបាត់ទៅហើយ,,!! បុគ្គលិក : អុញ,,,!!???
» រងកែសម្ផស្សឲ្យកេ្មងជាងវ័យ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 47
អ៊ំចែមទិញគឿ្រងសម្អាងដែលល្បីថាពេលប្រើវារួចនឹងធើ្វឲ្យរូបគាត់កេ្មងជាងវ័យ ដោយហេតុតែចង់កេ្មងជាងវ័យ គាត់ចំណាយលុយជាច្រើនទិញគឿ្រងសម្អាងទាំងនោះ ពេលមកដល់ផ្ទះ គាត់អង្គុយមុខកព្ចាក់រួចយកផលិតផលនោះមកប្រើលើរាងកាយរបស់គាត់ពីក្បាលដល់ចុងជើង ក្រោយមកគាត់សួរប្តីគាត់ថាៈ អ៊ំចែម ៈ ប៉ាវាជួយមើលមក្តមើល រួចហើយប្រាប់ឲ្យត្រង់មក តើប៉ាវាឯងគិតថាខ្ញុំអាយុប៉ុន្មាន? អ៊ំសៅពិនិត្យមើលមួយតួខ្លួនអ៊ំចែមយ៉ាងផ្ចិតផ្ចង់ រួចប្រាប់ថាៈ អ៊ំសៅ ៈ បើមើលទៅសែ្បកគឺម៉ែវាឯងអាយុ 20ឆ្នាំ បើមើលទៅសក់គឺម៉ែវាឯងអាយុ 18ឆ្នាំ បើមើលទៅតួខ្លួន គឺម៉ែវាឯងអាយុ 25ឆ្នាំ អ៊ំចែម ៈ អ្អូស,,! ប៉ាវាឯងនិយាយនេះដូចជាបព្ជោារ្តជ្រុលពេកហើយ! អ៊ំសៅ ៈ កុំអាលសិន,,! នេះខ្ញុំមិនទាន់បូកលេខទាំងអស់បព្ចូាលគ្នារួចផងហ្នឹង! អ៊ំចេម ៈ អុញអាតាប៊ិកព្ចាាស់,,,!!?? យ៉ាងយូរ 15នាទី,,! ភេ្ញៀវទេសចរណ៍ម្នាក់បានដើរកាត់ភូមិមួយ និងមានបំណងបន្តដំណើរទៅភូមិខាងមុខទៀត គាត់បានឈប់សួរអ្នកចំការវ័យចំណាស់ម្នាក់ពីចម្ងាយផ្លូវដែលត្រូវបន្តដំណើរ ទេសចរណ៍ : ពីហ្នឹងទៅភូមិខាងមុខ តើត្រូវដើរយូរប៉ុណ្ណាទើបដល់? (តាអ្នកចម្ការនៅសេ្ងៀម ហាក់ដូចជាមិនបានព$សំណួរនេះឡើយ ទេសចរណ៍រូបនោះបានដើរទៅកៀកជិតគាត់រួចសួរបញ្ជាក់ថាៈ) ទេសចរណ៍ : ខ្ញុំសួរថាពីហ្នឹងទៅភូមិខាងមុខ តើត្រូវដើរប៉ុន្មានម៉ោងបានដល់? (តាអ្នកចម្ការនៅស្ងៀមដដែលដោយបន្តធើ្វកិច្ចការគាត់ និងទំនងជាមិនចាប់អារម្មណ៍នឹងសំណួរឡើយ ឃើញដូចេ្នះអ្នកទេសចរណ៍ខឹងខ្លាំងណាស់ ក៏ស្ទុះវឹងដើរចេញពីអ្នកចម្ការសំដៅភូមិខាងមុខ ដោយតូចចិត្តនឹងប$កពារឆ្មើងឆៃ្មរបស់អ្នកចម្ការយ៉ាងខ្លាំង ពេលដើរចេញបានពីរ បី ជំហាន ស្រាប់តែគាត់ព$ចម្លើយពីអ្នកចម្ការថាៈ) អ្នកចម្ការ : អើយ,,! បើដើរលឿនអញ្ជឹងយ៉ាងយូរ 15នាទី ដល់ហើយ អ្នកទេសចរណ៍ : អុញ,,,!!??
» មិនយល់គឺគ្រោះថ្នាក់
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 48
ដើម្បីឃោសនាឲ្យផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនប្រទេសចិន គេបានជ្រើសរើសយកអ្នកឯកទេសពីប្រទេសផេ្សង ប៉ុនែ្តដោយមិនចេះភាសាចិន អ្នកឯកទេសនោះ ប្រើរូបភាព3ជំនួសឲ្យការសរសេរជាអក្សរ រូបភាពទីមួយនៅខាងឆេ្វងដៃគូរពីបុរសម្នាក់ ដើរអូសជើងកណ្តាលសមុទ្រខ្សាច់ ក្តៅស្ទើរស្លាប់ មើលទៅគ្មានកម្លាំងកំហែងក្នុងខ្លួននិងកំពុងស្រេកទឹកយ៉ាងខ្លាំង រូបភាពទីពីរ គូរបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ចំណែករូបភាពទីបីនៅខាងស្តាំបង្អស់គូររូបបុរស នោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ ន័យរបស់រូបភាពទាំងបីចង់បង្អាញថា ទោះកំពុងអស់កម្លាំងហេវហត់យ៉ាងណាក៏ដោយ ឲ្យតែបានផឹក ទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ មានកម្លាំងប្រឺសឡើងវិញភ្លាម ប៉ុនែ្តរំលងបានមួយឆ្នាំក្រោយ ផលិតផលទឹកក្រូចនេះគឺលក់លែងដាច់សោះតែម្តង រហូតដល់អ្នកឯកទេសរូបនោះត្រូវបានបណេ្តញចេញពីការងារដោយសារតែធ្វើឲ្យក្រុមហ៊ុនខាតបង់ច្រើនពេក មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនាសមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុម៉េចក្ស័យធន? ព$ដូចេ្នះអ្នកឯកទេសដែលត្រូវបណេ្តញពីការងារនិយាយយ៉ាងស្រងូតស្រងាត់ : អ្នកឯកទេស : មកពីខ្ញុំមិនយល់អ្វីសោះ,,! ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរ ចិនអានពីស្តាំទៅឆេ្វងទៀតផង ហេតុនេះរូបភាពឃោសនារបស់ខ្ញុំក៏គេមើលពីស្តាំដេញទៅឆេ្វងដែរ អញ្ចឹងមានន័យថា បុរសនោះកំពុងសប្បាយមានកម្លាំងកំហែង ពេលបានផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ក៏ក្លាយ ជាអ្នកបាក់កម្លាំងរហូតដល់ លើកជើងលែងរួចព្រោះហេវហត់ពេក
ចេះស្ទើរទើបច្រឡំ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 48
បុរសម្នាក់ចេះអង់គេ្លសបួនដប់ម៉ាត់បានធ្វើដំណើរទៅលេងសហរដ្ឋអាមេរិក សែ្អកឡើងគាត់ចេញដើរលេងតាមថ្នល់ ឃើញគេហែកូនកំលោះគគ្រឹកគគ្រេងសំដៅព្រះវិហារដើម្បីរៀបការជាមួយកូនក្រមុំ ដែលកំពុងធ្វើដំណើរតាមផ្លូវម្ខាងទៀត គាត់ក៏សួរលោកតាម្នាក់ដែលកំពុងឈរ មើលដូចខ្លួនដែរ : - Who លោកតានោះឆ្លើយវិញ : -I don’t No ល្ងាចឡើងបុរសនោះត្រឡប់ពីដើរមើលសួនសត្វ ឃើញគេហែសពកាត់ពីមុខ ក៏សួរស្រ្តីម្នាក់នៅកែ្បរ : -Who ស្រ្តីនោះឆ្លើយ : - I don’t No ព$ដូចេ្នះបុរសយើងដកដង្អើមវែងនិយាយរង៉ូវម្នាក់ឯង : "អ្នកកំលោះឈ្មោះ I don’t No ម្នាក់នេះ អភ័ព្វមែន, ទើបតែការប្រពន្ធព្រឹកមិញសោះ ល្ងាចឡើងស្លាប់ទៅហើយ"
» មិនចាំបាច់ប្រើដបក៏បានដែរ!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 49
ព្រលឹមឡើងនៅក្នុងមន្ទីរពេទ្យ លោកគ្រូពេទ្យបានហុចកូនដបតូចមួយសំរាប់ដាក់ទឹកនោមយកទៅពិនិត្យ ដោយហុចទៅបុរសម្នាក់ ហើយប្រាប់គាត់ថា : ពេទ្យ : ពូយកដបនេះទៅ រួចចូលទៅក្នុងបន្ទប់ទឹក ហើយពូនោមដាក់ដបឲ្យពេញ! គាត់ធើ្វតាមបព្ជាាពេទ្យ រួចក៏ចូលទៅបន្ទប់ទឹក បន្តិចក្រោយមកគាត់ដើរចេញមកវិញដោយកាន់ដបទទេ រួចនិយាយទៅកាន់គ្រូពេទ្យថាៈ អ្នកជម្ងឺ : ខ្ញុំមិនចាំបាច់នោមដាក់ដបនេះទេ ព្រោះក្នុងបន្ទប់ទឹកមានបង្គន់! ពេទ្យ : ???!!! មូលហេតុប៉ាវាយ កូនប្រុសតូចប្រាប់ម្តាយ : -ម៉ាក់អើយ,,! ថៃ្ងនេះប៉ាមួម៉ៅវាយ្តពីរដង -គាត់មួម៉ៅរឿងអីបានជាវាយកូនឯងដល់ទៅពីរដង ? -លើកទីមួយ គាត់មួម៉ៅពេល្តបង្អាញឲ្យមើលសៀវភៅតាមដានការសិក្សាឃើញបានតែ 2ពិន្ទុ លើកទីពីរគាត់មើលដឹងថា សៀវភៅតាមដានការសិក្សានោះជារបស់គាត់កាលពីមុន ដូចេ្នះសៀវភៅរបស់គាត់ដដែល គាត់វាយ្តដល់ទៅ 2ដង
» ស្មើភាពក្នុងលំហអាកាស
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 49
មានយានមួយបានចេញដំនើរស្រាវជ្រាវនៅលំហរអាកាស ហើយក្នុងនោះក៏មានអ្នកអវកាសម្នាក់សែ្បកខ្មៅ ពេលធើ្វដំណើរសុខៗស្រាប់តែតួយានធ្លុះមួយប្រហោងៈ ដូចេ្នះប្រធានក្រុមបានពិភាក្សហើយនិយាយថា -មិត្តទាំងឡាយ! ក្នុងចំណោមពួកយើងត្រូវមានម្នាក់លះបង់ជីវិតដើមី្បសង្គ្រោះយានទាំងមូល ហើយ្តមិនអាចតំរូវតាមចិត្តឯងបានទេ ប៉ុនែ្តខ្ញុំមានវិធីមួយ គឺត្រួតពិនិត្យសមត្ថភាពយល់ដឹងអ្នកណាឆើ្លយមិនរួច គឺអ្នកនោះមានកិតិ្តយស បានស្លាប់ដើមី្បបុព្វហេតុនេះ បន្ទាប់មកគាត់ចាប់ផើ្តមសួរអ្នកអវកាសៈ -អាវុធដែលអាមេរិកប្រើប្រាស់វាយប្រហារទីក្រុងមួយរបស់ជប៉ុនកាលពីថៃ្ងទី6 សីហា 1945 ឈ្មោះថាអាវុធអី ? -បាទ!,,,បាទ! គ្រាប់បែកបរមាណូ! -ត្រឹមត្រូវ!! គាត់បន្តសួរអ្នកអវកាសទីពីរៈ -ចុះទីក្រុងដែលត្រូវទម្លាក់គ្រាប់បែកបរមាណូនោះឈ្មោះអី? -បាទ! ឈ្មោះទីក្រុងហ៊ីរ៉ូស៊ីម៉ា! -ត្រឹមត្រូវ! បន្ទាប់មកគាត់ងាកយឺតៗទៅខាងអ្នកអវកាសសែ្បកខ្មៅៈ -ឥឡូវដល់វេនលោកម្តង ចូលលោករៀបរាប់ពីឈ្មោះ និងមុខរបររបស់អ្នករងគ្រោះទាំងអស់ពេលត្រូវទម្លាក់គ្រាប់បែកបរមាណូនោះ? -អ្នកអវកាសសែ្បកខ្មៅ : អុញ,,!!
» រកប្រធាន និងកិរិយាស័
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 50
ម៉ោងរៀនវេយ្យាករណ៍ លោកគ្រូសរសេរលើក្តារខៀន : "បុរសអនាថាដេកស្លាប់ ដោយអត់បាយ" សរសេររួចងាកមកសួរសិស្សម្នាក់ៈ -មើល៍ ឃ្លោក! ឃ្លានេះប្រធាននៅត្រង់ណា កិរិយាស័ព្ទនៅត្រង់ណា? សិស្សឈ្មោះឃ្លោក ឆ្លើយរបៀបស្ទាក់ស្ទើរៈ -បាទ, លោកគ្រូ! ទាំងប្រធានទាំងកិរិយាស័ព្ទប្រហែលនៅក្នុងផ្នូរដែរហើយមើលទៅ= មធ្យោបាយសាមញ្ញ អ្នកគ្រូលើកសំណួរ : -បើចំណូល និងចំណាយមិនតុល្យភាព (មិនស្មើ) នឹងគ្នាសំរាប់គ្រួសារមួយ ដោយហេតុរកបានតិចតែចំណាយច្រើន តើត្រូវសម្រួលផែនការចំណូលចំណាយយ៉ាងម៉េចដែរ? សិស្សស្រីម្នាក់លើកដៃមុនគេ ហើយឆ្លើយយ៉ាងមានភាពជឿជាក់ថាៈ -ដូចេ្នះគ្រួសារទាំងមូលត្រូវតែឈប់ហូបចុក ក្នុងមួយសបា្តហ៍2ថៃ្ងណាអ្នកគ្រូ= Which way to heaven? A Sunday school teacher was speaking to her class one morning and she asked the question: "When you die and go to Heaven, which part of your body goes first?" Little Kelli raised her hand and said: "I think it's your hands!" "Why do you think it's your hands, Kelli?" Kelli replied: "Because when we pray, we hold our hands together in front of us so God must take our hands first." "What a wonderful answer!" said the teacher. Then little Jennifer raised her hand and said: "I think it's your legs, miss!" The teacher looked at her with a puzzled expression and asked: "Now, Jennifer, why on earth do you think it would be your legs?" Jennifer replied: "Well, I walked into Mummy and Daddy's bedroom the other night. Mummy had her legs straight up in the air and she was shouting, 'Oh God, I'm coming' at the top of her voice!"
» យកប្រពន្ធ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 51
ឪពុកសួរកូនប្រុសអាយុ 4ឆ្នាំថាៈ -ធំឡើងកូនឯងចង់យកអ្នកណាធើ្វប្រពន្ធ? -ក្នុងផ្ទះនេះលោកយាយស្រឡាញ់ខ្ញុំជាងគេ ថៃ្ងក្រោយ្តយកលោកយាយធើ្វប្រពន្ធ -អាព្រហើន ម៉េចចង់យកម៉ែអញធើ្វប្រពន្ធ? កុមារតូចខឹងហើយស្រែកវិញថាៈ -ចុះម៉េចប៉ាឯងហ៊ានយកម៉ាក់ខ្ញុំធើ្វប្រពន្ធដែរហា៎ស? សំណួរស្លាប់រស់ ដើម្បីប្រឡងជ្រើសរើសអ្នកពូកែខាងប្រវត្តិសាស្រ្តខែ្មរ ពិធីមួយបានរៀបចំឡើងយ៉ាងអធិកអធម រង្វាន់ពិសេសមានទឹកប្រាក់ 10 លានរៀល និងថៃ្លធើ្វដំណើរជុំវិញស្រុកខែ្មររយៈពេល 10 យប់ 10 ថៃ្ង អ្នកឆ្លើយសំណួរថៃ្ងនេះ គឺនិស្សិតឈ្មោះប្រុញ សំណួរមានតែពីរប៉ុណ្ណោះ ទាល់តែឆ្លើយត្រូវទាំងពីរទើបឈ្នះរង្វាន់ ពិធីចាប់ផ្តើមៈ គណៈកម្មាធិការ : ប្អូនអាចជ្រើសរើសសំណួរមួយណាមុនក៏បាន ប្រុញគិតថាជាទូទៅគេមិនដែលដាក់សំណួរស្រួលនៅមុខទេ ដូចេ្នះគាត់សម្រេចរើសយកសំណួរទី 2 ឆ្លើយមុន ប្រុញ : ខ្ញុំសូមយកសំណួរទី2មុន គណៈកម្មាធិការ : សំណួរ " តើព្រឹតិ្តការណ៍នោះ កើតឡើងក្នុងឆ្នាំណា"? ប្រុញ : ប៉ុណេចប់ហើយអញ,,!
» ប៉ាណូឃោសនា
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 52
ប៉ាណូឃោសនារបស់ក្រុមហ៊ុនរថយន្តមួយបានបញ្ឈរកែ្បរផ្លូវធំដាក់ថាៈ "រថយន្តពួក្ត បង្កើនល្បឿនរហ័សណាស់ ប្តូរលេខភ្លាមហោះវ៉ាវ សែ្អកឡើងកែ្បរនោះមានប៉ាណូរបស់គួប្រជែងសរសេរថាៈ " ចំណែករថយន្តរបស់ក្រុមហ៊ុនយើង្តមិនប្រញាប់ប្រញាល់បញ្ជូនអតិថិជនរបស់ខ្លួនឲ្យឆាប់បានជួបយមរាជអញ្ជឹងទេ,,!" មិនត្រឹមតែប៉ុណ្ណោះនៅឯតាមបណ្តាផ្លូវដែលសំបូរមនុស្សជិះក្នុងល្បឿនលឿននោះ គឺគេឃើញមានប៉ាណូសរសេរអក្សរធំៗដាក់ដែលថា "លោក លោកស្រី ដែលបើកបររថយន្ត ប$ម៉ូតូក្នុងថៃ្ងនេះសូមបើកបរប្រយ័ត្នប្រយែងបំផុតព្រោះវេជ្ជបណ្ឌិតទាំងអស់ និងបុគ្គលិកអគារលក់ក្តារមឈូស សម្រាកពេញមួយថៃ្ងមួយយប់"=
» របៀបឃោសនាឲ្យលក់ដាច់
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 52
លើទំព័រពាណិជ្ជកម្មរបស់កាសែតមួយចេញផ្សាយរាល់ថៃ្ង គេឃើញមានខ្ទង់ប្រកាសរកគូស្រករដូចតទៅៈ "នាង្តអាយុ21ឆ្នាំ កម្ពស់ 1,70ម រៀនថ្នាក់បរិញ្ញាឆ្នាំទី4 មានរូបសម្ផស្សដូច បវរកញ្ញាមានប្រាក់ផ្ទាល់ខ្លួននៅធនាគារ 10 លានដុល្លារ គ្មានជាប់ជំពាក់ភារកិច្ចអ្វីទាំងអស់ ត្រូវការរកគូស្រករមានលក្ខណៈសម្បត្តិដូចប្រុសតួឯកក្នុងរឿងប្រលោមលោក ឃឃ របស់ អ្នកនិពន្ធ សៀវភៅប្រលោមលោកខាងលើទើបចេញលក់2ថៃ្ងប៉ុណ្ណោះ មានអី សែ្អកឡើងតែមួយថៃ្ងសោះសៀវភៅប្រលោមលោកនោះត្រូវគេរកទិញអស់រលីងក្នុងទូទាំងប្រទេស
» ធ្វើរឿងដែលបងចង់ធ្វើ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 53
បុរសម្នាក់ត្រឡប់ពីធ្វើការវិញ ប្រពន្ធបើកទ្វារទទួលជាមួយដងខ្លួនស្ទើរននលគក នាងអោបប្តីយ៉ាងណែនរួចនិយាយម្ញ៊ិកម៉្ញក់ៈ -បងចងដៃចងជើងអូននៅជាប់នឹងគ្រែទៅ ហើយធ្វើរឿងអីដែលបងចង់ធ្វើចុះ! ប្តីបើកភែ្នកធំៗ -មែនប$? -អូនថាយ៉ាងម៉េចគឺអ៊ីចឹងហើយ,,! បងអនុវត្តន៍ចុះ! ប្តីប្រញាប់ប្រញាល់យកក្រមាចងដៃជើងប្រពន្ធជាប់នឹងគ្រែ ហើយចេញក្រៅទៅលេងអុកជាមួយអ្នកស្រុក មួយក្តារហើយមួយក្តារទៀតរហូតដល់យប់ជ្រៅទើបមកវិញ= ថីក៏មិនចាំ,,! ស្រ្តីម្នាក់បានទៅលេងមិត្តភក្តិគាត់ដែលបែកគ្នាយូរ និងបាននៅសំរាកលេងផ្ទះសម្លាញ់បានពីរបីថៃ្ង បន្ទាប់មក គាត់ក៏បានលាមិត្តភក្តិរបស់គាត់ទៅផ្ទះវិញ មុននឹងចាកចេញ គាត់់បានហុចលុយប្រហែល 5000 រៀល ទៅឲ្យកូនម្ចាស់ផ្ទះ កេ្មងនោះយកលុយដាក់ក្នុងហោប៉ៅប្លុកដោយឥតបានអរគុណមួយម៉ាត់សោះ ម្តាយឃើញដូចេ្នះចង់ខឹងកូនដែល តែគាត់គិតថាប្រហែលជាវាអៀនហើយទើបបានជាអញ្ចឹង ប៉ុនែ្តកុំឲ្យមិត្តភក្តិដៀលថាគាត់មិនចេះប្រដៅកូន គាត់បានសួរបញ្ជាក់កូននៅនឹងមុខមិត្តចាស់ថាៈ ម្តាយៈ កូនឯងដឹងថាត្រូវធើ្វយ៉ាងម៉េចដែរទេ នៅពេលមីងឲ្យលុយកូនអញ្ចឹង? កូនៈ ខ្ញុំអត់ដឹងផងម៉ាក់,,!
» Sherlock Holmes nig Dr Watson
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 54
លោក Sherlock Holmes និងបណ្ឌិត Watson នាំគ្នាទៅបោះតង់ដើម្បីសំរាកកំសាន្តនៅខាងក្រៅ ពួកគាត់បោះតង់នៅកណ្តាលវាលក្រោមហ្វូងតារាពេញមេឃ រួចក៏លង់លក់ក្នុងតង់នោះទាំងពីរនាក់ យប់កណ្តាលអាធាត្រលោក Sherlock Holmes ដាក់លោកបណ្ឌិត Watson រួចសួរថាៈ Sherlock Holmes: Watson ឯងសាកចោលភែ្នកមើលមេឃទៅមើល៍ តើឃើញស្អីខ្លះ? Watson: ខ្ញុំឃើញផ្កាយរាប់លានដួង Sherlock Holmes: ហើយឯងយល់យ៉ាងម៉េចដែលពេលបានឃើញហ្វូងផ្កាយអញ្ជឹង? Watson: ប្រសិនបើផ្កាយមានច្រើនលានដួងដូចេ្នះ បានន័យថាក្នុងចំណោមនោះប្រហែលអាចមានភពមួយចំនួនដូចភពផែនដីយើងដែរ បើមានភពដូចភពផែនដីយើងដូចេ្នះមែនគឺបានន័យថាប្រហែលនៅភពទាំងនោះក៏អាចមានជីវិតរស់នៅដូចយើងដែរ Sherlock Holmes:Watson ឯងនេះចោលម្សៀតមែន! មើលឃើញផ្កាយពេញមេឃអញ្ជឹងបានន័យថាចោរវាលួចភើចយកតង់យើងទៅបាត់ហើយ,,! Watson: អើមែន,,! ឈ្លើយគួរសម ដោយត្រូវហោះហើរឆ្លងទី្វប រីឯផ្លូវត្រូវធើ្វដំណើរមានរយៈពេលវែងឆ្ងាយ ដូចេ្នះអ្នកដំណើរដែលជិះនៅក្នុងក្នុងយន្តហោះ ទាំងអស់ត្រូវទទួលទានអាហារល្ងាចលើយន្តហោះតែម្តង ភ្លាមនោះនារីបំរើលើយន្តហោះបានដើរទៅរកភ្ញៀវកំលោះសង្អារម្នាក់ នារី ៈ តើលោកត្រូវការហូបអាហារពេលល្ងាចដែរឬទេ? កំលោះ ៈ មានជំរើសប$អត់? នារី ៈ ចា៎សមាន,,! កំលោះ ៈ ស្អីខ្លះ,,!?? នារី ៈ ជំរើសនោះគឺហូប ប$ក៏អត់ហូប,! កំលោះ ៈ ,,,,!!????
» ជាន់ឲ្យគ្រប់មួយម៊ឺន
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 55
អ្នកគ្រូកំពុងបងៀ្រនសិស្សអំពីសុជីវធម៌ ដូចេ្នះគាត់បានយកឆ្លូញមកធើ្វជាឧទាហរណ៍៍ដើម្បីងាយពន្យល់ដល់សិស្សដទៃ អ្នកគ្រូ ៈ ឧបមាថាឆ្លូញឯងដើរជាន់ជើងម្ខាងរបស់ស្រី្តចំណាស់ម្នាក់ដោយអចេតនា តើឆ្លូញឯងគួរធើ្វយ៉ាងម៉េច? ឆ្លូញ ៈ ខ្ញុំនឹងនិយាយថា ខ្ញុំសុំទោសលោកអ៊ំ,,! អ្នកគ្រូ ៈ ប្រពៃណាស់,! ចុះឥឡូវឧបមាថាគាត់ចូលចិត្តឆ្លូញឯងព្រោះឃើញប្អូនចេះមានសុជីវធម៌ល្អ គាត់ក៏បានឲ្យលុយ 5000 រៀលចាយលេង តើឆ្លូញឯងគួរធើ្វយ៉ាងម៉េចវិញ? ឆ្លូញ ៈ អូ,,! ងាយស្រួលទេអ្នកគ្រូ គឺខ្ញុំនឹងជាន់ជើងគាត់ម្ខាងទៀតដើម្បីឲ្យបានលុយគ្រប់មួយម៊ឺនតែម្តង=
គុណប្រយោជន៍ស្រាស
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 55
ថៃ្ងនេះត្រូវប៉ះចំម៉ោងជីវៈវិទ្យា លោកគ្រូដឹកនាំសិស្សជំទង់មួយក្រុមចូលបន្ទប់ពិសោធន៍ គាត់បានដាក់កែវពីរនៅលើតុ កែវមួយដាក់ទឹក ឯកែវមួយទៀតដាក់ស្រាស គាត់ចាប់ព្រូនចង្កឹះមួយដាក់ក្នុងកែវទឹក ស្រាប់តែព្រូននោះវារចុះឡើងធម្មតា ហើយគាត់បានចាប់ព្រូនមួយទៀតដាក់ក្នុងកែវស្រាសស្រាប់តែព្រូននោះប្រកាច់ងាប់ភ្លាមមួយរំពេច បន្ទាប់មកគ្រូបានសួរទៅសិស្សថាៈ គ្រូ ៈ តើមានប្អូនណាដឹងអំពីគោលបំណងនៃការពិសោធន៍នេះដែរប$ទេ? ចយ ៈ ខ្ញុំដឹង,,! គឺលោកគ្រូចង់បង្អាញថា បើយើងផឹកស្រាគ្មានព្រូនណាអាចសម្ងំរស់កុ្នងខ្លូនយើងបានទេ គ្រូ ៈ អុញ,,!
» យ៉ាងហោចណាស់ក៏បាននៅមុខម្នាក់ដែរ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 56
យុវជនពីរនាក់ ជាមិត្តភ័ក្តិនិងគ្នា ថៃ្ងមួយពួកគាត់ទៅកំសាន្តក្នុងព្រៃភ្នំ ពួកគាត់មានយកក្រណាត់តង់បោះធ្វើជម្រក ចៃដន្យស្រាប់តែខ្លាឃ្មុំដេញខាំ ខ្ល្លាឃ្មុំដេញលឿនប្រកិតពីក្រោយ ដោយខ្លាចរត់មិនទាន់បុរសម្នាក់ឈប់ដើម្បី ពាក់សែ្បកជើងបាតា កុំឲ្យមុតបន្លា និងរត់បានលឿន ឃើញដូចេ្នះ អ្នកទី 2 ក៏សួរថាៈ យុវជនទី 2 ៈ ឯងចាំបាច់ពាក់សែ្បកជើងធ្វើអី? ស្មានតែពាក់ហ្នឹងរត់លឿនជាងខ្លាឃ្មុំអៃ្អ? យុវជនទី 1 ៈ វាមិនលឿនជាងខ្លាឃ្មុំទេ តែវាលឿនជាងអែ្អង=
» យាយភេ្លចច្រើន
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 56
យាយៗបីនាក់អង្កុយជជែកគ្នាលេងនៅរោងបុណ្យមុនលោកទេសន៍ យាយយ៉ែមនិយាយថាៈ យាយយ៉ែម ៈឥទ្បូវនេះខ្ញុំភេ្លចច្រើនណាស់!ព្រឹកមិញវងេ្វងរកផ្លូវឡើងជណ្តើរឡើងលើផ្ទះមិនឃើញ យាយណៃ ៈ ប៉ុណ្ណឹងនៅមិនទាន់យាបដល់ខ្ញុំទេ ព្រឹកមិញ្តអង្កុយលើគ្រែដាក់ជើងសំយុងចុះក្រោម ប៉ុនែ្តភេ្លចខ្លួនមិនដឹងថាក្រោកពីដេក រឺត្រូវចូលដេកសោះ យាយផាន់លឺដូចេ្នះ គាត់ក៏អួតភ្លាមថា : យាយផាន់ ៈ អូ៎ស! ខ្ញុំឯណេះវិញចាស់មែនតែខួរក្បាល់នៅចង់ចាំល្អណាស់ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែចៅរបស់គាត់រត់មកពីតិញស្ករគ្រាប់វិញ ហៅគាត់ថាយាយៗ គាត់ខំសម្លឹងទៅចៅនោះរួចសួរថា យាយផាន់ ៈ កេ្មងហ្នឹង កូនអ្នកណាគេ?
» សំឡឹងឆ្ងាយ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 57
អ្នកជំងឺត្អូញតែ្អរពីជំងឺរបស់ខ្លួនប្រាប់វេជ្ជបណ្ឌិតៈ អ្នកជំងឺៈ ភែ្នក្តធ្វើទុក្ខខ្លាំងណាស់ មើលរបស់ឆ្ងាយមិនឃើញទេ វេជ្ជបណ្ឌិតៈ បើអញ្ចឹងលោកសំឡឹងតាមដៃខ្ញុំចង្អុលហើយឆ្លើយមកមើលថា តើស្អីមូលៗនៅលើមេឃ? អ្នកជំងឺៈ ព្រះអាទិត្យ! វេជ្ជបណ្ឌិតៈ អាចមើលឃើញព្រះអាទិត្យប៉ុណ្ណឹងហើយ លោកចង់សំឡឹងឆ្ងាយដល់ណាទៀត?
» ដំណើរដូចគ្នា មូលហេតុខុសគ្នា
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 57
បុរសពីរនាក់ដើរប្រញ្ចាសទិសគ្នា ក្នុងដំណើរ)ខ្ញើកៗដូចគ្នា ពេលមកដល់ជិតគ្នា បុរសម្នាក់ចង្អុលជើងពិការរបស់ខ្លួនៈ បុរសទី 1ៈ សង្រ្គាមឈូងសមុទ្រពែរ្ស៍ឆ្នាំ 1991 កាល 17ឆ្នាំមុន! បុរសម្នាក់ទៀតងក់ក្បាលសមែ្តងកាយវិការអាណិតអាសូរ រួចចង្អុលជើងស្តាំរបស់ខ្លួន ដែលកំពុងដើរបង្អើបកែងខ្វើកៗៈ បុរសទី 2ៈ ជាន់អាចម៍ឆែ្កកាលបីនាទីមុន!
» មេគុណត្រលប់លេខ?
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 58
នៅក្នុងថ្នាក់រៀនមួយអ្នកគ្រូម្នាក់កំពុងបងៀ្រនគណិតវិទ្យាទៅកាន់សិស្សថ្នាក់ទី 3 អ្នកគ្រូបានលើកជាឧទាហរជាសំនួរសួរទៅកាន់សិស្សទាំងអស់គ្នាថា : អ្នកគ្រូ : មើល! ប្អូនៗតើ 7ខ6 ត្រូវជាប៉ុន្មានដែរ ? សិស្សទី1 : បាទ! គឺស្មើរនឹង 42 អ្នកគ្រូ! អ្នកគ្រូ : ពិតជាល្អណាស់! មើលប្អូនណាដឹងថាបើត្រលប់ជា 6ខ7 វិញត្រូវជាប៉ុន្មាន? សិស្សទី2 : បាទអ្នកគ្រូ! គឺស្មើរនឹង 24 ! អ្នកគ្រូ : ,,,,,! វិទ្យុ
» បុរសម្នាក់ទើបមកពីរៀននៅបរទេស
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 58
គាត់មិនហ៊ាននិយាយភាសាបរទេសទៅកាន់ម្តាយរបស់គាត់ទេ ព្រោះខ្លាចម្តាយរបស់គាត់មិនយល់ កូន : ម៉ែ! ជួយហុចវិទ្យុអោយ្តបន្តិច! ម្តាយ : វិទ្យុនៅឯណា! ម៉េចក៏មិនឃើញ? កូន : នៅលើតុមុខម៉ែហ្នឹង! ម្តាយ : ហា៎ក! អាហ្នឹងរ៉ាតយោហ្នឹង! កូន : រ៉ាតយោ ហ្នឹងហើយ វិទ្យុនោះម៉ែ!! ម្តាយ : អឺ! ហេតុតែវាមិនចេះបារាំងនឹងគេបានជាមិនដឹង!!! កូន : អុញ! ម៉ែ,,,,
» អ្នកណាបញ្ជារ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 59
ថៃ្ងមួយព្រះឥន្ទបានហៅប្រុសៗដែលបានកើតនៅឋានសួគ៌មកជួបជុំគ្នា រួចទ្រង់មានបន្ទូលថាៈ ព្រះឥន្ទ : យើងដឹងថា នៅឋានកណ្តាល ប្រុសខ្លះខ្លាចប្រពន្ធ ត្រូវប្រពន្ធបញ្ជា ប្រុសខ្លះត្រួតប្រពន្ធ និងបញ្ជាប្រពន្ធ យើងចង់ដឹងចំនួនពិតប្រាកដ តើចំណោមអ្នករាល់គ្នាដែលឡើងឋានសួគ៌នេះមានប៉ុន្មាននាក់ខ្លាចប្រពន្ធ? ហើយប៉ុន្មាននាក់ត្រួតប្រពន្ធ? ចេញទៅធ្លាខាងមុខឈរជាពីរជួរឲ្យយើងមើលបន្តិច អ្នកខ្លាចប្រពន្ធឈរខាងឆេ្វង ឯអ្នកត្រួតប្រពន្ធឈរខាងស្តាំ ព$បញ្ជានេះ គ្រប់គ្នាក៏ប្រញាប់ធ្វើតាម ប៉ុនែ្តជួរខាងឆេ្វង ដែលជាជួរប្រុសខ្លាចប្រពន្ធនោះវែងរាប់យោជន៍ ចំណែកជួរខាងស្តាំ ដែលជាជួរសំរាប់ប្រុសត្រួតប្រពន្ធមានតែម្នាក់គត់ ឃើញដូចេ្នះ ព្រះឥន្ទសួរបុរសដែលឈរជួរខាងស្តាំតែម្នាក់ឯងៈ ព្រះឥន្ទ : នេះបានចំជាប្រុសទ្រូង 5 ហត្ថមែន ប្រាប់យើងមកមើល នៅឋានកណ្តាលអ្នកឯងធ្វើម៉េចទើបអាចត្រួតប្រពន្ធបាន ខណៈប្រុសឯទៀត 99,99 ភាគរយសុទ្ធតែត្រូវប្រពន្ធត្រួត? បុរសនោះ : ទេ ! ទូលបង្គំក៏ត្រូវប្រពន្ធត្រួតដែរតើ ព្រះឥន្ទ : អ្អា៎, បើអ៊ីចឹងហេតុម៉េចឈរជួរខាងស្តាំ? បុរសនោះចង្អុលស្រ្តីម្នាក់កំពុងអង្គុយលឹបល : បុរសនោះ : ក្រាបទូលព្រះអង្គ ! នាងម្នាក់នោះជាប្រពន្ធទូលបង្គំ នាងបញ្ជាឲ្យទូលបង្គំត្រូវតែឈរនៅជួរខាងស្តាំ=
» ច្រឡំ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 59
បុរសម្នាក់ចេះអង់គេ្លសបួនដប់ម៉ាត់ធ្វើដំណើរទេសចរណ៍ទៅសហរដ្ឋអាមេរិក សែ្អកឡើងគាត់ចេញដើរលេងតាមថ្នល់ ឃើញគេហែកូនកំលោះគគ្រឹកគគ្រេងសំដៅទៅព្រះវិហារ ដើម្បីរៀបការជាមួយកូនក្រមុំដែលកំពុងធ្វើដំណើរតាមផ្លូវម្ខាងទៀត ក៏សួរលោកតាម្នាក់ដែលកំពុងឈរមើលដូចខ្លួនដែរៈ បុរស : Who? លោកតានោះឆ្លើយវិញ : I don’t know ! ល្ងាចឡើងបុរសនោះត្រឡប់ពីដើរមើលសួនសត្វ ឃើញគេហែសពកាត់ពីមុខ ក៏សួរស្រ្តីម្នាក់នៅកែ្បរ : បុរស : Who? ស្រ្តីនោះឆ្លើយ : I don’t know ! ព$ដូចេ្នះបុរសយើងដកដង្អើមវែងនិយាយរង៉ូវៗម្នាក់ឯង បុរស : អ្នកកំលោះឈ្មោះ I don’t know !ម្នាក់នេះ អភ័ព្វមែន ទើបតែការប្រពន្ធព្រឹកមិញសោះ ល្ងាចឡើងស្លាប់ទៅហើយ
» ភាពខុសគ្នា
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 60
បុរសពីរនាក់កំពុងនិយាយគ្នាពីរឿងមួយៈ -បងឯងថាមើល,,! ចរិតមនុស្សប្រុស និងចរិតមនុស្សស្រីជាមូលដ្ឋានខុសគ្នាត្រង់ណា? -អឺ,,! គឺខុសគ្នាត្រង់មនុស្សប្រុសស្តាប់ដោយស្លឹកត្រចៀកម្ខាង ហើយបពោ្ចញទៅវិញតាមស្លឹកត្រចៀក ម្ខាងទៀត ចំណែកមនុស្សស្រីស្តាប់ដោយស្លឹកត្រចៀកទាំងពីរ រួចបពោ្ចញតាមមាត់ អញ្ចឹងហើយបានជាមួយថៃ្ងៗមនុស្សស្រីត្រូវរអ៊ូជាប់រហូតអត់ចេះរួយមាត់នោះ
យកប្រពន្ធ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 60
ឪពុកសួរកូនប្រុសអាយុ 4 ឆ្នាំថាៈ ឪពុក ៈ ធំឡើងកូនឯងចង់យកអ្នកណាធើ្វប្រពន្ធ? កូនតូច ៈ ក្នុងផ្ទះនេះមានតែលោកយាយទេដែលស្រឡាញ់ខ្ញុំជាងគេ ថៃ្ងក្រោយ្តយកលោកយាយធើ្វជាប្រពន្ធ ឪពុក ៈ អាព្រហើន ម៉េចចង់យកម្តាយអញធើ្វប្រពន្ធហី? កុមារតូចខឹងហើយស្រែកឲ្យវិញថាៈ ហើយចុះម៉េចប៉ាឯងយកម៉ាក់ខ្ញុំធើ្វប្រពន្ធដែរនោះ
» នៅតែល្ងីល្ងើ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 61
1, លោកអ្នកមិនអាចលៀនអណ្តាតមកក្រៅផង សម្លឹងមើលពិតានផងក្នុងពេលតែមួយបានទេ 2, ឲ្យតែមនុស្សល្ងីល្ងើគឺសុទ្ធតែអានចំណុចលេខ 1 ខាងលើរួចភ្លាមធើ្វសាកមើលភ្លាម 3, ក្រោយមកទើបគាត់ដឹងថាចំណុចលេខ 1 ខាងលើហ្នឹង គេភរលេងតែប៉ុណ្ណោះ 4, ឥឡូវនេះ លោកអ្នកចាប់ផ្តើមលួចញញឹមម្នាក់ឯង ត្បិតដឹងខ្លួនថាជាមនុស្សល្ងីល្ងើម្នាក់នឹងគេដែរ 5, មិនយូរប៉ុន្មាន លោកអ្នកនឹងផ្ញើវាទៅឲ្យអ្នកល្ងីល្ងើម្នាក់ទៀត 6, លោកអ្នកនៅតែបន្តញញឹមទាំងល្ងីល្ងើនៅឡើយ 7, ចប់ទាំងញញឹម,,,,,,,,,,!
» ធាតុទាំងបួនរបស់ធម្មជាតិ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 61
នៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាមួយ មានអ្នកគ្រូកំពុងតែបងៀ្រនអំពីធាតុទាំងបួនរបស់ធម្មជាតិ អ្នកគ្រូ ៈ ជាដំបូង,! តើមានប្អូនណាដឹងថាធាតុទាំងបួនរបស់ធម្មជាតិមានអី្វខ្លះ? ចយ ៈ បាទអ្នកគ្រូ ធាតុទាំងបួននោះមាន ភ្លើង ខ្យល់ ដី និង,,និង,,,!!?? អ្នកគ្រូ ៈ និងអីគេចយ? ឥឡូវនេះអ្នកគ្រូឲ្យជាឧទាហរណ៍ដល់ប្អូន ហើយប្អូនសាករកនឹកបន្តិចទៀតទៅមើល! អើតើរាល់ថៃ្ងប្អូនលាងដៃជាមួយអី? ចយ ៈ អូ,,!! បាទអ្នកគ្រូគឺ សាប៊ូ ប្រផេះ អ្នកគ្រូ ៈ អុញ,,,!!!???
» មាយាទប្តីខូច
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ)
ដោយរវល់ការងារពេក ម្ងៃៗកុយរវល់តែអង្គុយមុខកុំព្យូទ័រធ្វើការមិនចេះឈប់ តាំងពីកន្លែងធ្វើការរហូតយកមកធ្វើនៅផ្ទះទៀតដោយភ្លេចគិតថាខ្លួនគួរតែចំណាយពេលឲ្យបានច្រើនដើម្បីនៅជាមួយប្រពន្ធកូន។ ដោយប្រច័ណ្ឌ និងកុំព្យូទ័រពេក ច្រិបដែលជាប្រពន្ធរបស់កុយបាននិយាយដោយប្រយោលថា: ច្រិប : ខ្ញុំប្រាថ្នាកើតជាតិណាៗ ឲ្យខ្ញុំកើតជាកុំព្យូទ័រវិញ ព្រោះបានប្តីប្រើប្រាស់ជាប្រចាំដូចជា កាន់ ស្ទាប ចុច ថែទាំរាល់ថ្ងៃ រាល់ម៉ោង។ ដោយឮសម្តីរបស់ប្រពន្ធបែបនេះ កុយក៏បង្ហើរសំដីដោយប្រយោលតបទៅវិញថា: កុយ : បើបន់អញ្ចឹងបានមែន! ខ្ញុំប្រាថ្នាឲ្យប្រពន្ធខ្ញុំក្លាយជាមហាសង្រ្កាន្តវិញ។ ច្រិប : ម៉េចអញ្ចឹង..?? កុយ : ព្រោះតាមទម្លាប់ ក្នុងមួយឆ្នាំគេប្តូវមហាសង្រ្កាន្តម្តង។ ច្រិប : ....!!???
» ស្មានតែដោះសាររួចខ្លួន
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ)
នរណាក៏ស្គាល់មីង យ៉ាន ដែរ ព្រោះគាត់ជាមនុស្សដែលល្បីថាកាចជាងគេនៅក្នុងភូមិ ហើយគាត់មានប្តីឈ្មោះថាពូ ចយ។ ថ្ងៃមួយ ពេលដែលពូ ចយ កំពុងអង្គុយអានកាសែត ស្រាប់តែមីង យ៉ាន វាយក្បាលគាត់មួយខ្ទះឆាលាន់ឮសូរផាំង។ ពូ ចយ : ម៉េចបានជាយាយបិុឯងវាយក្បាលខ្ញុំ? មីង យ៉ាន: ពេលខ្ញុំគក់ខោអាវគាត់ឯង ខ្ញុំបានឃើញក្រដាសមួយសន្លឹកមានសរសេរឈ្មោះ “ស្រីស្រស់ ចម្ប៉ា”។ ពូ ចយ : នេះម៉ែវាឯងភ្លេចហើយឬអី ក្រែងកាលពីម្សិលមិញយើងទៅមើលការប្រណាំងសេះជាមួយគ្នា? ហ្នឹងគឺជាឈ្មោះសេះ ដែលខ្ញុំចាក់លុយ។ ចម្លើយនេះហាក់ដូចជាសមហេតុសមផល ធ្វើឲ្យមីង យ៉ាន មិនតបអ្វីទាំងអស់ រួចគាត់ដើរចេញទៅក្រៅបាត់។ បីថ្ងៃក្រោយមក ពេលពូ ចយ កំពុងអានកាសែត ស្រាប់តែមីង យ៉ាន ដើរក្រវែលពីក្រោយពូ ចយ ហើយក៏ពួយពូ ចយ ក្បាលគាត់មួយខ្ទះឆាទៀត។ ពូ ចយ : ម៉េចបានជាយាយបិុឯងវាយក្បាលខ្ញុំទៀតហើយ? មីង យ៉ាន: មុនហ្នឹង...! សេះអាតាបិុឯងទូរស័ព្ទមក៕
» មានសល់ពេលឯណាដើរលេង
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ)
បន្ទាប់ពីគេបញ្ឈប់ពីការងារដោយសារល្ងង់ខ្លាំងពេក ពូ គ្រោង បានប្រាក់កម្រៃប្រមាណម្ភៃមឺុនរៀល ពីការងារលាបថ្នាំផ្លូវនោះ។ ដើម្បីឲ្យជ្រះចង្រៃ គាត់គិតថាលុយហ្នឹងយកទៅដេកអូតែល និងដើរលេងក្រុងឲ្យសប្បាយអស់ដៃម្តង។ គាត់ជួលបន្ទប់អូតែលមួយ ដែលកំពុងចុះតម្លៃពិសេស ទាំងថ្លៃស្នាក់នៅ និងថ្លៃម្ហូបអាហារ។ ការស្នាក់នៅរយះពេលប្រាំថ្ងៃ ប្រាំយប់ និងថ្លៃអាហារផង គេគិតតែដប់មឺុនរៀលប៉ុណ្ណោះ។ អូតែលបែបនេះមិនងាយរកទេ ព្រោះបើមានមែនក៏បិទទ្វារចោលយូរណាស់មកហើយដែរ ត្បិតរត់មិនរួច។ បន្ទាប់ពីបានសោរបន្ទប់រួចមក ពូ គ្រោង សួរបុគ្គលិកអូតែលថា តើម៉ោងប៉ុន្មានទើបគេឲ្យហូបបាយពេលព្រឹក ថ្ងៃត្រង់ និងល្ងាច។ បុគ្គលិក : អាហារពេលព្រឹករៀបចំទទួលពីម៉ោង 7 ដល់ម៉ោង 11 រីឯអាហារថ្ងៃត្រង់ចាប់ពីម៉ោង 12 ដល់ម៉ោង 1 និងអាហារពេលល្ងាច ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់។ ពូ គ្រោង : ងាប់ហើយ..! បើអញ្ចឹងមែន មិនបាច់មានពេលឯណាដើរលេងទេ ព្រោះអីរវល់តែស៊ីបាយអស់ពេលបាត់ទៅហើយ..!! បុគ្គលិក : អុញ...!!???
