ឯកសារកសិកម្ម ពីក្រសួងកសិកម្ម
ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពីភព លោកជាច្រើនពាន់ឆ្នាំកន្លងមកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺ៖
- ល្ពៅផ្លែទ្រមៀច
- ល្ពៅផ្លែវែងឬ ល្ពៅទ្រូ
- ល្ពៅផ្លែទ្រមៀច
- ល្ពៅផ្លែវែងឬ ល្ពៅទ្រូ
យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ដោយអង្គការ FAO និងនាយកដ្ឋានអប់រំសុខភាពសាធារណនៃសហរដ្ឋអាមេរិចនៅលើផ្នែកប្រើប្រាស់ជាបន្លែក្នុងទម្ងន់១០០g ដែលអាចបរិភោគបានមានក្នុងតារាងខាងក្រោម៖
តារាងអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគបាន
សារធាតុសំខាន់ៗ | ១០០g ចំអិន | |
ទង និង ផ្កា | ផ្លែ | |
ថាមពល | ២១ ការឡូរី | ២៧ ការឡូរី |
ជាតិទឹក | ៩២% | ៩១.៩% |
ប្រូតេអ៊ីន | ៣.០ | ០.៧ g |
ប្រេង | ០.៤ g | ០.២ g |
ការបូនអ៊ីត្រាត | ៣.០ g | ៦.៦ g |
ជាតិសរសៃ | ០.៧ g | ០.៨ g |
ជាតិផេះ | ១.០g | ០.៦ g |
Ca | ៣.៧ mg | ២៤ mg |
P | ៩៩ mg | ៣៣ mg |
Fe | ២.១០ mg | ០.៧ mg |
Na | ៦.០ mg | ៨.០ mg |
K | ៤៧២ mg | ៣៥០ mg |
ការូតែន | ១៩៤០ mcg | ៧៨៥ mcg |
ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីនB ជាពិសេសគឺប្រភព វីតាមីនA ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាប រហូត ដល់ខ្ពង់រាប។ ក្នុងករណី សីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នា ការរោយលំអងពីកេសរឈ្មោល ទៅ កេសរញីបានលឿន ធ្វើឲ្យការ បន្តពូជប្រព្រឹត្តទៅបាន ល្អ។ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំង ក្លា នោះ ឡើយ គេ ចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រា សំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។
II-បច្ចេកទេសដាំដុះ
១-ការច្រើសរើសពូជ
១-ការច្រើសរើសពូជ
នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោម៖
ក-អំពីប្រភេទពូជៈ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន ៤យ៉ាងគឺ៖
ល្ពៅក្អែកៈ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិត ពូជនេះផ្លែច្រើនក្នុង មួយដើមៗ វា មានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យឈ្មោះថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំ ទៅនឹង អាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ ខ្លី។
ល្ពៅព្នងៈ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សា វាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ គេហៅថា ល្ពៅល្អិត ឬល្ពៅព្នង។
-ល្ពៅទ្រូង ឬល្ពៅហាបៈ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។
ខ-លក្ខខណ្ខនៃការជ្រើសរើស
ការជ្រើរើសពូជ សម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅ៖
-ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់
-ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណូះគ្រាប់លើសពី៨០% ។

២-ការរៀបចំដី
ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។
៣- វិធីសាស្ត្រដាំដុះ
មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។
៤-ការជ្រំជ្រោយដី
ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព។
៥- ការប្រើប្រាស់
ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើក៖
-លើកទី១៖ យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។
-លើកទី២៖ យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។