» រិះគន់ដោយមើលច្រឡំ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ)
មានប្តីប្រពន្ធពីរនាក់ បានចូលហាងលក់ផ្ទាំងគំនូរមួយ ដើម្បីដើររកទិញរូបគំនូរមួយផ្ទាំងសំរាប់ដាក់តាំងក្នុងផ្ទះ។ ប្រពន្ធរបស់កុយគ្មានត្រូវចិត្តរូបណាមួយសោះ សូម្បីតែមួយផ្ទាំងក៏អត់ដែរ គាត់រិះគន់គ្រប់ផ្ទាំងទាំងអស់ ហើយថែមទាំងថាឲ្យវិចិត្រករគូរមិនកើតទៀតផង។ មកដល់រូបមួយផ្ទាំងទៀត ស្រាប់តែគាត់ស្រែកយ៉ាងភ្លាត់សម្លេង ធ្វើឲ្យផ្អើលមនុស្សពេញមួយហាងលក់ផ្ទាំងគំនូរ ព្រោះគាត់ឃើញរូបនោះអាក្រក់ហួសពីការស្មាន។ ប្តីគាត់ឮដូច្នោះក៏ខំរត់ទៅមើល ហើយហួសចិត្ត និងខ្មាស់គេជាខ្លាំង។ ប្រពន្ធ : ពុទ្ធោ! រូបមួយផ្ទាំងនេះអីក៏អាក្រក់ម្ល៉េះ!! ប្តី : ម៉ែវា..!! អាហ្នឹងកញ្ចក់ឆ្លុះមុខទេ ឯងមើលច្រឡំហើយ...!!! ប្រពន្ធ : អុញ...!!!
» តងនេះខ្ញុំធានាថាពិតជាមែនទែន..!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ)
ថ្ងៃមួយ មានព្រានព្រៃពីរនាក់ បានចូលទៅបរបាញ់សត្វនៅក្នុងព្រៃ ភ្លាមនោះស្រាប់តែគ្នាគាត់ម្នាក់ ខ្យល់គ សន្លប់បាត់ស្មារតី ឃើញដូច្នេះគាត់ម្នាក់ទៀតភ័យយ៉ាងខ្លាំង ព្រោះពួកគាត់នៅកណ្តាលព្រៃតែពីរនាក់។ ប៉ុន្តែសំណាងល្អគាត់នឹកឃើញថាគាត់មានទូរស័ព្ទដៃជាប់នឹង ខ្លួន រួចគាត់ក៏តេទៅលេខសង្រ្គោះបន្ទាន់ដោយនិយាយទាំងត្រហេបត្រហបថា: ព្រាន : គ្នាខ្ញុំម្នាក់ខ្យល់គ ប្រហែលជាស្លាប់បាត់ទៅហើយក៏មិនដឹង តើឲ្យខ្ញុំធ្វើម៉េចទៅ? អ្នកសង្រ្គោះបន្ទាន់ : កុំទាន់អាលភ័យជ្រួលច្របល់ពេក! មិនអីទេខ្ញុំអាចជួយបាន។ តែដំបូងត្រូវធ្វើយ៉ាងណាឲ្យដឹងច្បាស់ថាគាត់ប្រាកដជាស្លាប់មែន ឬយ៉ាងណាសិន? ភ្លាមនោះបាត់សម្លេងសន្ទនាគ្នាមួយសន្ទុះ មិនយូរប៉ុន្មានស្នូរ កាំភ្លើងលាន់ឮមួយគ្រាប់ផូង តាមទូរស័ព្ទ រួចហើយឮសម្លេងព្រានសួរ បន្ថែមថា: ព្រាន : រួចរាល់អស់ហើយ! តើឥឡូវត្រូវធ្វើយ៉ាងម៉េចទៀត.?? អ្នកសង្រ្គោះបន្ទាន់ : .....!!!
» ឯងឃើញទេ......!!!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
មានយុវជនបូននាក់ជាមិត្តភ័ក្តរៀនជាមួយគ្នា នៅពេលទំនេរចេញពីសាលារៀនពួកគេទាំងបួនចូលចិត្តជជែកគ្នាខ្លាំងណាស់ នៅក្នុងចំំណោមពួកគេទាំងនោះមានម្នាក់ឈ្មោះ សុខ ជាមនុស្សនិយាយមិនច្បាស់(ត្រដិត) ប៉ុន្តែពួកគេចូលចិត្តឲម្នាក់ននោះនិយាយខ្លាំងណាស់ ព្រោះវាគួរឲចង់ស្តាប់។ មានថ្ងៃមួយពួកគេ បានដើរលេងជាមួយគ្នាយ៉ាងសប្បាយ ស្រាប់តែពេលនោះ មាននារីម្នាក់ស្លៀកពាក់ស្អាតបាតបានធ្វើដំណើរកាត់មុខពួកគេ ភ្លាមនោះពួកគេលាន់មាត់ទាំងអស់គ្នាថា: ឯងឃើញទេ......ឯងឃើញទេ!!!ដោយសារខ្លួនជាមនុស្សនិយាយមិនច្បាស់(សុខ) មិនបាននិយាយអ្វីទាំងអស់ បានត្រឹមតែងក់កន្បាលហើយសើចតែប៉ុណ្នោះ ពេលនោះមិតម្នាក់បានសួរទៅសុខថា៖ តើហេតុអ្វីបានជា ហ្អាស! ឯងធ្វើបែបនេះមានអីសប្បាយទៅ? សុខឆ្លើយថា៖ ចាំលើកក្រោយចាំនិយាយ៕ មួយសន្ទុះមកពួកគេក៏បានជួបនារីម្នាក់ទៀត ពេលនោះ សុខបានបង្ហើរសំលេងថា៖ ឯងឃើញទេ..........! ពួកគេស្មានតែសុខនិយាយពីនារីម្នាក់នោះ ក៏ឆ្លើយឡើងថា៖ ឃើញហើយ......! ឃើញហើយ! សុខនិយាយថា៖ បើឯងឃើញហើយ ហេតុម្តេចក៏ពួកឯងនៅតែជាន់អាចម៏ហ្នឹងទៀត។
» អីធ្វើជាវីរៈបុរសផង!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
សំឡាញ់ពីរនាក់បានបែកគ្នាអស់ជាច្រើឆ្នាំមកហើយ ថ្ងៃមួយចៃដន្យគេទាំងពីរក៏បានជួបគ្នានៅពាក់កណ្តាល់ផ្លួវ ខណៈដែលអ្នទាំងពីរធ្វើដំណើរទៅផ្សារ នៅពេជួបគ្នាអ្នកទាំងពីរក៏បានសន្ទនាគ្នាៈ សំឡាញ់ទី១ៈ នែ៎ អាពួកម៉ាកខានជួបគ្នាយូរ តើឯងទៅណាហ្នឹង? សំឡាញ់ទី២ៈ សំឡាញ់អើយ គ្នាទៅផ្សារទិញបន្លែសម្រាប់ព្រឹកស្អែក. សំឡាញ់ទី១ៈ អ្ហា... ប្រហែលជាមានពិធីជប់លៀងហើយមើលទៅ ឯងមិនហៅគ្នាទេអី? សំឡាញ់ទី២ៈ អូ...អាពួកម៉ាកឯងអត់ដឹងទេអី ស្អែកនេះគ្នាត្រូវរៀបការជាមួយនាងសយហើយដឹងទេ? សំឡាញ់ទី១ៈ យី! ពួកម៉ាកឯងអស្ចារ្យមែន ឯងតាមយកទាល់តែបាន សំឡាញ់ទី២ៈ អូយ ទំរាំតែបានពួកម៉ាក គ្នារំលងសាកសពអស់ច្រើនណាស់ សំឡាញ់ទី១ៈ ស្អី...! ធ្វើជាវីរៈបុរសផង! សំឡាញ់ទី២ៈ មិនមែនមានន័យបែបនេះទេ គ្នាចង់និយាយថាពីផ្ទះគ្នាទៅផ្ទះនាងសយ គឹត្រូវធ្វើដំណើរកាត់ផ្នូរខ្មោចច្រើនណាស់។
មិនគួរឲជឿសោះ
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
មានគ្រួសារមួយតែងតែមានបញ្ហាឈ្លោះប្រកែកគ្នា គ្មានឈប់ឈរជារៀងរាល់ថ្ងៃ ដោសារតែប្រពន្ធមិនយកចិត្តទុកដាក់ចំពោះការងារនៅក្នុងផ្ទះ និងមានគំនិតផិតក្បត់ជាមួយនិងប្តី។ មានថ្ងៃមួយ មិត្តភក្តិរបស់បុរសជាប្តីបានទូស័ព្ទមកប្រាប់ថា៖ ប្រពន្ធរបស់ខ្លួនកំពុងតែដើរលេងយ៉ាងសប្បាយជាមួយ និងប្រុសក្មេងនៅសួនច្បារមាត់ទន្លេរ ភ្លាមនោះ បុរសជាប្តីបានទូរស័ព្ទទៅសួរ ពេលនោះទូរស័ព្ទតេមិនចូលក៏មានការខឹងសម្បារយ៉ាងខ្លាំងជាមូយនឹងប្រពន្ធ។ នៅពេលមកដល់ផ្ទះបុរសជាប្តីក៏បានសួរទៅកាន់ប្រពន្ធថា ឯងទៅណាព្រឹកមិញ ហេតុអីទូរស័ព្ទតេមិនចួល.....! ប្រពន្ធបានឆ្លើយថា៖ ខ្ញុំទៅផ្ទះមិត្តភក្តិហើយទូរស័ព្ទអស់ថ្ម។ បុរសជាប្តីមានគំនិតសង្ស័យ ក៏ជួលអ្នកតាមដានឲតាមដានថតយករូប សកម្មភាពរបស់ប្រពន្ធ ដើម្បីទុកជាភស្តុតាង។ មួយសប្តាហ៏ក្រោយមក អ្នកថតរូបជាច្រើនយកមកឲបុរសជាប្តីបន្ទាប់ពីមើលរូបថត រួចហើយបុរសជាប្តីលាន់មាត់ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង៖.......មិនគួរឲជឿសោះ មិនគួរឲជឿសោះ! ពេលនោះអ្នកថតរូបនោះ ក៏សួរទៅកាន់បុរសជាប្តីថា៖ មិនគួរឲជឿយ៉ាងម៉េច រូបថតច្បាស់ក្រឡែតនៅនឹងមុខហៅហ្នឹង! បុរសជាប្តីឆ្លើយយ៉ាងលឿនថា ខ្ញុំមិនគួរឲជឿត្រង់ថា វាអីក៏ហ៊ានម្លេះ វាមិនខ្លាចត្រូវរបស់អញទេអី ហា៎......៕៕
» ពងខ្ញុំមិនញាស់!!!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
មានគ្រួសារមួយមានសមាជិកបីនាក់ គឺឪពុក ម្តាយនិងកូនប្រុសម្នាក់។ បីនាក់ឪពុក ម្តាយនិងកូននេះបានចែកពេលវេលារៀងខ្លួន សម្រាប់ធ្វើការងារគឺឪពុកចូលព្រៃកាប់អុស ម្តាយដាំបន្លែនៅផ្ទះ និងកូនប្រុសទៅសាលារៀន។ មានថ្ងៃមួយអ្នកគ្រូបានបង្រៀនសិស្ស អំពីការភ្ញាស់ពង អ្នគ្រូក៏បានឲសិស្សគ្រប់គ្នាធ្វើការអនុវតន៏តាមមេរៀននេះនៅផ្ទះរៀងៗខ្លួនដោយទុករយៈពេល 30ថ្ងៃសម្រាប់ធ្វើការភ្ញាស់ពងនេះ។ ទៅដល់ផ្ទះក្មេងប្រុសនោះ បានប្រាប់ម្តាយរបស់គេថា ម៉ែថ្ងៃនេះអ្នកគ្រូខ្ញុំបាន បង្រៀនកូនពីការភ្ញាស់ពង ហើយអ្នកគ្រូបានឲរកពងមួយសម្រាប់ភ្ញាស់ផងណាម៉ែ។ ម៉ែរបស់ក្មេងនោះ បានប្រាប់វិញថា ម៉ែគ្មានពងសម្រាប់កូនទេ.......ហើយក៏និយាយទៅកាន់កូនថា៖ ពងរបស់ឯងមានយកទៅភ្ញាស់ទៅ ដោយសារតែក្នេងមានភាពល្ងង់ឃ្លៅ ក៏ស្តាប់តាមពាក្យរបស់ម្តាយ ហើយក៏បានអនុវត្តន៏តាមអ្វីដែលអ្នកគ្រូបានពន្យល់បង្ហាញ។ ដល់ថ្ងៃកំណត់ក្មេងនោះមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែពងរបស់គេមិនញាស់។ នៅពេលទៅដល់សាលា អ្នកគ្រូបានសួរទៅកាន់ក្មេងនោះថាៈ ឯណាលទ្ធផលដែលអ្នកគ្រូដាក់ឲធ្វើ ក្មេងនោះមិនបាននិយាយអ្វីទៅកាន់អ្នកគ្រូទេ គឺគេស្រាតខោឲអ្នកគ្រូមើលតែម្តង ហើយគេក៏សួរអ្នកគ្រូថាៈ ហេតុអ្វីពងខ្ញុំមិនញាស់អ្នកគ្រូ ....!!ភ្លាមនោះអ្នកគ្រូអស់សំណើចយ៉ាងខ្លាំង ក៏បាននិយាយទៅកាន់ក្មេងនោះថាៈ មូលហេតុដែលពងមិនញាស់ក៏ដោយសារតែពងនេះជាពងរបស់ឯងហ្នឹងណា...៕៕៕៕
» មិនសមសោះ!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
មានបុរសម្នាក់ជាទាហានដែលទើបនិងឡើងស័ក្តថ្មីៗ បានធ្វើដំណើរទៅកាន់បន្ទាយរបស់គាត់នៅតាមខេត្ត នៅពេលដែលធ្វើដំណើរទៅដល់ស្ថានីយ៏រថភ្លើង ស្រាប់តែគាត់នឹកឃើញភ្លេចរបស់ម្យ៉ាងនៅឯផ្ទះ គាត់ក៏បានធ្វើដំណើរយ៉ាងប្រញាប់ប្រញ៉ាល់ទៅកាន់កន្លែងទូរស័ព្ទសាធារណៈ ដើម្បីទូស័ព្ទទៅភរិយារបស់គាត់។ ពេលទៅដល់កន្លែងទូរស័ព្ទ គាត់ក៏លូកហោប៉ាវយកកាក់ ស្រាប់តែក្នុងហោប៉ាវរបស់គាត់អត់មានកាក់ គាត់បំរុងចេញមកខាងក្រៅទៅប្តូរយកកាក់ តែចៃដន្យគាត់ជួប និងកួនទាហានរបស់គាត់ដែលត្រូវធ្វើដំណើរទៅជាមួយគាត់ដែរ គាត់ក៏សួរទៅកាន់កូនទាហាននោះថា ៖ តើឯងមានកាក់រាយដែរឬទេនៅក្នុងហោប៉ាវរបស់ឯង? កូនទាហាននោះលូកហោប៉ាវយ៉ាងលឿនដើម្បីយកកាក់ឲមេរបស់ខ្លួន..... យូរបន្តិចបុរសដែលទើបនឹងឡើងស័ក្ត បានសួរទៅកាន់កូនទាហាននោះទៀតថា ៖ នៅពេលជួបនឹងមេបញ្ជាការ តើកូនទាហានត្រូធ្វើយ៉ាងម៉េច? កូនទាហានឮដូច្នេះ ប្រុងប្រៀបយ៉ាងម៉ត់ចត់ហើយឆ្លើយតបទៅកាន់មេថា សូមគោរពលោកមេបញ្ជាការ ក្នុងហោប៉ាវរបស់ខ្ញុំអត់មានកាក់ទេទាន មេបញ្ជាការលាន់មាត់ ហ៊ឹស មិនសមសោះ!!
» ធំប៉ុណ្ណា...!
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
មានសំឡាញ់ពីរនាក់ឈ្មោះ ឆ្លូញនិងឆ្លាំងរស់នៅក្នុងភូមិជាមួយគ្នា និងស្រលាញ់គ្នាខ្លាំណាស់ មានរឿងអ្វីក៏ជួយគ្នាទៅវិញទៅមកដែល។ ឆ្លូញជាមនុស្សខ្លាចខ្មោចខ្លាំងណាស់ មានថ្ងៃមួយឆ្លូញបានធ្វើដំណើរម្នាក់ឯង ក៏ត្រូវបានខ្មោចដើមពោធិ៏លងធ្វើឲភ័យរាកអាចម៏រាកនោម ហើយក៏បានមកប្រាប់ឆ្លាំងដែលជាមិភ្តរបស់ខ្លួនឲជួយ ឮភ្លាម!!! ឆ្លាំងក៏និយាយថា ស្អីសម័យកុំព្យទ័រហើយនៅខ្លាចខ្មោចទៀត៕៕ មួយរយៈក្រោយមកឆ្លាំងបានធ្វើដំណើរម្នាក់ឯងកាត់កន្លែងនោះ ហើយក៏បានត្រូវខ្មោចដើមពោធិ៏លង វាលានអណ្តាតចេញមកដល់ផ្ចិត ដោយសារតែឆ្លាំងជាមនុស្សមិនខ្លាចខ្មោចក៏បាននិយាយទៅកាន់ខ្មោចថា៖ ស្អីអណ្តាតឯងប៉ុណ្នឹងវែង! អណ្តាតយើងវែងជាងឯងពីរដងឯណោះ ខ្មោចឮដូចនោះ ក៏ទំលាក់សក់ចុះមកក្រោមដើម្បីឲឆ្លាំងខ្លាច ប៉ុន្តែឆ្លាំងនៅតែមិនខ្លាចក៏និយាយទៀតថា សក់ប៉ុណ្ណឹងមិនវែងទេ បើសិនជាយើងទៅកន្លែងអ៊ុតសក់ឲគេតសក់ឲ គឺវែងជាងឯង ដប់ដងឯណោះ។ ខ្មោចអស់តំរិះ ក៏លែងធ្វើសកម្មភាព... ឆ្លាំងឃើញសកម្មភាពដូចនេះក៏ធ្វើដំណើរយ៉ាងលឿនដោយសារមានការភិតភ័យ បានធ្វើឲគេដួល ហើយក៏ស្រែកថា៖ ចុយយក្ស!! ខ្មោចឮដូច្នេះក៏តាមមកមើល ខ្មោចនឹក្នុងចិត្តថា អណ្តាតវាវែងជាងអញ! សក់វាវែងជាអញ! តើអាវុធវាធំប៉ុណ្ណាទៅ??? បានជាវាហ៊ានតទល់ជាមួយយក្ស.....៕៕៕៕៕
» កម្មសិទ្ធមានកំណត់
អត្ថបទៈ ទទួលបានពី (ទស្សនាវដ្តីទូរស័ព្ទ) លេខទី 71
ថ្ងៃឈប់សំរាក់មួយកុយបានចេញមកខាងក្រៅផ្ទះស្រាប់តែឃើញផ្លយកំពុងតែលាងឡានហើយក៏ និយាយទៅកាន់ផ្លយថា៖ កុយ ៈ អេអាផ្លយនេះជាឡានរបស់ឯមែនទេ ឥឡូវមិនធម្មតាទេជិះសុទ្ធតែឡានទំនើប ផ្លយ ៈ ជារបស់គ្នានមែន...! ប៉ុន្តែកម្មសិទ្ធម្តងម្កាល់ទេវើយ កុយ ៈ ហេតុអី??? ផ្លយ ៈ ព្រោះអីពេលមានអីវ៉ាន់ចុះថ្លៃ ឫទៅផ្សារជាមួយមិត្តភក្តិ វាជាកម្មសិទ្ធរបស់ប្រពន្ធគ្នា! ពេលមានតន្រ្តីប្រគំធំៗ តាំងពិពរណ៏ មើកកុន វាជាកម្មសិទ្ធរបស់កូនស្រីគ្នា! ពេលមានការប្រគួតបាល់ទាត់ជាតិ និងអន្តរជាតិ វាជាកម្មសិទ្ធរបស់កូនប្រុសគ្នា! ហើយពេលឡានខូច អស់សាំង រឺប្រលាក់ដី វាគឺជាកម្មសិទ្ធរបស់គ្នាហ្នឹងណា...!! កុយ ៈ អុញ...មើលវា!!! កម្មសិទ្ធរបស់ឯងពិតជាអស្ចារ្យណាស់សម្លាញ់
» មិនឆ្លាត!
មានគ្រួសារមួយ ឪពុកតែងតែស្តីបន្ទោសឲកួនជារៀងរាល់ថ្ងៃព្រោះតែកួនរៀនមិនពូកែដូចក្មេងដ៏ទៃទៀត។ ថ្ងៃមួយគាត់បានហៅកូនរបស់គាត់មកធ្វើលំហាត់មេរៀនលេខគុណ ដែលគ្រូរបស់វាបានដាក់ឲវាធ្វើនៅផ្ទះ បន្ទាប់ពីបានសរសេរលេខរួចរាល់ហើយ គាត់ក៏បានសួរទៅកាន់កូនគាត់ថាតើ ៣ គុណនឹង ៤ វាស្មើរនឹងប៉ុន្មាន កូនក៏ឆ្លើយយ៉ាងលឿន បាទពុក៖ ៣ គុណនឹង ៤ វាស្មើរនឹង ៧ ឮភ្លាមបុរសជាឪពុកមានការខឹងសម្បាយ៉ាងខ្លាំង ព្រោះតែកូនឆ្លើយមិនត្រូវនឹងចំលើយ គាត់ក៏ស្តីបន្តោសឲកូនយ៉ាងខ្លាំងៗៗថា យីស! អានេះគ្រាន់តែប៉ុណ្ណឹងក៏ល្ងង់ដែរ ថាធ្វើស្អីៗទៅវាពិបាក គ្រាន់តែលេខគុណបន្តិចបន្តួចឯងឆ្លើយមិនត្រូវផង តើឯងធ្វើអ្វីកើតទៅ? ឯងពិតជាមិនឆ្លាតកាត់មកអញជាឪពុកបន្ទិចសោះ។ ទ្រាំនឹងឪពុកចេះតែស្តីបន្ទោសឲស្ទើតែរាល់ថ្ងៃ កូនមានការធុញទ្រាន់ ក៏និយាយទៅកាន់ឪពុកទាំងទឹកមុខក្រញូវវិញថា ធ្វើម៉ិចកួនឆ្លាតដូចជាពុកនោះ បើកូនមិនបានបៅទឹកដោះដំបូងរបស់ម៉ែផង រីឯពុកវិញបៅស្ទើរតែរាល់ថ្ងៃ តាំងពីណាពីណីមកហើយ.....៕៕៕
» ទុកឲអញយំម្តង!
មានសង្សារមួយគូរ ក្រោយពេលរួមមេត្រីរួចរាល់ហើយ នាងដែលជាសង្សារអង្គុយយំយ៉ាងខ្លាំង ពុំព្រមឈប់ទាល់តែសោះ។ ធ្វើភាគីខាងបុរសប្រើសំដីលួងលោមយ៉ាងផ្អែមល្ហែមថា៖ អូនសម្លាញ់ ឈប់យំទៅណា៎ ក្រោយមេឃភ្លៀងមេឃគង់តែស្រឡះទេព្រលឹងបង។ ប៉ុន្តែ ទោះជាខំអង្វរយ៉ាងណាក៏នាងនៅតែពុំបាត់យំដដែល រួចនាងបន្តឆ្លើយទាំងទឹកភ្នែកស្រក់ចុះរហែមរហាមថា៖ អូននៅតែស្តាយ....ស្តាយជាមួយអ្វីដែលបងបានធ្វើមកដាក់អូននឹងណា.....ណា!! កុំព្រួយណាមាសបង ស្តាយធ្វើអ្វីគ្រាន់តែរឿងប៉ុណ្ណឹង អ្វីៗដែលបងធ្វើគឺបងជាអ្នករ៉ាប់រងទាំងះអស់។ បុរសនោះនិយាយបណ្តើរចាប់ដៃនាងយកមកផ្អឹបលើដើមទ្រូងបណ្តើរ ក្នុងនាមខ្លួនឯងជាបុរសពេញលក្ខណៈម្នាក់។ នារីម្នាក់នោះក៏និយាយទៀតថា អូនស្តាយ....ស្តាយណាស់ នាងទន្ទេញច្រំដែលៗ បុរសនោះបានសួរថា អូនស្តាយអីគេក៏ស្តាយម្លេះអូន ដោយចិត្តឆ្ងល់!!! នាងក៏បាននិយាយថា គឺអូនស្តាយព្រោះបងជាបុរសម្នាក់ដែលស្មោះសរ តែមិនគួរណាត្រូវឆ្លងអេដស៏ពីអូនសោះ។ បុរសនោះឆ្លើយតបយ៉ាងខ្លាំងៗៗ ថា ឈប់យំ....លឺអត់ថាឈប់យំទុកឲអញយំម្តង៕៕៕
» កុំមាត់ចង្រៃ
កូនដឹងទេ...ថាពេលណាដែលជាពេលដែលជាពេលគ្រោះថ្នាក់បំផុតរបស់ពួកចៃយើងនេះ? កូនចៃ ៈ អត់ដឹងផងម៉ាក់!!! មេចៃ ៈ អញ្ចឹងចាំស្តាប់ម៉ាក់ប្រាប់ជាដំបូងគឺនៅពេលមនុស្សដើរចូលហាងកាត់សក់ប្រសិនបើគេកាត់សក់កូនត្រូវប្រញាប់ រត់ទៅទុំនៅគល់សក់ធ្វើដូច្នេះទើបគេមិនកាត់ដោយទាំងយើង។ កូនចៃ ៈ ចុះបើគេកក់សក់វិញម៉ាក់? មេចៃ ៈ អញ្ចឹងកូនរត់ទៅទុំនៅចុងសក់វិញ ដើម្បីកុំឲត្រូវនឹងក្រចកឬជាប់ នឹងចុងក្រចក...! កូនចៃ ៈ ចុះបើគេអត់កាត់សក់, អត់សកក់សក់ តែគេគ្រាន់តែកោរវិញ តើយើងត្រូវធ្វើម៉េចទៅ? មេចៃ ៈ គ្រាន់តែកោរសក់ហ្អេ!! មួយនេះមុខក្រាសណាស់ណ៎!! មានធ្វើម៉េចគឺ កុំមាត់ចង្រៃហ្នឹងណា៕
» តីធុនហ្នឹងពិបាករក
ព្រលឹមឡើងម៉ោងប្រហែល ប្រាំមួយកន្លះព្រឹក ប្តីប្រពន្ធពីរនាក់នាំគ្នាទៅរកពេទ្យធ្មេញ។ ពេលទៅដល់បុរសជាប្តីបានប្រាប់ទៅទន្តពេទ្យថាៈ ប្តី ៈ ខ្ញុំចង់ឲដកធ្មេញមួយ ប៉ុន្តែមិនចាំបាច់ដាក់ថ្នាំស្ពឹកអ្វីទេ នាំតែខាតពេលត្បិតតែខ្ញុំមានការរវល់ជាបន្ទាន់.! ដកតែធ្មេញហ្នឹងបានហើយហើយលៃយ៉ាងណាឲតែម៉ាលឿន! ទន្តពេទ្យ ៈ នេះបានចំជាបុរសក្លាហានមែន! ខ្ញុំមិនដែលឃើញនរណាហ៊ានឲពេទ្យដកធ្មេញដោយមិនប្រើថ្មាំស្ពឹកដូចលោកអញ្ចឹងទេ! ឥឡួវប្រញាប់បង្ហាញធ្មេញហ្នឹងភ្លាមមកកុំឲខាតពេលយូរ! ព្រលឹមឡើងម៉ោងប្រហែល ប្រាំមួយកន្លះព្រឹក ប្តីប្រពន្ធពីរនាក់នាំគ្នាទៅរកពេទ្យធ្មេញ។ ពេលទៅដល់បុរសជាប្តីបានប្រាប់ទៅទន្តពេទ្យថាៈ ប្តី ៈ ខ្ញុំចង់ឲដកធ្មេញមួយ ប៉ុន្តែមិនចាំបាច់ដាក់ថ្នាំស្ពឹកអ្វីទេ នាំតែខាតពេលត្បិតតែខ្ញុំមានការរវល់ជាបន្ទាន់.! ដកតែធ្មេញហ្នឹងបានហើយហើយលៃយ៉ាងណាឲតែម៉ាលឿន! ទន្តពេទ្យ ៈ នេះបានចំជាបុរសក្លាហានមែន! ខ្ញុំមិនដែលឃើញនរណាហ៊ានឲពេទ្យដកធ្មេញដោយមិនប្រើថ្មាំស្ពឹកដូចលោកអញ្ចឹងទេ! ឥឡួវប្រញាប់បង្ហាញធ្មេញហ្នឹងភ្លាមមកកុំឲខាតពេលយូរ!
» មាយាទប្តីខូច
ដោយមានការងាររវល់ពេក មួយថ្ងៃៗកុយរវល់តែអង្គុយមុខកុំព្យូរទ័រធ្វើការមិន ចេះឈប់ តាំងពីកន្លែងធ្វើការរហូតយកមកធ្វើនៅផ្ទះទៀត ដោយភ្លេចគិតថាខ្លួន គួរតែចំណាយពេលឲបានច្រើនដើម្បីនៅជាមួយប្រពន្ធកូន។ ដោយច្រណែន នឹងកុំព្យូទ័រពេក ច្រិបដែលជាប្រពន្ធរបស់កុយបាននិយាយដោយប្រយោលថាៈ ច្រិប ៈ ខ្ញុំប្រាថ្នាកើតជាតិណាៗឲខ្ញុំកើតជាកុំព្យទ័រវិញ ព្រោះបានប្តីប្រើប្រាស់ជាប្រចាំដូចជា កាន់ ស្ទាប ចុច ថែទាំរាល់ថ្ងៃ រាល់ម៉ោង។ ដោយឮសម្តីរបស់ប្រពន្ធបែបនេះកុយក៏បង្ហើរសំដីដោយប្រយោលតបទៅវិញថាៈ កុយ ៈ បើបន់អញ្ចឹងមែន! ខ្ញុំប្រាថ្នាឲប្រពន្ធខ្ញុំក្លាយជាមហាសង្រា្កន្តវិញ។ ច្រិប ៈ ម៉េចអញ្ចឹង....???? កុយ ៈ ព្រោះតាមទម្លាប់ក្នុងមួយឆ្នាំគេប្តូរមហាសង្រ្គានម្តង។ ច្រិប ៈ ............!!!!!!!!!!!????
ស្វិតណាស់, ចាំមិនអស់
អេដ ចូលភោជនីយដ្ឋានកុម្មង់សាច់គោប៊ិហ្វតឹកមួយចាន ។ លុះម្ហូប មកដល់ អេដពិនិត្យមើលសាច់គោប៊ិហ្វតឹកក្នុងចាន ហើយហៅអ្នករត់ តុមកសួរ ៖
-សាច់ប៊ិហ្វតឹកនេះ ភោជនីយដ្ឋានអ្នកឯងចម្អិនរបៀបម៉េច?
-បាទ, លោក! កន្លែងខ្ញុំចម្អិនចំណីអាហារគ្រប់យ៉ាងដោយអគ្គិសនីទាំងអស់ ។
-បានហើយ, បើអីចឹង អ្នកឯងយកសាច់ប៊ិហ្វតឹកនេះចូលក្នុងឱ្យគេឆក់អគ្គិសនីឡើងវិញ, ស្វិតណាស់ ៕
ចាំមិនអស់
បុរសម្នាក់ប្រាប់មិត្តរបស់ខ្លួន ៖
-ខ្ញុំអត់មានលាក់ប្រពន្ធទេ។ ពេលនាងសួរខ្ញុំ ខ្ញុំរៀបរាប់ ប្រាប់ទាំងអស់ពីឈ្មោះស្រីៗដែលខ្ញុំធ្លាប់ទាក់ទងមួយគ្រាៗកាល នៅកំលោះ ។
-បងឯងពិតជាពូកែចាំមែន, ហើយថែមទាំងក្លាហានទៀត ។ សូមសរសើរ! សូមសរសើរ!
-ចុះបងឯងវិញយ៉ាងម៉េចដែរ?
-ទីមួយខ្ញុំមិនមានសេចក្តីក្លាហានដូចបងឯង។ ទីពីរស្មារតីចង ចាំរបស់ខ្ញុំមិនល្អដូចបងឯង ទោះចង់សារភាពត្រង់ក៏ភ្លេចឈ្មោះ នាងទាំងអស់ទៅហើយ ។ ហេតុនេះ ពេលប្រពន្ធសួរម្តងៗ ខ្ញុំដឹងតែ បិទមាត់ដូចខ្យង, មិនខ្ចីនិយាយ ៕
ដំណឹងមិនសប្បាយចិត្ត
នីកូឡាសស្រពាប់ស្រពោនចូលក្នុងហាងស្រាអង្គុយផឹកម្នាក់ឯង ។ មិត្តរបស់គេម្នាក់ឃើញចម្លែកពេកក៏ចូលតាមសួរ ៖
-នែ,ម៉េចថ្ងៃនេះដូចជាពិបាកចិត្តម៉្លេះ?
-យើងពិតជាកំពុងពិបាកចិត្តមែន ព្រោះទើបតែបានទទួលដំណឹងមិនល្អ ។
-ដំណឹងស្អីមិនល្អ?-គឺដំណឹងប្រពន្ធរបស់ឯងក្បត់ចិត្តទាំងឯង ក្បត់ចិត្តទាំងយើងហ្នឹងណា។
» ប៉ុនរបស់ពិត
ស្ត្រីម្នាក់បានជួបមិត្តភក្តិចាស់របស់ខ្លួន ដែលមានវាសនាបានលោកឧញ៉ាម្នាក់យកធ្វើជាប្រពន្ធលួចលាក់ ។ ដោយសារងឿងឆ្ងល់ពីអាថ៌កំបាំងស្នេហានេះ នាងក៏សួរទៅកាន់មិត្តភក្តិឡើងថាៈ
-ស្ត្រីទី១: ហេតុអ្វីលោកឧញ៉ាម្នាក់នោះលង់ស្នេហ៍ជាមួយឯង?
-ស្ត្រីទី២: ប្រហែលមកពីក្រដាស៣សន្លឹកដែលខ្ញុំបានផ្ញើទៅឲ្យគាត់ហើយមើលទៅ ។
-ស្ត្រីទី១: ចុះ! ក្រដាស៣សន្លឹកនោះមានអ្វីទៅ?
-ស្ត្រីទី២: ក្រដាសសន្លឹកទី១ជាប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់ ចំណែកក្រដាស២សន្លឹកទៀតជារូបថតដែលបានថតពង្រីកប៉ុនរបស់ពិតនៅ លើរូបរាងកាយរបស់ខ្ញុំ ។
-ស្ត្រីទី១: វាជារូបភាពអ្វីខ្លះទៅ ?
-ស្ត្រីទី២: ជារូបថតត្រង់កំប៉េះគូទ និងដើមទ្រូងដែលមានទំហំប៉ុនៗនឹងរបស់ពិតនៅផ្នែកខាងក្រៅហ្នឹងណា ។
-ស្ត្រីទី១: អុញ!
» មីងបានឮមុន,មីងចាស់ហើយ
មីង និង ក្មួយស្រីក្រមុំចាស់ពីរនាក់ កំពុងត្រៀមខ្លួនចូលដំណេកនាយប់មួយ ។ ពេលកំពុងចូលក្នុងមុងនៅលើគ្រែ មីងក៏ទាញដៃក្មួយស្រីមកខ្សឹបសួរ...
-មីង: ក្មួយមានបានឮសំឡេងអ្វីនៅក្រោមគ្រែទេ?
-ក្មួយស្រី: បានឮចា៎ស! ខ្ញុំគិតថាច្បាស់ជាមានបុរសលួចមកសម្ងំពួននៅក្រោមគ្រែយើងពិតប្រាកដ ។
-មីង: មីងក៏គិតថាអ៊ីចឹងដែរ! ប៉ុន្តែយ៉ាងណាក្មួយកុំភ្លេចថា មីងជាអ្នកបានឮមុនក្មួយឯងណា ។
» អត់ចេះអាននិងស្តាប់
ក្មេងស្រី យ៉េត បានអង្គុយយំសោកស្តាយដាក់បងប្រុសរបស់ខ្លួន ព្រោះកូនឆ្កែរបស់នាងបានបាត់ពីផ្ទះចំនួនបីថ្ងៃមកហើយ... ។
-ក្មេងស្រី យ៉េត: បងប្រុសប្រហែលមិនសោកស្តាយអាជេមមី កូនឆ្កែរបស់យើងទេមើលទៅ?
-បងប្រុស: បងក៏សោកស្តាយដែរ ប៉ុន្តែមិនដឹងធ្វើយ៉ាងដូចម្តេច ទើបអាចរកវាឃើញ វិញ ។
-ក្មេងស្រី យ៉េត: បើអ៊ីចឹង យើងសាកល្បងចុះផ្សាយតាមកាសែត ទូរទស្សន៍ និងវិទ្យុ ទៅ ។
-បងប្រុស: បងគិតថា ប្រហែលអត់ប្រយោជន៍ទេ ។
-ក្មេងស្រី យ៉េត: ហេតុអ្វីទៅ?
-បងប្រុស: ព្រោះទោះបីអាជេមមី ឆ្កែយើងវាឆ្លាតដល់ថ្នាក់នេះក៏ដោយ... ប៉ុន្តែឆ្កែឯណាវាចេះអានអក្សរនិងចេះស្តាប់ភាសាមនុស្សនោះ ។
» ជាលើកដំបូង
នាយឆយ បានដើរចូលទៅអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែង ។ ពេលកំពុងអង្គុយនោះ ក៏ក្រឡេកឃើញស្លាកមួយដែលគេសរសេរទុកបញ្ជាក់ប្រាប់ភ្ញៀវថា: ផ្តល់រង្វាន់៥០ដុល្លារសម្រាប់អ្នកដែលកុំម្ម៉ង់អាហារណា ហើយយើងខ្ញុំធ្វើជូនមិនបាន ។
ឃើញដូច្នេះនាយឆយកើតការងឿងឆ្ងល់ ក៏សួរឡើង:
នាយឆយ: សុំទោស! មិនដឹងថា អត្ថន័យក្នុងស្លាកបិទប្រកាសប្រាប់នេះជាការពិតឬទេ?
អ្នកបម្រើ: ពិតណាស់! លោកចង់កុំម្ម៉ង់អាហារអ្វីក៏បាន អញ្ជើញតាមចិត្តមកចុះ ។
នាយឆយ: អ៊ីចឹងផង!... ដូចនេះខ្ញុំកុំម្ម៉ង់ម្ហូបត្រចៀកសត្វគោឆាក្តៅលាយជាមួយត្រកួនមួយចាន ។
ក្រោយពីអ្នកបម្រើដើរចូលក្នុងហាងបាត់មួយស្របក់ ក៏ចេញមកវិញ ព្រមទាំងកាន់លុយក្រដាស៥០ដុល្លារហុចឲ្យនាយឆយ ព្រមទាំងពោលប្រាប់ទាំងមុខស្រងូតស្រងាត់ថា:
អ្នកបម្រើ: ថ្ងៃនេះសំណាងល្អរបស់អ្នកណាស់... ស្លឹកត្រចៀកគោយើងមាន ព្រោះទើបទិញពីប្រទេសអាហ្វ្រិកមក ។ ប៉ុន្តែលើកនេះគឺលើកដំបូងហើយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលត្រកួនពួកយើងដើររកទិញពីផ្សារមិនបាន ។
» តួអង្គពិតប្រាកដ
នៅក្នុងបន្ទប់អ្នកជំងឺនៃមន្ទីរពេទ្យសរសៃប្រសាទមួយកន្លែង ។ អ្នកជំងឺពីរនាក់កំពុងតែជជែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នា ដើម្បីប្រកែកយកឈ្នះចាញ់ ។
អ្នកជំងឺទី១: ខ្លួនខ្ញុំនេះឯង គឺជេមប៊នក្នុងរឿង០០៧ដ៏អស្ចារ្យ ។
អ្នកជំងឺទី២: ជេមប៊នមានតែម្នាក់គត់គឺរូបខ្ញុំឯណេះទេ ។
អ្នកជំងឺទី១: ឯងចេះហាមាត់និយាយចេញមករួច គឺជេមប៊នខ្លួនខ្ញុំពិតប្រាកដណាស់ កុំចង់មកបន្លំបោកប្រាសគេឯង ។
អ្នកជំងឺទី២: នរណាប្រាប់ឯង ។
អ្នកជំងឺទី១: អូហ៍! គឺព្រះជាម្ចាស់លោកប្រាប់ខ្ញុំថា ខ្ញុំគឺជេមប៊នតែម្នាក់គត់ ។
អ្នកជំងឺទី២: ហ៊ឺយ ! កុំមកនិយាយបោកប្រាស់គេ... ខ្ញុំមិនដែលប្រាប់ឯងពាក្យនេះមួយម៉ាត់ម្តងណាឡើយ ។
» ដៃមួយណា?
ស្ត្រីម្នាក់ត្រូវបានគេចាប់រំលោភ ហើយនាងបានទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីប្តឹងឱ្យតាមចាប់ជនល្មើស:
- ប៉ូលិស: ប្អូនស្រីត្រូវគេចាប់រំលោភ! មើលសាកប្រាប់ពីហេតុការណ៍ពេលជនល្មើសចាប់រំលោភឱ្យប៉ូលិសស្តាប់នោះមក...។
- ស្ត្រីរងគ្រោះ:...គឺនាពេលនោះ ដៃម្ខាងវាចាប់កជាប់ ឯដៃម្ខាងទៀតវាចាប់ដៃខ្ញុំទាំង ២ ទៅក្រោយ ហើយដៃម្ខាងចាប់សើយសំពត់ខ្ញុំធ្វើ ការរំលោភតែម្តង ។
-ប៉ូលិស: អេហ៍! បញ្ជាក់ឱ្យច្បាស់ មកមើលដៃខាងណាធ្វើអ្វី ដៃខាងណា វាធ្វើអ្វី?
- ស្ត្រីរងគ្រោះ: ចាស៎! លោក ប៉ូលិស ដៃឆ្វេងសង្កត់ក ឯស្តាំក្លេដៃទាំង ២ ខ្ញុំជាប់ ។
- ប៉ូលិស: ហើយចុះវាមានដៃ ឯណាទៅសើយសំពត់នាងកើត ?
-ស្ត្រីរងគ្រោះ: គឺនែ៎! នែ៎! ដៃ នាងខ្ញុំ ។
-ប៉ូលិស: អុញ!
» ហេតុអ្វីភ្នែកជាំខៀវ
នៅគ្លីនិកមួយកន្លែង គ្រូពេទ្យកំពុងត្រួតពិនិត្យមើលត្រង់ត្របកភ្នែកជាំខៀវ របស់បុរសអ្នកជំងឺម្នាក់ រួចសួរឡើងថា :
- គ្រូពេទ្យ : អេហ៍ ! លោកទៅត្រូវអ្វី បានជាភ្នែកឡើងជាំខៀវខ្លាំងម្លឹងៗ ។
- បុរសអ្នកជំងឺ : គឺមកពីប្រពន្ធខ្ញុំហ្នឹងណា គ្រាន់តែខ្ញុំជជែកជាមួយអ្នកបម្រើស្រីសុខៗសោះ ក៏ផ្ទុះកំហឹងឡើង ។
- គ្រូពេទ្យ : អូហ៍ ! ប៉ុណ្ណឹងសោះភ្នែកឡើងជាំខៀវ តើលោកជជែកអ្វីខ្លះជាមួយអ្នកបម្រើទៅ ?
- បុរសអ្នកជំងឺ : គឺខ្ញុំនិយាយលេងជាមួយអ្នកបម្រើស្រីថា ខ្ញុំបានយកស្រីស្អាតម្នាក់ចូលផ្ទះសំណាក់កាលពីថ្ងៃម្សិលមិញ សប្បាយណាស់ ។
- គ្រូពេទ្យ : ហើយយ៉ាងម៉េចទៀត?
- បុរសអ្នកជំងឺ : អ្នកបម្រើស្រីនោះឆ្លើយថា លោកចៅហ្វាយកុំចង់មកឌឺដងឲ្យខ្ញុំប្រច័ណ្ឌ គ្មានផ្លូវទេ ខ្ញុំមិនចេះប្រច័ណ្ឌទេ ។ ត្រឹមតែប៉ុណ្ណឹង ប្រពន្ធខ្ញុំនៅក្បែរនោះ ស្ទុះមកវាយខ្ញុំដល់ជាំភ្នែកតែម្តង ៕
» នៅត្រង់កន្លែងណា?
នៅពេលឧប្បត្តិហេតុមួយកើតឡើង ស្ត្រីម្នាក់បានទូរស័ព្ទប្រាប់ទៅកាន់ប៉ូលិសៈ
-ស្ត្រីៈ អាឡូ!លោកប៉ូលិស កន្លែងនេះមានគ្រោះថ្នាក់ចរាចរឡានបុកម៉ូតូ ។
-ប៉ូលិសៈ សុំទោស កន្លែងគ្រោះថ្នាក់នេះនៅត្រង់កន្លែងណាដែរ?
-ស្ត្រីៈ គឺស្ថិតនៅត្រង់បង្គោលឡាក់ទី២០ លោកប៉ូលិស ។
-ប៉ូលិសៈ អេហ៍!បង្គោលឡាក់ទី២០ស្ថិតនៅត្រង់កន្លែងផ្លូវណា ដើម្បីខាងយើងខ្ញុំបញ្ជូនសមត្ថកិច្ចត្រូវចំកន្លែង ។
-ស្ត្រីៈ អឺនែ៎!ស្ថិតនៅត្រង់ចន្លោះបង្គោលឡាក់ទី១៩និង២១លោកប៉ូលិស។
-ប៉ូលិសៈ...!
» មូលហេតុរបស់គ្រូពេទ្យ
បុរសប្រមឹក២នាក់ ពេលដែលកំពុងស្រវឹងជោកជាំរៀងៗខ្លួន បានជជែកគ្នាពីរឿងគ្រូពេទ្យឡើងៈ
-បុរសប្រមឹកទី១: ហ៊ឺយ! សម្លាញ្ញ់ឯងដឹងឬទេថា ហេតុអ្វីគ្រូពេទ្យជំនាញវះកាត់ ពេលដែលចូលទៅវះកាត់ឱ្យអ្នកជំងឺម្តងៗចាំបាច់អ្វីត្រូវពាក់ម៉ាស់ បិទមាត់ច្រមុះ និងពាក់ស្រោមដៃធ្វើអ្វី?
-បុរសប្រមឹកទី២: នែ៎! គ្នាមិនដឹងទេ ចុះហេតុអ្វីគ្រូពេទ្យអស់ទាំងនោះ គេចាំបាច់ពាក់ក្រណាត់បិទមុខនិងពាក់ស្រោមដៃធ្វើអ្វីទៅ?
-បុរសប្រមឹកទី១: គ្រូពេទ្យគេបិទមុខ ព្រោះថាពេលវះកាត់ខ្លាចមានកំហុសឆ្គងធ្វើឱ្យអ្នកជំងឺចាំមុខបាន ហើយចំណែកការពាក់ស្រោមដៃវិញ ព្រោះថាខ្លាចមានក្រយៅដៃនៅជាប់អ្នកជំងឺ ដែលជាភស្តុតាងដែលគេវែកមុខរកឃើញ ។
សម្តែងភាពក្លាហាន
កំលោះ: ព្រាននារីម្នាក់កំពុងប្រលោមស្ត្រីម្នាក់ដើម្បីឡើងលើគ្រែ ។
-កំលោះ: បងពិតជាស្រឡាញ់អូនខ្លាំងណាស់ ឥឡូវនេះព្រមក្លាយជារបស់បងតែម្តងទៅ ។
-ស្ត្រីៈ បើសិនឱ្យខ្ញុំព្រមជាមួយបង ក៏ទាល់តែបងសម្តែងសេចក្តីក្លាហានឱ្យអូនមើលបន្តិចសិន ។
កំលោះ: បានមិនថ្វីទេ! គ្រាន់តែអូនព្រមក្លាយជារបស់បង ចង់ឱ្យបងលោតចុះពីអគារ២០ជាន់ក៏បងព្រមដែរ។
ស្ត្រីៈ ហ៊ឺ! មិនចាំបាច់ដល់ថ្នាក់លោតពីអគារ១០-២០ជាន់អ្វីទេ... នេះទូរស័ព្ទ គឺគ្រាន់តែបងទូរស័ព្ទទៅសុំប្តីអូនខ្លួនឯង បើគាត់គឿ អូនក៏គឿដែរ។
-កំលោះ: អុញ!
» ដេរឱ្យរង្វើលបន្តិច
នាយគើកជាមនុស្សកំណាញ់ អាចម៍ក្តាប់ ។ ថ្ងៃមួយគាត់ធ្វើដំណើរទៅស្រុកមិនហ៊ានបើករថយន្តដែលមានទៅទេ ព្រោះខ្លាចអស់សាំងច្រើន គាត់សុខចិត្តជិះម៉ូតូទៅវិញ ។ នៅពេលជិះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរ ហើយត្រូវបានគេដឹកទៅកាន់គ្លីនិកមួយកន្លែង ដើម្បីព្យាបាលមុខរបួស ។
-គ្រូពេទ្យៈ មុខរបួសនៅត្រង់ក្បាលរបស់លោក ចាំបាច់ត្រូវដេរ២០ថ្នេរ ហើយតម្លៃខ្ញុំយក៤០ដុល្លារ។
-នាយគើកៈ ពុទ្ធោថ្លៃខ្លាំងម្ល៉េះ លោកគ្រូពេទ្យ ។
-គ្រូពេទ្យៈ អត់ថ្លៃទេ ព្រោះត្រូវដេរច្រើនថ្នេរណាស់ ។
-នាយគើកៈ លោកគ្រូពេទ្យ បើអ៊ីចឹងដេររង្វើលៗក៏បានដែរ មិនបាច់ដេរញឹកពេកទេ ព្រោះគង់តែជាដូចតែគ្នាហ្នឹង។
-គ្រូពេទ្យៈ អុញ!
» ឱ្យថ្នាំដេកលក់
ស្ត្រីម្នាក់បានទៅរកគ្រូពេទ្យប្រចាំនៅក្នុងគ្លីនិកមួយកន្លែង ។
- ស្ត្រី: លោកគ្រូពេទ្យ ខ្ញុំអាយុ ២០ឆ្នាំ ទើបតែរៀបការជាមួយស្វាមី ដែលវ័យចាស់ជាង ១០ឆ្នាំ បានចំនួន ៣ ថ្ងៃ ។ ស្វាមីខ្ញុំជាមនុស្សពូកែដេកណាស់ គ្រាន់តែក្បាលដល់ខ្នើយលក់តែម្តង ។
- គ្រូពេទ្យ: អឺនែ៎! បើអ៊ីចឹងមានបញ្ហាអ្វីឱ្យគ្រូពេទ្យជួយទៅ?
- ស្ត្រី: ស្វាមីខ្ញុំមិនព្រមក្រេបទឹកឃ្មុំម្តងណាសោះ ចាប់តាំងតែថ្ងៃរៀបការមក ។ ដូច្នេះលោកគ្រូពេទ្យត្រូវរកវិធីជួយនាងខ្ញុំផង ។
- គ្រូពេទ្យ: (ក្រោយពេលសរសេរវេជ្ជបញ្ជារួចហើយ) ទៅទិញថ្នាំនេះញ៉ាំមុនចូលដំណេក ។
- ស្ត្រី: វាជាថ្នាំប្រភេទអ្វីទៅលោកគ្រូពេទ្យ?
- គ្រូពេទ្យ: ថ្នាំងងុយដេក ។
- ស្ត្រី: ពុទ្ធោ! លោកគ្រូពេទ្យឱ្យស្វាមីខ្ញុំញ៉ាំធ្វើអ្វីទៀត បើគាត់ឆាប់ងាយដេកលក់ម្លឹងៗទៅហើយនុះ?
- គ្រូពេទ្យ: អត់ទេ! ខ្ញុំឱ្យអ្នកស្រីញ៉ាំទេតើ ព្រោះអាចជួយឱ្យអ្នកស្រីបានដេកលង់លក់ស្រួលពេញៗមួយយប់ មិនបាច់ខ្វាយខ្វល់គិតសព្វបើអារឿងអ៊ីចឹងៗបន្តទៅទៀត ៕
» ឲ្យចាក់បែបណា?
ចោរកំលោះបានលបឡើងលើផ្ទះស្ត្រីក្រមុំដ៏សិចស៊ីម្នាក់ ។ ចោរវាបានចូលទៅកាន់ក្នុងបន្ទប់ដេក ដែលមិនដាក់រនុកទ្វាររបស់នាងទាំងកណ្តាលអធ្រាត្រ ។
បន្ទាប់ពីនោះចោរកំលោះរូបនេះបានស្ទុះទៅភ្ជង់កនាងដោយកាំបិត សស្ងាច ។ ឯនាងក្រមុំកំពុងងីងើ ហើយភ្ញាក់រកស្រែក តែចោរឃើញដូច្នេះបានយកដៃបិទមាត់ជាប់ ហើយគំរាមថា នឹងសម្លាប់ ។
-ចោរកំលោះ : ហឹះ ! កុំស្រែកឲ្យសោះ នៅឲ្យស្ងៀម យើងមានលក្ខខណ្ឌ២យ៉ាងឲ្យជ្រើសរើស ។
-នាងក្រមុំ : អូយ៎! លោកអើយចង់បានអ្វីនិយាយចេញមក!
(នាងនិយាយទាំងញ័រខ្លួនទទ្រើក)
-ចោរកំលោះ : ដោះសម្លៀកបំពាក់ចេញឲ្យអស់ យើងឲ្យជ្រើសរើស២ គឺមួយឲ្យយើងចាក់បែបសប្បាយៗ ឬឲ្យចាក់ហើយស្លាប់តែម្តង !!
-នាងក្រមុំ : ...!!
» ចង់ដូចជាលោកប៉ា
ល្ងាចថ្ងៃមួយឪពុកបានសួរទៅកាន់កូនប្រុស អាយុ ៨ឆ្នាំរបស់ខ្លួនថា:
- ឪពុក: នែ៎! កូនធំឡើង កូនឯងចង់ធ្វើការងារអ្វី?
- កូនប្រុស: កូនមិនទាន់គិតទេ ប៉ា ។
- ឪពុក: កូនចង់ធ្វើពេទ្យទេ?
- កូនប្រុស: អត់ទេ! ខ្ញុំខ្លាចខ្មោច អ្នកជំងឺស្លាប់ណាស់ ។
- ឪពុក: បើអ៊ីចឹងកូនចង់ធ្វើអ្នកនយោបាយទេ?
- កូនប្រុស: អត់ទេ! ខ្ញុំមិនចេះនិយាយកុហកគេឯងផង ។
- ឪពុក: អឺនែ៎! បើអ៊ីចឹងកូនឯងចង់ធ្វើអ្វីទៅវិញ?
- កូនប្រុស: កូនចង់ធ្វើដូចប៉ាដែរ តើល្អទេ?
- ឪពុកនឹកក្នុងចិត្ត: ពុទ្ធោ! អត់បានទេកូន ប៉ាមានអាជីពជាប្រុសរកស៊ីលក់ខ្លួនឱ្យពួកក្រុមប៉េដេទេតើ ។
- កូនប្រុស: អុញ!
» ហេតុអ្វីមិនកើបខ្លួនឯង
គ្រូប្រចាំថ្នាក់ឃើញក្មេងប្រុស គ្រក់មកសាលារៀនយឺតដូចសព្វមួយដងទៀត ក៏ប្រញាប់បក់ដៃហៅមកជិត ហើយសួរដោយមិនពេញចិត្តឡើង:
- គ្រូប្រចាំថ្នាក់: ហ៊ឹះ! មករៀនយឺតទៀតហើយ ប្អូនគ្រក់ថ្ងៃនេះមានអ្វីត្រូវដោះសាទៀតទេ?
- ក្មេងប្រុស: អត់ទេ លោកគ្រូ!
- គ្រូប្រចាំថ្នាក់: ល្អ អ៊ីចឹងទៅប្រមូលសំរាម! នេះជាការដាក់ទោសស្រាលបំផុតហើយ ។
- ក្មេងប្រុស: មានសំរាមដែរ ឬលោកគ្រូ?
- គ្រូប្រចាំថ្នាក់: មាន! នៅក្បែររបងសាលា មានពេញទាំងអស់ ។
- ក្មេងប្រុស: តើលោកគ្រូឃើញមែនទេ?
- គ្រូប្រចាំថ្នាក់: លោកគ្រូឃើញមានច្រើនណាស់ ។
- ក្មេងប្រុស: សុំទោស! លោកគ្រូឃើញមិនប្រមូលផងទៅ មិនចាំបាច់រង់ចាំខ្ញុំធ្វើអ្វី?
- គ្រូប្រចាំថ្នាក់: អុញ !
» គ្មានខួរក្បាល
គ្រូពេទ្យឯកទេស ក្នុងការវះកាត់ ខួរក្បាលនៅបរទេស ៣នាក់ អង្គុយ ជជែកគ្នានៅក្នុងបន្ទប់ប្រជុំអំពីការវះ កាត់នានា ។
-គ្រូពេទ្យទី១: ខ្ញុំគិតថា វះកាត់ ខួរក្បាលឱ្យដល់ពួកគណនេយ្យ គឺងាយ បំផុត ព្រោះពេលវះកាត់ចេញមក ឃើញតែតួលេខពេញៗខួរក្បាល ប៉ុណ្ណោះ ។
-គ្រូពេទ្យទី២: មិនពិតទេខ្ញុំថា វះកាត់ខួរក្បាលឱ្យជាងអគ្គិសនីងាយ ស្រួលជាង ព្រោះពេលវះកាត់មកជួប តែខ្សែភ្លើងចម្រុះពណ៌ មានពណ៌ស ក្រហម ខ្មៅ ផ្ទៃមេឃ អាចធ្វើការបែង ចែកបានងាយស្រួលបំផុត ។
-គ្រូពេទ្យទី៣: មិនពិតទេ!តាំង តែខ្ញុំធ្វើគ្រូពេទ្យជិត ២០ឆ្នាំ វះកាត់ខួរ ក្បាលរាប់មិនអស់ មិនឃើញវះកាត់ ណាស្រួលជាងអ្នកដែលមានខួរក្បាល អាជីពជា...។
-គ្រូពេទ្យទី១+២: (សួរព្រមគ្នា) អាជីពអ្វីទៅ?
-គ្រូពេទ្យទី៣: អ្នកនយោបាយ ព្រោះគ្មានខួរក្បាល
» លេខសេស និងលេខគូ
ម្តាយបានសាកល្បងសួរកូនប្រុសតូចរបស់ខ្លួន ទើបតែមកពីសាលារៀននាល្ងាចថ្ងៃមួយឡើង ៖
- ម្តាយ : កូនម៉ាក់! នៅសាលារៀនអ្នកគ្រូមានបង្រៀនកូនពីលេខសេស និងលេខគូហើយ ឬនៅ?
- កូនប្រុសតូច : រៀនរួចហើយម៉ាក់?
- ម្តាយ : បើអ៊ីចឹងជួយប្រាប់ម៉ាក់បន្តិចមកមើលថា ខោកូនកំពុងស្លៀកនេះជាលេខគូ ឬលេខសេស?
- កូនប្រុស : បាទម៉ាក់! អានៅខាងលើជាលេខសេស តែអានៅខាងក្រោម ២គ្រាប់នោះជាលេខគូ ។
-ម្តាយ : អុញ
» ហេតុអ្វីត្រូវទំពា
បុរសប្រមឹក ២ នាក់ជាសម្លាញ់នឹងគ្នា ក្រោយពីស្វាងស្រវឹងជោកជាំហើយ ក៏ក្រោកមកផឹកទឹកនៅលើគ្រែមុខផ្ទះ ។ កាលកំពុងផឹកទឹកបុរសម្នាក់ ក៏ស្រែកឡើង ៖
បុរសទី១ : ហ៊ឺយ! សម្លាញ់ ហេតុអ្វីគ្រាន់តែផឹកទឹកសោះត្រូវទំពាដែរ?
បុរសទី២ : សម្លាញ់ កាលពីខ្ញុំនៅរៀនពីក្មេងគ្រូប្រាប់ថា ក្នុងទឹកក៏មានមេរោគច្រើនដែរ ដូច្នេះខ្ញុំនឹងខាំទំពា ឲ្យវាងាប់អស់តែម្តង ។
បុរសទី១ :ទឹកនេះខ្ញុំដាំពុះអស់ហើយ ឯមេរោគក៏វាងាប់អស់ដែរ ។
បុរសទី២ : អេហ៍! បើអ៊ីចឹងខ្ញុំសាកភ្លក្សរសជាតិមេរោគនេះមើល វាឆ្ងាញ់ប៉ុនណាដែរ ៕
» ខ្ជិលរឿងលើគ្រែ
នៅពេលស្វាមីត្រឡប់មកពីខេត្តវិញ ឃើញភរិយាវ័យក្មេងដ៏ស្រស់ស្អាតរបស់ខ្លួនមុខហាក់បីដូចជាមួម៉ៅពី រឿងអ្វីម្យ៉ាង ។ ឃើញដូច្នេះស្វាមី ក៏សួរភរិយារបស់ខ្លួនថា៖
-ស្វាមីៈ អូនកើតរឿងអ្វីទៅបានជាធ្វើមុខដូចជាខឹងសម្បានរណាណាស់អ៊ីចឹង?
-ភរិយាៈ ហ៊ឺ! គឺមកពីអាកំលោះ អ្នកបម្រើរបស់យើងហ្នឹងណាឥឡូវនេះ វាខ្ជិលសម្បើមណាស់ ។
-ស្វាមីៈ វាមិនព្រមស្រោចសួនផ្កា ធ្វើសួនផ្កាមែនទេ?
-ភរិយាៈ អត់ទេ!...គឺវាមិនព្រម ធ្វើកិច្ចការផ្ទះនៅលើគ្រែជំនួសបងហ្នឹងណា!
-ស្វាមីៈ អុញ
ព្រោះតែខ្លាចអស់
ប្តីប្រពន្ធពីរនាក់កំពុងធ្វើសង្គ្រាមពាក្យសម្តីក្នុងផ្ទះនាល្ងាចថ្ងៃមួយ :
- ភរិយា ៖ មិនដឹងវាឆ្ងាញ់ស្អី ឃើញតែឪវាឯងអង្គុយផឹកស្រារាល់តែថ្ងៃ ពុំដែលខានបែបនេះ ។
- ប្តី : ហ៊ឺយ! ផឹកហើយវាសប្បាយកាយ សប្បាយចិត្ត ។
- ប្រពន្ធ : អូហ៍! បើអ៊ីចឹងខ្ញុំសុំផឹកមើលដែរ ។
- ប្តី : កុំអី គឺកុំចង់សាកវាល្អជាង ។
- ប្រពន្ធ : ស្អី! ខ្លាចខ្ញុំស្រវឹងខូច សុខភាពមែនទេ?
-ប្តីៈ អត់ទេ គឺនែ៎! មកពីខ្ញុំខ្លាចអស់ ខានបានស្រវឹង ។
- អ្នកដឹងទេ ?
» ដេកមិនលក់
នៅគ្លីនិកមួយកន្លែង បុរសម្នាក់បានចូលទៅពិភាក្សាជាមួយគ្រូពេទ្យ ពីបញ្ហាកើតអាការៈដេកមិនលក់នា
ល្ងាចមួយ :
- អ្នកជំងឺ : ខ្ញុំដេកមិនលក់៣ អាទិត្យមកហើយ លោកគ្រូពេទ្យ ។
- គ្រូពេទ្យ : គឺនែ៎ បើអ៊ីចឹង ពេលចូលដំណេកសាកល្បងរាប់ពីមួយដល់មួយពាន់ក្នុងអារម្មណ៍ រួចហើយសប្តាហ៍ក្រោយមកជួបគ្រូពេទ្យម្តងទៀត ។
- អ្នកជំងឺ : វិធីរាប់របស់លោកគ្រូពេទ្យខ្ញុំប្រើពុំបានលទ្ធផលអ្វីទេ ។
- គ្រូពេទ្យ : លោករាប់ពីមួយ ដល់មួយពាន់ឬទេ?
- អ្នកជំងឺ : ខ្ញុំខំព្យាយាមរាប់ពីមួយដល់៥៥០ ក៏មានអារម្មណ៍ងងុយដេកពេក ខ្លាចរាប់មិនគ្រប់ចំនួនក៏ក្រោកមកផឹកកាហ្វេឆុងចាស់ៗ២ ទៅ៣ កែវ ហើយរាប់បន្តរហូតគ្រប់មួយពាន់ ក៏ស្រាប់តែដេកលែងលក់ទើសៗភ្លឺប៉ុន្មាន ថ្ងៃមកហើយ ។
- គ្រូពេទ្យ : អុញ !!
» អ្នកមានបុណ្យ
ពូឆឺយ មានការចម្លែកចិត្តយ៉ាងខ្លាំង ព្រោះក្រោយពីគាត់ស្លាប់ទៅបាន ឡើងទៅឋានសួគ៌ ហួសពីការស្មានទុក។ ដោយសារកើតការចង់ដឹង គាត់បានសួរ ទៅកាន់ទេវតាមួយអង្គ៖
- ពូឆឺយ: សុំទោស លោកទេវតា ពេលដែលខ្ញុំនៅរស់ ខ្ញុំមិនធ្លាប់ធ្វើអំពើល្អសោះ ហេតុអ្វីពេលនេះបានឡើងឋានសួគ៌ទៅវិញ?
- ទេវតា: អូហ៍! អ្នកប្រហែល ភ្លេចហើយឬថា អ្នកបានធ្វើបុណ្យពេលស្រវឹងរៀងរាល់លើកដែលត្រឡប់មក ផ្ទះដេកតាមចិញ្ចើមផ្លូវជាង ៣០ឆ្នាំ មកនេះ ។
- ពូឆឺយ: ធ្វើបុណ្យយ៉ាងម៉េចទៅ បើស្រវឹងសោះហ្នឹងលោកទេវតា?
- ទេវតា: គឺនែ៎! ពូបានបរិច្ចាគឈាមឱ្យមូសខាំ ហើយមិនធ្លាប់ទះសម្លាប់វាម្តងណាឡើយ។
- ពូឆឺយៈ ពុទ្ធោ! បានគុណ បំណាច់អ៊ីចឹងទៅវិញ ។
- អ្នកដឹងទេ?
» ពួកយើងដើរឆ្ងាយជាង
កាលសម័យដើមឡើយ អ្នកទោសម្នាក់ត្រូវបានគេបណ្តើរទៅកាន់ ទីលានប្រហារជីវិត ដែលមានចម្ងាយពី ស្រុកភូមិជាង ៥គីឡូម៉ែត្រ ។ ប៉ុន្តែពេលធ្វើដំណើរដោយថ្មើរជើងតាមផ្លូវនោះ ភ្លៀងធ្លាក់មកយ៉ាងខ្លាំង ធ្វើឱ្យផ្លូវរអិល ដើរកាត់ភក់ កាត់ទឹក យ៉ាងលំបាក វេទនា។ ដោយសារមូលហេតុនេះ អ្នកទោសត្រូវគេប្រហារជីវិតបានរអ៊ូរទាំឡើង :
-អ្នកទោស៖ ខ្ញុំមិនខ្លាចស្លាប់ទេ! ប៉ុន្តែឱ្យដើរកាត់ភក់ កាត់ភ្លៀងដល់ជាង ៥គីឡូម៉ែត្របែបនេះ មុនស្លាប់ដដែល វេទនាណាស់ ។
-ពេជ្ឈឃាត: ឯងត្រូវដើរ លំបាកតិចជាងពួកយើងទេ គឺពួកយើង ត្រូវដើរស្ថានភាពលំបាកបែបនេះជាង ១០គីឡូម៉ែត្រឯណោះ ។
-អ្នកទោស : ហេតុអ្វីទៅលោក ពេជ្ឈឃាត?
-ពេជ្ឈឃាត: គឺឯងដើរបានត្រឹម តែទៅប៉ុណ្ណោះ ប៉ុន្តែពួកយើងក្រោយពី ប្រហារជីវិតឯងហើយ ត្រូវដើរត្រឡប់ ទៅវិញគឺវេទនាជាងឯងទៅទៀត ។
-អ្នកទោស : !!!
» កម្មរបស់ត្រី
តាប្រុញ លួចចូលទៅស្ទូចត្រីនៅស្រះទឹកក្នុងវត្តបានមួយសម្ល ។ ក្នុងពេលដើរត្រឡប់ចេញពីវត្ត ក៏ជួបចៅអធិការវត្តល្មមតែម្តង ។ តាប្រុញ ភ័យស្លន់ស្លោ រកនិយាយអ្វីមិនត្រូវ ឃើញដូច្នេះចៅអធិការក៏ស្តីបន្ទោសឱ្យថា:
- ចៅអធិការ: ចាប់ត្រីក្នុងវត្តដឹងទេវាបាបកម្មណាញោមប្រុញ ។
- តាប្រុញ: កូណា! ពិតមែន ហើយតេជគុណ តែថាមកបន្ទោស កូណាម្នាក់ឯងក៏មិនត្រូវដែរ ។
- ចៅអធិការ: ហេតុអ្វីនិយាយបែបនេះ ញោមប្រុញ?
- តាប្រុញ: គឺនែ៎! មកពីកម្មរបស់ត្រីទាំងនោះផង ដែលវាលោភលន់មកស៊ីជន្លេនរបស់កូណា ។
- ចៅអធិការ: អុញ
» ខ្លាចខូចខាត
ម្ចាស់ហាងលក់សម្លៀកបំពាក់តម្លៃថ្លៃៗមួយកន្លែង ត្រូវចោរប្លន់ ។ នៅពេលក្រុមប៉ូលិសមកដល់ ហើយកំពុង រុករកចាប់ក្រុមចោរប្លន់ទាំងនោះ ។
-ម្ចាស់ហាង: លោកប៉ូលិស បើសិនចង់បាញ់ក្រុមចោរទាំងនោះ សុំឱ្យជួយបាញ់ត្រង់ជើងរបស់វាបានហើយ កុំ បាញ់ខ្លួនឱ្យសោះ ។
-ប៉ូលិសៈ អេហ៍! ហេតុអ្វីទៅ?
-ម្ចាស់ហាងៈ ព្រោះពួកក្រុមចោរទាំងនោះ វាបានយកអាវរបស់ខ្ញុំពាក់រត់គេចចេញទៅ បើសិនបាញ់ចំ អាវច្បាស់ជាធ្លុះធ្លាយលែងមានអ្នកទិញ្ញជាក់ជាពុំខាន ។
» ព្រោះតែក្បាច់កាំងហ្វ៊ូ
បុរសមិនចេះអក្សរម្នាក់បានទៅផ្ទះឪពុកក្មេក ។ ពេលឃើញភ្ញៀវអង្គុយអានសៀវភៅ ហើយខ្លួនមិនចេះអក្សរ ដោយចង់ដំឡើងឫក បុរសនោះបានលូកយកសៀវភៅមួយក្បាលមកអង្គុយអានធ្វើវាហី ។
មួយសន្ទុះក្រោយមក ឪពុកក្មេកបានដើរចេញមកឃើញកូនប្រសាអានសៀវភៅបញ្ច្រាស ក៏សួរឡើងថាៈ
-ឪពុកក្មេកៈ អូហ៍! ហេតុអ្វីអានអក្សរបញ្ច្រាសក្បាលបែបនេះកូន?
-កូនប្រសាៈ អូហ៍!អត់ទេប៉ា ព្រោះច្រើនឆ្នាំមកនេះ ខ្ញុំបានហាត់សមក្បាច់កាំងហ្វ៊ូតាមទូរទស្សន៍រហូតស៊ាំជាមួយ ការដាំក្បាលចុះបែបនេះទៅហើយ ។
» តិចពេក
សម្លាញ់ពីរនាក់បានជជែកគ្នាពីបញ្ហាធ្វើការងារ ។
-សម្លាញ្ញ់ទី១: កន្លែងការិយាល័យរបស់សម្លាញ្ញ់ឯងមានប្រធានប៉ុន្មាននាក់ដែរ សម្រាប់កន្លែងខ្ញុំមាន រហូតដល់ទៅ៤នាក់ឯណោះ ។
-សម្លាញ្ញ់ទី២: អូហ៍! កន្លែងការិយាល័យខ្ញុំមានដល់ទៅ៨នាក់ ។
-សម្លាញ្ញ់ទី១: ច្រើនជ្រុលខ្លាំងពេកហើយ ។
-សម្លាញ្ញ់ទី២: ប៉ុណ្ណឹងមិនច្រើនទេសម្លាញ្ញ់ ព្រោះពេលខ្ញុំទៅសុំច្បាប់ឈប់សម្រាកស្ទើរតែរកប្រធានណា ម្នាក់ស៊ីញ្ញោពុំបានផង ។
» មានផ្លូវរៀបការបានទេ
នាយ ចាន់ បានសួរទៅកាន់នាយ សុខ ជាសម្លាញ់នឹងគ្នាពីរឿងចូលស្តីដណ្តឹងកូនក្រមុំអ្នកភូមិម្នាក់ ។
- នាយ ចាន់ : នែ៎! សម្លាញ់ ឮថា ឯងចូលស្តីដណ្តឹងកូនតាភី នៅភូមិយើងនេះ ឥឡូវនេះឈានដល់ដំណាក់កាលណាទៅហើយ ។
- នាយ សុខ : អូហ៍! សម្លាញ់ ឈានទៅមុខបានប្រហែល ២ ភាគ ៣ ទៅហើយ ។
-នាយ ចាន់ : មានសង្ឃឹមគេលើកកូនឱ្យទេ?
- នាយ សុខ : មិនទាន់ដឹងជាក់លាក់ដែរ ខ្ញុំឆ្លើយថា ទទួលមេអណ្តើក គេឆ្លើយទទួល ប៉ុន្តែខាងស្រីគេឆ្លើយប្រកែក ។
- នាយ ចាន់ : អុញ!
» ប្រច័ណ្ឌ
នាយចេក មិនពេញចិត្តសោះ ចំពោះជំនួយការស្រីដ៏ស្រស់ស្អាតរបស់ខ្លួន ចូលចិត្តដើរទៅណាមកណាជាមួយបុគ្គលិកកំលោះម្នាក់ជាប់ជាប្រចាំ ។ ថ្ងៃមួយ ដោយអត់ទ្រាំពុំបាន នាយចេកក៏ហៅជំនួយការស្រីមកស្តីបន្ទោសឲ្យក្នុងបន្ទប់ធ្វើការតែ២ នាក់ឡើង ៖
- នាយចេក : ខ្ញុំមិនចូលចិត្តសោះ ដែលនាងជាស្រីទៅណាមកណាតែ២ នាក់ ជាមួយអាអ្នកកំលោះម្នាក់នោះ?
- ជំនួយការស្រី : ចាស៎! ខ្ញុំយល់ថា មិនមានអ្វីខូចខាតសោះលោកចៅហ្វាយ ។
- ចៅហ្វាយនាយ : វាគ្មានអ្វីខូចខាតទេ តែខ្ញុំមិនចូលចិត្តទាល់តែសោះ ។
- ជំនួយការស្រី : ហេតុអ្វីទៅលោកចៅហ្វាយ?
- ចៅហ្វាយនាយ : អឺនែ៎! នេះនាងពិតជាមិនដឹងមែនឬ?
គឺអាកំលោះម្នាក់នោះ ជាមនុស្សម្នាក់គត់ក្នុងលោកដែលខ្ញុំស្រឡាញ់យកមកធ្វើជាប្រពន្ធណា ។
- ជំនួយការស្រី : ពុទ្ធោ! ប៉េដេ...
’ឆ្កែសែនចេះ”
បុរសពូកែអួតម្នាក់ បាននិយាយទៅកាន់បណ្តាមិត្តភក្តិរបស់ខ្លួននាល្ងាចថ្ងៃមួយឡើងថា ឆ្កែរបស់គាត់អាចប្រើទៅទិញនំប៉័ងបាន ។ បណ្តាមិត្តភក្តិស្តាប់ឮហើយ នាំគ្នាមិនជឿក៏ដកលុយចេញពីហោប៉ៅ ឲ្យឆ្កែរបស់គាត់ទៅទិញ ដើម្បីដកពិសោធន៍ ។ ក្រោយពីឆ្កែទៅបាត់មួយម៉ោងរួចមក ក៏មិនឃើញវិលត្រឡប់មកវិញ ។ មិត្តភក្តិកើតការងឿងឆ្ងល់ ក៏សួរឡើងថា ៖
- មិត្តភក្តិ : ហេតុអ្វីឆ្កែរបស់ឯងទៅទិញនំប៉័ងបាត់យូរហើយមិនឃើញ វិលត្រឡប់មកវិញអ៊ីចឹង?
- ម្ចាស់ឆ្កែ : ឯងឲ្យលុយឆ្កែខ្ញុំ ប៉ុន្មានទៅទិញនំប៉័ង?
- មិត្តភក្តិ : ១០.០០០រៀល
- ម្ចាស់ឆ្កែ : អូហ៍ ! អ៊ីចឹងទេតើ ! ប្រហែលឆ្កែខ្ញុំវាឃើញនៅសល់លុយច្រើន វាក៏យកលុយទៅមើលកុនបាត់ទៅហើយ !
» "សុំបញ្ចូលជាសមាជិកយ៉ាងប្រញាប់"
ពូឈឿន បានរត់ត្រហេបត្រហប ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងមួយកន្លែង ។ នៅពេលចូលទៅដល់ភ្លាម គាត់ប្រញាប់និយាយទៅកាន់បុគ្គលិកបម្រើការទីនោះថា :
- ពូឈឿន : ប្អូនស្រី ប្អូនស្រី ជួយចុះបញ្ជីលិខិតធានារ៉ាប់រងទ្រព្យសម្បត្តិ ឲ្យខ្ញុំពេលនេះតែម្តងបានទេ?
- បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង : ហេតុអ្វីពូត្រូវប្រញាប់ប្រញាល់ដល់ថ្នាក់ហ្នឹង?
- ពូឈឿន : អត់បានទេក្មួយ ! មិនប្រញាប់ដូចម្តេច ព្រោះពេលនេះភ្លើងកំពុងឆេះផ្សែងពេញផ្ទះរបស់ពូអស់ហើយ
» "បែងចែកផ្លែប៉ោម"
ពូសុខ បានយួរផ្លែប៉ោមមួយស្បោងមកឲ្យក្មួយប្រុសតូចរបស់ខ្លួន មុននឹងស្រដីឡើងថា :
- ពូសុខ : ពូមានផ្លែប៉ោម៨ ផ្លែ ឲ្យក្មួយយកទៅបែងចែកឲ្យលោកយាយ លោកប៉ា អ្នកម៉ាក់ ប្អូន និងខ្លួនឯង តើក្មួយធ្វើការបែងចែកដូចម្តេច?
- ក្មួយប្រុស : ហ៊ឺ! ពូ ខ្ញុំគិតយកទាំងអស់ មិនបែងចែកឲ្យនរណាសោះឡើយ ។
- ពូសុខ : អេហ៍! ម៉េចអ៊ីចឹងទៅវិញក្មួយ ?
- ក្មួយប្រុស : ព្រោះថា លោកយាយបាក់ធ្មេញអស់ហើយ លោកប៉ាក៏ធ្មេញពុក អ្នកម៉ាក់ក៏មានតែធ្មេញដាក់ ចំណែកប្អូនប្រុសទើបតែកើតមកបានប៉ុន្មានខែប៉ុណ្ណោះ មិនទាន់មានធ្មេញដុះនៅឡើយទេ អ៊ីចឹងមានតែខ្ញុំទុកញ៉ាំម្នាក់ឯងតែម្តងទៅ ៕
» មិនឱ្យនៅ
ក្នុងថ្នាក់រៀនមួយ គ្រូបានសួរ ទៅកាន់កូនសិស្សតូចៗរបស់ខ្លួន :
-គ្រូ: មើលប្អូនចុច ៣+១ ទៅជាប៉ុន្មាន ?
-កូនសិស្សប្រុស :...
-គ្រូ: ប្អូនគិតមើលឱ្យស្រួលទៅ ឧទាហរណ៍ដូចជាផ្ទះប្អូនមានគ្នាទាំងអស់ ៣នាក់ ហើយថ្ងៃមួយ មានលោក យាយរបស់ប្អូនមករស់នៅក្នុងផ្ទះរបស់ប្អូនដែរ តើថែមម្នាក់ទៀតទៅជាប៉ុន្មាន ?
-កូនសិស្សប្រុស: គឺនៅតែ ៣នាក់ ដដែលអ្នកគ្រូ ។
-គ្រូ: អេហ៍ ! ហេតុអ្វីទៅ ?
-កូនសិស្សប្រុស: គឺខ្ញុំមិនបាន បូកបញ្ចូលឡើយ ព្រោះថាម្តាយខ្ញុំមិនព្រមឱ្យលោកយាយរបស់ខ្ញុំមករស់នៅ ផ្ទះខ្ញុំដាច់ខាត ។
-គ្រូ: អុញ
» អ្នកដែលមិនគួរមក
ក្នុងមណ្ឌលប្រឡងមួយ ។ គ្រូម្នាក់កំពុងដើរចែកវិញ្ញាសាដល់កូនសិស្ស នៅពេលចែករួចរាល់ហើយ ក៏សួរទៅកាន់កូនសិស្ស ៖
- គ្រូ : កូនសិស្សក្នុងថ្នាក់នេះមកអស់ហើយឬនៅ ?
- កូនសិស្ស : មកគ្រប់គ្នាអស់ហើយ ឯចំណែកអ្នកដែលមិនគួរមកក៏មកហើយដែរ ។
- គ្រូ : អេហ៍! ប្អូននរណាគេទៅ?
- កូនសិស្ស : គឺលោកគ្រូនោះអី?
-គ្រូ : អុញ !
» ខ្លាចខូចខាត
ម្ចាស់ហាងលក់សម្លៀកបំពាក់ តម្លៃថ្លៃៗមួយកន្លែង ត្រូវចោរប្លន់។ នៅពេលក្រុមប៉ូលីសមកដល់ ហើយកំពុង រុករកចាប់ក្រុមចោរប្លន់ទាំងនោះ ។
-ម្ចាស់ហាង៖លោកប៉ូលីសបើសិនចង់បាញ់ក្រុមចោរទាំងនោះសុំឱ្យ ជួយបាញ់ត្រង់ជើងរបស់វាបានហើយកុំបាញ់ខ្លួនឱ្យសោះ ។
-ប៉ូលីស : អេហ៍! ហេតុអ្វីទៅ ?
-ម្ចាស់ហាង : ព្រោះពួកក្រុម ចោរទាំងនោះវាបានយកអាវរបស់ខ្ញុំ ពាក់រត់គេចចេញទៅ បើសិនបាញ់ចំអាវច្បាស់ជាធ្លុះធ្លាយលែងមានអ្នកទិញ ជាក់ជាពុំខាន ៕
» ច្រៀងពីរោះបានផ្កា
កំលោះចិត្ត បានអួតប្រាប់ដល់មិត្តភក្តិរបស់ខ្លួននៅកន្លែងស៊ីផឹកនាល្ងាចថ្ងៃមួយឡើងថាៈ
-កំលោះចិត្តៈ កាលពីម្សិលមិញនះណាសំឡាញ់ក្រាយពីផឹកស៊ីស្រវឹងរួច ខ្ញុំវិលត្រឡប់ទៅផ្ទះវិញបានឈរស្រែកច្រៀងខ្លាំងៗត្រង់មាត់បង្អួច ក៏ ស្រាប់តែមានស្រី ក្រមុំម្នាក់នៅផ្ទះក្បែរ គ្នានាងឱ្យផ្កាដល់ខ្ញុំទៀតផង ។
-មិត្តភក្តិៈ អេហ៍! គ្នាដូចជាមិន ជឿសោះ។
-កំលោះចិត្តៈ អឺនែ៎!សំឡាញ់ បើ មិនជឿមើលក្បាលគ្នាទៅជាភស្តុតាង ស្រាប់ហើយ ។
-មិត្តភក្តិៈ អូហ៍!ហេតុអ្វីក្បាលឯង រយៈហើមធំម្ល៉ឹងៗ ។
-កំលោះចិត្តៈ គឺវាអ៊ីចេះ នាងក្រមុំនោះមិនបានបេះផ្កាយកមកឱ្យផ្ទាល់ ដៃទេ គឺនាងចោលទាំងថូផ្កាមកឱ្យចំក្បាលខ្ញុំតែម្តងហ្នឹងណា៎ ៕
» បាត់ម្យ៉ាង!
ស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់បានធ្វើឱ្យជ្រុះកាបូបលុយបាត់ អស់រាប់ខែនៅតាមផ្លូវ។ ប៉ុន្តែថ្ងៃមួយបុរសចិត្តធម៌ម្នាក់ដែលរើសកាបូបលុយនោះបានខំ ស្វែងរកម្ចាស់ រហូតប្រគល់ទាំងលុយ និងកាបូបឱ្យដល់ស្ត្រីរកស៊ីចងការប្រាក់នោះវិញ ។
នៅពេលរាប់លុយក្នុងកាបូបមើល ស្ត្រីអ្នករកស៊ីចងការប្រាក់ធ្វើមុខមាំនិងជ្រួញចិញ្ចើមហាក់ សោកស្តាយអ្វីម្យ៉ាង ។ បុរសចិត្តធម៌ឃើញដូច្នេះ កើតការព្រួយបារម្ភ រួចក៏ប្រញាប់សួរឡើង ថាៈ
-បុរសចិត្តធម៌ៈ លុយក្នុងកាបូប នេះបាត់មែនទេ?
-ស្ត្រីរកស៊ីចងការប្រាក់ៈ លុយ វាមិនបាត់ទេ ប៉ុន្តែអ្វីដែលបាត់នោះគឺ ការប្រាក់ឯណោះទេ ។
-បុរសចិត្តធម៌ !!!
» គ្មានថ្ងៃបានឃើញ
យុវតីដ៏ស្រស់ស្អាតម្នាក់ ទើបមកចូលធ្វើការថ្មីថ្មោងក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ។ ពេលឃើញបែបនេះ ហើយជួនជាត្រូវក្រុមហ៊ុនតម្រូវឲ្យស្លៀកសំពត់ខ្លីៗទៀតនោះ មិត្តភក្តិរួមការងារចាស់ៗបានដាស់តឿនថា :
-មិត្តភក្តិ : ឯងធ្វើការទីនេះត្រូវប្រយ័ត្នខ្លួនបន្តិចណា!
-យុវតី : ហេតុអ្វីទៅបង!
-មិត្តភក្តិ : ព្រោះថៅកែនៅទីនេះកញ្ចាស់ក្បាល ហើយខិលណាស់ ចូលចិត្តអើតក្រោមតុបុគ្គលិកស្រីៗមើលខោស្លីបពួកយើងណាស់ ។
-យុវតី : លោកថៅកែគ្មានថ្ងៃបានឃើញខោស្លីបរបស់ខ្ញុំទេ ។
-មិត្តភក្តិ : អឺនែ៎! ឯងស្លៀកខោរឹបត្រឹមភ្លៅជំនួសខោលីអូពិតមែនទេ?
+យុវតី : អត់ទេ គឺខ្ញុំមិនស្លៀកខោក្នុងមកធ្វើការទេ ព្រោះវាស្អុះស្អាប់ពេក។
-មិត្តភក្តិ : អុញ!
» អាចធ្វើជាកញ្ចក់ឆ្លុះមើលមុខបាន
ព្រឹកថ្ងៃមួយ ប្រពន្ធក្រឡេក ឃើញប្តីចេះតែអេះក្បាលតម្ពែករបស់ខ្លួនមិនឈប់ ដោយកើតការងឿងឆ្ងល់ក៏សួរឡើងថា :
-ប្រពន្ធ : ហេតុអ្វីឪវាឯងចេះតែ អេះក្បាលតម្ពែកមិនឈប់ដូច្នេះ តើវាកើតរពិសដៃអ្វីឡើងទៅ?
-ប្តី : ខ្ញុំទៅពេទ្យក្រុមគ្រូពេទ្យ ជំនាញបានប្រាប់ថា អេះក្បាលរៀងរាល់ថ្ងៃអាចជួយឲ្យក្បាលតម្ពែករបស់ខ្ញុំ វាអាចត្រឡប់ដុះសក់ឡើងវិញបាន ។
-ប្រពន្ធ : (សម្លឹងត្រង់ក្បាល តម្ពែកចាំងរលោង) បើសិនជាឪវាឯងដុះសក់ឡើងមកវិញមែន ខ្ញុំច្បាស់ជាខ្វះកញ្ចក់ឆ្លុះមើលមុខទៀតហើយ
មុខរបរលេចមុខមាត់
បុរសអ្នកផឹកកាហ្វេ២នាក់ បានជជែកគ្នានៅល្ងាចថ្ងៃមួយ ៖
+បុរសទី១ : នែ៎! សម្លាញ់ ពេលនេះក្នុងសង្គមយើងគេជួញដូរអ្វីឲ្យលេចមុខលេចមាត់ជាងគេ?
+បុរសទី២ : លក់ភាគហ៊ុន ។
+បុរសទី១ : មិនមែនទេ ។
+បុរសទី២ :លក់ដី ។
+បុរសទី១ : រឹតតែមិនមែនទៅទៀត ។
+បុរសទី២ : បើអ៊ីចឹងលក់ដូរអ្វីទៅវិញ?
+បុរសទី១ : គឺនែ៎លក់ថ្នាំកម្ចាត់មុន គឺជួយឲ្យស្អាតលេចមុខ លេចមាត់តែម្តង
» ក្នុងសុបិន
បុរស២នាក់ បាននិយាយប្រាប់គ្នាពីរឿងខ្លួនសុបិនកាលពីយប់ ។
-បុរសទី១ : កាលពីយប់មិញ ខ្ញុំសុបិនថា ខ្ញុំបានទៅដើរលេងនៅឆ្នេរសមុទ្រកំពត សប្បាយខ្លាំងណាស់ណា! ។
-បុរសទី២ : អេហ៍! គ្នាបានសុបិនល្អជាងឯង ព្រោះក្នុងសុបិនខ្ញុំបានបណ្តើរស្រីស្អាតតារា ភាពយន្តម្នាក់ និងពិសេសនៅមានអ្នកចម្រៀង២នាក់ទៀត ដើរតាមខ្ញុំជាប់ទៀតផង ។
បុរសទី១ ឮដូច្នេះ និយាយដោយកំហឹងឡើងថា
-បុរសទី១ : ហ៊ឹះ! ហេតុអ្វីឯងមិនព្រមទូរស័ព្ទហៅខ្ញុំទៅផង បានស្រីស្អាតៗនៅក្បែរស្ងាត់ឲ្យជ្រៀបតែម្តង។
-បុរសទី២ : ខ្ញុំទូរស័ព្ទទៅហើយ ប៉ុន្តែប្រពន្ធរបស់ឯងប្រាប់ថា ឯងទៅឆ្នេរសមុទ្រកំពត
-បុរសទី១ : អឺនែ៎! ពិតមែន !
» ប្រយ័ត្នបែក...
នៅលើរថយន្តឈ្នួលមួយ ។ បុរសស្ត្រី២នាក់នៅទីទៃពីគ្នាបានមកអង្គុយក្បែរគ្នា ។ នៅពេលអង្គុយលើរថយន្តសុខៗ បានមួយសន្ទុះស្ត្រីក៏និយាយទៅកាន់បុរសក្បែរខ្លួនថា ៖
-ស្ត្រី : ពូអង្គុយប្រយ័ត្នពងផង ។
-បុរស : អឺនែ៎! ក្មួយស្រីទិញពង មកជាមួយពិតមែនឬទេ?
ដោយចង់ដឹងនឹងចង់ឌឺដងស្ត្រី ដ៏ស្រស់ស្អាតអង្គុយក្បែរខ្លួនផង បុរសរូបនេះក៏ធ្វើជាងើបអង្គុយសង្កត់លើ ស្បោងក្បែរខ្លួនបំណងធ្វើឲ្យបែកពង នោះតែម្តង ។
-បុរស : អូយ អូយ! ក្នុងស្បោង នេះមានអ្វី បានជាមុតផស់ពូឈឺខ្លាំងម្ល៉េះ ។
-ស្ត្រី : គឺក្រដាសកាសែតខ្ចប់ផ្លែ ទុរេន ខ្ញុំប្រាប់ហើយតើថា ប្រយ័ត្នបែកពងឥឡូវនេះឃើញទេ បែកមែន !
» ហេតុអ្វីអ្នកក្រទិញបានច្រើន
កូនស្រីតូចបានសួរទៅកាន់ ម្តាយរបស់វានៅល្ងាចថ្ងៃមួយ
-កូនស្រី : ម៉ាក់ ម៉ាក់! ខ្ញុំជាមួយបងប្រុសម៉ាក់បានមកពីណា?
-ម្តាយ : អឺ! គឺម៉ាក់ទៅទិញពីផ្សារ មកហ្នឹងណា ។
-កូនស្រី : មិនពិតទេ កូនមិនជឿទេ ។
-ម្តាយ : អេហ៍! ហេតុអ្វីកូនមិនជឿម៉ាក់?
-កូនស្រី : បើម៉ាក់ទិញពីផ្សារបានមែន ហេតុអ្វីមីងសំនៅក្បែរផ្ទះយើង គាត់ក្រស្ទើរស្លាប់ ហេតុអ្វីមានលុយទិញកូនបានដល់ជិត១០នាក់ឯណោះ?
-ម្តាយ : !!!