-លើកទី៣៖ យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃក្រោយដាំ ។

៦- ការស្រោចស្រព
ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា ៣វគ្គ ធំៗ ៖
-វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោល៖ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។
-វគ្គចេញផ្កាដល់ផ្លែ៖ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។
-វគ្គផ្លែចាស់ និងទុំ៖ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។

III- អំពីជម្ងឺនិងសត្វល្អិត
១-អំពីជម្ងឺសំខាន់ៗ
១-អំពីជម្ងឺសំខាន់ៗ
ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស។
ក-ជម្ងឺបង្កឡើងដោយផ្សិត
ជម្ងឺរលួយគល់កូន៖ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លងនៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺប្រភេទនេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យល្ពៅងាប់ក្នុងពេលចេញផ្កា។
ជម្ងឺពពាលលឿងស្លឹក៖វាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis។ ជម្ងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវរដូវក្តៅហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។
ជម្ងឹផ្សិតម្សៅលើស្លឹកោ៖ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។
-ជម្ងឺរលួយក្តឹប៖ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះពាល់ដល់កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌ទៅជាលឿងហើយរលួយជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។
-វិធានការការពារនិងកំចាត់៖ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាតផ្លាស់ប្តូរមុខដំនាំសំអាតគ្រាប់ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។
ខ- ជម្ងឺបង្កឡើងដោយវីរុស
មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជា៖
-ជម្ងឺរួញត្រួយ៖ ជំងឺនេះបង្កឡើងពីរុយស
-ជម្ងឺរួញស្លឹកៈ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និងឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការបំផ្លាញពីជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួលទម្រង់សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។
-ជម្ងឺតឿ និងពកឫស៖ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែពណ៌ទៅជាពណ៌បៃតងក្រមៅហើយ រួញតឿលែងលូតលាស់។
វិធានការការពារ និងកំចាត់សត្វល្អិត៖
-ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ
-ប្តូរដី និងផ្លាស់មុខដំណាំ
-ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល
២-អំពីសត្វល្អិតចង្រៃ
មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញ ជា២ ផ្នែកគឺៈ
ក-សត្វល្អិត និងភ្នាក់ងារបង្ករោគ
សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែងបង្កឲ្យកើតជម្ងឺវីរ៉ុសច្រើនប្រភេទ។
ខ-សត្វល្អិតបំផ្លាញផ្ទាល់
មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជា៖
-អណ្តើកមាស់ពណ៌លឿង៖ វាស៊ីត្រួយខ្ចីៗ ផ្កាញី និងផ្កាឈ្មោលធ្វើល្ពៅថយចុះ នូវការលូតលាស់និងបន្តពូជ។
-ស្រឹងល្ពៅ៖ វាជញ្ជក់ស្លឹក និងផ្កាផ្លែតូចៗធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែង លូតលាស់។
-រុយទិចផ្លែ៖ រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន
-ដង្កូវកាត់ដើម៖ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង
-ដង្កូវចោះផ្លែ៖ ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារៈ
វិធានការតាមបែបជីវសាស្ត្រ៖
ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំ នាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។ វិធានការ តាមបែបគីមី៖ ត្រូវរោយថ្នាំ Furadan ជុំវិញគល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ។

IV- ការប្រមូលផល
ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទងយកមកទុកលើធ្នើរមិនប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហតប៉ុន្តែល្ពៅទ្រូ និងល្ពៅហាប ទិន្នផលជាមថ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សាទុកនៅកន្លែងស្ងួតហើយត្រជាក់ធម្មតា។
ប្រភព៖ក្រសួងកសិកម្ម
កសិករនិងការប្រែប្រួលនៅក្នុងមូលដ្ឋាន
នាចុងទស្សវត្សឆ្នាំ១៩៩០ កម្ពុជាទទួលបាននូវការឯកភាពជាតិ និង សន្តិភាពទាំងស្រុង។
នេះគឺជាបរិយាកាស ដ៏មានលក្ខណះអំណោយផលមួយ សម្រាប់កម្ពុជា ក្នុងការរៀបចំគោលនយោបាយកំណែទម្រង់
បម្រើការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។ ដើម្បីសម្រេចបាននូវគោលបំណង ដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ
ក្នុងការស្តារ និង កសាងប្រទេសឡើងវិញ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់របស់ខ្លួនយ៉ាងសំខាន់ទៅលើការខិតខំ
កែទម្រង់ ការគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំនានា ដើម្បីធ្វើអោយដំណើរការអភិវឌ្ឍលើគ្រប់វិស័យទាំងនយោបាយ
សេដ្ឋកិច្ច និង សង្គម កាន់តែមានប្រសិទ្ធភាព និង សមស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសជាតិផងដែរ។
ជាមួយនោះកិច្ចសហប្រតិបត្តការអន្តរជាតិបានដំណើរការប្រកបដោយភាពរីកចំរើន
និងមានប្រសិទ្ធភាពខ្ពស់ បាននាំមកនូវការឧបត្ថម្ភគាំទ្រ យ៉ាងទូលំទូលាយក្នុងកិច្ចស្តារ
និង កសាងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។
ក្នុងន័យនេះ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល នឹងផ្តោតទៅលើការលើកស្ទួយតួរនាទីរបស់ផ្នែកកសិកម្ម
អោយក្លាយទៅជាផ្នែកនាំមុខមួយដែលអាចផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច
និង អាចចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ ។ នៅក្នុងទិសដៅ
យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ ដើម្បីបង្កើនការប្រើប្រាស់ធនធានក្នុងស្រុកសម្រាប់អនុវត្តពហុវប្បកម្ម
និង ប្រពលវប្បកម្ម ដើម្បីធានាបាននូវនិរន្តភាពនៃកំណើនសកម្មភាពសេដ្ឋកិច្ច
បង្កើតការងារ និង បង្កើនប្រាក់ចំណូលនៅជនបទ ព្រមទាំងធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទូទៅ
ហើយធ្វើអោយប្រសើរឡើងនូវអាហាររូបត្ថម្ភ និង បង្កើនការនាំចេញកសិផល ។ ទោះបីយល់ថាកំណែរ
ទម្រង់ គឺជាដំណើរការមួយមានលក្ខណៈស្មុកស្មាញ និង ថ្មីថ្មោងសម្រាប់កម្ពុជា
ដែលទាមទារអោយមានកិច្ចខិតខំប្រឹងប្រែងចូលរួម ការកែប្រែនូវទម្លាប់ចាស់
និង ឥរិយាបទពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ នៅគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស
ទាំងអ្នកនយោបាយ អ្នកបច្ចេកទេស អ្នកច្បាប់ និងប្រជាពលរដ្ឋទាំងមូល និងត្រូវមានការគាំទ្រយ៉ាងសកម្មពីសំណាក់ដៃគូអភិវឌ្ឍន៍នានាផងក៏ដោយ
ក៏ប៉ុន្តែផ្អែកលើឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា
បានកំណត់យ៉ាងច្បាស់លាស់ថា ការប្រកាន់យកកំណែទម្រង់ គឺជាជម្រើសសម្រាប់ការអភិវឌ្ឍដ៏សមស្រប
និងល្អប្រសើរបំផុតសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ។
១. ប្រជា កសិករ បាន អភិវឌ្ឍ គំនិត ផ្តួច ផ្តើម ថ្មី ប្រកប ដោយ ជោគជ័យ
កសិករយើងពិតជាមានសក្តានុពលខ្ពស់ក្នុងការឆ្នៃប្រឌិត និង បង្កើតអ្វីមួយថ្មី
ដើម្បីដោះស្រាយនូវបញ្ហា ដែលខ្លួនគាត់ជួបប្រទះប្រចាំថ្ងៃនៅតាមមូលដ្ឋានរបស់គាត់ជាអាទិ៍មានៈ
ការអភិវឌ្ឍខាងផ្នែកផលិតកម្មគ្រប់មុខដំណាំដូចជាៈ ការប្រើប្រាស់ពូជ
បច្ចេកទេសដាំដុះ បច្ចេកទេសការពារដំណាំ ការប្រមូលផល ការរក្សាទុក និងការកែច្នៃកសិផល
ការអភិវឌ្ឍក្នុងការធ្វើដំណាំច្រើនមុខ និងផ្លាស់ប្តូរមុខដំណាំ
ការអភិវឌ្ឍក្នុងការចិញ្ចឹមសត្វ ដូចជាការជ្រើសរើសពូជល្អ ការថែទាំការពារជំងឺ
និង អោយចំណី ។ល។
ការអភិវឌ្ឍក្នុងផ្នែកវារីវប្បកម្ម ហើយជាពិសេសគឺកសិករកំពុងអភិវឌ្ឍទៅរកការអនុវត្ត
និង ទម្រង់កសិកម្មចម្រុះដែលមានទាំងការដាំដុះចិញ្ចឹមសត្វ និងវារីវប្បកម្មផង។
ជាក់ស្តែង ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ត្រូវបានប្រជាកសិករទទួលយកដោយគំនិតច្នៃប្រឌិតខ្ពស់
ព្រមទាំងកាត់បន្ថយការចំណាយផ្សេងៗ ដូចជាឈប់ប្រើជីគីមី ថ្នាំពុល និង
ប្រើពូជតិចជាដើម ។
កសិករចេះកែប្រែដីទាប អោយទៅជាដីខ្ពស់ សម្រាប់ដំាដំណាំនៅរដូវវស្សា
ចេះដាំដូងអោយឆាប់បានផ្លែ ចេះប្រើផ្សែងអោយជួយដេញសត្វល្អិត ដែលមករោមនិងបំផ្លាញផ្កាស្វាយ
ចេះប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិកំចាត់ ជម្ងឺក្រាភ្លើងលើដំណាំស្រូវ
ចេះកំចាត់ស្រមោចក្រហមដោយប្រើស្រមោចខ្មៅ មានសមត្ថភាពច្នៃប្រឌិតពីការធ្វើស្រែ
ដោយប្រើទឹកច្រើនមកធ្វើស្រែដោយប្រើប្រាស់ទឹកតិច ។ល។ កសិករចាប់ផ្តើមពីអ្វីដែលគាត់មាន
និងអ្វីដែលគាត់អាចធ្វើបាន ។
២. ប្រជាកសិករ មាន សាមគ្គី ភាពរឹង មាំ នៅ មូល ដ្ឋាន
ការងារដាំដុះ ការចិញ្ចឹមសត្វ និងអាជីវកម្មកសិកម្មរបស់ប្រជាកសិករជួបការលំបាកលើកត្តាជាច្រើន
។ ឥទ្ធិពលនៃកត្តាខ្វះខាតនេះ បានធ្វើអោយប្រជាកសិករកម្ពុជាទទួលទិន្នផល
និងបរិមាណផលិតផលនៅមានកម្រិត កសិផល មិនទាន់ឆ្លើយតបបានតាមសំណូមពរ របស់តម្រូវការទីផ្សារក្នុងស្រុក
ក៏ដូចជាក្រៅស្រុក តម្លៃកសិផលមិនទៀងទាត់ ។ បច្ចុប្បន្ននិន្នាការចូលរួមសហការគ្នា
ជាក្រុមកសិករ ជាសមាគមន៍ ឬអង្គការកសិករនានា របស់ប្រជាជននៅជនបទកំពុងត្រូវបានកើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្លាំងសាមគ្គីភាពនេះបង្កើតបានជាវប្បធម៌ៈ
ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកនៅក្នុងភូមិ
រៀនសូត្រពីគ្នាទៅវិញទៅមក
ចលនានៃការស្តារហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវលំ ស្ពាន...) នៅមូលដ្ឋាន
ជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយបង្កើតជាអង្គហៈកសិករ
ពិគ្រោះយោបល់គ្នាលើផលិតកម្ម ដែលគួរធ្វើចំពោះមុខ និងការអភិវឌ្ឍន៍នៃថ្លៃ
និង ទីផ្សារកសិផល
អភិរក្ស ប្រពៃណី និងទំនៀមទម្លាប់ខ្មែរយើង ។
៣. ប្រជា កសិករ រក្សា បាន នូវធនធាន ធម្មជាតិ
ការជម្រុញចលនាកម្លាំងជួយខ្លួនឯងពិតប្រាកដមួយកំពុងលេចចេញឡើងគួរអោយកត់សម្គាល់
ហើយកម្លាំងនេះ មិនត្រឹមតែជួយខ្លួនឯងទេ គឺជួយដល់ភូមិទាំងមូល ក៏ដូចជាសង្គមជាតិផងដែរ
។
ធនធានធម្មជាតិ នៅតាមមូលដ្ឋានមានការប្រែប្រួលជាពិសេស ការកើនឡើងនូវត្រីធម្មជាតិតាមស្រះតាមស្រែ
ដោយកសិករចេះភ្ញាស់កូនត្រី កូនកង្កែបដោយខ្លួនឯង និងការអភិរក្សត្រីមេពូជតាមវត្តអារាម