» ប្រយ័ត្នខ្លួនផង
កូនមូសមួយក្បាលបានសុំអនុញ្ញាតម្តាយទៅមើលខនសឺតប្រចាំប៉ុស្តិ៍ ទូរទស្សន៍មួយកន្លែង ។ ក្រោយពីការអង្វរករពេក ម្តាយក៏អនុញ្ញាតឲ្យទៅមើលនឹងគេ ។
-ម្តាយមូស : កូននៅតូចណាស់ ម៉ាក់មិនចង់ឲ្យទៅមើលទេ ។
-កូនមូស : មិនថ្វីទេ កូនចេះការពារខ្លួនឯងបានហើយម៉ាក់ ។
-ម្តាយមូស : អឺ បើអ៊ីចឹងទៅចុះ។
-កូនមូស : អរគុណខ្លាំងណាស់ម៉ាក់ ។
-ម្តាយមូស : ប៉ុន្តែកូនត្រូវចងចាំថា ពេលមនុស្សគេទះដៃអបអរអ្វីមួយ កូនត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន ប្រយ័ត្នក្លាយជាចេកចៀន
» ប្រឡងប្រណាំងរហូតទាល់តែជាប់គុក
អ្នកទោសពីរនាក់បានជជែកគ្នា នៅក្នុងគុកមួយកន្លែង
-អ្នកទោសទី១ : ហេតុអ្វីតុលាការកាត់ទោសឯងឲ្យជាប់គុក ?
-អ្នកទោសទី២ : ព្រោះតែខ្ញុំ ខំប្រឡងប្រជែងគ្នា ។
-អ្នកទោសទី១ : អេហ៍! ប្រឡងស្អីទៅដល់ថ្នាក់មកជាប់គុក?
-អ្នកទោសទី២ : គឺនែ៎ខ្ញុំជាមួយមិត្តភក្តិម្នាក់ បានប្រឡងប្រជែងគ្នាមើលថា នរណាអាចផលិតលុយក្លែងក្លាយ ចេញចាយឲ្យដូចលុយពិតបំផុត ហើយគេមើលមិនដឹង នោះជាអ្នកឈ្នះ ទីបំផុតត្រូវប៉ូលិសចាប់ដាក់ទ្រុងតែម្តង...។
-អ្នកទោសទី១ : អុញ!
» ពេលត្រូវមកហៅប៉ូលិស
ក្មេងប្រុសម្នាក់បានរត់យ៉ាងត្រហេបត្រហបមកប្តឹងប៉ូលិសពីហេតុការណ៍ក្រុមមនុស្សវាយតប់គ្នា
-ក្មេងប្រុស : លោកប៉ូលិស ប្រញាប់ទៅជួយផង មានបុរសម្នាក់កំពុងវាយតប់ជាមួយប៉ាខ្ញុំយូរហើយនៅតាមផ្លូវ ។
-ប៉ូលិស : អេហ៍! គេវាយតប់គ្នាយូរហើយ ហេតុអ្វីទើបតែមកប្តឹងប៉ូលិស ។
-ក្មេងប្រុស : គឺមកពីខ្ញុំឃើញប៉ារបស់ខ្ញុំកំពុងទន់ដៃចាញ់គេ ទើបប្រញាប់មករាយការណ៍ប្រាប់ប៉ូលិសតែម្តងទៅ !
» រៀនអ្វី ?
សម្លាញ់ ២ នាក់ មិនបានជួបគ្នាយូរឆ្នាំ ថ្ងៃមួយពួកគេបានជួបគ្នាក្នុងពិធីជប់លៀងមួយកន្លែង ។
-សម្លាញ់ទី១ : អូហ៍! សម្លាញ់ខានជួបគ្នាយូរ សុខសប្បាយឬទេ?
-សម្លាញ់ទី២ : ហ៊ឺ! គ្នាមិនចង់និយាយទេណាសម្លាញ់ ។
-សម្លាញ់ទី១ : ឯងកើតអ្វីទៅ?
-សម្លាញ់ទី២ : នៅផ្ទះខ្ញុំពិបាកណាស់ ម្នាក់ៗគេសុទ្ធតែហាត់រៀន កូនប្រុសរៀនលេង
ហ្គីតា កូនស្រីរៀនដំស្គរ ចំណែកភរិយាខ្ញុំរៀនច្រៀង សំឡេងឲ្យលាន់ឮទ្រហឹងពេញផ្ទះឥតសូវស្បើយសោះឡើយ ។
-សម្លាញ់ទី១ : ហើយចុះឯងវិញ រៀនអ្វីទៅ?
-សម្លាញ់ទី២ : ខ្ញុំរៀនវិធីអត់ទ្រាំហ្នឹងណា !
» ទាយចំម៉ាច់តែម្តង
ស្ត្រីវ័យក្មេងខ្ចីអ្នកធ្វើការក្នុងហាងខារ៉ាអូខេម្នាក់ បានទៅឲ្យគ្រូទាយ ដ៏ល្បីឈ្មោះទស្សន៍ទាយពីដំណើរជីវិត ដ៏គ្រោតគ្រាតរបស់ខ្លួន ។
-គ្រូទាយ : បើតាមជើងលេខនៅពេលនេះ ក្រុមមនុស្សដែលនៅក្បែរខ្លួន អ្នកបំផុតអាចត្រូវខកបំណង ឬអស់សង្ឃឹមក្នុងខ្លួនអ្នកខ្លាំងណាស់ ។
-ស្ត្រីវ័យក្មេងខ្ចី : អូហ៍! ពិតជាចំម៉ាច់តែម្តងលោកគ្រូ ព្រោះថ្ងៃនេះខ្ញុំភ្លេចយកកាបូបលុយមក ឥឡូវនេះគ្មានមួយកាក់មួយសេនក្នុងខ្លួនទេ ហើយសូម្បីតែទ្រនឹបលោកគ្រូក៏គ្មានដែរ ។
-គ្រូទាយ : អុញ្ញ!
» តើត្រូវរៀនស្នេហាពីស្ត្រីយ៉ាងណា?
បុរសម្នាក់ដែលចែចង់ស្រីពុំដែលបាននោះ បានទៅសុំពិគ្រោះយោបល់ពីបុរសម្នាក់ទៀតដែលល្បីថា អ្នកពូកែចែចង់ស្រីទទួលបានជោគជ័យជាទីបំផុត...
បុរសទី១ : សូមបងជួយបង្រៀនខ្ញុំផង ថាតើរបៀបទាក់ទងញ៉ែនារី ។ ដើម្បីសុំសេចក្តីស្នេហានោះយ៉ាងដូចម្តចដែរ ?
បុរសទី២ : គឺជាការងាយបំផុតសម្រាប់ពាក្យថា តើត្រូវរៀនស្នេហាពីស្ត្រីយ៉ាងនោះ ប៉ុន្តែប្អូនពុំអាចទទួលការពន្យល់បែបទ្រឹស្តីពីបងបាននោះទេ ប្អូនត្រូវតែតាមដានការអនុវត្តជាក់ស្តែងពីបងតែម្តងទៅ ។ នៅក្នុងសួនច្បារពេលបុរសមានបទពិសោធន៍ជួបជាមួយស្រីស្អាតម្នាក់ អង្គុយនៅលើបង់ថ្មសាសងគ្នា ខណៈដែលបុរសចង់សិក្សាតាមការអនុវត្តជាក់ស្តែងលបស្តាប់ពីខាងក្រោយ
បុរសទី២ : អូនជានារីម្នាក់ស្អាតណាស់ ! ស្អាតមែនទែន សូម្បីតែដូងចន្ទ្រាក៏នៅចាញ់សម្រស់អូនដែរ !
ស្រស្រស់ : ហ៊ឹ ! បងបញ្ជោរខ្ញុំពេកទេដឹង ?
បុរសទី២ : ស្នាមញញឹមនៅលើបបូរមាត់របស់អូនវិញស្រស់ជាងផ្កាកូលាបនៅក្នុងសួននេះទៅទៀត ! ...
ស្រស្រស់ : ហ៊ឹ ! ដឹងស្អីទេ ! បងឯងចេះតែថា...
បុរសទី២ : ហ៊ឹ ! ស្រីៗរាប់សិបនាក់មកហើយដែលបងធ្លាប់ជួបនោះ... ពិតជានៅពុំទាន់មាននរណាមកប្រៀបផ្ទឹមនឹងអូនបាននោះទេ...
ស្រីស្រស់ : អូ ! អូ ! ឈប់សិនបង !... ខ្ញុំរាប់មើលសិន ១, ២, ៣... ៤១, ៤២, ៤៣... ៧១...៧៩... ៨៩... ៩១ អូខ្ញុំរាប់ឃើងហើយបងជាបុរសទី ៩៨ដែលមកញ៉ែខ្ញុំ និងខ្ញុំបានស្គាល់...
បុរសទី១ : ( ដែលពួនស្តាប់ ) : អារំបល់យក៎ ! ពូកែស្អី បើឈរនៅលេខទី ៩៨ទៅហើយនោះ( លបជេរក្នុងពោះ ) ! ? ! ៕
ដំបូន្មានចុងក្រោយរបស់គ្រូពេទ្យ
ក្រោយពេលអនុវត្តតាមការណែនាំនានា របស់គ្រូពេទ្យក្នុងការធ្វើឲ្យស្រកទំងន់ពុំមានប្រសិទ្ធភាពនោះមក ស្ត្រីកន្ធាត់ម្នាក់បានមកកាន់គ្លីនិកព្យាបាលជំងឺធាត់ ហើយបាននិយាយថា :
ស្រីធាត់ : សូមលោកគ្រូពេទ្យជួយឲ្យដំបូន្មានយ៉ាងណាឲ្យបានល្អជាងនេះ ដើម្បីឲ្យនាងខ្ញុំឆាប់ស្រកទំងន់ !
គ្រូពេទ្យ : លោកស្រីមានតមបរិភោគអាហារឲ្យបានទៀងទាត់ដែរឬទេ ?
ស្រីធាត់ : ចា៎ស ! រឿងនេះបើខ្ញុំខានបរិភោគ គឺពិតជាខ្យល់ចាប់ !
គ្រូពេទ្យ : លោកស្រីមានបានហាត់ប្រាណ ឬលេងកីឡាដែរឬទេ ?
ស្រីធាត់ : ចា៎ស ! បើនាងខ្ញុំធ្វើតាមការណែនាំពីខាងដើមដូចលោកគ្រូពេទ្យទូន្មាននោះ គឺនាងខ្ញុំកាន់តែឃ្លានអាហារឡើង !
គ្រូពេទ្យ : បានន័យថាលោកស្រីពុំបានអនុវត្តតាមការណែនាំពីគ្រូពេទ្យនោះទេកន្លងមក !
ស្រីធាត់ : ចា៎ស ! ខ្ញុំចង់បានការទូន្មានបន្ថែម ហើយប្រសើរជាងមុន ដើម្បីឲ្យបានឆាប់ស្រកទំងន់ !
គ្រូពេទ្យ : ប្រសើរណាស់ ! នេះជាដំបូន្មានជាលើកចុងក្រោយបង្អស់ហើយដែលលោកស្រីត្រូវប្រតិបត្តិមានដូចតទៅ ៖
១ - ត្រូវឲ្យគេចងលោកស្រីឲ្យជាប់នៅមួយកន្លែងនៅលើកៅអី
២ - បើគេបញ្ចុកអាហារត្រូវបិទមាត់ឲ្យជិត ឬ បិទបង់ស្អិត ។
៣ - បើគេបញ្ចុកពីខាងឆ្វេងមាត់ត្រូវបែរមុខមកខាងស្តាំ ហើយបើគេបញ្ចុកពីខាងស្តាំ ត្រូវបែរទៅខាងឆ្វេងវិញ
៕
» ចម្លែក!
ស្ថិតនៅក្នុងបន្ទប់តុបតែងខ្លួនអស់ពេលជាងមួយម៉ោងក្រោយមកនាង ប្រពន្ធដើរចេញពីបន្ទប់មកស្រាប់តែឮឆ្កែប៊ែរហ្សេ (Berger) ឈរព្រុសព្រមទាំងសម្លឹងមើលមកម្ចាស់ស្រីផង.... ប្រពន្ធ (ស្រែក) : បង! បង! ឆ្កែព្រួសខ្លាំងម្ល៉េះ មានភ្ញៀវឈរនៅខាងមុខទ្វាររបងទេដឹង?
ប្ដី : មានភ្ញៀវឯណាមក? ប្រហែលជាវាចម្លែកដោយឃើញអូនតុបតែងខ្លួនទេដឹង ៕
» សោកស្ដាយដោយពុំអាចធ្វើទៅបាន
ស្ត្រីអភិជនវ័យចំណាស់ម្នាក់ បានទៅកាន់មន្ទីរពេទ្យកែសម្ផស្ស និងសោភណភាពមុខមាត់បានជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត "
ស្ត្រីអភិជន : លោកដុកទ័រ ចាស៎! លោកដុកទ័រអាចជួយប្ដូរ និងកែសម្រស់មុខមាត់របស់នាងខ្ញុំឲ្យបានស្អាតឡើវិញ ដូចមុខស្រីក្រមុំអាយុជាង ២០ ឆ្នាំវិញបានដែរឬទេចាស៎!លោកវេជ្ជបណ្ឌិតក្រោយពីបានស្ដាប់សំណូមពរ នេះ ក៏បានសម្លឹងមើលមុខស្ត្រីអភិជនដោយក្ដីអាណិត ។ អស់ពេលមួយសន្ទុះក្រោយមកក៏បានពោលប្រាប់ទៅវិញថា "
លោកវេជ្ជបណ្ឌិត : សូមទោសលោកស្រី! នៅសតវត្សទី២១នេះ ទោសប្រហារជីវិតដោយកាត់.កនោះ លែងមានទៀតហើយ ស្ដាយណាស់ដោយសារខ្ញុំពុំអាចធ្វើការផ្លាស់ប្ដូរតាមសំណូមពរយ៉ាង ដូច្នេះបាននោះ ៕
» អូ!អរគុណណាស់អូន!
តុបតែងខ្លួនស្អាតបាត ស្លៀកពាក់យ៉ាងត្រឹមត្រូវរួចហើយ នាងប្រពន្ធបានចេញពីបន្ទប់ ហើយនិយាយទៅកាន់ប្ដីថា"
ប្រពន្ធ : នែ! ល្ងាចនេះបងឯងព្រមទាំងកូនដាំបាយស្លញ៉ាំតែពីរនាក់កូនទោ ខ្ញុំល្ងាចនេះជាប់រវល់ចេញទៅក្រៅ!
ប្ដី : មែនឬម៉ាក់វា? អូ!អរគុណខ្លាំងណាស់ឱកាសបែបនេះរង់ចាំយូរហើយ!
ប្រពន្ធ : ហ្អា! អរគុណ?!?!.. ៕
» មូលហេតុមុនចូលឆ្នាំថ្មី
មិត្តសំឡាញ់ម្នាក់សាសងរៀបរាប់ប្រាប់គ្នា...
បុរសទី១ : មុនចូលឆ្នាំមួយថ្ងៃប្រពន្ធរបស់ខ្ញុំសើចជាមួយខ្ញុំឡើងហៀរទឹកភ្នែកស្ទើរលេចនោមទៀត ផង!
បុរសទី២ : អ៊ីចឹងប្រពន្ធឯងមានរឿងអ្វីសប្បាយចិត្តខ្លាំងណាស់ទៅឬ ?
បុរសទី១ : អូទេ! មូលហេតុគឺខ្ញុំបានសួរនាងអំពីប្រាក់ខែខ្ញុំដែលទើបតែបើកបាន ប៉ុន្មានថ្ងៃមុនពេលចូលឆ្នាំនោះតែប៉ុណ្ណោះ ពីព្រោះប្រាក់ខែនោះអស់រលីង ៕
» ចាំដីចុះថោកអូននាំបងមកនៅដីវិញ !
មានមន្ត្រីថ្នាក់ធំគួរសមបានធ្លាក់ខ្លួនឈឺរ៉ាំរៃគ្មានសង្ឃឹមនឹង រស់បន្តទៀតក៏ហៅមេធាវី និងប្រពន្ធកូនមកជួប ដើម្បីផ្តាំផ្ញើ លោកធំ : លោកមេធាវីបានដំណឹងពីកន្លែងធ្វើការរបស់ខ្ញុំ...នែ៎...
មេធាវី : មិនថ្វីទេណាលោកម្ចាស់ លោកស្រីគាត់បានចាត់ចែងលក់តំណែងលោកម្ចាស់ឲ្យគេរួចហើយចាំតែ ថ្ងៃនែ៎...គេនឹងចូលកាន់តំណែងភ្លាម
លោកធំ : យីស ! អញមិនទាន់ទាំងស្អីផងលក់តំណែងអញបាត់ទៅហើយ...រួចចុះលុយ...
លោកស្រី : បងកុំព្រួយពេកបានទេ ? រឿងហ្នឺងអូនជម្រាបលោកគ្រូពេទ្យឲ្យឈប់បន្តព្យាបាលហើយចំណែកលុយនៅ សល់ដែល បងចង់និយាយនោះអូនបានរំលែកមួយចំណែកទុកថ្ងៃរៀបការអូន និងមួយចំណែកទុក...ទិញរួចហើយ
លោកធំ : រួចចុះៗ ផ្ទះៗ..ខ្ញុំ...
លោកស្រី : អូផ្ទះបងទិញឲ្យស្រីក្មេងបងនៅនោះមែនទេ ? ផ្ទះនោះអូនលក់បាត់ហើយ ព្រោះស្រីក្មេងបងស្លាប់ដោយសារជំងឺអេដស៍កាលពីអាទិត្យមុនបាត់ទៅហើយ នាងអត់បានជម្រាបបងទេអី ?
លោកធំ : អឺត...អឺ...ហើយចុះដី...ៗខ្ញុំទិញ...បងទិញសម្រាប់ធ្វើចំៗ...
លោកស្រី : អឺ...ដីបងថាទុកធ្វើម៉ុងបងនោះមែនទេ ? អូនគិតថា ដីឥឡូវមានហាងឆេងល្អ អូនគិតលក់ដីនោះសិនតែបងកុំព្រួយអូនបានប្រាប់ក្មេងៗ ឲ្យវាជូនបងដើរមើលឡណាដែលបងពេញចិត្តអូននឹងធ្វើតាមបង ចាំដីចុះថោកអូននាំបងមកនៅដីវិញ
លោកធំ : អូន...អូនឯង...(ដាច់ខ្យល់ស្លាប់បាត់)
មេធាវី : ឱលោកម្ចាស់អើយ...ព្រះជាម្ចាស់ជីវិតមនុស្សទីបំផុតអ៊ីចឹងទេ ខ្ញុំឈប់លោភលន់ហើយ ៕
» "C" COLD ត្រជាក់ "C" CHAUDE ក្តៅ
នៅក្នុងភោជនីយដ្ឋានមួយនៃប្រទេសកាណាដានោះ ភ្ញៀវដែលចូលមកបរិភោគអាហារមានក្តីក្តៅក្រហាយយ៉ាងខ្លាំង ហើយបានស្រែកស្តីឲ្យម្ចាស់ហាងដោយសាររលាកទឹកក្តៅពេលលាងដៃ :
ភ្ញៀវ : លោកឯងមើលដៃខ្ញុំមើលរលាកអស់ហើយ ! ក្បាលរ៉ូប៊ីណេ សរសេរអក្សរដាក់ថា "C" ប៉ុន្តែពេលខ្ញុំបើកទឹកលាងដៃវិញក្តៅគគុក !
ម្ចាស់ហាង : សូមលោកមេត្តាជ្រាប ! ទីនេះប្រទេសកាណាដា ! អក្សរ "C" ជាភាសាបារាំងមានន័យថាក្តៅ "Chaude" សូមលោកជ្រាបថា លោកជាជនជាតិអាមេរិកកាំង កំពុងស្ថិតនៅលើទឹកដីនៃប្រទេសមួយដែលប្រើភាសាបារាំង !
ភ្ញៀវ : បានៗ ខ្ញុំយល់ហើយ ។ ភ្ញៀវបានចាកចេញពីភោជនីយដ្ឋាន ហើយបានឡើងទៅកាន់បន្ទប់ក្នុងសណ្ឋាគារ ។ ពេលនោះគាត់ក៏ចូលទៅក្នុងបន្ទប់ទឹក ហើយចង់លាយទឹកក្តៅឲ្យបានស្រួលបន្តិច ពីព្រោះអាកាសធាតុត្រជាក់ខ្លាំងពេក ។ គាត់បានបើករ៉ូប៊ីណេសញ្ញា "C" ស្រាប់តែទឹកត្រជាក់ចង់រឹងថ្គាម ។ គាត់បានទូរស័ព្ទប្រាប់អ្នកបំរើឲ្យមកកាន់បន្ទប់ ហើយស្តីឲ្យខ្លាំងៗ...
ភ្ញៀវ : សណ្ឋាគាររបស់លោកពិតជាពុំយល់អ្វីមែន ! "C" ប្រែថាក្តៅជាភាសាបារាំង ចុះហេតុម្តេចបានជានៅក្នុងសណ្ឋាគាររបស់លោកបែរជាទឹកត្រជាក់ទៅវិញ ? ផ្តេសផ្តាសមែន !
អ្នកបំរើ : OK ! (អូខេ!) នៅប្រទេសកាណាដា គេប្រើទាំងភាសាបារាំង និងភាសាអង់គ្លេស ។ សំរាប់ទីនេះ "C" មានន័យថា "Cold" ត្រជាក់ ជាភាសាងង់គ្លេសសូមជ្រាប ។គ្រាំង ! ស្នូរបិទទ្វារបន្ទប់បានបន្លឺឡើងពេលអ្នកបំរើចាកចេញទៅ ! ៕
» ពេលអស់ផ្ទះយើងទៅនៅបរទេស !
អាជ្រូកមកពីបរទេសបានស្នាក់នៅផ្ទះ អាចូចក្នុងការស្នាក់នៅនេះ អាជ្រូកមិនសូវគោរពវិន័យខ្លាចរអែងម្ចាស់ផ្ទះទេ ដោយទ្រាំពុំបាន អាចូចក៏ប្រាប់ប៉ាវា :
អាចូច : ប៉ាៗ អ្រាជូកវាស្នាក់នៅផ្ទះយើង គួរណាស់តែវាខ្លាចរអែងយើង គោរពវិន័យច្បាប់ទម្លាប់ផ្ទះយើងខ្លះដែរប៉ា មិនគួរណាវាឈ្លើយរបៀបនេះទេ
ប៉ាអាចូច : ហ្អើយ... ឯងនេះរឿងច្រើនណាស់ មើលឯងចេះនិយាយអ៊ីចឹងកើត ? វាជាជនបរទេសហើយជាភ្ញៀវស្ទាក់នៅផ្ទះយើងៗត្រូវគោរពវាមិនមែន វាត្រូវគោរពយើងទេ ។
អាចូច : អ៊ូស មែនខ្ញុំគិតខុស ! ?
ក្រោយស្នាក់នៅបានមួយរយៈ អាជ្រូកមានបំណងលោភលន់ក៏ប្រើល្បិចចង់លក់ផ្ទះប៉ាអាចូចដល់អាចូច ដឹងក៏ទៅប្រាប់ប៉ាវាថា :
អាចូច :ប៉ាៗ ខ្ញុំឃើញអាជ្រូកវាចង់លក់ផ្ទះយើងហើយប៉ា
ប៉ាអាចូច : ហ៊ឺយទៀតហើយ វាលក់អីលក់ទៅអា៎ បើកូនឯងមានលុយទិញពីវាទៅចប់ហើយចាំបាច់រឿងរ៉ាវច្រើនម្ល៉េះ ?? !!
អាចូច : យើងមានលុយឯណាទិញប៉ា ម្យ៉ាងផ្ទះនេះជាផ្ទះរបស់យើង ដល់វាលក់បាត់ទៅយើងបានអ្វីនៅ ?
ប៉ាអាចូច : អីចឹងស្រួលហើយ យើងនាំគ្នាទៅនៅបរទេសវិញទៅមិនបាច់យាមការពារផ្ទះទៀតទេ ។
អាចូច : យី !! ប៉ាៗនិយាយត្រូវដល់ពេលយើងទៅនៅបរទេសស្នាក់នៅផ្ទះគេ យើងជាភ្ញៀវគេត្រូវគោរពយើងវិញម្តងដល់ពេលនោះ យើងចង់បានអ្វីៗបានស្រេចចិត្ត... គិតទៅចាស់ៗគេធ្វើអីៗគិតវែងឆ្ងាយណាស់ណា៎ !!!.... ៕
» ស័ក្តិឡើងដល់.ក !
មានមន្ត្រីម្នាក់បានជួបអ្នកគួកជេសាក់តាមផ្លូវ ក៏ជជែកគ្នា :
អ្នកគួកជេ : លោកចង់បានសាក់ទេ ?
មន្ត្រី : យីស អា៎ ! ចេះតែសួរទៅកើត បើមិនចង់បានស័ក្តិខំរកងាប់ស្អី
អ្នកគួកជេ : អ៊ីចឹងលោកមានលុយ ៥០០ដុល្លាទេ បើលោកមានលុយខ្ញុំធានានាំលោកទៅ ចង់សាក់ប៉ុន្មានក៏បានដែរ ។
មន្ត្រី : អ៊ីចឹង ខ្ញុំចង់បានត្រឹមផ្កាយក៏បានដែរអី ?
អ្នកគួកជេ : ហ៊ើយ កុំថាឡើយផ្កាយ ចង់បានព្រះច័ន្ទ ព្រះអាទិត្យ ឬផែនដីក៏មិនទាស់ដែរជួបគ្នារួចមន្ត្រី និងអ្នកគួកជេសន្យាជួបគ្នាទៀត ដើម្បីគាត់ទៅពិភាក្សាជាមួយប្រពន្ធ ។ក្រោយពិភាក្សាហើយ ប្រពន្ធក៏យល់ព្រមឲ្យលុយ ៥០០ដុល្លាទៅប្តី ព្រោះថា ស័ក្តិធំក្រាស់ក្រែលណាស់ដែរ ។ បានលុយហើយក៏ចេញទៅក្រោយប៉ុន្មាន ៤-៥ម៉ោង ក៏ត្រឡប់មកវិញប្រពន្ធសួរ :
ប្រពន្ធ : បងបានស័ក្តិប៉ុន្មានហ្នឹង ? តែអូនសង្ឃឹមទុកស្រេចហើយថាមិនតិចទេ
មន្ត្រី : សាក់ពេញខ្លួនតែម្តងអូន
ប្រពន្ធ : យី បងស័ក្តិប៉ុណ្ណាទៅរហូតពេញខ្លួន ?មន្ត្រីក៏ដោះអាវចេញឲ្យប្រពន្ធមើលរួចនិយាយ :
មន្ត្រី : នេះសាក់ពេញខ្លួនចង់បានសាក់ស្អីទៀត ?
ប្រពន្ធ : រលាយហើយខ្ញុំ ៥០០ដុល្លាសាក់ឡើងដល់.ក ! ៕
» សម្រាប់អនុវត្តថ្ងៃនេះ
កំលោះក្រមុំជាសង្សារមួយគូអង្គុយនៅលើកៅអីថ្ម ក្រោមដើមឈើដ៏ត្រឈឹងត្រឈៃនៅក្នុងឧទ្យាន...
ស្រីស្នហ៍ : ហេតុម្តេចបានជាបងចេះតែសម្លឹងមើលមុខ និងភ្នែករបស់អូនជាប់យ៉ាងហ្នឹង ?ពីមុនមកបងឯងធ្លាប់ធ្វើអ៊ីចឹង ឬជាមួយនឹងស្ត្រីនានានោះ ?
ប្រុសស្នេហ៍ : ទេ ! ទេ ! ពៅពន្លកបណ្តូលចិត្តបង ! បងសម្លឹងអូនមិនដាក់ភ្នែក យ៉ាងនេះក៏ដោយសារតែក្តីស្នេហ៍ជាប់ក្នុងបេះដូងរបស់បងនោះដែរ និងពោរពេញទៅដោយក្តីគោរពថែមទៀតផង ។ចំណែកឯការសម្លឹងមើលស្ត្រីទាំងឡាយយ៉ាងដូច្នោះ កាលពីមុននោះគ្រាន់តែជាការពិសោធន៍សាកល្បងតែប៉ុណ្ណោះសម្រាប់ អនុវត្តនៅថ្ងៃនេះ ៕
មិនទាន់ច្បាស់លាស់ទេស្វាងតឹងស្រវឹងធូ
ស្ត្រីម្នាក់បានសួរទៅអ្នកលក់គ្រឿងទេសនៅក្នុងភូមិជាមួយគ្នា :
ស្ត្រីអ្នកសួរ : ចែ ! ប្តីខ្ញុំជំពាក់ចែសរុបប៉ុន្មានដែរ ?
អ្នកលក់ : ទាំងមុនទាំងក្រោយជាង ១ម៉ឺនឯណោះ ។ ម្សិលមិញគាត់ជឿស្រាថ្នាំអស់ ២លីត្រថែមទៀតហើយ ។
ស្ត្រីអ្នកសួរ : គាត់ប្រាប់ខ្ញុំថា ស្អែកនេះគាត់សងចែហើយ ។ ឥឡូវឲ្យទឹកត្រីមួយដប ទឹកស៊ីអ៊ីមួយដបទៀតមក ។
អ្នកលក់: គាត់ប្រាប់ខ្ញុំថា អ៊ីចឹងដែរ កាលពីស្រវឹងថាស្អែក ដល់ស្វាងស្រវឹងគាត់ថា អត់ទាន់មានលុយ ! ៕
» WC មានន័យថា WEBCAM ទេតើ !
បុរសពីរនាក់ ម្នាក់ក្មេង ម្នាក់ចាស់ និយាយគ្នា...
បុរសចាស់ : ប្អូនប្រុសឯងជួយគិតបង់មើល ! ក្មេងស្រីឥឡូវអាក្រក់អាក្រីណាស់ ។ ពីម្សិលមិញមាននាងម្នាក់អាយុប្រហែល ២៣ឆ្នាំ កាន់យួរកាតាបមួយមានដាក់កុំព្យូទ័រយួរដៃ ស្លៀតសំពត់ខើចត្រឹមភ្លៅ ពាក់អាវវាល.ក ប្រហែលជាកូនកាត់ហ្វីលីពីនហើយមើលទៅ ចូលមកការិយាល័យបង...មួយស្ទុះក្រោយស្រាប់តែសម្លឹងមើលមកបង ក្នុងក្រសែភ្នែកស្រទន់ ហើយនិយាយអង់គ្លេស
ដាក់បងថា : លោកមាន WC ដែរឬទេ ?
បុរសក្មេង : ហើយយ៉ាងម៉េចទៀត ?
បុរសចាស់ : អើ ! យ៉ាងម៉េច ! WC គឺ Water Close ឯងដឹងទេនៅក្នុងបារ (bar) តែស្រីរកWC នាំប្រុសទៅគឺអីអីហ្នុង ។ បងឆ្លើយថា ខ្ញុំអត់ចេះទេ ! នាងខឹងទះបងមួយដៃផូងដើរចេញរ៉ុយទៅវិញតែម្តង !
បុរសក្មេង : បងឯងយល់ច្រឡំហើយ ! WC សម្រាប់កុំព្យូទ័រ គឺវ៉េមខេម Webcam...
បុរសចាស់ : ងាប់តែម្រ៉ង ! ចង្រៃវាយក៍ ! ៕
» ភ្លើងស្នហ៍មិនដែលមានផ្សែង
លោកនាយក និងលោកនាយករងកំពុងលើកកែវស្រាគោះស្វាគមន៍គ្នានៅក្នុងរង្គសាលមួយ និងសន្ទនាគ្នា
នាយករង : ខ្ញុំឃើញលោកប្រធាន និងនាងលេខាសក់សេះនោះ ហាក់បីដូចជាស្អិតរមួតជាមួយគ្នារាល់ថ្ងៃយ៉ាងហ្នឹង មិនខ្លាចលោកស្រីភរិយាដឹងមិនវីវរទៅហើយទឬ ?
នាយក : ចូរឯងកុំគិតដល់ម្លឹងពេក មិនអាចមានរឿងដូច្នោះកើតមាននោះទេ ! គេចេះជុះគឺត្រូវតែចេះលាងហើយ !
នាយករង : ក៏ប៉ុន្តែខ្ញុំគិតថា មានភ្លើងត្រូវតែមានផ្សែង !
នាយក : ឯងនៅស្ទើរនៅឡើយទេប្អូនប្រុស (my boy !) តើឯងដែលឃើញភ្លើងស្នេហ៍ណាហុយផ្សែងដូចអគ្គិសភ័យនោះ ?
នាយករង : ?! ?! ៕
» តើចង់ធ្វើអ្វីពេលធំឡើង
ក្នុងថ្នាក់រៀនមួយ អ្នកគ្រូបានសួររទៅកូនសិស្ស :
អ្នកគ្រូ : តើកូនណាមានគំនិតចង់ធ្វើអី ពេលធំឡើង ?
ពេជ្រ : អ្នកគ្រូ កូនចង់ធ្វើជាគ្រូបង្រៀនដ៏ល្អម្នាក់ ព្រោះកូនគិតថា ធ្វើជាគ្រូគឺជាអ្នកទីមួយនៃធនធានអ្វីៗគ្រប់បែបយ៉ាង ។
អ្នកគ្រូ : ល្អណាស់កូនពេជ្រ ! តើកូនណាមានគំនិតអីផ្សេងទៀត ?
សិស្សខ្លាច : បាទអ្នកគ្រូ កូនចង់ធ្វើជាប៉ូលិសក្លាហាន ដើម្បីបោសសម្អាតសង្គមងងឹតជាពិសេសពួកពុករលួយ និងម៉ាហ្វីយ៉ា រកស៊ីគ្រឿងញៀន ។
អ្នកគ្រូ : ល្អមែន ទែនកូនខ្លាច ។ មើលតើកូនណាមានបំណងចង់ធ្វើអ្វីទៀតទេ ?
ព្រិច : កូនចង់ធ្វើគ្រូពេទ្យជួយសង្គ្រោះអ្នកក្រីក្រ ។
អ្នកគ្រូ : ល្អណាស់កូនៗ មានគំនិតនិងបំណងយ៉ាងនេះ អ្នកគ្រូសប្បាយចិត្តណាស់ ព្រោះសុទ្ធតែជួយសង្គម ។ មើលកូនខិល តើកូនចង់ធ្វើអី ?
អាខិល : បាទអ្នកគ្រូ កូនចង់ធ្វើជាថៅកែគយ ។
អ្នកគ្រូ : ម៉េចកូនចង់ធ្វើថៅកែគយទៅវិញ ?
អាខិល : ព្រោះធ្វើជាមន្ត្រី ឬកូនចៅគយ អាចមានវីឡា ឡាន ល្អៗថ្លៃៗ និងលុយសល់រាប់តោនទៀត ចុះទម្រាំតែថៅកែគយ មិនដឹងគ្រប់ទឹកប៉ុណ្ណាទៅ ៕
» មកពីអាគាត់មួយហ្នុង !
មានស្ត្រី ២នាក់បានណាត់គ្នាទៅមើលខ្សែភាពយន្តនៅឯរោងភាពយន្តមួយ
ស្ត្រីទី១ : ព្រះជាម្ចាស់អើយ ! ឯងបានណាត់ជាមួយខ្ញុំថា ម៉ោង៨ព្រឹកនេះជួបគ្នានៅមុខរោងភាពយន្ត ឥឡូវនេះម៉ោង១០ទៅហើយ ភាពយន្តចាប់បញ្ចាំងយូរណាស់ទៅហើយ...
ស្ត្រីទី២ : ខ្ញុំមកយឺតយ៉ាងនេះឯងដឹងទេថាមកពីមូលហេតុអ្វី ? គឺមកពីអាគាត់មួយហ្នុងចេះតែតាមញ៉ែខ្ញុំ ។ ខ្ញុំគេចវិលក្បុង...
ស្ត្រីទី១ : បើគេចវិលក្បុងម្តេច ក៏នៅតែយឺតពេល ?
ស្ត្រីទី២: មកពីអាគាត់ហ្នុង ! ខ្ញុំខំដើរលឿនណាស់ដែរ តែអាគាត់ហ្នុងដើរយឺត ដូច្នេះខ្ញុំត្រូវរងចាំអាគាត់ហ្នុង ទំរាំតែដើរតាមមកទាន់ ៕
» តើអាចមានគយភូមិ ឬគយក្បែរផ្ទះទេ ?
ថ្នាក់រៀនបញ្ញត្តិមួយ គ្រូឧទេ្ទស និងសិក្ខាកាមបានលើកជាសំនួរចម្លើយហូរហែ :
សិក្ខាកាមទី១ : តើជាទូទៅគយ ត្រូវឈរជើងនៅទីណា និងតួនាទីធ្វើអ្វីខ្លះ ?
គ្រូឧទេ្ទស : ភារកិច្ចរបស់គយ គឺប្រមូលពន្ធជូនរដ្ឋ ហើយជាទូទៅគឺត្រូវឈរជើងនៅតាមមាត់ច្រកសេដ្ឋកិច្ច និងនៅព្រំដែនដែលមានកិច្ចព្រមព្រៀងទ្វេ ភាគីរវាងប្រទេសជាប់ព្រំប្រទល់គ្នា ។
សិក្ខាកាមទី១ : បើតាមប្រសាសន៍លោកគ្រូ គយត្រូវឈរជើងនៅតាមព្រំដែន និង មាត់ច្រកសេដ្ឋកិច្ច តែខ្ញុំឃើញមានគយឈរជើងនៅរដ្ឋធានី គយខណ្ឌហ្នឹងយ៉ាងម៉េចដែរលោកគ្រូ ?
គ្រូឧទេ្ទស : ហ្នឹងក៏គយព្រំដែនដែរ ព្រោះខណ្ឌនីមួយៗក៏មានព្រំដែន ហើយរដ្ឋធានីក៏មានព្រំដែនជាមួយខេត្តដែរ
សិក្ខាកាមទី២ : បើអ៊ីចឹងតើអាចមានគយភូមិ ឬគយក្បែរផ្ទះទេ លោកគ្រូ ? បើមានខ្ញុំចង់ឲ្យប្អូនៗខ្ញុំចូលធ្វើគយដែរ ព្រោះងាយស្រួលគ្រប់គ្រងពួកវា
គ្រូនិទ្ទេស : អឺ...ណែខ្ញុំដូចជាមិនស៊ីជម្រៅដែររឿងហ្នឹង តែបើលោកចង់ដឹងច្បាស់ សូមអញ្ជើញទៅសួរថ្នាក់លើទៅ
សិក្ខាកាម : អុញ ទៅសួរថ្នាក់ណាទៅយើង??? ៕
» វិធីដែលងាយបំផុត
បុរសឈ្មោះ “ក" បានត្អូញត្អែរប្រាប់បុរសឈ្មោះ “ខ" ថា :
បុរស “ក" : ខ្ញុំពិបាកចិត្តណាស់ ដោយសារតែកូនរបស់ខ្ញុំ វាពុំស្តាប់ដំបូន្មានខ្ញុំសោះ !
បុរស “ខ" : ចំណែកកូនខ្ញុំវិញ តាំងពីតូចមកខ្ញុំនិយាយណែនាំ តែម្តងប៉ុណ្ណោះវាធ្វើតាមខ្ញុំរហូតដល់សព្វថ្ងៃ !
បុរស “ក" : យីបងពូកែយ៉ាងហ្នឹង ? តើបងប្រដែប្រដៅកូនបងយ៉ាងម៉េចខ្លះ !
បុរស “ខ" : ខ្ញុំបានប្រាប់វាថា កូនឯងចង់ធ្វើអ្វីក៏ធ្វើទៅ ស្រេចតែចិត្តរបស់ឯងចុះ !
បុរស “ក" : ?! ?! ....៕
» អញធំធ្វើអីក៏បាន
ក្រោយពីមូលមតិគ្នារួច សមាជិកអង្គប្រជុំបានតែងតាំងលោក ពាង ជានាយកក្រុមហ៊ុន ដើម្បីដឹកនាំការងាររកស៊ី ។ ក្រោយទទួលបានតំណែងលោក ពាង បានជ្រើសរើសបុគ្គលិក និងធ្វើអ្វីៗដោយមិនបានស្តាប់ ឬឆ្លងសមាជិកភាគហ៊ុនឡើយ ។ ដោយទ្រាំពុំបានណាមួយខ្លាចក្ស័យធនក្រុមហ៊ុនដួលរលំផង ក៏អញ្ជើញលោកនាយក ពាង មកសួរ :
សមាជិក : យើងខ្ញុំសុំសួរលោកនាយក ហេតុអ្វីលោកហ៊ានសម្រេចការងារផ្តេសផ្តាសក្នុងការចាយវាយ ជាពិសេសជ្រើសរើសបុគ្គលិកច្រើនម្លឹងៗយកមកធ្វើស្អី បើក្រុមហ៊ុនយើងមិនទាន់ដំណើរការរកស៊ីស្អីបានផងនោះ ?
នាយកពាង : ខ្ញុំសួរទៅអស់លោក តើនរណាជានាយកឬអស់លោកជានាយក ?
សមាជិក : ពិតជាលោកហើយជានាយក ។
នាយកពាង : អ៊ីចឹង ខ្ញុំធំ ឬក៏អស់លោកធំ ?
សមាជិក : លោកនាយកធំ
នាយកពាង : បើខ្ញុំធំ តើចាំបាច់អីឆ្លងយោបល់អស់លោកដែរឬ ? មានសមាជិកម្នាក់ទ្រាំលែងបានក៏ងើបឈរឡើងស្រែកសួរ :
សមាជិកម្នាក់ : ខ្ញុំដឹងថា លោកនាយកធំហើយ មានអំណាចទៀត តែខ្ញុំសុំសួរលោកវិញ តើលុយទុនសម្រាប់រកស៊ីនេះលុយអាណាខ្លះ ? ឬក៏លុយលោកតែម្នាក់ឯង ?
នាយកពាង : ខ្ញុំដឹងថា លុយអស់លោកហើយ តែអញចាយស្រេចតែអញ ព្រោះអញមានសិទ្ធិតើអស់លោកចង់ធ្វើអីអញ ?
សមាជិក : អុញ លោកនាយកខឹងហើយ វីវរឡាយឡុងក្រុមហ៊ុនយើងចោលទៅ ៕
» លោកណាធំជាងគេ
នាយឃ្លោកទើបបានចូលបម្រើការងារនៅក្រុមហ៊ុនមួយ ដោយធ្វើជាផ្លុងតុងរត់ការផ្សេងៗឲ្យក្រុមហ៊ុន ។ ព្រឹកនេះនាយកបានហុចឯកសារឲ្យ ឃ្លោក យកទៅរត់ការស៊ីញ៉េពីក្រសួង នាយឃ្លោកទៅដល់ក្រសួងដើរចេញចូលៗ ចុះឡើងៗឆ្លេឆ្លាដោយអន្ទះសា មិនដឹងគិតយ៉ាងម៉េចឃើញមនុស្សមួយក្រុមឈរជុំៗ ក៏សួរទៅបុរសម្នាក់ :
នាយឃ្លោក : អត់ទោសបងប្រុស ខ្ញុំសុំសួរបន្តិចនៅក្នុងការិយាល័យ ខ្ញុំឃើញលោកធំច្រើនណាស់ តែខ្ញុំមិនដឹងលោកណាធំជាងគេ តើបងជួយប្រាប់ខ្ញុំផងបានទេ ?
បុរសម្នាក់ : យី ! បងប្រុសប្រហែលជាទើបមករត់ការលើកទីមួយទេដឹង ?
នាយឃ្លោក : មែនហើយបង សូមបងជួយប្រាប់ខ្ញុំផង ។
បុរសម្នាក់ : យីស បងឯងចាំបាច់ឆ្ងល់ស្អី ដើរចូលទៅសួរគ្រប់តុទៅ មើលលោកណាម្នាក់ទារលុយច្រើនជាងគេ លោកហ្នឹងធំជាងគេហើយ ៕
» សុទ្ធតែដីមានម្ចាស់
អ្នកកសិករម្នាក់ដោយគ្មានសង្ឃឹមថា ឲ្យកូនធ្វើអីនៅថ្ងៃអនាគត ក្រៅពីរបរកសិកម្មក៏ឲ្យកូនទៅរៀនកសិកម្ម តែចៃដន្យក៏បានការធ្វើជាមន្ត្រីកសិកម្មមានឋានៈគួរសម ។ ក្រោយពីធ្វើការបានមួយរយៈ ក៏លេចមុខតាមសារពត៌មាន ។ ម្តាយគាត់ត្រេកអរណាស់ ក៏ទិញការសែតអានរាល់ថ្ងៃដើម្បីឃើញមុខកូន ។ តែទេសកាលអីឃើញតែពត៌មានទិតៀនកូនគាត់ថា កាប់បំផ្លាញឈើទៅវិញ ដោយនឹកមិនអស់ចិត្តក៏ហៅកូនមកសួរ :
ម្តាយ : កូនប្រុសម៉ែ ក្រែងកូនទៅរៀនកសិកម្មដាំដើមឈើ ម្តេចបានជា ម៉ែឃើញគេសរសេរថាកូនកាប់បំផ្លាញដើមឈើទៅវិញ ?
កូនប្រុស : ម៉ែអើយម៉ែ...ម៉ែទៅជឿស្អីពួកសារពត៌មាននោះម៉ែ បើពួកគេរៀនតែសារពត៌មានពុំដែលរៀនក្បួនដាំដើមឈើពីអង្កាលផងហ្នឹង !
ម្តាយ : មិនមែនទេកូន គេអានឮច្បាស់ៗណាស់ រួចគេសរសេរថែមទាំងឃើញមានរូបភាពទៀតផង ។ មើលកូននិយាយប្រាប់ម៉ែមើល តើរឿងពិតវាយ៉ាងម៉េចដែរ ?
កូនប្រុស : បើម៉ែគិតបន្តិច គឺវាងាយណាស់ ព្រោះគ្រប់ទីកន្លែងដីសុទ្ធតែមានម្ចាស់អស់ទៅហើយ តើឲ្យយើងទៅដាំឈើលើដីគេម្តេចកើត ? អ៊ីចឹងមានតែកាប់ដើមឈើ ឆ្ការព្រៃអស់ទើបបានដីដាំដើមឈើណាម៉ែ
ម្តាយ : អ៊ឺ ! អ៊ឺ ! កូនខ្ញុំវារៀនសូត្រចេះដឹងមែន និយាយអ៊ីចឹងដូចជាត្រូវជាងនែ៎ ! ៕
បើបានត្រឹមតែពាក់កណ្តាលហ្នឹង !
ស្ត្រីពីរនាក់អួតសរសើរគុណសម្បត្តិរបស់ប្តីគេ...
ស្ត្រីទី១ : ខ្ញុំប្រាប់បងឯងទៅចុះ ប្តីខ្ញុំនេះណា បើបានត្រឹមពាក់កណ្តាលប្តីម៉ែអាចេកវិញនោះខ្ញុំលើកទូល !
ស្ត្រីទី២ : ឪអាចេកនោះវាមានលក្ខណៈល្អណាស់ទៅឬ ? ទើបបានជាបងឯងសរសើរប្តីគេជាងប្តីខ្លួន ?
ស្ត្រីទី១ : និយាយពីម៉ែអាចេកវិញលះប្តីម៉ាស្រឡាញ់យ៉ាងណាក៏ឪអាចេកគ្មានមាត់ម៉ាអ៊ិះ !
ស្ត្រីទី២ : ? !!!... ៕
» ម្តេចក៏ខុសគ្នា ?
ពេលក្លែមសាច់ផឹកស្រាស្រវឹងទន់ជោករៀងៗខ្លួន និងបន្ទាប់ពីប្រពន្ធលេងចាស់ដៃអំពីរឿងបង្ហិនលុយគាត់ស៊ីផឹកថ្ងៃ ចូលឆ្នាំនោះ រួចមកនៅហ្វូងផឹកដែលមានតែកែវ-ដប-ចានទទេ ...http://www.mrpaparazzi.com/
បុរសទី១ : នែ៎ ! អញសួរឯងបន្តិចថា ហេតុអ្វីបានជាស្នាមជ្រួញនៅលើថ្ងាសរបស់ប្រុសៗ នោះវែងៗ នៅពីលើបង្កើតជាខ្សែបណ្តោយថ្ងាសអីចឹង ? ហើយចុះម្ត៉េចបានជាស្នាមជ្រួញរបស់ស្រីចាស់ៗបែរទៅជាបានបញ្ឈរ ត្រង់ៗ នៅលើថ្ងាសទៅវិញ ?
បុរសទី២ : សំរាប់បុរសវិញស្នាមនោះ បញ្ជាក់ថា ការរិះគិតពិចារណាថា ត្រូវរកលុយយកមកពីណា ? ឯស្នាមនោះសំរាប់ស្រីវិញបញ្ជាក់ប្រាប់ថា លុយទទួលបានហើយមិនងាយទាមទារ! ៕
» អាស្រ័យទៅតាមឱកាស
ទៅមើលសេក(ការប្រកួតរវាងឆេកនឹងលីតវិយ៉ា ប្រកួតបាល់ទាត់អ៊ីរ៉ូនៅផ្ទះអាចក់) ។ពូ ចាប ត្រូវប្រពន្ធរបស់គាត់ឡូឡាបែកជាអូរ ហូរជាស្ទឹងដោយសារតែ ប្តីរបស់គាត់ទៅមើលទូរទស្សន៍ផ្ទះអាចក់ត្រូវជាក្មួយ...ប្រពន្ធ ចាប : អាតាប៉ិ ! ឯងនេះក្បាលកញ្ជាស់ហើយនៅព្រើលទៀត អ៊ីចឹងបានជាពុំនៅផ្ទះពេលយប់ ! ឲ្យតែយប់ឡើងទៅមើលសិច (sex) នៅផ្ទះអាចក់ឥតឈប់ !...
ពូចាប : ឯងដឹងពីណាមក ? អាចក់ចាក់វីដេអូសិច (sex) ?
ប្រពន្ធពូចាប : អើ ! អាចូច (កូនរបស់គាត់) វាប្រាប់ថាអ៊ីចឹង ! វានិយាយថាឯងទៅមើលសិច(ឆេក) ល្អមើលណាស់ប្រកួតគ្នាឡើងបែកអេកបែកម៉ាំ ?
ពូចាប : អុញ ! អានេះវានិយាយប្រាប់ឯងអ៊ីចឹង ? យប់មិញនេះក្រុមកីឡាករបាល់ទាត់(ឆេក)សេតប្រកួតជាមួយក្រុមកីឡាករ ឡាត់វីយ៉ាទេតើ ! ឆេកនឹងមិនមែន (សិច)ទេ អាចូចវាក្រងួរច្រមុះទេតើ !
ប្រពន្ធ : អ៊ឺ ! អ៊ឺ !... ខ្ញុំអត់ដឹងស្មានតែតាប៉ិ ឯងចូលចិត្តអាហ្នុង....! ៕
» បង្កងឆ្កួតដែរឬទេប៉ា ?
ពេលនាំកូនៗទៅញ៉ាំអាហារនៅឯភោជនីយដ្ឋានខាងកើតទន្លេ អ្នករត់តុបានយកបញ្ជីមុខម្ហូបMenu យកមកជូនភ្លៀវ...។ប្តីបានសួរប្រពន្ធថា :
ប្តី : អូនចង់ញ៉ាំអ្វី ? ចុះកូនៗចង់ញ៉ាំអ្វី ?
ប្រពន្ធ : ស្រេចតែប៉ាវាឯងទៅចុះ ?
ប្តី : នែ៎អូន ! ឥឡូវនេះពិបាករើសម្ហូបញ៉ាំណាស់ ! សាច់មាន់ សាច់ទា ខ្លាចឆ្លងគ្រុនផ្តាសសាយបក្សី ហើយឥឡូវចេញជំងឺគ្រុនជ្រូកឆ្កួត គោឆ្កួត ឯណាទៅទៀតហើយនេះ ! មើលអូន ហើយនិងកូនចង់ញ៉ាំអ្វីដែរហ្នឹង ?
ប្រពន្ធ : ស្រេចតែប៉ាវាឯងទៅចុះ !
ប្តី : អ៊ីចឹងយើងញ៉ាំសាច់ត្រីវិញ តើល្អដែរ ឬទេ ?
កូន : ហើយចុះបង្កងមានឆ្កួតដែរឬទេប៉ា ?ឪពុកម្តាយបើកភ្នែកធំៗ សម្លឹងមើលកូន...
កូន : អេ ! ពូអ្នកបម្រើយកបង្កងអាំងមួយចាន បង្កងបំពងមួយចាន និងស្ងោរជ្រក់បង្កងឆ្នាំងភ្លើងមួយឆ្នាំងមកបានហើយ ប៉ុន្តែពូសួរចុងភៅផងមើល បើបង្គាមិនឆ្កួតដែរទេនោះ ពូឲ្យចុងភៅថែមបង្គាស្រុះទឹកត្រីកោះកុងមួយចានធំផង រួចពូសួរទៀតផងដែរ បើក្តាមសេះមិនទាន់ឆ្កួតដែរទេនោះចាំញ៉ាំអស់អាប៉ុន្មានមុខ កុម្ម៉ង់នេះ ខ្ញុំនឹងហៅក្តាមមកទៀតណាពូ !ឪពុក-ម្តាយ : ?! ?! ?! ៕
» មកពីប៉ាឯង
ឪពុកម្តាយមួយគ្រួសារនោះ បាននាំកូនទៅលេងមាត់សមុទ្រ ។ ដល់ពេលអាហារល្ងាចក៏បានទៅជួលបន្ទប់សណ្ឋាគារសម្រាក ហើយបរិភោគអាហារពេលល្ងាចនៅក្នុង ភោជនីយដ្ឋាន នៃសណ្ឋាគារនោះតែម្តង ។ នៅតុបរិភោគអាហារ ...
កូនតូច : ម៉ាក់ ! ម៉ា ! កូនចង់ញ៉ាំបង្កង-ក្តាមសមុទ្រ !
ម្តាយ : កូនសួរទៅប៉ាទៅ ! ចង់ញ៉ាំអី ញ៉ាំទៅ !
ឪពុក : កូនញ៉ាំអាហារដូចជា សាច់គោ សាច់ជ្រូក ត្រីទឹកសាបបានហើយកូន អាហារសមុទ្រធ្វើឲ្យរមាស់ខ្លួនណា ! ពេលអាហារបានចាប់ផ្តើមទៅ ប៉ុន្តែ កូននោះមុខក្រញ៉ូវដោយសារតែអាហារពុំសូវឆ្ងាញ់ពិសា...
កូនតូច : ប៉ា ! ប៉ា ! កូនចង់ញ៉ាំទឹកដោះគោឆៅ ១កំប៉ុង !
ឪពុក : ញ៉ាំទឹកសុទ្ធបានហើយកូន ។ ទឹកដោះគោកើតអាឡែរហ្ស៊ីហើមមុខ ហើមមាត់អេះខ្វាចពេញខ្លួនឥឡូវនេះហើយ !លុះព្រឹកឡើងពេលត្រូវរៀបចំខ្លួនទៅលេងមាត់សមុទ្រស្រាប់តែឪពុកចេញ កន្ទាលត្រអាកឡើងកន្ទួលឃ្មិលពេញខ្លួនអេះឡើងញាប់ដៃ... ពេលកូនភ្ញាក់ពីដំណេកស្រាប់តែស្រែកស្តីឲ្យឪពុកថា :
កូនតូច : ឃើញទេ ! ពេលញ៉ាំបាយប៉ាឯងធ្វើឬកញ៉ាំទឹកសុទ្ធ ។ ដល់ពេលកូនដេកលក់ប៉ាឯងលួចបៅដោះ ឲ្យស្រឡះសាធុទៅ ! ៕
» រឿងចម្លែក
កូនក្មេង ២នាក់ជាសិស្សសាលាដើរជជែកគ្នាតាមផ្លូវ ជជែកគ្នាថា :
កុមារទី១ : អាឆ្លូញ អ្ហែងដឹងទេ ? ម្សិលមិញអញដើរតាមផ្លូវហ្នឹងទៅដល់ផ្ទះខាងមុខនោះ ឃើញតា-យាយ ២នាក់កំពុងទើបតែរៀននិយាយ ហៅប៉ា ម៉ាក់ កូនឡានជ័រ ដបទឹកដោះគោ...និយាយធ្វើមាត់ក្រវិចក្រវ៉ច អញមើលទៅអនិច្ចាតែម្តង អាពួកម៉ាក...
កុមារទី២ : ស្អីក៏ចម្លែកម្ល៉េះអ្វី ? មនុស្សចាស់ណាទើបមកហាត់រៀននិយាយ មើលតែកូនក្មេងអាយុមិនទាន់គ្រប់មួយឆ្នាំនោះ ?
កុមារទី២ : អើ ! អញនិយាយមិនទាន់ចប់ទេ គាត់និយាយទៀតថា គូទមីនាងធីឈ័រ "GoodMorning Teacher ! " គឺគាត់រៀនអង់គ្លេសថាទៅនៅ យូ-អេហ្វ-អូ (UFO) ស្អីក៏មិនដឹង ឬយូ-អេស-អេស្អី ទេ ! ៕
» ដោយសារតែអារឿងពុំព្រមឃ្លាតទៅហ្នឹង
ស្ត្រី ២នាក់បានសារស័ព្ទពីសុខទុក្ខប្រាប់គ្នា :
ស្ត្រីទី១ : ខ្ញុំក្តៅក្រហាយខ្លាំងណាស់ ចង់តែសម្លាប់នរណាម្នាក់នោះឲ្យអស់កំហឹងពីក្នុងខ្លួន ។
ស្ត្រីទី២ : នែ៎កុំ ! នែ៎កុំ ! ឯងជឿខ្ញុំណា ត្រូវធ្វើចិត្តឲ្យត្រជាក់សិនទៅប្រយ័ត្នកើតជំងឺសរសៃប្រសាទ ដោយសារតែបុរសម្នាក់នោះ មិនជារឿងល្អប្រសើរនោះទេសម្រាប់អនាគតនៃជីវិត ។នែ៎ឯងកុំឆោតល្ងង់ពេក បើម្នាក់ហ្នុងគេបែកចិត្តពីយើងហើយនោះ ក៏នៅមានម្នាក់ទៀតស្នេហ៍ យើងដែរទេតើ !
ស្ត្រីទី១ : ប៉ុន្តែអ្វីដែលខ្ញុំឈឺចាប់នោះ គឺបុរសម្នាក់ហ្នុងពុំព្រមបែកចិត្តពីខ្ញុំ សោះនោះណា !
ស្ត្រីទី២ : ? ! ! ! ... ៕
» សេដ្ឋកិច្ចល្អពេលមានមន្ត្រីច្រើន
ក្នុងពេលជជែកពិភាក្សាជាមួយអាជីវករឈានមុខដោយមានអ្នកសេដ្ឋកិច្ចអាជីវករ និងប្រជាពលរដ្ឋចូលរួមជាច្រើនដើម្បីស្វែងយល់ :
អ្នករៀបកម្មវិធី : ការធ្វើឲ្យសេដ្ឋកិច្ចជឿនលឿនជាកត្តាចាំបាច់បំផុតសម្រាប់ទ្រទ្រង់ ស្ថេរភាពនយោបាយរបស់បណ្តាប្រទេសនីមួយៗ ។ ការចលាចលសេដ្ឋកិច្ចនឹងនាំឲ្យនយោបាយបាក់ស្រុតជាស្វ័យប្រវត្តិ ដូច្នេះយើងជាអាជីវករឈានមុខជាសរសៃរឈាមសំខាន់ណាស់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសង្គម ។ តើមានលោកអ្នកណាអាចមានការប្រមើលថា ពេលណាសេដ្ឋកិច្ចល្អ ហើយពេលសេដ្ឋកិច្ចធ្លាក់ចុះ ?
អាជីវករទី១ : ខ្ញុំមើលឃើញថា សេដ្ឋកិច្ចល្អ គឺពេលយើងលក់ទំនិញបានថ្លៃ ។
អាជីវករទី២ : ខ្ញុំមើលឃើញថា សេដ្ឋកិច្ចល្អ គឺពេលប្រជាពលរដ្ឋមានលុយទិញទំនិញគ្រប់ៗគ្នា។
ប្រជាពលរដ្ឋទី១ : ខ្ញុំមើលឃើញសេដ្ឋកិច្ចល្អ គឺពេលគេឃោសនាបោះឆ្នោតពេលនោះគ្រប់ទីកន្លែងអ៊ូអរណាស់ ហើយមានចែកទំនិញដោយមិនគិតថ្លៃ និងមានអ្នកធានាស្ថាបនាអ្វីៗគ្រប់យ៉ាងទៀតផង ។
ប្រជាពលរដ្ឋទី២ : ខ្ញុំឃើញសេដ្ឋកិច្ចល្អ ពេលទំនិញទាំងឡាយលក់មិនចេញ គាំងពេញទីផ្សារហើយលក់ឡៃឡុងតម្លៃថោក ពេលនោះអ្នកណាមានលុយតិចតួចក៏អាចទិញទំនិញបានដែរ ។
នារីខារ៉ាអូខេ : ខ្ញុំគិតថាសេដ្ឋកិច្ចល្អ គឺពេលមានមន្ត្រីកាន់តែច្រើន ព្រោះមន្ត្រីភាគច្រើនមានលុយចូលច្រៀងខារ៉ាអូខេ ផឹកហេនណឺស៊ី ចែកលុយនារីៗ ជាពិសេសស្រីស្អាតដូចខ្ញុំមានសំណាងណាស់ ។ សេដ្ឋកិច្ចធ្លាក់ចុះ គឺពេលមន្ត្រីទាំងឡាយមិនអាចពុករលួយបាន ពេលនោះខ្ញុំមិនមានអ្នកឲ្យលុយច្រើនៗទៀតទេ ។
អ្នករៀបចំកម្មវិធី : អុញ ! សេដ្ឋកិច្ចពួកគេប្លែកៗណាស់ តើខ្ញុំសរុបរបាយការណ៍យ៉ាងម៉េចអញ្ជេះ ?? ៕
» សេដ្ឋកិច្ចល្អពេលមានមន្ត្រីច្រើន
ក្នុងពេលជជែកពិភាក្សាជាមួយអាជីវករឈានមុខដោយមានអ្នកសេដ្ឋកិច្ចអាជីវករ និងប្រជាពលរដ្ឋចូលរួមជាច្រើនដើម្បីស្វែងយល់ :
អ្នករៀបកម្មវិធី : ការធ្វើឲ្យសេដ្ឋកិច្ចជឿនលឿនជាកត្តាចាំបាច់បំផុតសម្រាប់ទ្រទ្រង់ ស្ថេរភាពនយោបាយរបស់បណ្តាប្រទេសនីមួយៗ ។ ការចលាចលសេដ្ឋកិច្ចនឹងនាំឲ្យនយោបាយបាក់ស្រុតជាស្វ័យប្រវត្តិ ដូច្នេះយើងជាអាជីវករឈានមុខជាសរសៃរឈាមសំខាន់ណាស់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសង្គម ។ តើមានលោកអ្នកណាអាចមានការប្រមើលថា ពេលណាសេដ្ឋកិច្ចល្អ ហើយពេលសេដ្ឋកិច្ចធ្លាក់ចុះ ?
អាជីវករទី១ : ខ្ញុំមើលឃើញថា សេដ្ឋកិច្ចល្អ គឺពេលយើងលក់ទំនិញបានថ្លៃ ។
អាជីវករទី២ : ខ្ញុំមើលឃើញថា សេដ្ឋកិច្ចល្អ គឺពេលប្រជាពលរដ្ឋមានលុយទិញទំនិញគ្រប់ៗគ្នា។
ប្រជាពលរដ្ឋទី១ : ខ្ញុំមើលឃើញសេដ្ឋកិច្ចល្អ គឺពេលគេឃោសនាបោះឆ្នោតពេលនោះគ្រប់ទីកន្លែងអ៊ូអរណាស់ ហើយមានចែកទំនិញដោយមិនគិតថ្លៃ និងមានអ្នកធានាស្ថាបនាអ្វីៗគ្រប់យ៉ាងទៀតផង ។
ប្រជាពលរដ្ឋទី២ : ខ្ញុំឃើញសេដ្ឋកិច្ចល្អ ពេលទំនិញទាំងឡាយលក់មិនចេញ គាំងពេញទីផ្សារហើយលក់ឡៃឡុងតម្លៃថោក ពេលនោះអ្នកណាមានលុយតិចតួចក៏អាចទិញទំនិញបានដែរ ។
នារីខារ៉ាអូខេ : ខ្ញុំគិតថាសេដ្ឋកិច្ចល្អ គឺពេលមានមន្ត្រីកាន់តែច្រើន ព្រោះមន្ត្រីភាគច្រើនមានលុយចូលច្រៀងខារ៉ាអូខេ ផឹកហេនណឺស៊ី ចែកលុយនារីៗ ជាពិសេសស្រីស្អាតដូចខ្ញុំមានសំណាងណាស់ ។ សេដ្ឋកិច្ចធ្លាក់ចុះ គឺពេលមន្ត្រីទាំងឡាយមិនអាចពុករលួយបាន ពេលនោះខ្ញុំមិនមានអ្នកឲ្យលុយច្រើនៗទៀតទេ ។
អ្នករៀបចំកម្មវិធី : អុញ ! សេដ្ឋកិច្ចពួកគេប្លែកៗណាស់ តើខ្ញុំសរុបរបាយការណ៍យ៉ាងម៉េចអញ្ជេះ ?? ៕
» សេដ្ឋីបុត្ររើសប្រពន្ធ
កូនប្រុសម្នាក់របស់មហាសេដ្ឋីបានចុះផ្សាយតាមទំព័រកាសែត ដើម្បីជ្រើសរើសប្រពន្ធ ប៉ុន្តែពុំបានបញ្ជាក់ល័ក្ខខណ្ឌណានោះទេ ឲ្យបេក្ខនារីដែលត្រូវចូលមកបង្ហាញខ្លួនព្រមទាំងឆ្លើយទៅនឹង សំនួររបស់លោកមហាសេដ្ឋីសម្រាប់តម្រូវចិត្តសេដ្ឋីបុត្រនោះ ។មានវត្តមានតាមកាលកំណត់ ស្ត្រីប្រមាណ ៥០នាក់ត្រូវបានជម្រុះចោលតាមការប្រកួតប្រជែងសម្រស់នៅជុំទីមួយ ។ លុះដល់ជុំទីពីរមានតែនារីវ័យក្មេង ៣នាក់តែប៉ុណ្ណោះ ដែលត្រូវឆ្លើយសំនួរផ្ទាល់មាត់សម្រាប់ចំណាត់ថ្នាក់ធ្វើកូនប្រសារ លោកមហាសេដ្ឋី... ហើយមហាសេដ្ឋីផ្ទាល់តែម្តងជាអ្នកសួរ :
មហាសេដ្ឋី : មើលអ្នកនាងខាងនេះ តើមានគុណសម្បត្តិអ្វីខ្លះ ដែលអាចធ្វើជាកូនប្រសាររបស់យើងបាន ?
បេក្ខនារីទី១ : ចា៎ស ! នាងខ្ញុំត្រូវប្រើប្រាស់ប្រាក់របស់ប្តីឲ្យត្រូវតាមផែនការ ហើយនាងខ្ញុំប្តេជ្ញាថា និងស្មោះស្ម័គ្រ និងកូនកំលោះលោកមហាសេដ្ឋីអស់មួយជីវិត !
បេក្ខនារីទី២ : ចំណែកនាងខ្ញុំវិញ ត្រូវតែឡើងហាងទិញរបស់របរល្អៗ សម្រាប់ជូនទៅអនាគតលោកប្តី គឺទិញតែរបស់ណាដែលថ្លៃៗទៀតផង ទាំងនេះសម្រាប់អនាគតប្តីជាទីស្រឡាញ់ តែម្នាក់់ប៉ុណ្ណោះ ។
បេក្ខនារីទី៣ : ចំណែកឯនាងខ្ញុំវិញ ត្រូវចេះសន្សំសំចៃប្រាក់របស់ប្តីដោយត្រូវប្រមូលទុកផ្ញើរធានាគារ សម្រាប់បានការក្លាយជាដើម.... ។
មហាសេដ្ឋី : ល្អ ! ល្អ ! ល្អណាស់ ! មើលកូនប្រុសប៉ាពេញចិត្តទាំងបីនាក់នេះ ហើយចំណែកកូនវិញមានសិទ្ធិជ្រើសរើសយកតែម្នាក់ទេ យកមកធ្វើជាកូនប្រសាប៉ា ។
សេដ្ឋីបុត្រ : ទេ ! ប៉ា ! កូនចាប់អារម្មណ៍រឿងតែមួយគត់ គឺចង់បានម្នាក់យកមកធ្វើជាប្រពន្ធហើយស្អាតជាងនាងទាំង ៣នាក់នេះ ។
អ្នកគ្រូពេទ្យគេលួច “ទ" យប់មិញ
កាលពីពេលជាប់ប្រយុទ្ធគ្នាខ្លាំងនៅតំបន់ទិសពាយ័ព្យ រវាងទាហានរដ្ឋាភិបាលនឹងក្រុមខ្មែរក្រហមនោះ កាលពីឆ្នាំ ១៩៨៩ មានយុទ្ធជនជាច្រើនបានចូលសម្រាកនៅពេទ្យយោធាមួយកន្លែងនៅខេត្ត បាត់ដំបង មានទាំងអ្នករបួសផង អ្នកកើតជំងឺគ្រុនចាញ់ផង... មានយប់មួយនោះភ្លៀងស្ទើរពេញមួយយប់នៅមិនរាំងទៀត ធ្វើឲ្យទឹកភ្លៀងធ្លាក់ខ្ជោកៗខ្ទាតទឹកចូលមកក្នុងបន្ទប់ អ្នកជំងឺដេកទទឹកជោក ប៉ុន្តែគ្មាននរណាហ៊ានរអ៊ូរទាំអ្វីឡើយ ។ ចំណែកអ្នកគ្រូពេទ្យប្រចាំការវិញ គាត់ក៏ស្ងាត់ឈឹង បន្ទប់យាមរបស់គាត់បិទទ្វារជិត...លុះព្រឹកឡើងអ្នកជំងឺម្នាក់បាន បើកបង្អូចសម្លឹងមើលសំយាបដំបូល :
អ្នកជំងឺទី១ : អុញ ! អាចោរណាលួច “ទ" បាត់ ! អ្នកជំងឺគ្រប់គ្នាក៏ស្ទុះមកមើល ម្នាក់ទន្ទេញពាក្យថា :
- គេលួច “ទ" តាំងពីយប់ អ្នកគ្រូពេទ្យក៏អត់ដឹង ! ពេលនោះអ្នកគ្រូពេទ្យបានភ្ញាក់ពីដំណេកហើយដែរឮសូរតែម្នាក់ៗថា លួច “ទ" លួច “ទ"! ពេទ្យស្ទើតែគ្រប់មាត់ គាត់ក៏ចេញពីបន្ទប់ទាំង សក់កន្ទ្រីងកន្ទ្រើង និងពាក់អាវដំណេកមកផងសួរថា :
អ្នកគ្រូពេទ្យ : រួចចុះវាមានរឿងអី ?
អ្នកជំងឺ : អ្នកគ្រូពេទ្យ គេលួច “ទ" យប់មិញបាត់ !
អ្នកគ្រូពេទ្យមុខឡើងក្រហម ពោលទាំងកំហឹងដោយយល់ច្រលំ :
អ្នកគ្រូពេទ្យ : ខ្ញុំប្រាប់ឲ្យហើយណា ! គ្មាននរណាលួច “ទរ" ខ្ញុំទេ ! បើបានជា “ទរ" មែន រឿងរបស់អ្នកឯងឬ ? ៕
» ហេតុម្តេចបានជាខ្ញុំមិនដឹងនឹកពុំឃើញ
គ្រួសារមួយមានប្តី-ប្រពន្ធ និងកូនម្នាក់កំពុងធ្វើដំណើរតាមរថភ្លើង... ពេលនោះជាពេលយប់ផង ហើយរងភ្លើងបានបើកកាត់តាមរូងភ្នំមួយងងឹតស្ល៊ុបទាំងខាងក្រៅ និងខាងក្នុងរទេះភ្លើងខណៈនោះប្រពន្ធបាននិយាយទៅកាន់ប្តីថា :
ប្រពន្ធ : តើបងមាននឹកឃើញអនុស្សាវរីយ៍ផ្អែមល្ហែមរវាងយើងទាំងពីរនាក់ នារាត្រីមួយជិះរថភ្លើងដូចពេលនេះកាលពីជាង ២ឆ្នាំមុនដែរ ឬទេហ្នឹង ?
ប្តី : បងនៅចាំច្បាស់ណាស់ណា ! ពីព្រោះអនុស្សាវរីយ៍ដ៏ល្អបំផុត ហើយក៏ជាការជាចាប់ផ្តើមទៅជាការពិត គឺអាពាហ៍ពិពាហ៍របស់យើងនោះអី ! កាលណោះអូនអង្គុយខាងណោះបងអង្គុយខាងណេះ... ក្រោយមកយើង...ជាមួយគ្នា ។ឮយ៉ាងដូច្នោះកូនតូចដែលអាយុប្រហែល ២ឆ្នាំបានសួរទៅប៉ា-ម៉ាក់របស់វាថា :
កូន : ហើយចុះចំណែកកូនវិញ កាលណោះអង្គុយកន្លែងណាដែរ ? សំនួរបែបនេះនាំឲ្យឪពុកម្តាយភ្ញាក់ព្រើត ឆ្លើយតាមបែបសភាវគតិថា :
ឪពុក : អ្ហា៎ ! ប៉ានឹកឃើញហើយ មុនពេលរថភ្លើងហៀបបើកចូលរូងភ្នំនោះកូនឯងស្ថិតនៅជាមួយប៉ា ។
ម្តាយ : អ៊ឺ ! ពេលរទេះភ្លើងបើកចេញពីរូងទៅវិញនោះ កូនឯងមកនៅជាមួយម៉ាក់ !...
កូន : យី ! ម្តេចក៏ខ្ញុំមិនដឹងនឹកពុំឃើញ ? ៕
» តើនរណាដែលមានអំណាចបំផុត ?
នៅក្នុងថ្នាក់រៀន អ្នកគ្រូបានសួរទៅសិស្សតូចៗទាំងអស់ថា : អ្នកគ្រូ : អ្នកគ្រូចង់ដឹងថា នៅឯផ្ទះរបស់ប្អូនៗទាំងអស់គ្នា តើនរណាទៅមានអំណាចបំផុតប្រចាំគ្រួសារ ? អ្នកគ្រូសូមធ្វើការបញ្ជាក់ឲ្យឆាប់យល់ថា អ្នកដែលមានអំណាចបំផុតត្រូវបានក្រុមគ្រួសារគោរពកោតខ្លាច !
កូនសិស្ស : សូមអ្នកគ្រូបញ្ជាក់ឡើងវិញ ពាក្យថាអ្នកដែលធំបំផុតមានអំណាចបំផុត !
អ្នកគ្រូ : បានសេចក្តីថា កាលណាអ្នកនោះនិយាយចេញមកហើយ នរណាក៏ដោយត្រូវតែស្តាប់ និងប្រតិបត្តិតាម...ស្រាប់តែពេលនោះ មានអាច្រម៉ក់មួយដែលជាសិស្សមានអាយុតិចជាងគេ បានងើបឈរឡើង :
កូនសិស្សតូច : គឺខ្ញុំនេះឯងអ្នកគ្រូ !
អ្នកគ្រូ : ? ! ? ! ... តើមូលហតុអ្វីទៅ ?
កូនសិស្សតូច : ដោយសារតែលោកតារបស់ខ្ញុំនិយាយមួយមាត់ សូម្បីតែយាយខ្ញុំ ប៉ាម៉ាក់ខ្ញុំស្ងាត់ជ្រៀប គ្មានហ៊ានតមាត់ ត.កអ្វីនោះទេ ប៉ុន្តែប្រសិនបើខ្ញុំឲ្យគាត់ធ្វើជាសេះឲ្យខ្ញុំជិះវិញ គាត់សុខចិត្តធ្វើតាមខ្ញុំភ្លាមអ្នកគ្រូ ! ៕
» ចាត់ទុកខ្ញុំជានរណា ?
ទាំងព្រឹកព្រលឹម នាងជាប្រពន្ធបានទូរស័ព្ទទៅប្តីនៅកន្លែងធ្វើការ : ប្រពន្ធ : អាឡូ ! បងអ្ហា៎ ! ម៉ូតូអូនខូច ធាក់អត់ឆេះទេ ! បងឯងវិញមកផ្ទះមួយភ្លែត ជួយធ្វើអោយអូនបន្តិច ! ប្តី : អាឡូ ! បងជាប់ធ្វើការ ! អូនឯងគិតស្មានថាបងនេះ ជាជាងជួសជុលម៉ូតូឬ ? ម្តេចក៏មិនអូសយកទៅឲ្យជាងធ្វើទៅ ! រហូតដល់ម៉ោង ១២ទៅហើយ ប្តីនៅមិនទាន់ត្រឡប់មកផ្ទះវិញ បានទូរស័ព្ទទៅប្តីម្តងទៀត នាងជាប្រពន្ធ បានទូរស័ព្ទទៅប្តីវិញម្តងទៀត : ប្រពន្ធ : អាឡូ ! បងអ្ហា៎ ! នៅឯណាហ្នឹង ឮសូរភ្លេង ? បងវិលមកផ្ទះភ្លាមមក ទុយោទឹករ៉ូប៊ីណេខូច ទឹកហូរពេញផ្ទះ .... ប្តី : បងជាប់កំដរចៅហ្វាយនៅក្នុងហាង ! អូនឯងស្មានថា បងនឹងជាជាងជួសជុសទុយោទឹកឬ ? ម្តេចក៏មិនហៅអ្នកផ្សេងមកជួសជុសទៅ ! ម៉ោងជិត ១១យប់ ទើបប្តីវិលត្រឡប់មកផ្ទះវិញទាំងដំណើរទ្រេតទ្រោតស្រវឹងជោគ... ប្តី : អ៊ឺ ! អូនឯងមិនទាន់គេងទេឬ ? នៅមើលទូរទស្សន៍ធ្វើអ្វី ម៉ោងជិត ១២យប់ទៅហើយ! ឯណាម៉ូតូ-ទុយោទឹកធ្វើរួចរាល់អស់ហើយឬ ? ប្រពន្ធ : រួចរាល់ហើយ ! (នាងឆ្លើយទាំងតោះតើយ) ។ ប្តី : អ្នកណាជួយធ្វើ ? ឬមួយអូនឯងជួលជាងមកធ្វើ ? ប្រពន្ធ : ជាងឯណា ? ខ្ញុំពឹងបងប្រុសម្នាក់នៅផ្ទះខាងក្រោយយើងហ្នឹងណា ! ក្រោយពេលជួយជួសជុលរួច គាត់សំណូមពរអូន : ឬមួយប៉ាវបាយគាត់មួយពេល ឬមួយគាត់ជំនួសបងមួយពេល ! ប្តី : អ៊ីចឹង អូនឯងរៀបបាយឲ្យគាត់ដោយដណ្តាំ ស្ល ឆ្ងាញ់ៗ ឲ្យគេញ៉ាំអ៊ីចឹងទៅ ?(និយាយដោយមុខមាំ) ។ ប្រពន្ធ : បងឯងចាត់ខ្ញុំជានរណា ? ខ្ញុំនឹងឬពូកែដាំ ស្ល ដូចបងឯងដឹងស្រាប់នោះ ? គឺខ្ញុំមិនល្ងង់ដល់ថ្នាក់នោះទេ ! ខ្ញុំបានឲ្យគេជំនួសបងឯងតែមួយពេលទេតើ ! ប្តី : ? ! ? !.....៕
» ចង់ដាក់គោមួយ និងដាក់កូពី
កាលពីឆ្នាំ១៩៤០ នៅព្រែកពោធិមានចិនម្នាក់ឈ្មោះ អាពៀវ បានរៀបការប្រពន្ធខ្មែរឈ្មោះនាងមុំ ក្រោយពីការហើយ ២-៣ថ្ងៃ ក៏នឹកចង់ឲ្យប្រពន្ធធ្វើបបរសាច់គោឲ្យហូប ដើម្បីប៉ូវកម្លាំងតែគាត់មិនចេះពាក្យថា " បបរ " និយាយថាម៉េចទេ ក៏និយាយចិនថា : អាពៀវ : មុំអុងៗ (មុំអូន) ខាំចង់ដាក់គោមួយ ។ នាងមុំនឹកឆ្ងល់ក្នុងចិត្ត យីអាហៀខ្ញុំប៉ូវសាហាវម្ល៉េះ ម្តងគោមួយ តែមិនហានឆ្លើយតបទេ ក៏ទៅប្រាប់ឪពុក ។ នាងមុំ : ឪៗ អាហៀពៀវ ថាចង់ហូបគោមួយ ។ ឪនាងមុំ : យីស ! អានេះចិត្តធំណាស់តើ គោអញមានតែមួយនឹម វាចង់ស៊ីមួយមិនបានទេ ។ នាងមុំ : អាហៀអ្ហា៎ ! ឪមិនឲ្យហូបទេ ។ ស្អែកឡើងអង្គុយអាសេះអាសោះនៅមិនស្ងៀម ក៏នឹកចង់ផឹកកាហ្វេ តែមិនចេះនិយាយពាក្យថា “កាហ្វេ" ទេ ក៏និយាយលាយចិនទៀត ។ អាពៀវ : អុងៗ ឪមិនឲ្យដាក់គោមួយហីទៅ តែខាំចង់ដាក់កូពីបានទេ ?នាងមុំនឹកឃើញមិនស្រួលហើយ ក៏ទៅប្រាប់ឪពុកម្តងទៀត : ឪនាងមុំ : យឺស ! ថ្លើមធំ គោមួយអញមិនឲ្យស៊ីផង ចង់ស៊ីគោទាំងពីរ អត់ទេអត់ឲ្យទេ ។អាពៀវនឹកក្នុងចិត្ត ហ៊ើយនៅមិនកើតទេ ស៊ីបបរក៏មិនបាន ផឹកកាហ្វេក៏មិនកើត ក៏ទៅប្រាប់មេភូមិដើម្បីសុំលែងលះ ។ មេភូមិហៅឪពុកនាងមុំ និងនាងមុំមកសួរ : មេភូមិ : យ៉ាងម៉េចបានជាពូចិត្តខ្មៅម្ល៉េះ គ្នាគ្រាន់តែចង់ហូបបបរសាច់គោក៏មិនបាន ហើយផឹកកាហ្វេក៏មិនកើតទៀតពូចង់ឲ្យគេស្លាប់ ?ឪពុកនាងមុំនឹកក្នុងចិត្ត អញឯណាទៅចិត្តខ្មៅដល់ម្លឹង ក៏សួរមេភូមិ អ៊ំអាពៀវវាប្រាប់ថា ម៉េចបានជាថាខ្ញុំហាមវាមិនឲ្យហូបបបរ និងផឹកកាហ្វេ ? មេភូមិ : វាថា កាលពីម្សិលមិញវាចង់ហូបបបរសាច់គោ “ដាក់គោមួយ" (មួយៗ ភាសាចិនហៅថា បបរ) ពូមិនឲ្យវាហូបទេ ដល់ព្រឹកមិញនេះវាចង់ហូបកាហ្វេ(ដាក់កូពី) ក៏ពូមិនព្រមដែរ។ ឪនាងមុំ : អើ អឺៗ... អ៊ីចឹងទេអញស្មានថា វាចង់ស៊ីគោអញ អាពៀវ ឪសុំទោស មកទៅផ្ទះវិញ ៕
» គ្រវីក្បាលជាសញ្ញាហើយតើ !
ព្រឹកព្រលឹមឡើងពេលប្រពន្ធបើកទ្វារផ្ទះស្រាប់តែឃើញប្តីដេកក្រវៀននៅខាងមុខទ្វារផ្ទះ... ប្រពន្ធ : នែបងក្រោកឡើងម្តេចក៏មកដេកនៅទីនេះទៅវិញ ? ចុះយប់មិញពេលខ្ញុំ ឮគោះទ្វារកោសទ្វារក្រោកៗខ្ញុំស្រែកសួរថា អាគី ! ទៅដេកក្រោមទៅចាំមើលក្រែងម្ចាស់ឯងមកពីផឹកវិញចុះបងឮដែរ ម្តេចក៏មិនឆ្លើយ ? ប្តីងើបឡើងទាំងធីងធោងនៅក្នុងក្បាលឆ្លើយ : ប្តី : ពេលអូនឯងស្រែកសួរនោះ បងក៏ដឹងដែរតើ ! ចុះបងគ្រវីក្បាលថា ពុំមែនអាគីទេ ម្តេចក៏អូនឯងមិនឃើញ ? ប្រពន្ធ : ចម្លែកមែន !!!...៕
» ខ្ញុំសុខចិត្តអានកាសែតឲ្យគាត់ស្តាប់វិញ
ស្ត្រី ២ នាក់កំពុងជជែកគ្នា : ស្ត្រីទី១ : ខ្ញុំសូមសួរបងឯងថា តើឯងស្រឡាញ់ប្តីរបស់ខ្លួនខ្លាំងណាស់មែនដែរឬទេហ្នឹង ? ស្ត្រីទី២ : ចា៎ស ! ពិតមែនហើយបង ។ បងដឹងទេ គាត់សុខចិត្តលាងចាន ដណ្តាំស្ល បោកកន្ទបឲ្យកូនតូចជំនួសខ្ញុំទាំងអស់ .... ស្ត្រីទី១ : យី ! ប្តីបងស្រឡាញ់ប្រពន្ធម្លឹងផង ? ស្ត្រីទី២ : ចា៎សទេ ! ពីព្រោះនៅពេលគាត់កំពុងធ្វើការផ្ទះនោះ ជំនួសមកវិញ គឺខ្ញុំទេដែលអានកាសែតឲ្យគាត់ស្តាប់ ។ ស្ត្រីទី១ : ? ! ? !... ៕
» យើងវីវរហើយពូ !
ក្មេងៗអង្គុយក្បែរប៉ុស្តិ៍ប៉ូលិស នឹកឆ្ងល់រឿងចោរកើតពេញទឹកពេញដី ក៏សួរទៅពូៗប៉ូលិស : ក្មេង : ពូប៉ូលិស ! ខ្ញុំឆ្ងល់ដល់ហើយពូ ហេតុអីចោរកើតច្រើនម្ល៉េះ ? ប៉ូលិស : ចោរកើតច្រើន មកពីពួកហ្នឹងខ្ជិលធ្វើការ ហើយចង់ស៊ីចាយហ៊ឺហា តែគ្មានលុយទើបធ្វើចោរ ។ ក្មេង : ពូថា ចោរវាចង់ហ៊ឺហា តែគ្មានលុយ ទើបធ្វើចោរ ចុះពួកទិញគ្រឿងចោរហ្នឹង វារហេមរហាមខ្លាំងណាស់ទៅឬ បានជារបស់បរិសុទ្ធមិនរកស៊ី បែរជាស៊ុមគ្រលំជាមួយចោរ ? ប៉ូលិស : មកពីពួកអ្នកទិញគ្រឿងចោរហ្នឹង សល់លុយច្រើនពេក តែមិនទាន់ស្គាល់គុកតើសប្បាយប៉ុណ្ណា ហើយចង់ទៅលេង គុក ។ ក្មេង : អ៊ីចឹង ! ក្មួយឆ្ងល់ទៀតហើយ ហេតុអីបានជាប៉ូលិសមិនចាប់ទាំងចោរ ចាប់ទាំងអ្នកទិញគ្រឿងចោរឲ្យអស់ទៅ ? ប៉ូលិស : មកពីប៉ូលិសគ្មានលុយគ្រប់គ្រាន់សម្រាប់ចាប់ចោរ ហើយអ្នកទិញគ្រឿងចោរ មានលុយច្រើនជាងប៉ូលិស ! ក្មេង : អ្ហា៎ ! អ៊ីចឹង យើងមិនវីវរហើយពូ...?? ៕
» ស្រៀវមួយយប់ទល់ភ្លឺ
នៅហាងលក់គ្រឿងក្លែមមួយមានភ្ញៀវម្នាក់ និងនារីម្នាក់អង្គុយតុក្បែរគ្នា ។ ក្រោយពីទំនាក់ទំនងជិតដិត ក៏បបួលគ្នាទៅដេកនៅផ្ទះសំណាក់មួយ ។ ស្រាប់តែស្អែកឡើង នារីនោះក៏ទៅប្តឹងប៉ូលិសថា : នារី : លោកប៉ូលិស ខ្ញុំចង់ប្តឹងពូនេះ ! ប៉ូលិស : មើលនិយាយទៅមើល តើរឿងវាយ៉ាងម៉េច ? នារី : ពូនេះ កាលពីយប់មិញ គាត់បបួលឲ្យខ្ញុំទៅដេក ខ្ញុំក៏យល់ព្រមទៅជាមួយគាត់ ។ ប៉ូលិស : ហ្ហា៎ ! អ្នកនាងយប់មិញយល់ព្រមទៅដេកជាមួយគាត់ ហើយតើប្តឹងគាត់ស្អីទៀត ? នារី : ខ្ញុំប្តឹងគាត់មិនគោរពកិច្ចសន្យា ព្រោះគាត់បានសន្យានាំខ្ញុំទៅដេក ។ តែផ្ទុយទៅវិញមានបានដេកឯណា ម្តងគាត់នៅពីលើខ្ញុំ ម្តងខ្ញុំនៅពីលើគាត់ ស្រៀវមួយយប់ដល់ព្រឹក គ្មានបានដេកទេ ។ ប៉ូលិស : អុញ ! ធ្វើកំណត់ហេតុអត់ចេញទេអ្នកនាង ! ៕
» មិត្តអ្នកណា ?
ដឹងប្រពន្ធមានសហាយ បុរសជាប្តីសង្ខើញសួរ : - នាងសហាយជាមួយអាគ្រីសាមែនទេ ? - មិនមែន! - អ៊ីចឹងមានតែអារ៉ូមេន ។ - ក៏មិនមែនដែរ ។ - បើអាគ្រីសាក៏មិនមែន អារ៉ូមេនក៏មិនមែន មានតែអាដេមីនមិត្តរបស់អញ ? - ម៉េចបងឯងគិតឃើញតែមិត្តរបស់ខ្លួន ធ្វើដូចខ្ញុំគ្មានមិត្តប្រុសសោះអ៊ីចឹង ?
ដូចអ្នកណា ?
តាយាយពីរនាក់គិតតែជជែកគ្នារឿងអាចៅតូចដូចអ្នកណា ។ ថ្ងៃមួយពេលចៅកំពុងដេកថ្ងៃតាយាយអង្គុយផ្អៀងផ្អងមើល ហើយយាយឡើង : - តាឯងឃើញទេ ភ្នែកវាដូចភ្នែកខ្ញុំ ។ លោកតាតប : - ពេលភ្នែកវាបិទ គឺអ៊ីចឹងហើយ តែដល់ពេលភ្នែកវាបើកឡើងលែងមានចំណុចត្រង់ណាដូចភ្នែកនិយាយឯង បន្តិចសោះ ទាំងត្របកភ្នែកសុទ្ធតែដូចគ្នា ។ - ហ៊ឹះ !.... ដល់ពេលតាម្តង : - យាយឯងឃើញទេ មាត់វាដូចមាត់ខ្ញុំណាស់ ។ - ពេលវាបិទមាត់ឃើញអ៊ីចឹង តែពេលវានិយាយ គឺមាត់វាដូចមាត់ខ្ញុំមួយរយភាគរយ ។ មនុស្សទាំងអស់នៅក្បែរយើងអ្នកណាក៏អ៊ីចឹងដែរ ។ ស្រាប់តែតាធ្វើជាភ្ញាក់ស្រែកឡើង : - អូ ! ខ្ញុំយល់ហើយ ! - តាឯងយល់រឿងអី ? - ព្រោះតែមាត់វាដូចមាត់យាយឯងអ៊ីចឹងតើ បានជាមួយថ្ងៃៗនិយាយប៉ប៉ាច់ប៉ប៉ោចអត់បានការហើយមួយថ្ងៃៗគិតតែ ទារលុយទិញនំស៊ី ។
» ចម្ងល់ក្មេង
ម្តាយមានផ្ទៃពោះជិតគ្រប់ខែ កុមារកូនច្បងដែលអាយុទើបតែ ៤ឆ្នាំ សួរឪពុកតើបន្តិចទៀតម៉ែបង្កើតអាអូនតាមរបៀបម៉េច ។ ឪពុកនិយាយប្រាប់ : - ដំបូងម៉ែបង្កើតក្បាលអាអូនចេញមុនរួចដងខ្លួន បន្ទាប់មកទើបដល់ដៃជើងទាំងបួន... ស្តាប់ត្រឹមប៉ុណ្ណេះ កុមារតូចស្រែកឡើង : - ខ្ញុំយល់ហើយ ! ពេលម៉ែបង្កើតចេញបានសព្វគ្រប់ ពុកយកខ្ចៅមូលភ្ជាប់ដៃជើង និងក្បាលចូលជាប់ដងខ្លួន រួចពអាអូនឲ្យទៅបៅដោះម៉ែមែនទេ ?
» ច្បាប់គឺច្បាប់
បុរសម្នាក់ទៅគ្លីនិកដើម្បីពិនិត្យបំពង់ក ដែលចេះតែឈឺ, ទៅដល់ជួបគិលានុបដ្ឋាយិកាម្នាក់ឈរត្រង់មាត់ទ្វារ គាត់មិនទាន់និយាយអ្វីផង ត្រូវគិលានុបដ្ឋាយិការូបនោះប្រាប់ឲ្យដោះខោអាវចេញ ហើយឲ្យទៅអង្គុយចាំនៅសាឡុងវែង,ហាមតវ៉ា ។ មានអ្នកជម្ងឺជាច្រើនសុទ្ធតែត្រូវបញ្ជាឲ្យដោះខោអាវចេញ អង្គុយទាំងជួរៗ ។ នឹកចម្លែកក្នុងចិត្តពេក បុរសនោះត្អូញត្អែរជាមួយបុរសម្នាក់ទៀតនៅក្បែរគ្នា : - ខ្ញុំឈឺបំពង់ក តែគេបែរជាបញ្ជាឲ្យខ្ញុំ ដោះខោអាវចេញអស់ពីខ្លួនទៅវិញ ។ ខ្ញុំមិនយល់សោះគ្លីនិកនេះដូចជាចម្លែកមែនទែន ។ - បងឯងគ្រាន់បើជាងខ្ញុំ ព្រោះបងឯងជាអ្នកជម្ងឺ ។ ចំណែកខ្ញុំឯណេះជាបុគ្គលិកអគ្គិសនីមកទារថ្លៃភ្លើងសោះ ស្រាប់តែត្រូវគេតម្រូវឲ្យដោះខោអាវចេញ ហើយឲ្យមកអង្គុយកន្លែងនេះតាំងពីព្រឹកមិញដល់ឥឡូវ តើឲ្យខ្ញុំនិយាយថាម៉េចទៅវិញ ?