តាមស្រះសហគមន៍ ។ ការដាំដើមឈើ មាននៅតាមដងផ្លូវលំ កាត់តាមភូមិ តាមវត្តអារាម
និង ជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ជីវិតរបស់កសិករយើង
។
៤. អង្គ ការ កសិករកំពុងក្លាយជាដៃគូមួយយ៉ាងសំខាន់ជាមួយអាជ្ញាធរដែនដី
ប្រជាកសិករ មានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយសុខភាពដល់សង្គមទាំងមូល
។ ក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន អង្គការកសិករកំពុងក្លាយជាដៃគូមួយយ៉ាងសំខាន់ជាមួយ
ក្រុមប្រឹក្សាឃុំ សង្កាត់ អាស្រ័យដោយការប្រែប្រួលជាច្រើន អំពីការចូលរួមរបស់ប្រជាកសិករ
និង គ្រប់ក្រុមផ្សេងៗទៀត នៃសង្គម ក្នុងកិច្ចការណា ដែលមានផលប៉ះពាល់
មកលើជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាការចូលរួមកសាងផែនការ និង ការគ្រប់គ្រងគំរោង
កម្មវិធីអភិវឌ្ឍន៍នានា ការចូលរួមទុនបដិភាគរបស់មូលដ្ឋាន ការបង្កើតសហគមន៍អភិវឌ្ឍន៍ផ្សេងៗ
ទៅតាមសក្តានុពលរបស់មូលដ្ឋាន ការចូលរួមលើកកម្ពស់ការងារយេនឌ័រ សមធម៌ស្រ្តី
និងកុមារក្នុងការចាត់ចែងការងារ នៅមូលដ្ឋាន រួមទាំងសកម្មភាពជាច្រើនទៀតនៅមូលដ្ឋាន
ដែលសកម្មភាពទាំងនេះ បានបង្ហាញអោយឃើញនូវវប្បធម៌ថ្មី ដែលបានលេចជារូបរាងឡើងនៅក្នុងប្រព័ន្ធអភិបាលកិច្ចបច្ចុប្បន្ននៅមូលដ្ឋានឃុំសង្កាត់
ដែលយើងចាត់ទុកថា ភាពជាម្ចាស់របស់មូលដ្ឋានក៏ត្រូវបានពង្រឹង និង លើកកម្ពស់ស្របពេលជាមួយការចូលរួមពីប្រជាកសិករយើងផងដែរ
។
៥.កសិករ មាន ការ វិវឌ្ឍន៍ គំនិត ចំណេះ ដឹង ក្នុង ជំនួញ គួប ផ្សំ និង ការ ធ្វើ
ផលិត កម្ម ហើយ ហ៊ាន ធ្វើ វិនិយោគកសិករកំពុងប្រែប្រួលទម្លាប់ពីជាកសិករផលិតគ្រប់ហូបចុក ឬផលិតដើម្បីផលិតមកជាអ្នកផលិត ដើម្បីធ្វើជំនួញផលិតផល ។ បច្ចុប្បន្ននេះប្រជាកសិករ យើងមាននិន្នាការ ហ៊ានវិនិយោគ
ហ៊ានប្រើប្រាស់ ហ៊ានបង់សេវាកម្មផ្សេងៗ និង ចាប់ផ្តើមឈានជើង ប្រឡូកនៅក្នុងទីផ្សារដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ
ដែលអាចអោយប្រជាកសិករយើង សម្រេចបាននូវភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន
ខ្លួនទីពឹងខ្លួន ខ្លួនកាន់កាប់វាសនាខ្លួនដោយខ្លួនឯងផង និង អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំផង
។ ផ្អែកលើការប្រែប្រួលនេះ យើងអាចសន្និដ្ឋានបានថា អង្គការ កសិករកំពុងក្លាយជាកម្លាំងចលករ
មួយយ៉ាងសំខាន់ដែលនាំអោយមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមជនបទកម្ពុជា
ជាពិសេសទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មូលដ្ឋាន និង បរិស្ថាន ។
តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យដើមក្រូចឆ្មារឆាប់ផ្លែ និងផ្លែបានច្រើន?
ตอบลบដើម្បីធ្វើឱ្យដើមក្រូចឆ្មារមានផ្លែច្រើនយើងត្រូវគ្រី(អង្កន់សំបកក្រឡឹងជុំវិញដើម)លើដើមក្រូចឆ្មារ ឬ មែកដែលមានអាយុចាប់ពី បីឆ្មាំ ឡើងទៅ (យកកូនក្រូចឆ្មារដែលដាំដោយមែក) ចំនួនបីកន្លែង ចន្លោះកន្លះតឹកពីគ្នា និង កំពស់៥តឹក ទៅមួយម៉ែត្រ ពីដី។ក្រោយពីគ្រីហើយ ត្រូវលាបខ្លាញ់គោចំកន្លែងគ្រីដើម្បីបន្ថយការចេញជ័រ។ក្រោយពីគ្រីហើយនៅកញ្ចុំផ្ការបស់ក្រូចឆ្មារអាចមានផ្លែពី ៥ ទៅ ៧ ផ្លែ។
ការអនុវត្តរបៀបនេះពិតមែនវាឆាប់ផ្លែ និង បានផលច្រើន តែវាអាចធ្វើឱ្យដើមក្រូចអន់។ ដូចនេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី(លាមកសត្វ)។ ការដាក់ជី និង ទឹក គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ។ កន្លែងមុខគ្រី អាចផ្សារស៊ីជាប់គ្នាវិញបាន ទើបក្រូចមានស្ថានភាពល្អធម្មតា។