» ធ្វើអត្តឃាត
កសិករម្នាក់នៅតំបន់អាឡាបាម៉ា ភាគខាងត្បូងសហរដ្ឋអាមេរិក កំពុងបើករថយន្តឆ្លងស្ពានកាត់ទន្លេ ទទួលក្រឡេកឃើញបុរសម្នាក់ឡើងលើដៃស្ពាន ប្រុងលោតសម្លាប់ខ្លួនក៏បញ្ឈប់រថយន្តរត់ចុះសួរ : - មិត្តឯងប្រុងធ្វើអី្វហ្នឹង ? - ខ្ញុំគ្មានសល់អ្វីសំរាប់រស់នៅលើលោកនេះទៀតទេ ។ - មិត្តឯងចង់ស្លាប់ ចុះហេតុម៉េចមិនគិតដល់ប្រពន្ធកូនឯងផង ? - ខ្ញុំមានប្រពន្ធកូនពីណាមក ! - បើអត់ប្រពន្ធកូន ចុះឪពុកម្តាយ ? - ឪពុកម្តាយក៏អត់ដែរ ពួកគាត់ចែកឋានចោលខ្ញុំយូរណាស់មកហើយ ! - អ៊ីចឹងក៏បាន ប៉ុន្តែមិត្តឯងត្រូវគិតដល់ឧត្តមសេនីយ៍រ៉ូបឺត អ៊ីលីជាមេទ័ពប្រចាំភាគខាងត្បូងជំនាន់សង្គ្រាមផ្ទៃក្នុងអាមេរិក រវាងភាគខាងត្បូងនិងភាគខាងជើង គាត់តាំងខ្លួនជាសត្រូវរបស់អាប្រា ហាមលិនកុល ។ - ស្អី ? គិតដល់ឧត្តមសេនីយ៍អ៊ីលីស្អី បើខ្ញុំមិនស្គាល់ឧត្តមសេនីយ៍អ៊ីលីនោះជានរណាផង ? - រំបល់យត៍ ! គ្មានអ្នកណាល្ងង់ជាងមិត្តឯងទៀតទេ សូម្បីឧត្តមសេនីយ៍អ៊ីលីក៏មិនស្គាល់ដែរ ។ ទៅ ! លោតចុះឲ្យងាប់ស្រឡះទៅ នៅរស់ធ្វើអ្វីទៀត ?
» សុភមង្គល
ប្រពន្ធរអ៊ូដាក់ប្តី : - ម៉េចបងឯងផឹកស្រាទៀតហើយ ? ដឹងទេ, មួយសប្តាហ៍មុនដែលបងឯងអាចតមស្រាបាននោះខ្ញុំមានសុភមង្គលយ៉ាងម៉េចខ្លះ ? - អូនឯងមានសុភមង្គលពេញមួយសប្តាហ៍ ហេតុពេលនេះមិនឲ្យបងមានសុភមង្គលដោយបានផឹកស្រាវិញផង ?
» ភ្លេចប័ណ្ណពិន័យ
ជិតដល់ម៉ោងប្រកួតបាល់ទាត់ ស្រាប់តែអាជ្ញាកណ្តាលបញ្ជាការប្រកួតភ្ញាក់ផ្អើល និយាយជាមួយអាជ្ញាកណ្តាលខ្សែបន្ទាត់ : - វីវរហើយ ខ្ញុំភ្លេចប័ណ្ណលឿង និងប័ណ្ណក្រហមនៅផ្ទះ អត់យកមកតាមផង ។ អាជ្ញាកណ្តាលខ្សែបន្ទាត់លួងលោម : - មិនបាច់ខ្វល់ខ្វាយទេ ។ បងឯងដាក់ធ្មេញមាសទាំងក្រាស់ វាពិតជាអាចជួយឲ្យដោះស្រាយការពិន័យប័ណ្ណលឿង បងឯងញេញធ្មេញឲ្យគេឃើញទៅ ។ - ចុះពេលត្រូវពិន័យប័ណ្ណក្រហម ? - រឹតតែស្រួលទៀត, លៀនអណ្តាតចេញទៅបានហើយ ។
» បង្កងស្អី ?
ភ្នាក់ងារប៉ូលិសម្នាក់កំពុងដើរល្បាតតាមមាត់សមុទ្រ ក្នុងតំបន់ការពារបរិស្ថានទទួលក្រឡេកឃើញបុរសម្នាក់ដៃកាន់បង្កង ម្ខាងមួយក៏ចូលទៅសួរ : - នែ៎មិត្ត ! អ្នកណាអនុញ្ញាតិឲ្យមិត្តឯងមកចាប់បង្កងក្នុងតំបន់ហាមឃាត់នេះ ? បុរសនោះខ្លាចមានរឿងក៏ដោះសា : - នេះជាបង្កងចិញ្ចឹមនៅផ្ទះខ្ញុំ ដែលខ្ញុំយកវាមកបង្ហាត់តើ ។ ខ្ញុំធាប់យកវាមកបង្ហាត់ជិត១ខែហើយមិនមែនទើបតែថ្ងៃនេះទេ ។ - បង្ហាត់ពួកវាចេះបានស្អីខ្លះ ? - បើខ្ញុំលែងចុះក្នុងទឹក ពួកវាហែលទៅឆ្ងាយភ្លាម ។ បន្ទាប់មក ៣នាទីក្រោយខ្ញុំទះដៃផូងៗបីដងពួកវានឹងត្រឡប់មកវិញ លោតឡើងលើដៃខ្ញុំដោយខ្លួនឯង ។ - សម្តែងឲ្យខ្ញុំមើលសិនមើល ។បុរសនោះបោះបង្កងទាំងពីរក្បាលចុះក្នុងសមុទ្រ ហើយត្រឡប់ខ្លួនដើរចេញធ្វើព្រងើយ ។ ភ្នាក់ងារប៉ូលិសបើកភ្នែកឡេងឡង់ស្រែកសួរ : - នែ៎, ឯណាបង្កង ? បុរសនោះបែរមកវិញ : - ថាម៉េចហ្នឹង ? លោកសេហ្វកំពុងយល់សប្តិមែនទេ ? បង្កងស្អី ?
» ដូចបង
ប្តីប្រពន្ធក្មេងមួយគូរកំពុងអង្គុយមើលបាល់ទាត់ ។ នាងប្រពន្ធសួរប្តី : - ហេតុម៉េចកីឡាករម្នាក់នោះ ត្រូវពិន័យអកហ្សឺអ៊ីចឹង ? - ព្រោះគេដូចបង ។ -បានសេចក្តីដូចម៉េច ? - បានសេចក្តីថា គេរត់ទៅដល់កន្លែងដែលមិនទាន់បានទទួលការអនុញ្ញាតឲ្យទៅដល់ ។ ចំណែកបងវិញ បងយកប្រពន្ធក្នុងពេលដែលមិនគួរយក ។
» លើភ្លៅប៉ាមានពូកទេ ?
លោកទីងទើបទិញឡានថ្មី ហើយបានបើកនាំកូន និងប្រពន្ធទៅហូបគុយទាវជុំគ្នា ។ ខណៈកំពុងបើកបរ កូនលោកទីងឈ្មោះ អាទុយក៏សួរឪពុកថា: ប៉ាៗ ! ហេតុអីឡានគេចាំបាច់ធ្វើភ្លើងស៊ីញ៉ូ, ស៊ីផ្លេ, ចង្កៀងមុខក្រោយ, កញ្ចក់ឆ្វេងស្តាំ មុខក្រោយអ៊ីច្រើនម្ល៉េះប៉ា ? លោកទីង : គេត្រូវធ្វើអ៊ីចឹងជាចាំបាច់ណាកូន ដូចជាស៊ីផ្លេគឺសំរាប់ឲ្យសញ្ញាសំលេងទៅអ្នកខាងមុខ ឬអ្នកបំរុងឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្ន, ស៊ីញ៉ូឆ្វេង ស្តាំសំរាប់ប្រាប់អ្នកដំណើរដូចគ្នាឲ្យដឹងថា យើងចង់ទៅទិសណា, កញ្ចក់មើលក្រោយ និងកញ្ចក់ចំហៀងគឺសំរាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្នពេលបត់ឆ្វេងស្ដាំ ឬថយក្រោយចង្កៀងមុខសំរាប់បំភ្លឺផ្លូវខ្លួនឯង និងសំរាប់អ្នកដទៃដឹងពីវត្តមានយើង និងបង្ហាញប្រាប់អ្នកពីក្រោយពេលយើងបន្ថយល្បឿន ឬពេលយើងចង់ឈប់។ អាទុយ : អូហ៍ ! កូនយល់ហើយប៉ា ចុះគេចាំបាប់ធ្វើពូកទន់ៗនេះធ្វើអីប៉ា ? លោកទីង : គេធ្វើពូកទន់ នេះឲ្យយើងអង្គុយស្រួល ។ អាទុយ : អ៊ីចឹងមានតែលើភ្លៅប៉ាមានដាក់ពូកដែរ បានជាថ្ងៃមុនកូនឃើញម៉ាក់អង្គុយលើភ្លៅប៉ាហើយនិយាយថា ស្រួលណាស់បងអើយ អូនអណ្តែតអណ្តូងអស់ហើយបង ! លោកទីង និងភរិយា : ចុមកណ្តុំឆែប ! អាទុយឃើញខ្ទេចអស់ ។
» លើកដំបូងដូចគ្នា
មុនពេលត្រូវវះត្រង់ពោះដើម្បីកាត់តពោះវៀន អ្នកជំងឺនិយាយជាមួយលោកវេជ្ជបណ្ឌិត : ខ្ញុំស្រៀវខ្លួនខ្លាំងណាស់, នេះជាការវះលើកដំបូងបំផុតក្នុងជីវិតរបស់ខ្ញុំ ។ ឮដូច្នោះ នាងគិលានុបដ្ឋាយិកាលួងលោម : ឮដូច្នោះ នាងគិលានុបដ្ឋាយិកាលួងលោម : - លោកមិនបាច់ស្រៀវ មិនបាច់ខ្លាចអ្វីទាំងអស់, លោកវេជ្ចបណ្ឌិតក៏ទើបតែហាត់វះកាត់លើកដំបូងដែរ ។
បណ្តាសំនួរឡប់ៗនៅចំពោះមុខតុលាកា
ក្នុងទស្សនាវដ្តី “សមាគមមេធាវីម៉ាស្សាជូសេ" ដែលចេញផ្សាយថ្ងៃទី ២៥ មេសា ឆ្នាំ២០០៤បានលើកឡើងនូវសំនួរឡប់ៗមួយចំនួន ដែលពួកមេធាវីតែងសួរសាក្សី នៅចំពោះមុខតុលាការដើម្បីឲ្យមានបរិយាកាសសប្បាយ ។ ប្រហែលមកពីក្នុងសវនាការតុលាការ ពេលខ្លះបរិយាកាសតឹងតែងពេកដល់ថ្នាក់ធ្វើឲ្យអ្នកពាក់ព័ន្ធ ផ្ទាល់បាត់ភាពនឹងនរ និយាយស្តីច្រឡំមាត់ញឹកញាប់ស្ទើរពុំអាចយកជាការបាន ទើបពួកមេធាវីខំរកមធ្យោបាយសម្រួលឲ្យអ្វីប្រព្រឹត្តទៅតាមធម្មជាតិ វិញ។ សំនួរទាំងនោះរួមមាន : ជម្រាបសួរលោកវេជ្ជបណ្ឌិត តើពិតទេដែលមនុស្សម្នាក់បានស្លាប់ក្នុងពេលកំពុងដេកលក់នោះ គេពុំដឹងខ្លួនបន្តិចណាសោះ... រហូតដល់ព្រឹកឡើង ? នែ៎! អ្នកកម្លោះអាយុ ២១ឆ្នាំ. ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ? គឺរូបលោកឬ ប្អូនប្រុសរបស់លោកដែលត្រូវគេសម្លាប់ក្នុងសង្គ្រាម ? រថយន្តពីរគ្រឿងនោះនៅឃ្លាតពីគ្នាប៉ុន្មានម៉ែត្រពេល ពួកវាបុកគ្នា ? ថ្ងៃដែលនាងមានផ្ទៃពោះ គឺថ្ងៃទី៧ ខែ សីហា មែនទេ ? ចា៎ស, មែន !ចុះពេលនោះ នាងកំពុងធ្វើអី ? អ្នកស្រីនោះមានកូន ៣នាក់មែនទេ ? មែន ! កូនប្រុសប៉ុន្មាន? បីនាក់! ចុះកូនស្រី ? លោកនិយាយថាជណ្តើរនោះសម្រាប់ចុះទៅបន្ទប់ក្រោមដីមែនទេ ? មែន! ចុះវាអាចឲ្យគេប្រើឡើងទៅជាន់ខាងលើបានទេ ? លោកស្លាតេរី លោកទៅក្រេបចន្ទទឹកឃ្មុំនៅឯណា ? នៅអឺរ៉ុប ! អ៊ីចឹងលោកយកប្រពន្ធម្នាក់ទៀតមែនទេ ? អាពាហ៍ពិពាហ៍លើកដំបូងរបស់លោកត្រូវបញ្ចប់ទៅវិញ ដោយរបៀបណា? គឺដោយការស្លាប់ ! ចុះអ្នកណាស្លាប់ ? លោកពណ៌នាពីអ្នកនោះបានទេ ? បាន, បាន! គេមានកម្ពស់ល្មម, ពុកមាត់ក្រាស ! ចុះគេជាប្រុស ឬស្រី ? លោកវេជ្ជបណ្ឌិត មុនពេលធ្វើការវះកាត់នោះ លោកមានពិនិត្យបេះដូងជនរងគ្រោះទេ ? អត់ទេ! មានពិនិត្យដង្ហើមទេ ? អត់ទេ! អ៊ីចឹងគេអាចកំពុងរស់នៅឡើយពេលលោកវះកាត់គេទេ ! ធ្វើម៉េចលោកដឹងច្បាស់យ៉ាងនេះ ? ព្រោះខួរក្បាលរបស់គេកំពុងនៅក្នុងក្រឡមួយលើតុរបស់ខ្ញុំ !ប៉ុន្តែទោះយ៉ាងនេះក្តី គ៏គេអាចនៅរស់ និងកំពុងធ្វើការនៅត្រង់ណាដែរ តើមិនថាអ៊ីចឹងឬ ? អូ ,គេហាក់ដូចកំពុងធ្វើមេធាវី ហើយកំពុងសួរខ្ញុំទៀតផង ។
» បានម្នាក់មែនទេ !
នាងប្រពន្ធត្រូវទៅបំពេញទស្សនកិច្ចជាមួយគណៈប្រតិភូចំនួនពីរសប្តាហ៍ នៅប្រទេសអង់គ្លេស ។ ប្តីជូនដំណើរប្រពន្ធទៅដល់ព្រលានយន្តហោះ ។ ពេលរៀបឡើងយន្តហោះ ប្រពន្ធសួរប្តី : - ពេលអូនត្រឡប់មកវិញ បងចង់ឲ្យអូនចងដៃបងស្អីដែរ ? - ស្រីអង់គ្លេសម្នាក់ ! នាងប្រពន្ធសើចញឹមៗ អត់មាត់ក ។ ពីរសប្តាហ៍ក្រោយមក ប្តីទៅព្រលានយន្តហោះទទួលប្រពន្ធ : - ការងារយ៉ាងម៉េចដែរអូន ? - បានទទួលជោគជ័យល្អណាស់ ។ - ចុះចំណងដៃដែលបងផ្តាំនោះ ? - ប្រហែលកន្លះខែទៀតទើបមកដល់ ព្រោះកំពុងរត់ការសំបុត្រស្នាម ។ ប៉ុន្តែមិនប្រាដកថាស្រីអង់គ្លេស ឬប្រុសអង់គ្លេសទេ ។
» ខុសគ្នា
អ្នកញៀនបាល់ទាត់ពីរនាក់ពិគ្រោះគ្នា : - ការឈឺចាប់របស់ខ្សែប្រយុទ្ធ និងខ្សែការពារដូចគ្នា ឬខុសគ្នា ? - ពិតជាខុសគ្នា ។ - ខុសគ្នាត្រង់ណា ? - គឺនៅត្រង់ខ្សែប្រយុទ្ធចង់ស៊ុតបាល់បញ្ចូលទី តែពេលស៊ុតបែរជាបាល់រត់ខុសទៅវិញ ។ - ចុះខ្សែការពារ ? - ខ្សែការពារឈឺចាប់បំផុតពេលខំទាត់បាញ់ឲ្យចេញពីមុខទីរបស់ខ្លួន តែផ្លាតជើងបែរជាធ្វើឲ្យបាល់ចូលទីទៅវិញ ។
» អ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់
កុមារពីរនាក់ជជែកគ្នាប្តូរផ្តាច់ មួយណាក៏ថាឪពុករបស់ខ្លួនទើបជាអ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់ ចំណែកឪពុករបស់ម្នាក់ទៀតជាអ្នកប្រដាល់ប្រភេទទម្ងន់ស្រាល ។ ឃើញដូច្នេះ លោកតាមួយរូបចូលទៅឃាត់ : - ឈប់ជជែកគ្នាទៅ ឪពុករបស់ឯងទាំងពីរនាក់ជាអ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់ដូចគ្នា ព្រោះពេលប្រកួតម្តងៗ គណៈកម្មការចាត់ចែងការប្រកួតប្រើមនុស្សដល់ទៅ ៤នាក់ ទើបអាចសែងឪពុករបស់ពួកឯងចេញពីរេញបាន ។
» ទិវាបុរស
ស្ត្រីពីរនាក់និយាយគ្នា : - តើឯងធ្លាប់មានអារម្មណ៍ថា ថ្ងៃខ្លះប្តីរបស់ឯងជាប្រុសពិតប្រាកដទេ ? - ថីមិនធ្លាប់ ! - ភាគច្រើនថ្ងៃណា ? - គឺថ្ងៃដែលគាត់បើកប្រាក់ខែយកមកផ្ទះ ។ រៀងរាល់មួយខែម្តង ថ្ងៃបើកប្រាក់ខែជាទិវាបុរសសម្រាប់គាត់ ។
» អស់ទាស់
បុរសម្នាក់ចូលភោជនីយដ្ឋានហៅមាន់ស្ងោរមួយចាន ។ ពេលអ្នកបំរើលើកម្ហូបចេញមកគេផ្អៀងផ្អងមើលយ៉ាងយកចិត្តទុកដាក់រូចសួរ : - ហេតុម៉េចមាន់នេះមានតែស្បែក និងឆ្អឹងអ៊ីចឹង ? អ្នកបំរើឆ្លើយវិញ : - លោកចង់ឲ្យមានធ្មេញរបស់វាទៀតមែនទេ ?
» ឪពុកផ្តាំ
កុមារម្នាក់ត្រូវតុលាការកោះហៅឲ្យធ្វើសាក្សីក្នុងសវនាការមួយ ។ មេធាវីខាងគូបដិបក្សចង់ប្រើល្បិចធ្វើឲ្យកុមារនោះភិតភ័យនិយាយ ច្របូកប្របល់យកជាការមិនបាន ក៏ចាប់ផ្តើមសួរ : - មានអ្នកណាបង្រៀនក្មួយពីរបៀបត្រូវនិយាយក្នុងសវនាការនេះទេ ? - មាន ! - អ្នកណា ? - លោកប៉ាខ្ញុំ ! លោកមេធាវីកាន់តែសប្បាយចិត្ត សួរទៀត : - លោកប៉ាបង្រៀននិយាយយ៉ាងម៉េចខ្លះ ។ - គាត់ប្រាប់ខ្ញុំថា មេធាវីខាងគូក្តីម្ខាងទៀតពិតជាមានគំនិតអាក្រក់ចង់ធ្វើ ឲ្យកូនឯងភិតភ័យប្របូកច្របល់ក្នុងចិត្ត ។ ប៉ុន្តែអ្វីៗសំខាន់នៅលើកូនឯង ឲ្យតែកូនឯងនិយាយតាមត្រង់ពីអ្វីដែលបានឃើញផ្ទាល់ភ្នែក បានឮផ្ទាល់ត្រចៀកនោះ គេមិនអាចយកឈ្នះកូនឯងបានទេ ។
» ឲ្យគេគោរពគ្រប់គ្នា
ថ្ងៃមួយមានមិត្តសំឡាញ់បីនាក់អង្គុយជជែកគ្នា ។ - មិត្តក : ហ៊ឺ ! មិនដឹងជាមានអ្វី ហើយធ្វើយ៉ាងម៉េចឲ្យប្រទេសយើងថ្លៃថ្នូ ហើយទទួលបានការគោរពពីបណ្តាប្រទេសលើលោកនេះទេ ? - មិត្តខ : យើងមានតែពង្រីកវិស័យអប់រំ ឲ្យបានខ្លាំងឲ្យប្រជាពលរដ្ឋស្គាល់ពីសីលធម៌ សុជីវធម៌គុណធម៌ គ្រប់គ្នាមានការអប់រំ ខ្ពង់ខ្ពស់មានសេចក្តី ថ្លៃថ្នូរពេលនោះនឹងទទួលបានការគោរពពីគេហើយ ។ - មិត្តគ : អាសម្លាញ់អើយ ! មិនដឹងអង្កាល់ទេ ទំរាំតែគេគោរពនោះ បើចង់ឲ្យគេគោរពខ្លាចយើងគ្រប់គ្នាធ្វើតាមខ្ញុំវិញ គឺយើងតែងតាំងប្រជាពលរដ្ឋទាំងអស់ឲ្យឡើង ឯកឧត្តមគ្រប់គ្នាទៅរឿងអីគេមិនគោរព ឯកឧត្តមស្មោះ !
» នៅសមុទ្រខ្សាច់
អ្នកដំណើរលើសមុទ្រខ្សាច់ សួរបុរសម្នាក់ទំនងជាមនុស្សរស់នៅតំបន់នោះ ដែលកំពុងដើរបញ្ច្រាសទិសគ្នា : - ពូអ្ហា៎ ភូមិដែលនៅជិតបំផុតត្រូវដើរ អស់ពេលប៉ុន្មានទៀតទើបដល់ ? បុរសនោះឆ្លើយយ៉ាងហី : - ជិតដល់ហើយ មិនបាច់រហន់ពេកទេ ។ លោកចេះតែដើរត្រង់ទៅមុខទៅ ដើររហូតដល់ថ្ងៃសុក្របត់ស្តាំ រួចបន្តដើរដល់ល្ងាចថ្ងៃសៅរ៍ ក្រោយមួយទៀតដល់ហើយ ។ - ជិតដល់ហើយ មិនបាច់រហន់ពេកទេ ។ លោកចេះតែដើរត្រង់ទៅមុខទៅ ដើររហូតដល់ថ្ងៃសុក្របត់ស្តាំ រួចបន្តដើរដល់ល្ងាចថ្ងៃសៅរ៍ ក្រោយមួយទៀតដល់ហើយ ។
» ២ បូក ២ ប៉ុន្មាន ?
អាជីវករកម្រិតអន្តរជាតិម្នាក់ ត្រូវការរើសមនុស្សឲ្យទទួលតំណែងជានាយកសាខាក្រុមហ៊ុនរបស់ខ្លួន ប្រចាំមូលដ្ឋាន ។ គាត់នឹងឃើញវិធីសាមញ្ញមួយសំរាប់ជួយឲ្យរើសបានមនុស្សដែលគាត់ ត្រូវការ ។ ពេលបេក្ខជនទី១ ចូលមកអង្គុយទល់មុខ គ្នាគាត់ ចាប់ផ្តើមសួរ : - ២ បូកនឹង ២ ត្រូវជាប៉ុន្មាន ? បេក្ខជនទីមួយ ជាអ្នកកាសែត ឮសំនួរនេះក៏ឆ្លើយភាម : - ២ បូកនឹង ២ ត្រូវជា ២២ ! - ធ្លាក់ ! ដល់វេនបេក្ខជនទី២ ដែលជាវិស្វករ ឮសួរភ្លាមចុចកុំព្យូទ័រចុះឡើង រួចឆ្លើយ : - ក្នុងចន្លោះ ៣,៩៩៩ និង ៤,០០១ ។ - ធ្លាក់ ! បេក្ខជនទី៣ ដែលជាមេធាវី ឆ្លើយដោយសម្លេងច្បាស់ ៗ : - ក្នុងរឿងក្តី ចេន គីន ប្តឹងប្តល់ជាមួយក្រុមហ៊ុនស្តេម ឌ្យូទី ២បូកនឹង២ ត្រូវបានបញ្ជាក់ថា ៤ ! - ធ្លាក់ទៀត ! ចូលដល់បេក្ខជនទី ៤ ដែលជាអ្នកឯកទេសខាងគណនេយ្យ ក្រោយពេលស្ដាប់សំនួរចប់ក៏ងាកមើលឆ្វេងមើលស្តាំ ហើយដើរទៅបិទទ្វារបង្អូចហាក់ដូចខ្លាចអ្នកណាឃើញ រួចត្រឡប់មកវិញនិយាយខ្សឹបៗ ក្បែរត្រចៀកអាជីវករកំរិត អន្តរជាតិ : - ចុះលោកចង់ឲ្យវាត្រូវជាប៉ុន្មាន ? - ជាប់ !
សរសៃប្រសាទដូចគ្នា
ស្ត្រីពីរនាក់ជួបគ្នាតាមផ្លូវពេលត្រឡប់ពីផ្សារវិញ : - នែ៎បង ! ខ្ញុំឮថាប្តីបងឯង ចូលពេទ្យសរសៃប្រសាទមែនទេ ? - ត្រូវហើយ ! ម្សិលមិញគាត់ចូលពេទ្យនោះមែន តែមិនមែនចូលក្នុងនាមអ្នកជម្ងឺទេ គឺក្នុងនាម អ្នកស៊ើបអង្កេត ឯកជនម្នាក់ប៉ុណ្ណោះ ។
» ច្រឡំ
បុរសប្រមឹកម្នាក់ដើរផ្លូវមួយម្នាក់ឯង ត្រឡប់ទៅផ្ទះវិញម៉ោង ១២ អាធ្រាត្រ, ទៅដល់ផ្ទះ ឃើញមានមនុស្សប្រុសម្នាក់កំពុងដេកលើគ្រែ ជាមួយប្រពន្ធរបស់ខ្លួន ក៏ថយក្រោយបណ្តើរ និយាយបណ្តើរ : - សូមទោស ! ខ្ញុំសូមទោសដោយស្មោះ ដែលចូលច្រឡំផ្ទះរបស់លោក, សូម្បីប្រពន្ធរបស់លោក ក៏ដូចប្រពន្ធរបស់ខ្ញុំបេះបិទ ហើយផ្ទះនេះក៏រឹតតែដូចផ្ទះរបស់ខ្ញុំណាស់ទៅទៀត... គឺដូចមែនទែន ។
» ឡងវិញ
អ្នកទោសម្នាក់ដែលជាប់គុកពីបទលួចគោគេ ឡកឡាយអ្នកទោសម្នាក់ទៀត ដែលជាប់គុក ពីបទលួចនាឡិកា : - ម៉ោងប៉ុន្មានហើយបង ? អ្នកទោសដែលជាប់គុកពីបទលួចនាឡិកា ឆ្លើយថា : - ដល់ម៉ោងរឺតទឹកដោះគោហើយ ។
» រឿងពិតមួយ ?
(ដោយរំចង់) អ្នកដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនកុំព្យូទ័រមួយ ។ ថ្ងៃមួយមានអ្នកទិញ កុំព្យូទ័រកន្លងមកម្នាក់បានទូរស័ព្ទមកសុំការណែនាំ : អ្នកទូរស័ព្ទចូលមក : សួស្តីលោក, តើកន្លែងលោកគឺជាអ្នកដោះស្រាយបញ្ហាមែនទេ ? អ្នកបច្ចេកទេស : បាទ! ត្រឹមត្រូវហើយលោក! តើមានការអ្វីអាចឲ្យខ្ញុំជួយបាន ? អ្នកទូរស័ព្ទចូលមក :កន្លែងដាក់ កាហ្វេរបស់កុំព្យូទ័រខ្ញុំវាបានបាក់បែកខូចលែងអាចប្រើការបាន, ប៉ុន្តែ កុំព្យូទ័រខ្ញុំនៅក្នុងការធានារ៉ាប់រងនៅឡើយទេ! ខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអាចឲ្យខាងលោកជួយជួសជុលវាឡើងវិញ បាន ? ។ អ្នកបច្ចេកទេស : ខ្ញុំសូមទោសលោក! អម្បាញ់មិញលោកបានប្រាប់ខ្ញុំថាលោកមានបញ្ហាជាមួយកន្លែងដាក់ពែង ការហ្វេ កុំព្យូទ័ររបស់លោក តើមែនទេ? អ្នកទូរស័ព្ទចូលមក :បាទ! ត្រឹមត្រូវហើយលោក! គឺវាត្រូវបានគេដាក់ភ្ជាប់មកជាមួយផ្នែកខាងមុខរបស់កុំព្យូទ័រ! អ្នកបច្ចេកទេស : សូមអត់ទោសលោក, ខ្ញុំហាក់ដូចមិនទាន់ចាប់ចំណុចនេះបានទាល់តែសោះ,តើលោកបានទទួល ប្រដាប់ដាក់ទ្រពែងកាហ្វេនេះពេលលោកទិញកុំព្យូទ័រជាផ្នែកមួយនៃ ការធ្វើប្រូមូសុន (Promotion) របស់ក្រុមហ៊ុនខាងខ្ញុំ ឬយ៉ាងណា?សូមលោកមើលមើល៍ តើវាមានដាក់អក្សរ អ្វីខ្លះទេ ? អ្នកទូរស័ព្ទចូលមក :ប្រដាប់នេះវាមកជាមួយកុំព្យូទ័រស្រាប់ យើងអាចទុកវាឲ្យចូលទៅក្នុងឬចេញមកក្រៅវិញបានពេលត្រូវការ ហើយនៅខាងមុខសន្ទៈវាមានដាក់អក្សរ "4x"លើនោះ ។ * មកដល់ត្រង់នេះ អ្នកបច្ចេកទេស បានបិទខ្សែហៅចូលរបស់អ្នកទូរស័ព្ទហៅចូលមកនោះពីព្រោះគាត់ដឹងថា អ្នកទូរស័ព្ទចូលមកនោះបានប្រើប្រដាប់ចាក់ CD ធ្វើជាកន្លែងដាក់ពែងកាហ្វេរបស់គាត់ ។
» តាចាស់មកពីជនបទ
មានតាចាស់មកពី ជនបទដាច់ស្រយ៉ាលម្នាក់ មកដើរកំសាន្ត នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃមួយគាត់បានចូលទៅទស្សនាខ្សែរភាពយន្ត ពេលកំពុងតែមើល ស្រាប់តែគាត់ឈឺបត់ជើងតូច គាត់ក៏ទៅចូលបត់ជើង តែគាត់មិនដឹងទម្លាប់ ថាមានបន្ទប់ស្រី-ប្រុស កាត់ចូល ប៉ះចំបន្ទប់ស្រី តែចៃដន្ត ក្នុងបន្ទប់ គាត់គ្មានឃើញ មនុស្សម្នាក់សោះ គាត់ក៏ ឈរបត់ជើង ហើយថែមទាំងមិនបិទ ទ្វាទៀត គត់មិនទាន់ បត់ជើង រួចផងស្រាប់តែមាន ស្រីម្នាក់ចេញមក ឃើញគាត់ ស្រីនោះ ស្រែកប្រាប់ “ នែ៎តា នេះសម្រាប់តែស្រីៗទេ” ។ តាគាត់នឹកទៅ ខ្មាស់នាងនោះជាខ្លាំង មិនដឹង ធ្វើយ៉ាងម៉េច ក៏បែរមុខ ទាំងមិនទាន់បត់ជើងរួច ហើយប្រាប់នាងនោះវិញថា “ អាមួយនេះក៏សម្រាប់ស្រីៗដែរ” ។ ស្រីនោះលាន់មាត់ថា “ អើ!ម៉ែនវ៉ី… ខ្ញុំក៏ស្រីម្នាក់ដែរ”
» ឈ្មោះក្លែងក្លាយ
បុរសប្រមឹក៣នាក់ ដើរទ្រេតទ្រោតនៅតាមផ្លូវថ្នល់មួយកន្លែង ។ ឃើញបែបនេះ ប៉ូលិសក៏ហៅមកសាកសួរ ។ បុរសប្រមឹកទាំងអស់ឃើញបែបនេះ មានការភិតភ័យម្នាក់ៗក៏ខំលាក់ឈ្មោះពិតរៀងៗខ្លួន តែដោយអំណាចស្រវឹង ពួកគេក៏ឆ្លើយទាំងមិនដឹងទិសតំបន់ ។ -ប៉ូលិស: លោកឈ្មោះអី ? -បុរសប្រមឹកទី១: ហេមប៊ើហ្គ័របាទ -ប៉ូលិស: ចុះលោកខាងណោះ ? -បុរសប្រមឹកទី២: ឈ្មោះភីស្សាបាទ -ប៉ូលិស: អេ! ចុះចំណែកលោកខាងនេះវិញ ? -បុរសប្រមឹកទី៣: ម៉ាក់ដូណាល់ទាន! -ប៉ូលិស: អូហ៍! ស្រួលហើយ ព្រោះយើងកំពុងស្វែងចាប់ខ្លួនមនុស្សឈ្មោះនេះស្រាប់ ។ បុរសទាំងបីស្រែកព្រមគ្នា: លោកប៉ូលិសនេះជាឈ្មោះក្លែងក្លាយទេ!
» ផ្អាកការប្រកួត
ក្នុងថ្នាក់រៀននៃរសៀលថ្ងៃ មួយ -គ្រូប្រចាំថ្នាក់: ប្អូនៗទាំងអស់ សរសេរតែងសេចក្តីពីការប្រកួតបាល់ ទាត់នៅសាលារៀនយើង ហើយ២ ម៉ោងក្រោយអ្នកគ្រូនឹងដើរប្រមូល ក្រដាស!! -កូនសិស្ស: ចាស៎! បាទ ទោះបីយ៉ាងណា ក្នុងពេល ប្រឡងនោះ ក្មេងប្រុសហៀងងងុយដេកពេក បានដេកលក់លើតុ នៅពេលភ្ញាក់ ឡើងមក ក៏ចុងម៉ោងពេកទៅហើយ ។ ដោយអារម្មណ៍ងីងើ ទើបភ្ញាក់ពីដេក និងភ័យខ្លាចធ្លាក់ក្នុងការប្រឡងនេះផង ក្មេងប្រុសហៀង ក៏សរសេរចុះក្នុង ក្រដាសប្រឡងរបស់គេឡើងថា៖ -ក្មេងប្រុសហៀង: ថ្ងៃនេះភ្លៀង ធ្លាក់ខ្លាំង ផ្អាកការប្រកួត ។
» ដោះមួកចេញ
មីងចាន់ថា បានយករូបថតស្វាមី ដែលបាត់បង់ជីវិតទៅហើយឱ្យជាងរូបថតជួយកែកុនឱ្យ ។ -មីងចាន់ថា: រូបថតស្វាមីខ្ញុំ មានពាក់មួកពេលនេះខ្ញុំចង់ឱ្យលោកជួយយកមួកចេញវិញ តើអាចធ្វើបានឬទេ? -ជាងរូបថត: អូហ៍! បានបាទ! ប៉ុន្តែខ្ញុំចង់ដឹងថា ស្វាមីអ្នកគាត់វែកសក់ទៅខាងណាដែរ? -មីងចាន់ថា: ខ្ញុំភ្លេចទៅហើយ ប៉ុន្តែមិនថ្វីទេ នៅពេលលោកដកមួកចេញ គឺឃើញសក់គាត់វែកទៅខាងណាហើយ ។ -ជាងរូបថត: អុញ!
» កូនកើតច្រែះ
គ្រួសាររបស់នាយឆាំបានផ្តល់កំណើតទារកតូចម្នាក់ដែលមានសក់ពណ៌ត្នោតខុសប្លែកពីឱពុកម្ដាយដែរមានសក់ខ្មៅក្រញាញ់ ។ ដោយសារតែមានភាពសង្ស័យពីមូលហេតុកូនតូចរបស់ខ្លួនកើតមកខុសពីគេ នេះ នាយឆាំក៏បានទៅសុំការបញ្ជាក់ពីគ្រូពេទ្យ ដើម្បីឲ្យបានដឹងច្បាស់លាស់ ។ គ្រូពេទ្យក៏សាកសួរទៅនាយឆាំថា : -គ្រូពេទ្យ : លោកបានរួមដំណេកជាមួយភរិយាញឹកញាប់ទេ? មុនពេលផ្តល់កំណើតទារកនេះ ? -នាយឆាំ : គឺប្រហែលមួយឆ្នាំបីទៅបួនដងប៉ុណ្ណោះឯង ។ -គ្រូពេទ្យ : អូហ៍! មួយឆ្នាំតែបីបួនដងទេឬ? -នាយឆាំ : ពិតមែនហើយបាទ! -គ្រូពេទ្យ : អ៊ីចឹង ការវិនិច្ឆ័យរបស់ពេទ្យ គឺកូនរបស់លោកកើតច្រែះស៊ីហើយ ។
» ទៅមើលកុនមួយភ្លែត
បុរសអ្នកសុំទានពិការភ្នែក ពាក់វ៉ែនតាខ្មៅម្នាក់អង្គុយនៅក្បែរផ្សារមួយកន្លែង ។ ស្ត្រីម្នាក់ឃើញអាណិត ក៏លូកយកលុយចេញពីក្នុងកាបូប២០០រៀលដាក់ក្នុងផ្តិលឲ្យ ប៉ុន្តែលុយនោះហើរខ្យល់ក៏ធ្លាក់ខុសផ្តិល ។ បុរសអ្នកសុំទានឃើញដូច្នេះក៏ប្រញាប់រើសដាក់ក្នុងផ្តិលវិញ ។ -ស្ត្រីឃើញដូច្នេះ ក៏ស្រែកឡូឡាដាក់ : -ស្ត្រី : នែ៎! ឯងភ្នែកអត់ពិការផង ម៉េចក៏មកសុំទានគេ! -បុរសសុំទាន : សុំនិយាយតិចៗលោកស្រី តាមពិតខ្ញុំមកអង្គុយជំនួសការងារមិត្តភក្តិខ្ញុំប៉ុណ្ណោះ ។ -ស្ត្រី : ហើយចុះមិត្តភក្តិឯងដែលភ្នែកពិការពិតទៅឯណា? -បុរសសុំទាន : វាទៅមើលកុនរឿងថ្មី ដែលគេទើបបញ្ចាំងមួយភ្លែត...បន្តិចទៀតមកហើយ ។
មក៣លើកហើយ
មីងប្រាំង បានស្តីបន្ទោសទៅកាន់ជាងជួសជុលកណ្តឹង ដែលសន្យាមកជួសជុលកណ្តឹង ផ្ទះគាត់ខូចនាថ្ងៃមួយៈ - មីងប្រាំងៈ លោកបានទទួលសម្តីថា មកជួសជុលកណ្តឹង នៅមុខផ្ទះខ្ញុំតាំងតែពីថ្ងៃម្សិលមិញ ហើយហេតុអ្វី ទើបតែមកពេលនេះ ? - ជាងជួសជុលកណ្តឹងៈ កាលពីម្សិលមិញ ខ្ញុំបានមកផ្ទះមីងដល់ទៅ៣លើក ខ្ញុំចុចកណ្តឹងហៅ តែគ្មាននរណាចេញមកបើកទ្វារឱ្យសោះ ខ្ញុំក៏ត្រឡប់ទៅវិញទៅ ។ -មីងប្រាំងៈ !!!
» យល់ច្រឡំស្មានថា...
សំឡាញ់ពីរនាក់ជជែកគ្នានៅហាងកាហ្វេមួយ ។ នាយឆ្នុកៈ ប្អូនថ្លៃស្រីខ្ញុំមកនៅជាមួយនៅខែក្រោយនេះហើយណាសំឡាញ់ ។ នាយឆ្លូញ: ចុះគ្រាន់តែនាងមកសុំនៅជាមួយមានបញ្ហាអ្វីទៅ? នាយឆ្នុកៈ សង្ស័យតែខ្ញុំអត់ទ្រាំទប់ចិត្តមិនបានទេ! នាយឆ្លូញ: អេហ៍! សំឡាញ់ កុំមានគំនិតបែបនេះ ការធ្វើផ្តេសផ្តាសទៅលើស្ត្រីភេទ ដូចជាប៉ះពាល់ បៀតបៀនកេរ្តិ៍ខ្មាស ឬចាប់រំលោភ ប្រយ័ត្នជាប់គុករកថ្ងៃចេញមិនឃើញទេណា ។ នាយឆ្នុកៈ អូហ៍ ឯងយល់ច្រឡំហើយ តាមពិតនាងរូបរាងអាក្រក់ ខ្មៅ ទាបកន្តឿ មាត់ដាច ពូកែស្រែកជេរ និយាយស្តី មិនដឹងខុសត្រូវ ខ្ញុំសង្ស័យតែថ្ងៃណាមួយទប់ចិត្តមិនបាន វាយតប់នាងមួយដៃ មួយជើងទេតើ ។ នាយឆ្លូញ: !!!
» ពេលត្រូវបែងចែកទ្រព្យ
សេដ្ឋីម្នាក់ឈឺធ្ងន់ដេករង់ចាំតែដល់ថ្ងៃស្លាប់ ក៏ហៅមេធាវីមកធ្វើបណ្តាំមរតកនៅក្បែរគ្រែ...។ សេដ្ឋីៈ ខ្ញុំគ្មានកូននៅឯណាទេ! ទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភទាំងអស់ ខ្ញុំនឹងលើកឱ្យអាជេមមី ឆ្កែសំណព្វចិត្តរបស់ខ្ញុំទាំងអស់ ។ (សេដ្ឋីនិយាយទាំងដង្ហក់ត្រដរខ្យល់រកស្លាប់ម្តងៗ) ។ មេធាវីៈ ប៉ុន្តែចុះនែ៎!...នាងភាប្រពន្ធចុងក្មេងខ្ចីល្ហក់របស់លោកសេដ្ឋីនោះ? សេដ្ឋីៈ អូហ៍!មែន នាងខំបន់ឱ្យខ្ញុំស្លាប់ឆាប់ៗ បើអ៊ីចឹងសួរអាជេមមីឆ្កែខ្ញុំទៅមើល បើវាសុខចិត្តបែងចែកទ្រព្យសម្បត្តិទាំងនោះឱ្យនាងខ្លះ លោកមេធាវីចាត់ការតាមហ្នឹងទៅ ។ មេធាវីៈ ...
» ប្រញាប់រកប្រពន្ធឱ្យលឿនៗ
យាយមុតមានកូនកំលោះចាស់ម្នាក់ មិនព្រមយកប្រពន្ធសោះ ។ ថ្ងៃមួយ យាយមុតបានដាស់តឿនទៅកាន់កូនប្រុសរបស់គាត់ឡើងៈ យាយមុតៈ នែ៎!កូនប្រុសឆ្នាំថ្មីនេះ កូនឯងអាយុ៣៥ឆ្នាំហើយ ហេតុអ្វីមិន ប្រញាប់រកប្រពន្ធនឹងគេ? កូនប្រុសៈ អូយម៉ែ! អត់ទេ ។ យាយមុតៈ (ខឹងនិយាយបញ្ជោះ) បើឯងមិនចង់រកប្រពន្ធក៏ ប្រញាប់រកប្តីតែម្តងទៅ! កូនប្រុសៈ ជយោ!ម៉ែនិយាយនេះ ពិតឬទេ? យាយមុតៈ ពុទ្ធោ!កូនឯង ប៉េដេ
» ចូលចិត្តទៅបំផុត
ថ្ងៃបុណ្យឈប់សម្រាកច្រើនថ្ងៃ ស្វាមីនឹកចង់ដើរកម្សាន្ត ក៏សួរទៅកាន់ភរិយា ។ - ស្វាមី: អូនចង់ទៅដើរលេងកន្លែងណាទេ បងនឹងនាំទៅ? - ភរិយា: ហ៊ឺ! អូនមិនដឹងទៅណាទេ ។ - ស្វាមី: សៀមរាប ក្រុងព្រះសីហនុ កំពត ឬរតនគិរី? - ភរិយា: អូយ! កន្លែងអស់ហ្នឹង អូនទៅអស់គ្មានសល់ឡើយ ។ - ស្វាមី: អេហ៍! បើអ៊ីចឹងអូនចង់ទៅកន្លែងណាបំផុតបងនឹងនាំទៅ? - ភរិយា: ប៉ុន្តែអូនចង់ទៅម្នាក់ឯងវិញបានទេ? - ស្វាមី: អូហ៍!បាន! អូនចង់ទៅកន្លែងណាទៅ? - ភរិយា: ទៅដេកផ្ទះអាកំលោះ និស្សិតម្នាក់នៅចុងភូមិយើងនេះឯង - ស្វាមី: អុញ!
» សុបិនអាក្រក់
នាយឆ្លូញដើរទៅស្រស់ស្រូបអាហារពេលព្រឹកទាំងទឹកមុខស្រងូតស្រងាត់ ។ នាថ្ងៃមួយឃើញដូច្នេះមីងចាន់ ក៏សួរ: - មីងចាន់: អេហ៍!នាយអើយ យប់មិញខ្ញុំឮឯងស្រែកខ្លាំងណាស់ តើកើតរឿងអ្វីទៅនៅផ្ទះ? - នាយឆ្លូញ: ហ៊ឺ!យប់មិញខ្ញុំសុបិនអាក្រក់ គឺសុបិនឃើញថាមានក្រុមក្មេងយូកូងយកកាំភ្លើងមកបាញ់ ចំមុខខ្ញុំត្រង់ក្រោមច្រមុះ ។ ព្រឹកភ្ញាក់ឡើងខ្ញុំក៏ទៅឆ្លុះកញ្ចក់មើលក៏ឃើញធ្លុះមុខ ប្រវែងស្ទើរប៉ុនម្រាមដៃ ។ - មីងចាន់: ពុទ្ធោ! ក្មួយ តើធ្វើយ៉ាងម៉េចទៅនៅពេលនេះ? - នាយឆ្លូញ: មានពិបាកអ្វី អារន្ធនោះខ្ញុំគ្រាន់តែទាញមាត់បិទ វាក៏បាត់ទៅហើយ ៕
» ប្រើវិធីផ្សេង
នៅក្នុងបន្ទប់សវនាការនៃតុលាការជាន់ទាបមួយកន្លែង ។ ចៅក្រមបានជជីកសួរជនជាប់ចោទជាស្ត្រីម្នាក់ដែលព្រមសារភាពថា រូបគេបានសម្លាប់ជនរងគ្រោះបីនាក់រួចមកហើយ ។
ចៅក្រមៈ អ្នកឯងប្រើវិធីអ្វីសម្លាប់បុរសទី១មុនគេ?
ជនជាប់ចោទៈ ខ្ញុំប្រើវិធីបោកឱ្យគេផឹកថ្នាំពុលចូលទៅ...។
ចៅក្រមៈ ហើយចុះជនរងគ្រោះទី២?
ជនជាប់ចោទៈ ខ្ញុំក៏ប្រើវិធីបោកឱ្យគេផឹកថ្នាំពុលដូចគ្នា ។
ចៅក្រមៈ បើអ៊ីចឹងជនរងគ្រោះទី៣ក៏ត្រូវនាងបោកឱ្យគេផឹកថ្នាំពុលដែរមែនទេ?
ជនជាប់ចោទៈ អត់ទេចា៎ស! បុរសម្នាក់នេះប្រើកាំភ្លើងបាញ់ចោល ព្រោះតែគេប្រកែកមិនព្រមផឹកថ្នាំពុលទេតើ ។
ចៅក្រមៈ...
» ឆ្លងកាត់លក្ខខណ្ឌ ២ យ៉ាងសិន
កំលោះសាញ់មានគូស្នេហ៍ជាមួយគ្រូពេទ្យស្រីម្នាក់ ។ ថ្ងៃមួយដោយសារកើតការជ្រួលជ្រើមផ្លូវភេទ កំលោះ សាញ់ក៏ខ្សឹបទៅកាន់គ្រូពេទ្យស្រីទាំងអារម្មណ៍អន្ទះសារ ។ - កំលោះសាញ់: ថ្ងៃនេះបងសុំដេកជាមួយអូនម្តងបានទេ? -គ្រូពេទ្យស្រី: (អៀនមុខក្រហម) ចាស៎! អ៊ីចឹងក៏បាន តែខ្ញុំមានលក្ខខណ្ឌ ២ យ៉ាង ។ -កំលោះសាសាញ់: (សើចសប្បាយអរ) លក្ខខណ្ឌអ្វីខ្លះទៅប្រញាប់និយាយចេញមកអូន? -គ្រូពេទ្យស្រី: បងត្រូវងូតទឹកដុសសាប៊ូឱ្យស្អាតបាតជាមុនសិន ។ -កំលោះសាសាញ់: អូហ៍! បានអូន ចុះលក្ខខណ្ឌទី២ អ្វីទៅ? -គ្រូពេទ្យស្រី: គឺនែ៎!បងត្រូវសម្លាប់មេរោគដោយស្ងោរ...វាក្នុងទឹកក្តៅ ដូចម្ជុលចាក់ថ្នាំសិនមុននឹងប្រើ !!! -កំលោះសាញ់: ពុទ្ធោ!
» ព្រួយចិត្តអ្នកជំងឺក្តៅខ្លួន
នៅគ្លីនិករោគផ្លូវចិត្តមួយកន្លែង ។ វេជ្ជបណ្ឌិតបានរអ៊ូរទាំប្រាប់ទៅកាន់មិត្តភក្តិរបស់ខ្លួន ។ - វេជ្ជបណ្ឌិត : ខ្ញុំបានណែនាំឲ្យអ្នកជំងឺកើតរោគសរសៃប្រសាទម្នាក់ទៅសម្រាកក្នុង ទីកន្លែង ដែលមានសីតុណ្ហភាពខ្ពស់មួយរយៈពេលសិន ។ ពេលនោះគេក៏ឆ្លើយប្រាប់ថា សុំច្បាប់សម្រាកពីការងារពុំបាន ហើយខ្ញុំក៏សម្រេចចិត្តឲ្យគេគូររូបព្រះអាទិត្យលើពិតានបន្ទប់ដេក រួចណែនាំឲ្យគេប្រើអារម្មណ៍ថា កំពុងធ្វើការនៅក្រោមពន្លឺព្រះអាទិត្យដ៏ ស្រទន់ៗផង ។ - មិត្តភក្តិ : ចុះលទ្ធផលយ៉ាងម៉េចដែរ? - វេជ្ជបណ្ឌិត : ហឺ ! គេរអ៊ូថា ឈឺក្បាល ក្តៅខ្លួន ព្រោះត្រូវដេកហាលកម្តៅព្រះអាទិត្យច្រើនពេក ។ - មិត្តភក្តិ : !!!
» មួយនេះអាចល្មមជួយបាន
នាយគ្រាក់មុខក្រៀមក្រំបានទៅ និយាយរ៉ាយរ៉ាប់ប្រាប់អ៊ំចាស់ ក្នុងស្រុកភូមិជាមួយគ្នានៅថ្ងៃមួយ ៖ - នាយគ្រាក់ : ជួយខ្ញុំផងអ៊ំ - អ៊ំចាស់ : មានរឿងស្អីទៅក្មួយ បានជាធ្វើមុខកម្សត់ម្លឹងៗ ? - នាយគ្រាក់ : ខ្ញុំជាប់បំណុលធនាគា រ៣.០០០ ដុល្លារ ។ - អ៊ំចាស់ : ហ៊ី! បើច្រើនម្លឹងៗ ឲ្យអ៊ំជួយដូចម្តេចទៅ? - នាយគ្រាក់ : បើមិនមានប្រាក់បង់ឲ្យធនាគារទេ គេពិតជាចុះមករឹបអូសផ្ទះខ្ញុំនៅខែក្រោយនេះហើយ ។ - អ៊ំចាស់ : ពុទ្ធោ ! អ៊ំគ្មានប្រាក់មួយកាក់ មួយសេនសម្រាប់ជួយក្មួយទេ ដូចក្មួយដឹងស្រាប់ហើយ ។ - នាយគ្រាក់ : បើអ៊ំជួយខ្ញុំមិនបានទេ ខ្ញុំចង់ស្លាប់ ខ្ញុំចង់ស្លាប់ណាស់ ។ - អ៊ំចាស់ : អូហ៍! បញ្ហាមួយនេះកុំព្រួយអ៊ំអាចជួយបាន អ៊ីចឹងចាំមួយភ្លែតអ៊ំចូលក្នុងផ្ទះយកខ្សែគោឲ្យក្មួយទៅចងក សម្លាប់ខ្លួន នៅស្រែក្រោយផ្ទះក្មួយឯងនោះតែម្តងទៅ ។ - នាយគ្រាក់ : ពុទ្ធោ !!
អត់មានសរសេរប្រាប់
តាឡូញ ជាមនុស្សប្រមឹកប្រចាំភូមិ ។ គាត់ចូលចិត្តអង្គុយផឹកស្រាតាំងតែពីព្រឹកព្រលឹម រហូតទល់យប់ ។ ឃើញចរិតកែមិនឡើងបែបនេះ តាមុយជាប្រធានភូមិក៏ថាស្តីប្រដៅឱ្យ...
តាមុយៈ តាឯងអង្គុយផឹកស្រារាល់ថ្ងៃ តិចរលួយថ្លើមស្លាប់មុនអាយុ... ត្រូវចេះផឹកស្រាឱ្យដឹងពេលវេលាខ្លះ កុំផឹកតាំង តែពីព្រឹកទល់ព្រលឹមបែបនេះ ។
តាឡូញ: ឯងកុំមកចង់ប្រដៅខ្ញុំ...(តាឡូញេលីកដបស្រាមកមើល) ខ្ញុំមិនឃើញវាមានសរសេរប្រាប់ត្រង់ណាសោះថា ឱ្យត្រូវផឹកមុនអាហារ ឬក្រោយអាហារនោះសោះណា...។
» រឿងគួរឱ្យរីករាយ
ព្រឹកថ្ងៃមួយ នាយឆាំបានដឹកដៃកូនប្រុសច្បងអាយុ៥ឆ្នាំ និងកូនស្រីតូចអាយុ៣ឆ្នាំ ចូលមករកភរិយា ដែលកំពុងជាប់រវល់កិច្ចការងារក្នុងចង្ក្រានបាយយ៉ាងវក់វី ។ នាយឆាំញញឹមញញែមប្រាប់ទៅកាន់ភរិយាថាៈ
នាយឆាំៈ អូនសំឡាញ់ថ្ងៃនេះ ខ្ញុំមានរឿងគួរឱ្យរីករាយ២រឿងប្រាប់ដល់អូន ។
ភរិយាៈ រឿងអ្វីខ្លះទៅបង?
នាយឆាំៈ រឿងទី១ អម្បាញ់មិញនៅមុខផ្ទះកូនស្រីតូចយើងអាចដួសបាយញ៉ាំខ្លួនឯងបានហើយ ចំណែករឿងទី២ គឺថ្ងៃនេះកូនប្រុសយើងលែងជុះនោមដាក់កន្លែងដេកហើយ ។
...៤០ឆ្នាំតមក នៅពេលនាយឆាំឈានចូលវិយ៨៥ឆ្នាំ ដើរចូលផ្ទះបាយក៏បានឮកូនស្រី និងកូនប្រុសជជែកគ្នាវិញឡើងថា...
កូនស្រីៈ បង! ដឹងទេកាលពីថ្ងៃម្សិលមិញេនះ មានរឿងគួរឱ្យរីករាយមួយខ្ញុំចង់ប្រាប់បង គឺលោកឪពុករបស់យើងញ៉ាំបាយខ្លួនឯងបាន លែងកំពប់ទៀតហើយចា៎ស! ។
កូនប្រុសៈ អ៊ីចឹងផង! នែ៎!បងក៏មានរឿងល្អមួយដែរ គឺថ្ងៃនេះ លោកឪពុករបស់យើងគាត់ ក៏មិននោមដាក់កន្លែងដេកដូចកាលពីមុនទៀតដែរ ។
នាយឆាំៈ ...
» អត់មានសរសេរប្រាប់
តាឡូញ ជាមនុស្សប្រមឹកប្រចាំភូមិ ។ គាត់ចូលចិត្តអង្គុយផឹកស្រាតាំងតែពីព្រឹកព្រលឹម រហូតទល់យប់ ។ ឃើញចរិតកែមិនឡើងបែបនេះ តាមុយជាប្រធានភូមិក៏ថាស្តីប្រដៅឱ្យ... តាមុយៈ តាឯងអង្គុយផឹកស្រារាល់ថ្ងៃ តិចរលួយថ្លើមស្លាប់មុនអាយុ... ត្រូវចេះផឹកស្រាឱ្យដឹងពេលវេលាខ្លះ កុំផឹកតាំង តែពីព្រឹកទល់ព្រលឹមបែបនេះ ។ តាឡូញ: ឯងកុំមកចង់ប្រដៅខ្ញុំ...(តាឡូញេលីកដបស្រាមកមើល) ខ្ញុំមិនឃើញវាមានសរសេរប្រាប់ត្រង់ណាសោះថា ឱ្យត្រូវផឹកមុនអាហារ ឬក្រោយអាហារនោះសោះណា...។
» សន្សំសំចៃដូចគ្នា
នៅយប់ថ្ងៃមួយ មិត្តភក្តិពីរនាក់បានជួបជជែកគ្នានៅផ្ទះ ។
បុរស"ក"- បាននិយាយទៅបុរស"ខ"ជាមិត្តភក្តិរបស់ខ្លួនថា ហេតុអ្វីបានជាសំឡាញ់ឯងមិនបើកភ្លើងឱ្យភ្លឺទៅ និយាយមើលមុខគ្នាមិនឃើញដូចនេះ ដូចជាយ៉ាងម៉េចទេ ។
បុរស"ខ"- អូហ៍! ព្រោះសំឡាញ់គ្រាន់តែត្រឹមជជែកគ្នាលេងមិនចាំបាច់ភ្លឺទេ ព្រោះតម្លៃភ្លើងវាថ្លៃណាស់ សន្សំសំចៃលុយកាក់ខ្លះ ។ នៅពេលជជែកគ្នាលេងដល់យប់ជ្រៅបន្តិច បុរស"ក" បានលាបុរស"ខ"ជាសំឡាញ់ត្រឡប់ទៅផ្ទះវិញ ។ ខណៈនោះ បុរស"ខ"បានក្រោកឡើងទៅរកកុងតាក់ភ្លើង ដើម្បីបើកភ្លើង ។
បុរស"ក"- សំឡាញ់កុំអាលបើកភ្លើង!
បុរស"ខ"- ហេតុអ្វីទៅ?
បុរស"ក"- រង់ចាំគ្នាស្លៀកខោសិន ព្រោះអង្គុយជជែកគ្នាអម្បាញ់មិញខ្ញុំពុំបានស្លៀកខោ ទេ ។
បុរស"ខ"- គ្រាន់តែអង្គុយលេងសោះ ហេតុអ្វីចាំបាច់ស្រាតខោ?
បុរស"ក"-សំឡាញ់េបីគ្រាន់តែអង្គុយលេងសោះ ចាំបាច់ស្លៀកខោធ្វើអ្វីនាំឱ្យសឹកខោ ។
បុរស"ខ"- អុញ!
» ទុកឱ្យលេខាសរសេរឱ្យ
ក្នុងថ្នាក់រៀនបឋមសិក្សាមួយកន្លែង ។ គ្រូបានដាក់ឱ្យកូនសិស្សប្រឡងធ្វើតែងសេចក្តី ដោយមានចំណងជើង ថា"បើសិនប្អូនជាប្រធានក្រុមហ៊ុនមួយ"។
កូនសិស្សក្នុងថ្នាក់រៀនម្នាក់ៗ ឱនឈ្ងោកមុខប្រឹងសរសេរយកពិន្ទុ ។ ប៉ុន្តែ មានតែក្មេងប្រុសផលម្នាក់ប៉ុណ្ណោះ អង្គុយធ្វើមិនដឹង ហើយសើចសប្បាយក្អាកក្អាយថែមទៀត ។
គ្រូកើតការងឿងឆ្ងល់ ក៏សួរឡើងៈ
គ្រូៈ មើលប្អូន ហេតុអ្វីសើចសប្បាយមិនប្រឹងសរសេរបែបនេះ?
ក្មេងប្រុសៈ បាទ! អ្នកគ្រូ ខ្ញុំជាប្រធានក្រុមហ៊ុន ដូច្នេះខ្ញុំកំពុងចាំទុកឱ្យលេខាស្រីខ្ញុំសរសេរឱ្យ ។
គ្រូៈ អុញ!
» រូបនរណា?
ក្រោយពីរួមភេទយ៉ាងផ្អែមល្ហែមរួចមក បុរសជាដៃគូបានសួរទៅកាន់ស្ត្រីស្នេហ៍របស់ខ្លួនឡើងៈ
បុរសៈ អេហ៍!ចុះរូបថតនៅលើបន្ទប់ដេកអូនឯងនោះ ជារូបប្តីអូនឯងមែនទេ?
ស្ត្រីៈ មិនមែនទេ! បងកុំនិយាយផ្តេសផ្តាស ។
បុរសៈ បើអ៊ីចឹងមានតែគូស្នេហ៍របស់អូន ពិតទេ?
ស្ត្រីៈ (ធ្វើខឹង) គឺមិនមែនទាំងអស់ហ្នឹង ។
បុរសៈ ហ៊ឺ! បើអ៊ីចឹងរូបថតនរណាគេទៅ?
ស្ត្រីៈ អូ៎យ! បងឯងចំជាភ្នែកស្អុយណាស់ គឺបុរសម្នាក់នោះជារូបរបស់ខ្ញុំហ្នឹងណា!... តាមពិតវាជារូបខ្ញុំថតមុនពេលប្តូរភេទ!
បុរសៈ ពុទ្ធោ!
» ប្រាថ្នាមួយខ
បុរសម្នាក់បាននាំភរិយា និងម្តាយក្មេក ធ្វើទេសចរណ៍ជុំវិញពិភពលោក ។ ពេញមួយដំណើរ កម្សាន្ត យាយជាម្តាយក្មេកតែងរអ៊ូរទាំ ឬឡូឡារំខានគេឯងគ្រប់គ្នា ។ វេលាទៅដល់កោះនគរមួយ យាយនោះបាន តិះដៀលដល់ម្ចាស់ក្សត្រីនៃកោះនោះទៅទៀត ។ តាមច្បាប់នៃនគរនោះ ជនណាបំពានដល់កិត្តិនាមម្ចាស់ក្សត្រីនឹង ត្រូវពិន័យ ដោយការវាយ៥០រំពាត់ ។ អាស្រ័យដោយទឹកព្រះទ័យមេត្តាចំពោះភ្ញៀវទេសចរ ម្ចាស់ក្សត្រីបានឱ្យអ្នក ទោសទាំង៣នូវប្រាថ្នាម្នាក់មួយខ មុនពេលទទួលទណ្ឌកម្ម ។
នាងប្រពន្ធៈ ខ្ញុំម្ចាស់ត្រូវការខ្នើយធំមួយ ដើម្បីទ្រាប់ខ្នងបន្ថយការឈឺចាប់ ។
យាយម្តាយក្មេកៈ ខ្ញុំម្ចាស់ត្រូវការខ្នើយធំពីរទ្រាប់ខ្នង ព្រោះខ្ញុំម្ចាស់ចាស់ជរាណាស់ហើយក្រាប ទូល ។
បុរសជាប្តីៈ ចំណែកទូលបង្គំ យល់ព្រមឱ្យវាយ២០០រំពាត់... ខណៈដែលនាយនិយាយមិនទាន់ ចប់ផង គ្រប់គ្នាបានស្រែកពេញសាលដោយការងឿងឆ្ងល់ ។
ម្ចាស់ក្សត្រី(មានសុវនីយ៍): ល្អ! ឯងក្លាហានសមជាប្រុសមែន ។ សេនាបំពេញបំណងគេទៅ ។
បុរសជាប្តីៈ ក្រាបទូលម្ចាស់ក្សត្រី ទូលបង្គំនិយាយមិនទាន់អស់ទេមុនវាយទូលបង្គំសូមចងម្តាយ ក្មេកទូលបង្គំពីលើខ្នងទូលបង្គំផងទានប្រោស ។
» គឺរូបបងហ្នឹងឯង
នាងក្រមុំម្នាក់បានដំណឹងថា កំលោះជាសង្សារក្បត់ចិត្ត មានស្រីថ្មី ។ នាងបានលាក់កាំភ្លើងខ្លីមួយ ដើមក្នុងខ្លួន ហើយទៅរកកំលោះក្បត់ស្នេហ៍ដល់ផ្ទះរបស់គេ ។ ពេលទៅដល់នាងឃើញប្រុសស្នេហ៍កំពុងអង្គុយ សាសងនឹងស្រីថ្មីនោះ ។ ខឹងណាស់ នាងក្រមុំបានដកកាំភ្លើងមកចង្អុលចំសៀតផ្ការបស់ខ្លួន កំលោះជាសង្សារ ឃើញដូច្នេះ ស្លន់ស្លោស្រែកថា“កុំអីៗអុន រូបអូនស្រស់ក្មេងមិនខ្វះទេប្រុសល្អជាងបងសុំស្នេហ៍ ។ កុំគិតខ្លីអ៊ីចឹង” ។ នាងក្រមុំតបដោយហីថា“ប្រុសចិត្តសាវា! ស្មានថាខ្ញុំបាញ់ខ្លួនឯងឬ? អ្នកដែលខ្ញុំបាញ់គឺរូបបងហ្នឹងឯង” ។
» ពង្រីកហ្គោនថែមរឿងអីមិនចូល
ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រមួយ ។ ដោយការប្រកួតមិនចាញ់មិនឈ្នេះ អស់ពេល ប្រកួតមេក្រុមប្រកួតទាំងពីរក៏បបួលគ្នាបន្ថែមកីឡាករដល់តែបន្ថែម កីឡាករច្រើនពេកក៏កើតការរត់ជាន់ គ្នាពេញតារាង តែនៅមិនទាន់ចូលទី(ហ្គោន)ទៀត ។ មេក្រុមទាំងពីរក៏បបួលគ្នាពង្រីក ហ្គោនឲ្យធំទៅៗរហូតហ្គោន និងតារាងស្មើគ្នា ទើបទាត់ចូលតែទាស់គណៈកម្មការ អាជ្ញាកណ្តាលមិនដឹងសម្រេចក្តីយ៉ាងម៉េច ព្រោះគ្មានបញ្ញត្តិ ឬលក្ខខណ្ឌការប្រកួតអីបន្តិចសោះ ក៏ហៅអាប៊ីតមកសួរ:
គណះកម្មការ: លោកអាប៊ីត តើរឿងពង្រីកហ្គោន និងបន្ថែមកីឡាករ ដើម្បីឲ្យទាត់បាល់ចូលនេះ សម្រេចយ៉ាងម៉េច ?
អាប៊ីត: ខ្ញុំក៏មិនដឹងសម្រេចយ៉ាងណាដែរ សូមលោកសួរទៅកីឡាករទាំងពីរក្រុមហ្នឹងទៅ គេនឹងសម្រេចច្បាស់ជាងគណៈកម្មការអាជ្ញាកណ្តាល ក៏ហៅមេក្រុមទាំងពីរនិងអាប៊ីតផង មកជួបប្រជុំដោះស្រាយ ។
គណៈកម្មការ: មើលអស់លោកអ្នកកីឡាករ ហេតុអីក៏ហ៊ានសម្រេចពង្រីកហ្គោន រហូតដល់ស្មើរតារាង ដើម្បីទាត់បាល់ចូល ?
មេក្រុមកីឡាករ: បើលោកចង់ដឹងច្បាស់ ទាល់តែសួរអ្នកទិញសំបុត្រចូលទស្សនាទៅ ព្រោះគេចំណាយ លុយទិញសំបុត្រ គេច្បាស់ជាមានគាំទ្រម្ខាងៗ ហើយមិនមែនមកមើលយើងលេងមិនឈ្នះមិនចាញ់ទេ ។
គណៈកម្មការនិងអាប៊ីត: អុញគេបបួលគ្នាសម្រេចអស់ហើយហ្នឹងអ៊ីចឹងពួកយើង ??... ៕
» សុខភាពនៅដដែល
លោកតាពីរនាក់ អង្គុយសំណេះសំណាល់គ្នាក្នុងសួនច្បារ ។ លោកតាទីមួយ: សុខភាពរបស់ខ្ញុំកាន់តែធ្លាក់ពីមួយថ្ងៃទៅមួយថ្ងៃ ។ កាលពីក្មេងដើររាប់សិបគីឡូម៉ែត្រ អត់ទាន់ហត់ តែសព្វថ្ងៃដើរត្រឹមពីរបីគីឡូម៉ែត្រហត់សឹងដកដង្ហើមមិនដល់គ្នា ទៅហើយ ។ លោកតាទីពីរ: ខ្ញុំខុសពីលោកបង, កាលពីក្មេងសុខភាពយ៉ាងណាដល់ចាស់ទៅនៅតែយ៉ាងនោះ អត់ប្រែប្រួល ។ ជំនាន់នៅអាយុជាង២០ឆ្នាំ ស្បោងអង្ករត្រឹម៥០គីឡូក្រាម ខ្ញុំលីអត់រួចទេ ឥឡូវនៅតែលីអត់រួចដដែល ។
មិនទាន់ល្មមទៀតឬ ?
លោកយាយម្នាក់យកលុយ ១.០០០ ដុល្លារអាមេរិកទៅផ្ញើធនាគារ តែមុនពេល ប្រគល់លុយនោះគាត់សួរបញ្ជាក់ : លោកយាយ: ប្រសិនបើធនាគារនេះមានបញ្ហាអ្វី លុយរបស់ខ្ញុំអ្នកណាទទួលខុសត្រូវ? បុគ្គលិកធនាគារមើលមុខគាត់របៀបហួសចិត្ត រួចឆ្លើយ : បុគ្គលិក: គឺធនាគារកណ្ដាលនឹងសងលោកយាយ ។ លោកយាយ: ចុះបើធនាគារកណ្ដាលក៏ក្ស័យធនមិនអាចសងខ្ញុំបាន ? បុគ្គលិក: បើដល់ថ្នាក់ហ្នឹងមែន រដ្ឋាភិបាលទាំងមូលនឹងលាលែងពីតំណែង ។ ម៉េចដែរ រដ្ឋាភិបាលទាំងមូលលាងលែងពីតំណែងនៅតែមិនទាន់ល្មមទឹកលុយ ១.០០០ ដុល្លារ របស់លោកយាយទៀតឬ ? លោកយាយ: រឿងហ្នឹងចាំគិតមើលបន្តិចសិន
» ស្រែឲ្យខ្លាំង
លោកទន្តបណ្ឌិតប្រាប់អ្នកជំងឺដែលកំពុងដេកលើគ្រែព្យបាលធ្មេញ : ទន្តបណ្ឌិត: លោកស្រែកអូយ! អូយ! ឲ្យខ្លាំងទៅ ស្រែកបីបួនដងសឹមឈប់ ។ អ្នកជំងឺ: ម៉េចចាំបាច់ធ្វើអ៊ីចឹង ? ទន្តបណ្ដិត: ព្រោះក្នុងបន្ទប់រង់ចាំនោះ ភ្ញៀវនៅអង្គុយចាំច្រើនណាស់ ។ ខ្ញុំចង់ឲ្យពួកគេត្រឡប់ទៅវិញ ព្រោះខ្ញុំត្រូវការបើកទូរទស្សន៍មើលការប្រកួតបាល់ទាត់ ។
» គូរមិនបានទេ!
ក្នុងថ្នាក់បឋមសិក្សាមួយកន្លែង ។ គ្រូបានបញ្ជាឱ្យកូនសិស្សគូររូបភាពតាមការសុបិនឃើញកាលពី យប់ៗកន្លងមករបស់ខ្លួន ។ នៅពេលគ្រូនិយាយចប់ ក្មេងប្រុសចេក ក៏ប្រញាប់លើកដៃប្រាប់គ្រូឡើងថា:
ក្មេងប្រុសចេក: ជម្រាបអ្នកគ្រូ! ខ្ញុំមិនអាចគូររូបភាពដូចដែលអ្នកគ្រូកំណត់ទុកនេះបានទេ ។
អ្នកគ្រូ: ហេតុអ្វីទៅ ប្អូន? តើយប់មិញប្អូនមិនមានសុបិនទេឬ! (គ្រូសួរដោយសម្តីទន់ ភ្លន់) ។
ក្មេងប្រុសចេក: បាទ! ខ្ញុំសុបិនដែរ ប៉ុន្តែឃើញអ្នកគ្រូ(មុខអៀនឡើងក្រហម) ។
អ្នកគ្រូ: អូហ៍! បើអ៊ីចឹងគូររូបអ្នកគ្រូមក មិនឃើញមានអ្វីពិបាកបន្តិចសោះ ។
ក្មេងប្រុសចេក: គឺនែ៎! យ៉ាងម៉េច ក៏ខ្ញុំគូរមិនបានដែរ ព្រោះថា ក្នុងសុបិនរបស់ខ្ញុំឃើញអ្នកគ្រូស្រាត អត់មាន ស្លៀកពាក់ខោអាវអ្វីបន្តិចជាប់ខ្លួនទេ!
អ្នកគ្រូ: ពុទ្ធោ!
ទើបតែស្លាប់
ក្នុង ពិធីបុណ្យសពមួយ ។ យប់នេះជាយប់ទី៤ ស្វាមីរបស់សាកសពអង្គុយជជែកជាមួយបណ្តាមិត្តភក្តិនៅក្បែរមឈូស ។
មិត្តភក្តិ: ប្រពន្ធឯងស្លាប់ មកដល់យប់នេះប៉ុន្មានថ្ងៃហើយ ។
ស្វាមីសព: អេហ៍! ប្រហែល ២យប់ហើយទេដឹង ។
មិត្តភក្តិ : ស្លាប់ហើយ ! យប់នេះព្រះសង្ឃសូត្រមន្តជាយប់ទី៤ ហើយ ទេតើ! ម៉េចក៏ឯងថាយប់ទី២ បែបនេះ?
ស្វាមីសព: ពិតហើយ!... តែពេលសូត្រមន្តយប់ទី២ ខ្ញុំនៅបានឮសំឡេងនាងស្រែកថ្ងូរ ហើយរើឃ្លុក ខ្លាក់ៗក្នុងមឈូស ប៉ុន្តែមកដល់ ២ យប់នេះស្ងាត់ជ្រៀបតែម្តង! ប្រហែលចប់សព្វគ្រប់ហើយ ។
មិត្តភក្តិ: ពុទ្ធោ !!
» សល់កន្លះបទទុកឱ្យប៉ាឯងស្តាប់
យាយញ៉ាញ់ បានទៅផ្សារទិញវិទ្យុតូចមួយមកទុកស្តាប់ គ្រាន់កែអផ្សុកក្នុងផ្ទះ ។ នៅពេលមកដល់ផ្ទះ គាត់ក៏ ប្រញាប់បើកស្តាប់ពេលនោះមានបទចម្រៀងពីសង្គមចាស់ប្រចាំវិទ្យុមួយ ចាក់យ៉ាងពីរោះគ្រលួចឡើង ។
ស្តាប់បានពាក់កណ្តាលបទ យាយញ៉ាញ់ប្រញាប់បិទវិទ្យុវិញ ។ ឃើញដូច្នេះ កូនស្រីនៅក្បែរនោះ ក៏ស្រែកឃាត់ឡើង ។
កូនស្រី : ម៉ែ! បិទធ្វើអ្វី ចម្រៀងកំពុងតែពីរោះផង ។
យាយញ៉ាញ់: បិទសិន ទៅកូន! បទនេះពីរោះ ឪពុកឯងចូលចិត្តណាស់ យើងស្តាប់ពាក់កណ្តាលបទបានហើយ ទុកពាក់កណ្តាលបទទៀតចាំឪពុកឯងមកពីស្រែឱ្យគាត់ស្តាប់ផង ។
កូនស្រី: អុញ!
» សាកល្បងហើយឬនៅ?
ប្រពន្ធបុរសប្រមឹកបានដំណាលប្រាប់មិត្តភក្តិពីរឿងរ៉ាវស្វាមីខ្លួន នាល្ងាចថ្ងៃមួយឡើងៈ
ប្រពន្ធបុរសប្រមឹកៈ ហ៊ឺ!កាលពីមួយខែមុន ខ្ញុំទៅរកគ្រូពេទ្យ ដើម្បីព្យាបាលរោគប្រមឹក ប្តីខ្ញុំ ។ គ្រូពេទ្យបានណែនាំថ្នាំល្អថាឱ្យចាក់ស្រាលាយជាមួយកាហ្វេដាក់ ក្នុងពែងកាហ្វេឱ្យប្តីខ្ញុំផឹក រៀងរាល់ព្រឹក យូរៗទៅអាចផ្តាច់ស្រា មកផឹកកាហ្វេជំនួសវិញហើយ ។
មិត្តភក្តិៈ អូហ៍! ឯងសាកហើយ ឬនៅ?
ប្រពន្ធបុរសប្រមឹកៈ ខ្ញុំសាកហើយ ចាក់ឱ្យគាត់ផឹករៀងរាល់ព្រឹក។
មិត្តភក្តិៈ ហើយលទ្ធផលយ៉ាងដូចម្តេច គាត់ឈប់ផឹកស្រាទេ?
ប្រពន្ធបុរសប្រមឹកៈ អត់ទេ គាត់បែរជាឈប់ផឹកកាហ្វេពេលព្រឹក ហើយ បែរជាមកផឹកស្រាទាំងព្រឹកទាំង
» លក់ប្រពន្ធ
បុរសប្រមឹកម្នាក់បានដើរទៅក្នុងបារមួយទាំងអាការ:យំ, មានបុរសម្នាក់ទៀតនៅក្នុងហាងបានសួរគាត់ថា មានរឿងអី?
បុរសប្រមឹក: ខ្ញុំ បានធ្វើរឿងគួរឲ្យខ្លាចមួយ! (គាត់លើកដបស្រាឡើងហើយផឹកមួយក្អឹក ហើយនិយាយបន្ត) កាលពីមុននេះ ខ្ញុំបានលក់ប្រពន្ធរបស់ខ្ញុំ ដូរយកស្រា Southern Comfort!
បុរសក្នុងហាង: អាក្រក់ណាស់ ហើយឥឡូវនាង ចង់ឲ្យលោកយកនាងត្រលប់មកវិញមែនទេ?
បុរសប្រមឹក: ត្រូវហើយ (បុរសប្រមឹកឆ្លើយទាំងយំ)
បុរសក្នុងហាង: អ្នកសោកស្តាយ ដែលអ្នកបានលក់នាង ពីព្រោះថាអ្នកជាមនុស្សប្រកដប្រជា, ហើយលោកនៅតែស្រលាញ់នាង មែនទេ?
បុរសប្រមឹក: អូ! អត់ទេ, ខ្ញុំចង់បាននាងមកវិញ ព្រោះថាឥឡូវខ្ញុំឃ្លានស្រាម្តងទៀត!
បុរសក្នុងហាង:!!!!!!!!!
» ភាពខុសគ្នារវាងប្រូក្រាម Boyfriend 5.0 and Husband 1.0
កាលពីឆ្នាំមុន នាងខ្ញុំបាន Upgraded from Boyfriend 5.0 ទៅ
Husband 1.0 តាំងតែពីពេលដែលនាងខ្ញុំបានប្ដូរមកប្រើប្រូក្រាមថ្មីនេះមក នាងខ្ញុំសង្កេតឃើញថា
មានបញ្ហាជាច្រើនបានកើតឡើង ព្រោះវាប្រើមិនស្រួលដូចប្រូក្រាមមុនសោះ, ជាពិសេសវាបានប្ដូរ
របៀបគ្រប់គ្រងគណនេយ្យទាំងស្រុង ដូចជា កំហិតទៅលើការទទួលបានផ្កាកូឡាប កំហិតទៅលើ
ការទទួលបានគ្រឿងអលង្កា និងលុយកាក់សម្រាប់ការចាយវាយ ក៏ត្រូវបានកំហិត, ជាមួយប្រូក្រាម
មុន Boyfriend 5.0 នាងខ្ញុំមិនដែលមានបញ្ហាបែបនេះសោះ វាដំណើរការយ៉ាងល្អបំផុត ។
ជាបន្ថែម, ប្រូក្រាម Husband 1.0 វាបានដកចេញប្រូក្រាមមួយចំនួនផ្សេងទៀតដូចជា Romance 9.9
រួចវាដាក់ប្រូក្រាមផ្សេងដែលនាងខ្ញុំមិនត្រូវការ ដូចជា Never Stay Home 5.0 (មិនដែលនៅផ្ទះ) and Never Home At Night 3.0 (យប់ឡើងដើរបាត់ៗ) សូម្បីប្រូក្រាម Conversation 8.0 (សន្ទនាគ្នា) ក៏លែងអាចប្រើការបានដូចមនុទៀតដែរ, ក្រៅពីនេះ មានប្រូក្រាមមួយទៀត គឺលែងអាច
ប្រើការបានតែម្ដង គឺប្រូក្រាមសំរាប់សំអាត (Cleaning 2.6) នាងខ្ញុំបានព្យាយាមប្រើប្រូក្រាមមួយ
ឈ្មោះ Nagging 5.3 (រករឿង) ដើម្បីដោះស្រាយបញ្ហាទាំងនោះ តែគ្មានបានការអ្វីទាំងអស់...
សូមលោកខាង Tech Support មេត្ដាជួយដោះស្រាយបញ្ហារបស់នាងខ្ញុំដូចខាងលើនេះ តាម
ការគួរ...!
ជូនចំពោះអ្នកនាងដែលអស់សង្ឃឹមជាមួយប្រូក្រាម Husband 1.0 ជាទីរាប់អាន !
ខ្ញុំសូមជំរាបជូនអ្នកនាងថា ប្រូក្រាម Boyfriend 5.0 គឺជាប្រូក្រាម សម្រាប់ការកំសាន្ដអារម្មណ៍
ឬសម្រាប់ការសប្បាយប៉ុណ្ណោះ ឯចំណែកប្រូក្រាម Husband 1.0 វិញវាជាប្រភេទ Operating System ត្រូវតែទ្រាំប្រើមិនអាចខ្វះបានឡើយ ព្រោះវាជាមូលដ្ឋានប្រព័ន្ធកំព្យូទ័រដ៏ចាំបាច់បំផុត ។
សូមអ្នកនាងសាកល្បងប្រើ command : C:/I THOUGHT YOU LOVED ME រួចដាក់
ប្រូក្រាម ទឹកភ្នែក វឺរស្សុន ៦.២ (Tears 6.2) ចូល បន្ទាប់ពីបានដាក់ប្រូក្រាមទឹកភ្នែកចូលហើយនោះ
ប្រូក្រាម Husband 1.0 វានឹងចាប់ដំណើរការប្រូក្រាមមួយទៀតឈ្មោះ Guilty 3.0 (ស្គាលកំហុសខ្លួនឯង) ប្រូក្រាម ផ្កាកូឡាបក៏ប្រហែលជាអាចនឹងដំណើរការមកជាធម្មតាវិញ តែសូម
អ្នកនាងចាំថា ការប្រើប្រូក្រាមទឹកភ្នែកច្រើនពេក អាចបណ្ដាលឱ្យប្រូក្រាម Husband 1.0 ប្ដូរប្រូក្រាម
មួយចំនួនឱ្យទៅជាប្រូក្រាមដើរជាអចិន្ដ្រៃយ៍បាន ដូចជា GrumpySilence 2.5 (មួម៉ៅ), Happyhour 7.0 (លែងសូវនៅផ្ទះ ) ឬប្រូក្រាម Beer 6.1 (ផឹកស្រាបៀរ) សូមអ្នកនាងចាំថាប្រូក្រាម Beer 6.1 ជា
ប្រូក្រាមមួយមិនល្អទេ ព្រោះវាបញ្ចេញ សម្លេងស្រមុកដ៏ខ្លាំងៗមួយ ។ សូមកុំព្យាយាម ដាក់ប្រូក្រាម
MotherInLaw 1.0 (ម៉ែក្មេក ១.០)ឬ Boyfriend program (ប្រុសថ្មីឬសង្សាថ្មី) ណាមួយផ្សេងទៀត
ចូលឱ្យសោះ, ព្រោះប្រូក្រាមទាំងនោះ ក្រុមហ៊ុនយើងខ្ញុំ អត់មានលទ្ធភាពជួយបានឡើយ មួយវិញទៀត
វាថែមទាំងអាចធ្វើឱ្យប្រូក្រាម Husband 1.0 ឈប់គាំងលែងដំណើរការសោះតែម្ដង ។
ជាការពិតទៅ, ប្រូក្រាម Husband 1.0 នេះគឺជាប្រូក្រាមមួយល្អណាស់ ភាពកំសោយរបស់វាគឺនៅត្រង់ វាមានកំណត់ទៅលើមេម៉ូរី និងមិនអាចប្រើជាមួយប្រូក្រាមផ្សេងៗស្រួលឡើយ, ដោយសារហេតុនេះ សូមអ្នក
នាងរកជាវប្រូក្រាមផ្សេងទៀតមកដោះស្រាយបញ្ហានេះ ដូចជាប្រូក្រាម HotFood 3.0 (ម្ហូបក្ដៅ) and Lingerie 5.3 (ប្រូក្រាមបញ្ចេញរាង), ប្រូក្រាមទាំងពីរនេះអាចប្រហែលដោះស្រាយបញ្ហាបានខ្លះមិន
ខានឡើយ ។
Tech Support: (ក្រុមផ្នែកដោះស្រាយបញ្ហាបច្ចេកទេស)
» បញ្ហា ក្រោយពេលរៀបការ
ស្ត្រី: ពេលដែលយើងរៀបការ អូននឹងចែករំលែក គ្រប់ក្តីបារម្ភ គ្រប់បញ្ហា នឹងជួយផ្តល់កំលាំងចិត្តគ្រប់ភារះកិច្ចរបស់បង ។
បុរស: អូនពិតជាស្រីល្អមែន អូនសំលាញ់! ប៉ុន្តែបងអត់មានក្តីកង្វល់ រឺ ក៏បញ្ហាអ្វីទេ អូនសំលាញ់ ។
ស្ត្រី: ត្រូវហើយបងសំលាញ់ ព្រោះថា ឥឡូវយើងមិនទាន់រៀបការនៅឡើងទេ!
» ការដេកគួរឲ្យខ្លាច
នាយ ព្រូច បានទៅមន្ទីពេទ្យ វិកលចរិកមួយ គាត់បាននិយាយប្រាប់ ពេទ្យថា:
ព្រូច: ខ្ញុំមានបញ្ហាហើយលោកគ្រូពេទ្យ ។ រាល់ពេលដែលខ្ញុំទៅដេក ខ្ញុំតែងតែមានអារម្មណ៍ ថាមានមនុស្សនៅក្រោមគ្រែរបស់ខ្ញុំ ។ ពេលដែលខ្ញុំទៅមើលក្រោមគ្រែ ខ្ញុំតែងតែមានអារម្មណ៍ ថាមានមនុស្សនៅលើគ្រែរបស់ខ្ញុំវិញ គឺវាលើ ក្រោម លើ ក្រោម សូមលោកគ្រូពេទ្យជួយខ្ញុំផង ខ្ញុំប្រហែលជាជិតឆ្កួតហើយ ។
គ្រូពេទ្យ: គ្រាន់តែលោកដេកលើដៃខ្ញុំ រយះពេល ២ឆ្នាំ ហើយមកព្យាបាល ៣ដងក្នុង១អាទិត្យ ខ្ញុំនឹងព្យាបាលជំងឺភ័យខ្លាចនេះ ។
ព្រូច: គ្រូពេទ្យ គិតថ្លៃប៉ុន្មានដែរ?
គ្រូពេទ្យ: មើលម្តង ១០០ដុល្លា
ព្រូច: ខ្ញុំនឹងធ្វើដូចលោកគ្រូពេទ្យប្រាប់
ពីរខែក្រោយមកគ្រូពេទ្យ បានជួប ព្រូចតាមផ្លូវ គាត់សួរ:
គ្រូពេទ្យ: ហេតុអីបានជាអ្នកមិនមកជួបខ្ញុំម្តងទៀត?
ព្រូច: ១០០ដុល្លាថ្លៃណាស់ អ្នកលក់ស្រា ព្យាបាលឲ្យខ្ញុំយកតែ ១០ដុល្លាទេ!
គ្រូពេទ្យ: វាជាការពិត! តើគាត់ព្យាបាលយ៉ាងមិច?
ព្រូច: គាត់អោយខ្ញុំកាត់ជើងគ្រែចេញ ទៅបានហើយ!
» ជំងឺរ៉ាំរ៉ៃ
តាមអ្វីដែលលោកដុកទ័របានប្រាប់ខ្ញុំព្រឹកម៉ិញនេះ បងឯងត្រូវវិលត្រឡប់ទៅនៅ ក្រោមទម្ងន់ជើង
របស់ខ្ញុំជាថ្មី ! មុនពេលបងឯងត្រឡប់មកទីនេះម្ដងទៀត !
អ្នកគឺជាសត្វមាន់
បុរសម្នាក់បានរត់ទៅរកគ្រូពេទ្យ ហើយនិយាយថា:
បុរស: លោកគ្រួពេទ្យ ត្រូវជួតខ្ញុំផង ព្រោះប្រពន្ធរបស់ខ្ញុំ គិតថាខ្លួននាងជា សត្វមាន់!
គ្រូពេទ្យ: តើរយះពេលប៉ុន្មានហើយដែលនាងគិតដូចនេះ?
បុរស: ពីរឆ្នាំហើយ !
គ្រូពេទ្យ: យូរហើយ ហេតុអីបានទើប មកជួបខ្ញុំពេលនេះ?
បុរសឆ្លើយទាំងញាក់ស្មាថា: ព្រោះយើងត្រូវការ ពងមាន់ច្រើន!
គ្រូពេទ្យ: អុញ!!!!!!
» បញ្ហាធំ
តាមផ្លូវទៅសាលា សុខ នឹង សៅ បានជជែកគ្នា ខណ:នោះពួកគេកំពុងនិយាយអំពី ឡាន ។ សុខ បានសួរ សៅ ’មានឡានទេ?” ពេលនោះ សៅបានឆ្លើយថា ’អត់មានទេ” លឺ សៅ និយាយបែបនេះ សុខ បានបើកវ៉ាឡានខាងមុខយ៉ាងលឿន, ខណ:ពេលនោះស្រាប់តែ មានឡានយ៉ាងធំមកពីមុខ, សុខយំ ហើយនិយាយថា អាសៅ ហេតុអីបានអាឯងថាអត់មានឡាន?
’ស្តាប់មិនច្បាស់នាំមកនូវ បញ្ហាធំ”
» រីករាយថ្ងៃអាទិត្យ
ប្តី : ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំត្រូវតែរីករាយ
ដូច្នេះ ខ្ញុំត្រូវទិញ សំបុត្រកុន៣
ប្រពន្ធ : ហេតុអ្វីចាំបាច់ទិញ ៣ ?
ប្តី : សំរាប់អូន និងឱពុកម្តាយ
» ដំណឹងល្អ នឹង អាក្រក់
បុរសចំណាស់ម្នាក់ បានទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យមួយ ព្រោះគាត់មានបញ្ហា ជាមួយជើងរបស់គាត់ បន្ទាប់ពីពិនិត្យរួច លោកគ្រួពេទ្យបាននិយាយ:
គ្រូពេទ្យ: លោកមានដំណឹងពីរ គឺ ១ ល្អ នឹង ១ អាក្រក់ តើលោកចង់ដឹងដំណឹងមួយណាមុន ?
បុរសចំណាស់: ខ្ញុំចង់ដឹងដំណឹងអាក្រក់មុនព្រោះ ខ្ញុំនៅមានដំណឹងល្អមួយទៀត ។
គ្រូពេទ្យ: លោកត្រូវកាត់ជើងរបស់លោកចេញ ព្រោះវាអាចបង្កបញ្ហាដល់ជើងលោកម្ខាងទៀត ។
បុរសញញឹម ហើយសួរទៅគ្រូពេទ្យទៀតថា ចុះដំណឹងល្អវិញ?
គ្រូពេទ្យ: ដំណឹងល្អគឺ មន្ទីរពេទ្យមានជួន ជើងសប្បនិម្មិតសំរាប់លោក Free ។
» បុរសកំលោះ នឹង ចិញ្ចៀន
មានបុរសកំលោះម្នាក់បានទិញចិញ្ចៀនពេជ្យ មួយវង់ឲ្យសង្សាររបស់គាត់ ដើម្បីជាការបញ្ចាំចិត្ត ពេលនោះជាងទងបានសួរកំលោះ:
ជាងទង: តើលោកចង់ឆ្លាក់ ឈ្នោះនាងលើចិញ្ចៀននេះទេ?
បុរសសញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយទៅវិញ
កំលោះ: មិនបាច់ ឆ្លាក់ឈ្នោះនាងក៏បានដែរ ប៉ុន្តែគ្រាន់តែឆ្លាក់ថា ‹ដើម្បីនារីដែលខ្ញុំស្រលាញ់តែម្នាក់គត់› ដើម្បីជាការងាយស្រួលនៅពេលដែលនាងខឹងខ្ញុំ នាងនឹងបោះចិញ្ចៀននេះមកឲ្យខ្ញុំវិញ ដូច្នេះខ្ញុំអាចប្រើវាម្តងទៀតបាន ។
ជាងទង: លោកពិតជាគិតបានវែងឆ្ញាយមែន!
» អាចឆ្លើយសំនួរគ្រូបាន
សុខជាកុមារខ្ចិលរៀនសូត្រ និង មិនដែលអាចឆ្លើយនឹងសំនួរគ្រូបានឡើយ ។ ពេលមកពីសាលារៀនវិញ
សុខ៖ ប៉ា ប៉ា ថ្ងៃនេះមានតែកូនទេ ដែលអាចឆ្លើយនឹងសំនួរគ្រូបាន?
ឪពុក៖ ល្អណាស់កូន ! តើលោកគ្រូសួរសំនួរអ្វីទៅ?
សុខ៖ លោកគ្រូសួរថា តើនណាធ្វើអោយបាក់តុក្នុងថ្នាក់?
ឪពុក៖ ...!!?
» មិនចូលរៀន
ឪពុកនិយាយទៅកាន់កូន៖
- អាប្រុញ! ហេតុអ្វីបានជាឯងមិនទៅរៀន?
- មកពីលោកគ្រូខឹងខ្ញុំ
- លោកគ្រូខឹងឯងរឿងស្អី?!
- លោកគ្រូខឹងនឹងខ្ញុំអត់ទៅរៀន ហ្នឹងណា៎...!!!
- ....!!!!??
» មិនដូចជាគ្រូ
នៅក្នុងថ្នាក់រៀនមួយលោកគ្រូណែនាំទៅសិស្សអោយខិតខំរៀនដូចគាត់កាលពីក្មេង ។
គ្រូ៖ កាលពីគ្រូនៅជាសិស្សគ្រូរៀនពូកែណាស់មិនត្រមក់ទេ មិនមែនមិនដឹងខ្យល់អីដូចឯងរាល់គ្នានេះឡើយ ។ អ្នករាល់គ្នាដឹងទេតើមកពីហេតុអ្វី?
សិស្ស៖ មកពីលោកគ្រូពីមុនខុសពី លោកគ្រូរបស់ខ្ញុំឥឡូវនេះ!!!
គ្រូ៖ អុញ៎...!!!
» វិទ្យុ
បុរសម្នាក់ទើបមកពីរៀននៅបរទេស មិនហ៊ាននិយាយភាសាបរទេសទៅកាន់ម្តាយខ្លួនឡើយ ពីព្រោះខ្លាចម្តាយរបស់គាត់មិនយល់៖
កូន៖ ម៉ែៗ ! ជួយហុចវិទ្យុអោយខ្ញុំបន្តិច !
ម្តាយ៖ វិទ្យុនៅឯណា៎ ! ម៉េចក៏មិនឃើញ ?
កូន៖ នៅលើតុមុខម៉ែហ្នឹង !
ម្តាយ៖ ហា៎ក ! អាហ្នឹង រ៉ាត់យោនឹង !
កូន៖ រ៉ាត់យោ ហ្នឹងហើយ វិទ្យុនោះម៉ែ !!
ម្តាយ៖ អញ្ចឹង! ហេតុតែឯងមិនចេះបារាំងនឹងគេបានជាមិនដឹង!!
កូន៖ អុញ...!!!???
» មូលហេតុច្រៀងពីរោះ
ស្ត្រីជា ប្រពន្ធអង្គុយស្ដាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី ៖ -បង ស្ដាប់មើល, ចាប នោះសំឡេងស្រួយ ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ? -វា ត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។ -ជាប់ ជំពាក់យ៉ាងម៉េច? -វា គ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះ វាត្រូវតែច្រៀងពីរោះអញ្ចឹងហើយ ។
» កោរចេញទៅ
លោកសង្ឃមួយអង្គបានដើរបិណ្ឌបាតនៅ តាមផ្លូវលំមួយ។ នៅតាមផ្លូវនោះមានដើមអម្ពិលមួយដើម ហើយក្មេងស្រីម្នាក់កំពុងតែបេះត្រួយអម្ពិល នៅលើដើមអម្ពិលនោះ។ គាប់ជួនជាលោកគាត់និមន្តមកដល់ហើយគាត់បានងើយឡើងទៅលើដើមអម្ពិល ហើយក៏បានហៅក្មេងស្រីនោះឲ្យចុះមកក្រោម។ ក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ? លោកសង្ឃ ៖ នេះយកលុយ២ម៉ឺនរៀលទៅចាយទៅ ក្មេងស្រីបានលុយអររខិបរខុប រត់ទៅប្រាប់ម្ដាយថាលោកសង្ឃឲ្យលុយពេលខ្លួនកំពុងឡើងបេះត្រួយ អម្ពិល។ ម្ដាយក្មេងស្រីគិតក្នុងចិត្តថា "យីកូនអញបានប៉ុណ្ណឹង ចុះទម្រាំអញបានប៉ុណ្ណាទៅ" ។ ស្អែកឡើងម្ដាយក្មេងស្រីនោះក៏បានទៅឡើងបេះត្រួយអម្ពិលម្ដង ។ គាប់ជួនពេលនោះលោកសង្ឃបានមកបិណ្ឌបាតតាមផ្លូវដដែលហើយបានងើយឡើង លើមើលម្ដាយក្មេងស្រីនោះបេះត្រួយអម្ពិល ហើយក៏បានហៅនាងឲ្យចុះមកក្រោម។ ម្ដាយក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ? លោកសង្ឃ ៖ នេះយកលុយ ២រយរៀល ទៅទិញ ឡាមកោរចេញទៅ! ម្ដាយក្មេងស្រី ៖ អុញ….!!!
» ពាក់ក្រវិល
ក្នុងផ្ទះមួយ មានកូនស្រីទើបតែរៀបការថ្មីៗ ។ យុវជនកំហូចម្នាក់ដើរក្បែរជញ្ជាំងនៃបន្ទប់មួយនេះ ។ ពេលព្រលប់ៗ ក៏ចាប់អារម្មណ៍នឹងសំឡេងចម្លែក ។ កូនក្រមុំ ៖ អូន ឈឺណាស់ ! កូន កំលោះ ៖ ទ្រាំបន្តិចទៅ មុនដំបូងឈឺអញ្ចឹងហើយ ! ក្មេង ខូច ៖ ប្ដីពាក់ក្រវិលឲ្យប្រពន្ធសោះ ! ! !
អាយុរបស់កណ្ដុរ
នៅក្នុងថា្នក់រៀន គ្រូបានសួរសិស្ស ៖ មើល ! កូនៗទាំងអស់គ្នា ! តើកូនៗដឹងទេថាអាយុរបស់កណ្ដុរមានប៉ុន្មានឆ្នាំ ? - សុខ បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ មានអាយុប្រហែលពីរឆ្នាំ ! - បូរ៉ា បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុបីឆ្នាំ ! - អ្នកគ្រូ ៖ មើលកូនណាដឹងទៀត ? - ប្រុញ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាមខ្ញុំគិត អាយុរបស់កណ្ដុរវាស្ថិតនៅលើឆ្មាជាអ្នកកំណត់អ្នកគ្រូ ! - អ្នកគ្រូ ៖ … ! !
» កូនជាអ្វី ?
ថ្ងៃមួយប្ដីប្រពន្ធ ២នាក់បានឈ្លោះប្រកែកគ្នា ។ បុរសជាប្ដីដោយ មិនអាចទប់បានក៏បន្ទោសប្រពន្ធថា ៖ ឆោតល្ងង់មើលតែគោ ! ចំណែកឯប្រពន្ធក៏មិនអន់ដែរបានតប ទៅវិញថា ៖ បងឯងប្រៀបបានសត្វឆ្កែ ! ឃើញដូច្នោះ កូនប្រុសម្នាក់ក៏បានសួរថា ៖ បើអីចឹងខ្ញុំជាកូនអ្វីទៅម៉ែ ?
» អាសយដ្ឋាន
បុរសម្នាក់ទើបនឹង មកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម៉េច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ំស្រីនិយាយថា ៖ "៧២ មុនីរ៉េត" ហើយក៏ ឡើងជិះស៊ីក្លូនោះទៅ ។ មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់បោយដៃហៅស៊ីក្លូ និង និយាយថា ២៥ ហែមចៀវហើយក៏ ឡើងជិះស៊ីក្លូនោះទៅ ។ អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា "៤២ ម៉ៅសេទុង" រួចឡើងជិះទៅ ។ ឃើញដូច្នេះគាត់ ក៏មានសេចក្ដីក្លាហានឡើង និងបោយដៃហៅស៊ីក្លូរួចប្រាប់ថា "៣៥ ឪអាក្នុយ" ។ ពេលនោះស្រាប់តែ អ្នកស៊ីក្លូធ្វើភ្នែកស្លឺ ! ! ? ?
» អោយក៏ដូចអត់
លោកប្ដីទើបនឹងត្រឡប់មកពីជូនពរឪពុក- ម្ដាយក្មេក ប្រពន្ធក៏សួរភ្លាមថា ៖ - តើម៉ែមានអោយលុយអបអរឆ្នាំថ្មីដល់កូនៗយើងដែរឬ អត់ ? - មាន …. - ដែរ តែក៏ដូចអត់ដែរ ! ហេតុម៉េចបានជា អីចឹង ? - ព្រោះថា ក្រោយមកម៉ែបបួលលេងបៀចាញ់គាត់អស់ហើយ !
» លុយអ្វី ?
ស្ត្រី ពីរនាក់ដែលជាអ្នកជិតខាងនឹងគ្នា ពេលទំនេរនាថ្ងៃចូលឆ្នាំថ្មី បានសំណេះសំណាលគ្នាលេងថា ៖ - នែ ! កូនខ្ញុំទើប អាយុ ៣ឆ្នាំ ជួយខ្ញុំរកលុយបានជាច្រើនម៉ឺនរៀល ! - យ៉ាងម៉េច ? អ្នកស្រី អោយកូនទៅដើរសុំទានគេមែនឬទេ ? - អ៊ូយ ! មិនមែនទេ ! នោះគឺជាលុយជូនពរឆ្នាំថ្មី ដែលគេអោយវាណា៎ !
» មើលមិនច្បាស់
ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖ លោកគ្រូ ៖ នែ ប្អូន ! ប្អូនឯង លួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ ! សិស្ស ៖ បាទ លោកគ្រូ ! ខ្ញុំ សុំទោស ! ការពិត ខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរ ខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ… ។ លោកគ្រូ ៖ អុញ!!!???
» រឿងឆ្មាមានទម្ងន់
នៅក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីរបីក្បាលទុកគ្រាន់ចាប់កណ្ដុរនៅពេលយប់ ។ គាត់ស្រឡាញ់ឆ្មារបស់គាត់ណាស់ ។ ថ្ងៃមួយស្រាប់តែ ឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូពេទ្យមកមើលឆ្មារបស់គាត់ ។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយ គ្រូពេទ្យ ៖ សូមជួយអបអរសាទរលោកយាយ ! ឆ្មារបស់លោកយាយមានទម្ងន់ហើយ ! លោកយាយ (និយាយទាំងកំហឹង) ៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ? កំពុង ជជែកគ្នា ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់ គ្រូពេទ្យ ៖លោកយាយ ! តិចលោអាឆ្មាឈ្មោលមួយនោះទេដឹង ? លោកយាយ ៖ មិនមែនទេក្មួយ ! អា ឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ ! គ្រូពេទ្យ ៖ ខុសហើយលោកយាយ ! សត្វ វាមិនដែលគិតបងគិតប្អូនវាទេ ! លោកយាយ ៖ អីចឹងមែនអីក្មួយ !
» មិនបាច់សោកស្ដាយ
ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាននិយាយទៅកាន់ពូចូច ពូសុក ៖ ហ៊ឺ ! ខ្ញុំ សោកស្ដាយណាស់បង ដែលមាន់របស់ខ្ញុំបានកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំមកនេះគឺចង់សុំទោសលោកបង ! ពូចូច ៖ មិនបាច់សោកស្ដាយអីទេលោកប្អូនអើយ ! ព្រោះថា មាន់ដែលកាយដំណាំពីល្ងាចមិញនោះត្រូវឆ្កែខ្ញុំស៊ីបាត់ទៅហើយ….. ពូសុក ៖ អ្ហូ៎ ! បាន ឮលោកបងនិយាយដូច្នេះខ្ញុំធូរទ្រូងបន្តិចព្រោះថាព្រឹកមិញនេះឆ្កែ របស់ លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡាន ពីផ្ទះបានជ្រុលចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ… ! ពូចូច ៖ អុញ !
» មនុស្សឈ្លក់ វង្វេង នឹងសម្ភារៈ
មេធាវីទទួលជោគជ័យក្នុងមុខរបរម្នាក់បានទិញរថយន្ត ម៉ាក JaguarXK-8 មួយ គ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យត្រៀមបង្អួតមិត្តភ័ក្ដិ។ ប៉ុន្តែបន្ទាប់ពីគាត់ចូលក្នុងការិយាល័យមួយសន្ទុះចេញមកវិញ ស្រាប់តែលេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។ ខឹងស្ទើរឆ្កួតគាត់ហៅទូរស័ព្ទទៅលេខ ៩១១ របស់ប៉ូលិសក្រុង ។ មិនដល់ ៥នាទីផង ប៉ូលិសម្នាក់មកដល់កន្លែងកើតហេតុ ។ ប៉ុន្តែមុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះដឹងតែត្រូវឈរស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។ មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ "ខ្ញុំមិននឹកស្មានសោះថាលោកមេធាវីឈ្លក់នឹងសម្ភារៈ ដល់ម្ល៉ឹង ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត" ។ លោកមេធាវីបើកភ្នែកក្រឡោត " លោកចង់និយាយថាម៉េចហ្នឹង ? " ។ ប៉ូលិស សើចញឹមៗ " លោកមិនដឹងដៃឆ្វេងរបស់លោកពីត្រឹមកួយដៃ ចុះទៅក្រោមដាច់បាត់ពេល រថយន្តបុកគ្នាទេឬអី ? " ។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ "យីឯណានាឡិកា រ៉ូឡិចរបស់ខ្ញុំ ?" ។
» អ្នកជម្ងឺធ្មេញ
ពូម្នាក់ត្រូវ ទៅជួបគ្រូពេទ្យធ្មេញពេលព្រឹកមួយ ឯមន្ទីរពេទ្យធ្មេញនៅភ្នំពេញ ។ លោកគ្រូពេទ្យ បានសុំឲ្យគាត់ហាមាត់ដើម្បីត្រួតពិនិត្យធ្មេញសិនមុននឹងចាត់ចែង ត្រូវធ្វើអ្វីបន្តទៀត ។ គ្រាន់តែគាត់ហាមាត់ភ្លាមឃើញមានកាកសំណល់អាហារពីល្ងាចជាប់ធ្មេញ ស្អេក តែមិនហ៊ានថាអីទេខ្លាចគាត់អន់ចិត្ត ទើបដកលុយពីហោប៉ៅខោមួយដុល្លារហុចឲ្យ ៖ "ណេះលោកពូ ! យក ទៅទិញអំពៅសាងហូបសិនទៅ សឹមមកជួបខ្ញុំម្ដងទៀតណាចា៎ះ" ។ ពូ គាត់បានមួយដុល្លារក៏នឹកថា ៖ "លោកគ្រូពេទ្យ នេះចិត្តល្អណាស់ បានឲ្យអញមួយដុល្លារទៅហូបអំពៅសាង" ។ មួយសន្ទុះ គាត់ត្រឡប់មកវិញ លោកគ្រូពេទ្យបានហៅឱ្យគាត់ចូលជួប ហើយអោយអង្គុយស្រួលបួលទើបឱ្យគាត់ហាមាត់ពិនិត្យធ្មេញម្ដងទៀត ស្រាប់តែគ្រូពេទ្យចាប់ផ្ដើមលាន់មាត់ "អ៊ូយ ! លើសដើម ! ខ្ញុំឲ្យមួយដុល្លារ ទៅទិញអំពៅសាងហូប ម៉េចបានជាទៅទិញត្រាវហូបវិញអញ្ចឹងពូ ? " គាត់តបថា "ព្រឹកអញ្ចឹងហូប អំពៅសាងម៉េចនឹងបាត់ឃ្លាន ពូឃើញត្រាវវាថោកជាងក៏ទិញហូបទៅ" ។ គ្រូពេទ្យ នឹកក្នុងចិត្តថា "ឱអាត្មាអញកម្មក្រាស់ ម៉្លេះ ! ឲ្យទៅស៊ីអំពៅសាងទៅ ក្រែងនឹងបានសម្រាលទុក្ខខ្លះ គាត់ទៅពួយត្រាវរឹតតែឲ្យឯងវេទនាថែមទៀត" ។
តម្លៃ វត្ថុបុរាណ
ក្រោយពី មានទីកន្លែងភ្នាល់បាល់នៅក្នុងស្រុកខ្មែរមក ធ្វើឲ្យយុវជនសិស្សសាលា មានការជក់ចិត្តនឹងចាក់បាល់យ៉ាងខ្លាំង ។ សុក គឺជាសិស្សម្នាក់ដែលចូលចិត្តលេងបាល់ និង យកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ជាប្រចាំ ។ ក្រោយមកគេក៏បានលួចយកថូផ្កាបុរាណមួយពីក្នុងផ្ទះទៅលក់ ដើម្បីយកប្រាក់ចាក់បាល់ ។ សុក ៖ អត់ទោស ! លោក ថៅកែ ទីកន្លែងនេះគឺជាកន្លែងទិញ-លក់ វត្ថុបុរាណមែនទេ ? ថៅកែ ៖ មែន តើមានការអ្វី ? សុក ៖ ខ្ញុំចង់លក់ថូផ្កានេះមួយ ដែលទិញនៅសម័យបុរាណចិន តើតម្លៃប៉ុន្មាន ? ថៅកែ ៖ ៣៥ ដុល្លារ ។ សុក ៖ ដូចជាថោក ពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី តើម៉េចក៏ថោកម្ល៉េះ ? ថៅកែ ៖ ដោយសារតែស្អាត និងថ្មីហើយ បានជាខ្ញុំឲ្យថោកពីព្រោះវាពុំទាន់ចូលជាស្តង់ដារជាវត្ថុបុរាណ ។
» ការងារសម្រាប់ជនពិការ
មានក្រុមហ៊ុនចិនថ្មី ទើបតែបើកនៅក្នុងប្រទេសកម្ពុជា ហើយគេបានសរសេរចុះផ្សាយនៅលើទំព័រកាសែតថា "ក្រុមហ៊ុនយើងខ្ញុំទើបតែបង្កើតថ្មី ត្រូវការជ្រើសរើសបុគ្គលិកជាជនពិការសម្រាប់ការងារជាតំណែងខ្ពស់ មានប្រាក់ខែខ្ពស់ ៥០០ ដុល្លារ ក្នុងមួយខែ និងប្រាក់លើកទឹកចិត្តទៅតាមសេចក្ដីក្លាហានព្យាយាម" ។ គ្រាន់តែឮដំណឹង នេះ មានជនដែលពិការដៃ ពិការជើង ភ្នែក…. ជាច្រើនយកប្រវត្តិរូបមកដាក់ ព្រោងព្រាត ។ នៅពេលចប់ស្រាប់តែឃើញជាប់ជនពិការម្នាក់ ម្នាក់ៗបានទៅមើលមុខអ្នកជាប់ដើម្បីចង់ដឹងថា អ្នកពិការនោះគឺគេពិការយ៉ាងម៉េចបានជាជាប់ ក៏ស្រាប់តែឃើញអ្នកជាប់នោះជាមនុស្សធម្មតាដូចគេឯងគ្មានពិការអ្វី សោះ ធ្វើឲ្យគេរាល់គ្នាខឹង និងឆ្ងល់ជាខ្លាំង ។ ក្រុម ជនពិការ ៖ មើល លោកប្រធានក្រុមហ៊ុន តើក្រុមហ៊ុនរបស់លោកជ្រើសរើសដូចម្ដេច បានជាជាប់មនុស្សធម្មតាគ្មានពិការអ្វីសោះ ? ប្រធានក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុនរបស់ខ្ញុំជ្រើសរើសបុគ្គលិកនេះ ពុំមែនជ្រើសរើសអ្នកដែលពិការរាងកាយទេ គឺខ្ញុំត្រូវជ្រើសរើសបុគ្គលិកណាដែលមានឈ្មោះថា " ពិការ" សម្រាប់ ធ្វើការងារឲ្យត្រូវតាមហុងស៊ុយរបស់ខ្ញុំ ! ក្រុមជនពិការ ៖ ….. !
» ក្លាយជាអ្នកមាន ព្រោះតែបាល់
នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការនៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈពេលជាងប្រាំ ឆ្នាំមក ។ មានក្រុមអ្នកកាសែតជាច្រើនបានមកសុំជួបសម្ភាសជាមួយនាយ អាត ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ ។ អ្នកកាសែត ៖ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើឲ្យលោកក្លាយទៅជាមហាសេដ្ឋី ឲ្យខ្ញុំបានដឹងផងបានទេ ? អាត ៖ អ្ហូ !…..ងាយ ដូចបកចេកអីចឹង ! គឺវាអីចេះ ! ក្រុមបាល់ទាត់ "ប្លែកប៊ីន " លេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ ! អ្នកកាសែត ៖ បើ អីចឹងលោកលែងភ្នាល់បាល់មែនទេ ? អាត ៖ មិនមែនទេ ! ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ "ប្លែកប៊ីន" បានមកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើបបានខ្ញុំក្លាយជាអ្នកមានបាន៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ ។
» បោយនេះចំមែន
បោយជាទីសំណព្វចិត្តរបស់លោកស័ក្ដិ ៥ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្ដិ៥ បានក្រឡេកឃើញ សម ស្លាបព្រា វាមិនសូវជាស្អាតក៏ឲ្យបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកឲ្យវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយដោយខំលាងឲ្យស្អាតថែមទៀតផង ។ ស្រាប់តែលោកស័ក្ដិ ៥ នៅមិនពេញចិត្តទៀត "លាងរួចហើយឬ ? " លោកនាយសួរ ។ "បាទ !" បោយឆ្លើយ ។ "អីក៏លាងលឿនម្ល៉េះ ?….ទៅ ! យកទៅលាងម្ដងទៀត" លោកនាយតប ។ លុះដល់ចាំបាត់យូរពេក លោកនាយក៏ស្រែក "អ្ហែងលាងអីក៏យូរ ម្ល៉េះ អាអើយអា !" ។ "បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !" បោយតប ។
» ចាញ់បាល់
ខែនេះ ជារដូវប្រកួតបាល់ទាត់ ។ ព្រឹកថ្ងៃនេះមានមនុស្សបីនាក់នៅក្នុងបន្ទប់មួយ ។ ពីរនាក់អានកាសែត ម្នាក់មិនមានកាសែតអានគឺអង្គុយរង់ចាំ ។ អ្នកមានកាសែតអានម្នាក់ឆ្លើយឆ្លងជាមួយអ្នករង់ចាំ ។ អ្នករង់ចាំ ៖ បង អានឲ្យឮៗ ឲ្យខ្ញុំស្ដាប់ផង បានទេ! អ្នកអាន ៖ អានមិនបានឮទេ អស់កម្លាំង ! អ្នករង់ចាំ ៖ ម៉េចបានជាអស់កម្លាំង ? យប់មិញ…….. អ្នកអាន ៖ អត់ចាញ់កូនទេ ! តែ ចាញ់បាល់ ! អ្នករង់ចាំ ៖ អុញ…….. ! ! !
» គ្រាន់តែ ២+២ មិនចេះដែរ!
ផ្លយជាសិស្សម្នាក់រៀនថ្នាក់ទី២ វាឆ្លាត ហើយពូកែទៀត ទាស់តែវាមិនសូវដឹងរឿងរាក់ជ្រៅ ។ មានថ្ងៃមួយនោះនៅក្នុងថ្នាក់រៀនអ្នកគ្រូបានសួរផ្លយថា ៖ មើលផ្លយ ២+២ ត្រូវជាប៉ុន្មាន? នៅពេលនេះផ្លយទៈតុផាំង ហើយក៏ដើរចេញទៅផ្ទៈបាត់ទៅ ។ លុះទៅដល់ផ្ទៈម្ដាយវាក៏សួរវាថា ៖ "អាផ្លយម្ដេចក៏ឯងចេញមកផ្ទៈលឿនម្លេះថ្ងៃនេះ?" ផ្លយ ៖ មិនដឹងជារៀនធ្វើអីទេម៉ែ បើគ្រូគ្រាន់តែ ២+២ ក៏មកសួរខ្ញុំដែរ ។ ម្ដាយ ៖ អើ! ឯងធ្វើអញ្ចឹងបានត្រូវអាកូន!
» ចប់ហើយខ្ញុំ
ស្ត្រីម្នាក់កំពុងតែច្រៀង ស្រាប់តែពូបាត់បានរិះគន់នាង ទៅកាន់ពូម៉ៅដែលឈរពីក្រោយគាត់ ។ ពូបាត់ ៖ សំឡេងនាងពិបាកស្ដាប់ណាស់ តើលោកស្គាល់នាងទេ? ពូម៉ៅ ៖ បាទនាងជាប្រពន្ធខ្ញុំ ពូបាត់ ៖ ឲ្យខ្ញុំសុំទោស ការពិតសំឡេងនាងល្អទេ តែខ្ញុំឆ្ងល់ពីណាគេជាអ្នកសរសេរបទចំរៀងដូចឆ្គួតអញ្ចឹង ពូម៉ៅ ៖ បាទបទនឹងក៏ខ្ញុំជាអ្នកសរសេរដែរ ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!
» លែងមានប្រយោជន៍
ខ្ទើយម្នាក់យំនៅក្នុងបារ ។ អ្នកក្រឡុកស្រាឃើញដូច្នេះក៏និយាយលួងលោមនិងសួរពីដំណើរដើមទង ៖ ខ្ទើយ ៖ សង្សាររបស់ខ្ញុំ គេមិនបានស្រលាញ់ខ្ញុំស្មោះទេ អ្នកក្រឡុកស្រា ៖ ហេតុអ្វីក៏អ្នកគិតថា គេមិនស្រលាញ់អ្នកស្មោះ? ខ្ទើយ ៖ ពេលខ្ញុំឈឺជំងឺបន្តិចបន្តួច គេក៏មិនមករកខ្ញុំ ព្រោះខ្ញុំអស់ប្រយោជន៍សម្រាប់គេហើយ អ្នកក្រឡុកស្រា ៖ ចុះអ្នកឈឺអ្វីទៅ? ខ្ទើយ ៖ ខ្ញុំកើតឫសដូងបាត
» តាមទំហំ
គ្រូនិយាយជាមួយសិស្សប្រុស៣នាក់ គ្រូ ៖ ពួកឯងទាំង៣ គួរតែញ៉ាំត្រីឲ្យបានច្រើនជាងនេះ សិស្សទាំងបី ៖ ម៉េចអញ្ចឹងលោកគ្រូ? គ្រូ ៖ ព្រោះញ៉ាំត្រី ធ្វើឲ្យឆ្លាត សិស្សទី១ ៖ ចុះត្រូវញ៉ាំត្រីអ្វីទៅលោកគ្រូ? គ្រូ ៖ សិស្សទី១ធ្វើលំហាត់ខុស ៣ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីប្លាធូ សិស្សទី២ ៖ រួចចុះខ្ញុំលោកគ្រូ? គ្រូ ៖ ឯងធ្វើលំហាត់ខុស ៦ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីរ៉ស់ សិស្ស ទី៣ ៖ ចុះខ្ញុំវិញលោកគ្រូ? គ្រូ ៖ ឯងធ្វើលំហាត់ខុសទាំងអស់ ត្រូវទៅញ៉ាំត្រីបាឡែន
» អ្នកណាធំជាង
ស្ត្រីពីរនាក់នៅផ្ទះជិតគ្នា ចូលចិត្តនិយាយគ្នារឿងអីវ៉ែអីវ៉ាន់របស់ខ្លួនឯងថាអ្នកណាធំជាង ។ ស្ត្រីទី១ ៖ អីវ៉ែអីវ៉ាន់របស់ខ្ញុំធំជាង ស្ត្រីទី២ ៖ តែខ្ញុំថារបស់ខ្ញុំធំជាងឯង ស្ត្រីទី១ ៖ តែខ្ញុំថារបស់ខ្ញុំធំជាង ស្ត្រីទី២ ៖ អញ្ចឹងពេលដែលឯងជួយខ្លួនឯង ឯងប្រើអ្វីរុកចូលទៅ ស្ត្រីទី១ ៖ ខ្ញុំប្រើត្រសក់ធំៗ ចុះឯងវិញ? ស្ត្រីទី២ ៖ ខ្ញុំក៏ប្រើត្រសក់ដែរ ស្ត្រីទី១ ៖ ឯងក៏ប្រើត្រសក់ដូចគ្នាដែរ នៅមកថារបស់ឯងធំជាងយើងទៅកើត ស្ត្រីទី២ ៖ ប្រាកដជាធំជាងរបស់ឯងហើយ ព្រោះរបស់ឯងគ្រាន់តែប្រើត្រសក់ធម្មតា តែរបស់ខ្ញុំគឺប្រើត្រសក់ស្រូវ ។
មិនដែលបាត់ខ្លួនទេ
អ្នកដំណើរម្នាក់បានជួលទូកមួយសម្រាប់ជិះឆ្លងទន្លេទៅ ត្រើយម្ខាងទៀត ។ ចៃដន្យថ្ងៃដែលគាត់ឆ្លងគឺមានខ្យល់យ៉ាងខ្លាំង និងរលកធំៗដោយហេតុនេះហើយទើបគាត់មានការខ្លាចរអាបន្តិច ។ អ្នកដំណើរ ៖ ម្ចាស់ទូកតើលោកប្រាកដទេដែលថាពួកយើងឆ្លងទន្លេនេះដោយសុវត្ថិភាព? ម្ចាស់ទូក ៖ គ្មានបញ្ហាទេលោក អ្នកដំណើរ ៖ តើធ្លាប់មាននរណាម្នាក់បាត់ខ្លួនក្នុងទន្លេនេះដែរឬទេ? ម្ចាស់ទូក ៖ មិនធ្លាប់មានទេកន្លងមក ព្រោះកាលពីអាទិត្យមុនប្អូនប្រុសខ្ញុំបានលិចទូកនៅទន្លេនេះ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសក៍រកវាឃើញវិញ អ្នកដំណើរ ៖ ហ៎ា!!?
» អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង? អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ? អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល អ្នក លក់ ៖ !!!
» ទុកឲ្យអញ!
ថ្ងៃទី១ ប្អូន ៖ បងៗទូរទស្សន៍យើងខូចហើយ! បង ៖ ចុះឯងមិនយកទៅធ្វើ! ថ្ងៃទី២ ប្អូន ៖ បងៗកុំព្យូទ័រយើងខូចទៀតហើយ! បង ៖ ចុះឯងមិនយកទៅឲ្យគេធ្វើ! អញ្ចឹងក៏ប្រាប់អញដែរ! ថ្ងៃទី៣ បង ៖ ឈប់! ថ្ងៃនេះខូចអីទៀតហើយ? ប្អូន ៖ ស្រីខូចបង! បង ៖ អើអាហ្នឹងទុកឲ្យអញយកទៅធ្វើ!
» World Cup 2006
ពូរុនមានសំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ពិភពលោក ២សន្លឹក ។ ពេលគាត់កំពុងអង្គុយរង់ចាំការប្រកួតចាប់ផ្ដើមស្រាប់តែមានក្មេង ម្នាក់សួរគាត់ ៖ ក្មេងប្រុស ៖ កន្លែងអង្គុយជាប់ពូមាននរណាអង្គុយទេ? ពូរុន ៖ អត់មានទេក្មួយ! ក្មេងប្រុស ៖ វាពិតជាមិនគួរឲ្យជឿទេដែលការប្រកួតបាល់ទាត់ពិភពលោកទាំងមូលមាន កន្លែងទំនេរ! ពូរុន ៖ ការពិតវាជាកន្លែងរបស់ប្រពន្ធពូទេ តែនាងបានស្លាប់ទៅហើយ! ក្មេងប្រុស ៖ ឲ្យខ្ញុំសុំទោស! ចុះហេតុអ្វីពូមិនហៅ បងប្អូនឬអ្នកជិតខាង មកជាមួយ? ពូរុន ៖ ពួកគេរវល់រៀបចំបុណ្យសពប្រពន្ធរបស់ពូ! ក្មេងប្រុស ៖ !!!????
» ទិញទូរស័ព្ទ
ពូម៉ៅគាត់ចង់ទិញទូរស័ព្ទ រួចគាត់ក៏បានទៅដល់ហាងមួយ ។ អ្នកលក់ ៖ តើពូចង់ទិញទូរស័ព្ទម៉ាកអីដែរ? ពូម៉ៅ ៖ មានអាម៉ាកណាប្រើបានយូរ ហើយមិនងាយខូចទេ? អ្នកលក់ ៖ ច៎ាសមាន ដូចជា Nokia, Samsung, LG… ពូម៉ៅ ៖ ខ្លាចតែវាថ្លៃពេកទេដឹង? អ្នក លក់ ៖ Nokia នេះ ១៨០$ Sumsung នេះ ១៥០$ ពូម៉ៅ ៖ ទេ ខ្ញុំចង់បានអាណាដែលប្រើទុកគប់ចោរអត់ស្ដាយ ព្រោះឥឡូវចោរឆក់ទូរស័ព្ទច្រើនណាស់! អ្នកលក់ ៖ អើ! មើលគាត់!!!???
» ថ្ងៃក្រោយកុំធ្វើ អញ្ចឹង!
ទារកម្នាក់បានប្រសូតមកដោយមានការចម្រើនវ័យឆាប់ ជាងទារកទូទៅ ។ វាបានសម្លឹងមើលជុំវិញបន្ទប់សម្រាលកូន លុះឃើញពេទ្យឆ្មបនៅក្បែរនោះ វាក៏សួរថា ៖ ទារក ៖ តើលោកជាគ្រូពេទ្យដែលមកជួយសម្រាលខ្ញុំមែនទេ? គ្រូពេទ្យ ៖ បាទ! គឺខ្ញុំនេះហើយ ។ ទារក ៖ អគុណច្រើនដែលបានជួយប្រសូតខ្ញុំតាមវិជ្ជាជីវៈប្រកបដោយ សុវត្ថិភាព ។ ទារកកំហូចក៏បានសម្លឹងមើលជុំវិញបន្ទប់ម្ដងទៀត ហើយឃើញម្ដាយក៏សួរទៀតថា ៖ ទារក ៖ អ្នកជាម្ដាយរបស់ខ្ញុំមែនទេ? ម្ដាយ ៖ មែនហើយ! ទារក ៖ អគុណច្រើនដែលបានជួយថែទាំខ្ញុំបានល្អពេលដែលខ្ញុំនៅក្នុងផ្ទៃ ។ បន្ទាប់មកទារកកំហូចបានសម្លក់សម្លឹងបុរសដែលនៅក្បែរ ម្ដាយរួចសួរថា ៖ ទារក ៖ លោកជាឪពុកខ្ញុំមែនទេ? ឪពុក ៖ មែនហើយ! ភ្លាមនោះទារកកំហូចបានរំកិលគូទទៅជិតឪពុក ហើយលើកម្រាមចង្អុលដៃញុលថ្ងាសឪពុក ៧-៨ដងរួចប្រាប់ ឪពុកថា ៖ ទារក ៖ ខ្ញុំចង់ឲ្យប៉ាឯងចាំទុកក្នុងខួរថា ធ្វើអញ្ចឹង អញ្ចឹងគឺវាឈឺណាស់ដឹងទេ? ឪពុក ៖ អុញ!!!………..
» គ្រូទាយ
នារីស្រស់ស្អាតម្នាក់ទៅជួបជាមួយលោកគ្រូទាយ ដើម្បីឲ្យគ្រូទាយមើលបាតដៃរបស់ខ្លួនចង់ដឹងថាខ្សែជីវិតរបស់នាង យ៉ាងណាដែរ។ នារី ៖ លោកគ្រូ…!តើយ៉ាងម៉េចដែរ ខ្សែជីវិត និងជោគវាសនារបស់នាងខ្ញុំទៅថ្ងៃមុខ? គ្រូទាយ ៖ អូហ…! ល្អណាស់នាង…តាមរយៈបាតដៃរបស់នាងបានប្រាប់ថានាងជាមនុស្សមាន ជោគវាសនាល្អ មានសំណាង មានគេគោរពកោតខ្លាចព្រោះតែអ្នកនាងមានបាតដៃដែលមានឬទ្ធិអំណាច អស្ចារ្យគឺថាដាក់ចុះដុះឡើងតាមដៃតែម្ដង ហើយជាងនេះទៅទៀត… ជាងនេះទៅទៀតយ៉ាងម៉េចលោកគ្រូ…? នារីសួរកាត់លោកគ្រូទាយ គ្រូទាយ ៖ ជាងនេះទៅទៀតគឺថាដៃរបស់នាងមានឬទ្ធិអំណាចខ្លាំងណាស់បើកាន់របស់ ទន់អាចទៅជារឹងបាន…!
» សងសឹក
នៅក្នុងពិធីមង្គលការមួយដែលមានភ្ញៀវចូលរួមយ៉ាង ច្រើនកុះករ។ តូ ជាយុវជនកំហិលម្នាក់ ហើយក៏ជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវការទាំងអស់ដែរ។ ខណៈកំពុងអង្គុយ តូ បានក្រឡេកទៅឃើញយុវតីស្រស់ស្អាតម្នាក់កំពុងតែអង្គុយម្នាក់ឯង ដែលនៅមិនឆ្ងាយប៉ុន្មានពីតុរបស់ខ្លួន ។ ដោយសារធាតុកំហិល តូ ក៏ដើរសំដៅទៅរកនារីនោះ ហើយបន្លឺវាចាសំណួរ ៖ តូ ៖ សុំទោសអ្នកនាងបើមិនយល់ទាស់ទេ…! អនុញ្ញាតិឲ្យខ្ញុំរួមតុជាមួយផងបានទេ? ខណៈនោះស្រាប់តែយុវតីនោះក្រោកឡើងស្រែក ខ្លាំងៗថា ៖ យុវតី ៖ ថាម៉េចចង់ដេកជាមួយខ្ញុំ…? តូមានការខ្មាស់អៀនយ៉ាងខ្លាំង ខណៈដែលភ្នែកទាំងគូរៗរបស់ភ្ញៀវដែលចូលរួមមង្គលការបានសម្លឹងមករក ខ្លួន។ តូនិយាយមិនចេញក៏ដើរសំដៅមកតុរបស់ខ្លួនទាំងអាម៉ាស ។ បន្តិចក្រោយមកយុវតីក៏ដើរសំដៅមកតុរបស់ តូ ហើយឱននិយាយតិចៗទៅកាន់តូ ៖ យុវតី ៖ សុំទោស…! ខ្ញុំដឹងថាលោកខឹងនឹងខ្ញុំខ្លាំងណាស់ ដែលធ្វើឲ្យលោកខ្មាស់គេបែបនេះ! តែតាមពិតគឺខ្ញុំកំពុងតែសិក្សាស្រាវជ្រាវអំពីប្រតិកម្មរបស់ មនុស្សទៅហ្នឹងសំណួរដែលធ្វើឲ្យអាម៉ាស់បែបនេះ…។ សឹងតែយុវតីនិយាយចប់មិនទាន់ តូក្រោកឡើងហើយស្រែកដាក់នាងខ្លាំងៗវិញថា ៖ តូ ៖ ថាម៉េច…! មួយយប់ថ្លៃដល់ទៅ ៥០ដុល្លារ អីក៏ថ្លៃជាងគេខ្លាំងម្លេះ…!!!
» ម្ដេចប៉ាមិនខំរៀន
ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។ “ ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប ។ “ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើម ហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុកឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ…!!!”
» គឺឪពុកខ្ញុំ
អន្ទិត អក ជាកូនពូច្រូច ។ វាបានស្រលាញ់កូនពូជ្រុញ តែមិនហ៊ានឲ្យឪពុកម្ដាយវាទៅដណ្ដឹង ។ អន្ទិត អក ដឹងថាឪពុកវាជាសំឡាញ់របស់ពូជ្រុញ ។ - អាឡូ! អាជ្រុញមែនទេ អញគឺអាច្រូចណា! - អាឡូ! អូអាច្រូចសុខសប្បាយឬទេ? ខានជួបគ្នាយូរ តើឯងតេមកអញមានការអីដែរថ្ងៃហ្នឹង…! - អញ ប្រាប់តាមត្រង់ទៅចុះ កូនប្រុសរបស់អញវាស្រលាញ់មីនាង កូនស្រីឯង អញគិតចង់ដណ្ដឹងឲ្យកូនប្រុសអញ! - អាឡួ! ឯងថាម៉េចអាច្រូច? - អាឡូ! បាទ អញគឺ អាច្រូច ចង់ដណ្ដឹងកូនស្រីឯង! - អាឡូ! អាណាគេ និយាយ? - គឺ ឪពុកខ្ញុំ ឈ្មោះច្រូច គាត់ឲ្យខ្ញុំនិយាយ…! - !!!???
ប្រពន្ធអញកើតអេដស៍!
ពីរនាក់ប្ដីប្រពន្ធជាអ្នកកើត អេដស៍ តែគេស្រលាញ់គ្នា រស់នៅ រកស៊ីមានលុយមានកាក់មានផ្ទះសម្បែងធំគួរសម…ថ្ងៃមួយចោរស្លៀកលីអូ ចូលមកប្លន់ហើយឃើញនាងជាប្រពន្ធស្អាត ក៏ចូលទៅចាប់រំលោភ…ពេលនោះបុរសជាប្ដីចេញមកទាន់ក៏សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!! ចោរស្រែកសួរ ៖ ម៉េចក៏ ឯងសើច? ប្ដី ឆ្លើយ ៖ ព្រោះឯងរំលោភប្រពន្ធអញ ដែលជាអ្នកកើតអេដស៍! ចោរសើចវិញ ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា… បុរសជាប្ដីសួរ ៖ ម៉េចបានជាឯងសើច? ចោរ ឆ្លើយ ៖ ព្រោះមុន នឹងរំលោភប្រពន្ធឯងអញយកស្រោមអនាម័យនៅលើក្បាលដំណេកឯងមកពាក់រួច ហើយ! បុរសជាប្ដីសើចវិញម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់… ចោរស្រែក សួរ ៖ ម៉េចបានជាឯងសើច? បុរសឆ្លើយ ៖ ព្រោះស្រោមអនាម័យក្នុងប្រអប់លើគ្រែ អញកាត់ចុងចេញទាំងអស់! ចោរ ៖ ពុទ្ធោ! ខ្មោចឪ ខ្មោចម៉ែ ជួយអញផង! ម្ដងនេះកើតអេដស៍ហើយអញ!
» ចង់វែង
ក្នុងថ្នាក់រៀនមួយនាចុងសប្ដាហ៍នេះអ្នកគ្រូបាន ដើរឆែកមើលក្រចកដៃជើងរបស់សិស្សដើម្បីដាក់ពិន្ទុ លើវិញ្ញាសាមួយដែលអ្នកគ្រូបានកំណត់ថា “អនាម័យនាំមកនូវសុខភាព”… អ្នកគ្រូ ៖ សុភី! កាត់ខ្លីបានល្អណាស់ អ្នកគ្រូឲ្យ ១០ ពិន្ទុ! សុភី ៖ អរគុណអ្នកគ្រូ! អ្នកគ្រូ ៖ ឆ្លូញ ក៏កាត់បានខ្លីដែរ តែទុកសក់វែងពេក អ្នកគ្រូឲ្យ ៨ពិន្ទុ! ឆ្លួញ ៖ អរគុណអ្នកគ្រូ! អ្នកគ្រូ ៖ ចុះកល្យាណ ម៉េចក៏ទុកក្រចកវែងម្លេះ? កល្យាណ ៖ ខ្ញុំចង់ទុកឲ្យវែងជាងអ្នកគ្រូ! ព្រោះក្រចកអ្នកគ្រូមិនសូវវែងផង ស្អាតយ៉ាងនេះហើយ ចុះទំរាំទុកវែងជាងនេះទៀត…អស់ទាស់តែម្ដង… អ្នកគ្រូ ៖ !!!???
» រកការងារធ្វើ
ផ្លយ ៖ សួស្ដី ផ្លូញ មួយរយៈនេះដូចជាមិនសូវបានជួបមុខឯង? ផ្លូញ ៖ តាំងពីទទួលសញ្ញាប័ត្រមករត់រកការងារធ្វើមិនបានសោះសំឡាញ់ ផ្លយ ៖ ក្រែងល៏ ឯងរើសរកតែការងារល្អៗ បានប្រាក់ច្រើនទេដឹង? ផ្លូញ ៖ មិនរើសណាស់ណាទេ ស្អីក៏បាន ឲ្យតែចំកន្លែងខ្លាញ់ ល្មមរស់នៅសមរម្យដូចគេដូចឯងទៅជាការគ្រប់គ្រាន់ណាស់ហើយ… ផ្លយ ៖ ចំកណ្ដាលកៅឪហើយ បងជីដូនមួយគ្នាទើបនិងបើកហាងគុយទាវពិសេស គេត្រូវការអ្នកលាងចាន ២-៣នាក់ ចំគ្នាជួយនិយាយឲ្យ…! ផ្លូញ ៖ ពុទ្ធោ! ទីនោះឬ កន្លែងខ្លាញ់…? ផ្លយ ៖ !!!???
» គ្មានវាចានឹងថ្លែង
លោកគ្រូចំណូលគាត់ចូលចិត្តកីឡា ណាស់ ថ្ងៃនេះនៅក្នុងថ្នាក់រៀន គាត់បានឲ្យសិស្សសរសេរពីចំណាប់អារម្មណ៍ស្ដីអំពីកីឡាបាល់ទាត់មួយ ក្រុម ។ លោកគ្រូ ៖ តើប្អូនៗធ្លាប់មើលការប្រកួតបាល់ទាត់ទេ? សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់! លោកគ្រូ ៖ បើដូច្នេះសូមប្អូនៗរៀបរាប់អំពីលទ្ធផលនៃការប្រកួតរបស់ក្រុមនីមួយៗ ដែលប្អូនធ្លាប់ទៅទស្សនា! សិស្សម្នាក់ៗរៀបរាប់ល្អឥតខ្ចោះ នៅសល់តែប្លោកវាក្រោកឈរ អេះក្បាល ។ លោកគ្រូ ៖ ម៉េចក៏ប្អូនមិនរៀបរាប់…? ប្លោក ៖ រៀបរាប់អត់ចេញទេលោកគ្រូ… លោកគ្រូ ៖ ម៉េចអញ្ចឹង? ប្លោក ៖ ព្រោះពេលកំពុងប្រកួត ខ្ញុំកើតខ្យល់គ អត់បានតាមដាន! លោកគ្រូ ៖ ???
» គាត់ចូលចិត្តអ្វី?
ឧកញ៉ា ៖ លោកជំទាវមកផ្ទះខ្ញុំទាំងព្រឹកមានការអ្វីដែរ? ជំទាវ ៖ តើលោកឧកញ៉ាអាចដឹងទេថា មូលហេតុអ្វីដែលប្ដីខ្ញុំមិនសូវបាយផ្ទះ? ឧកញ៉ា ៖ អាព្រើលជាពួកម៉ាកខ្ញុំតាំងពីនៅរៀនម្លេះ រឿងអីដែលខ្ញុំមិនដឹងនោះ… ជំទាវ ៖ សូមលោកជួយប្រាប់ខ្ញុំផង ក្រែងខ្ញុំមានវិធីអាចជួយកែកុនគាត់បាន! ឧកញ៉ា ៖ ឆ្នាំនេះអាព្រើល និងខ្ញុំអាយុ ៦៥ឆ្នាំហើយ វានិងខ្ញុំប្រៀបបានដូចជាគោចាស់អញ្ចឹង គឺចូលចិត្តតែស្មៅខ្ចីៗណ៎ា…លោកជំទាវ! ជំទាវ ៖ អូ! អញ្ចឹងទេឬ? គាត់បាក់ធ្មេញមុខអស់ដូចគោមែន ចាំទៅដល់ផ្ទះ ខ្ញុំនឹងទៅទិញស្មៅទន្សាយទុកឲ្យគាត់ស៊ី កុំឲ្យគាត់ពិបាកទៅរកស៊ីនៅខាងក្រៅទៀត! ឧកញ៉ា ៖ ទេ! លោកជំទាវ…កុំ…កុំ…
» អាចោរម្រាយ
មីងក្រូតជាមនុស្សដែលពូកែខាងជេរម្រាយរកលេខដាក់គ្មាន ។ ជេរប្តីក៏អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ…ថ្ងៃណាក៏អាចោរម្រាយដែរ ។ ថ្ងៃ នេះពេលមិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់ ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖ - អាចោរម្រាយ… រួចក៏ដួលសន្លប់ ។ មិត្តភ័ក្តិ និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត បើកភ្នែកព្រឹមៗ…រួចគាត់ស្ទុះងើប ហើយស្រែក៖ - អាចោរម្រាយ - !!!???
ไม่มีความคิดเห็น:
แสดงความคิดเห็น