วันเสาร์ที่ 26 ตุลาคม พ.ศ. 2556
วันพุธที่ 5 มิถุนายน พ.ศ. 2556
វិធីកំចាត់ខ្លាញ់ពីសរសៃសក់
សរសៃសក់ខ្មៅរលើបរលាងគួរឲ្យចង់ស្ទាប់អង្អែល ក៏អាចចាត់ទុកថា
ជាជីវិតមួយដែលមិនខ្វះបានរបស់ស្ត្រីក្នុងយុគប្រកួតប្រជែងរឿងសម្រស់ដូចសព្វថ្ងៃនេះ។
សម្រាប់សុភាពស្រ្តីដែលកំពុងជួបទុក្ខកង្វល់រឿងសរសៃសក់ឡើងសភាពខ្លាញ់រងើមដោយកក់សំអាតនៅពេលព្រឹក
តែពេលល្ងាចឈានទៅរកសភាពដើមវិញនោះពិតជាបញ្ហាមួយបង្កទុក្ខលំបាកនៅក្នុងចិត្តមិនអន់ប៉ុន្មានឡើយព្រោះពេលទៅណាមកណាទាល់តែចង់ក្របួចសក់ទើបមិនលក់មុខខ្មាសគេ។
ក៏ប៉ុន្តែចាប់តាំងពីថ្ងៃនេះតទៅអាចពោលបានថា ទុក្ខកង្វល់រឿងសក់ឡើងខ្លាញ់ពិតជាលែងមករំខានផ្លូវចិត្តអ្នកតទៅទៀតហើយ
ព្រោះយើងមានវិធីពិសេសក្នុងការកំចាត់ជាតិខ្លាញ់លើសរសៃសក់មកណែនាំដោយធានាថា
ត្រឹមតែមួយយប់ប៉ុណ្ណោះសរសៃសក់របស់នាងនឹងប្រែសភាពទៅជាខ្មៅរលើបរលាងស្រស់ស្អាតដូចប្រាថ្នាមិនខាន។
วันจันทร์ที่ 25 มีนาคม พ.ศ. 2556
ដើមកំណើតនៃជនជាតិថៃ-លាវ
ដើមកំណើតនៃជនជាតិថៃ-លាវ
ការធ្វើដំណើរមកទិសខាងលិចដោយជនជាតិថៃ-លាវ ជាព្រឹត្តិការណ៍ថ្មីថ្មោងមួយ ពីព្រោះវាទើបបានប្រព្រឹត្តឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ ។ រីឯការបង្កើតប្រទេសថៃនិងលាវនៅលើទឹកដីខ្មែរ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលគេស្គាល់នូវការវិវត្តន៍ដ៏ច្បាស់លាស់របស់វា ។ បញ្ហានេះត្រូវបានអ្នកស្រាវជ្រាវជាច្រើននាក់យកមកលាតត្រដាងក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ បញ្ហាដែលបណ្តាអ្នកស្រាវជ្រាវបានបង្ហាញ គឺទឹកដីមួយភាគធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជាទឹកដីរបស់ខ្មែរទាំងមូល ពោលគឺមុនការបង្កើតប្រទេសថៃ និងលាវនៅសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ និងប្រទេសវៀតណាមខាងត្បូងនាដើមសតវត្សរ៍ទី១៧នៃគ្រិស្តសករាជ ។ នេះជាការពិតនៃប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ដែលខ្មែរគ្រប់រូបគប្បីចងចាំ ។ ម្យ៉ាងទៀតជនជាតិខ្មែរ ក៏មានតួនាទីជាប្រវត្តិសាស្ត្រក្នុងការផ្ទេរចំណេះដឹងវិទ្យាសាស្ត្រ ឱ្យជនជាតិថៃផងដែរ ។
គួររំលឹកឡើងវិញថា ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដែលបានសាងសង់អង្គរវត្ត ជនជាតិថៃដែលពុំទាន់បានបង្កើតរដ្ឋរបស់ខ្លួនឯងនៅឡើយបានស៊ីឈ្នួលខ្មែរ ដោយមាននាទីជាមេទ័ព ឬជាអ្នកលីសែង ជីកដីឱ្យខ្មែរ ដែលចាស់ៗជំនាន់នោះហៅថា អាជាប់ជីក ។ មានចម្លាក់នៃមេទ័ពសៀមត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ។
លក្ខណៈពិសេសរបស់មេទ័ពនិងកូនទ័ពថៃនាសម័យនោះខុសប្លែកពីកងទ័ពខ្មែរ គឺពួកគេមានលក្ខណៈចិន ។ តាមរូបចម្លាក់ គេអាចសន្និដ្ឋានថា មនុស្សថៃពុំទាន់កាត់ផ្សំជាមួយខ្មែរ និងកុលសម្ព័ន្ធខ្មែរមននៅឡើយទេ ហើយបើមានការកាត់ផ្សំក៏នៅមានកម្រិតតិចតួចដែរ ។
ធម៍សូត្រ គោរពគុណមាតាបិតា និង សុំខមាទោសមាតាបិតា
បពិត្រមាតានិងបិតា កូននឹកខ្លោចផ្សារពេកអប្បាយ
តាំងពីកូនកើតមានរូបកាយ លោកតែងខ្វល់ខ្វាយថែរក្សា ។
ឱះ ! ឱ ! ម្ចាស់ថ្លៃវិសេសលន់ អ្នករងទុក្ខធ្ងន់ពន់ពេកណា
ព្រោះលោកបីបាច់កូនស្ងួនភ្ងា មិនអាចគណនាឲ្យអស់បាន ។
ដូច្នេះកូនសូមផ្គងអញ្ជលី លើកហត្ថទាំងពីរបន្ទន់ប្រាណ
បង្គំបាទាព្រះក្សេមក្សាន្ត ទោះខុសប៉ុន្មានសូមប្រណី ។
ម្ចាស់អើយកាលកូនទ្រហ៊ោយំ អ្នកស្ទុះទៅថ្នមត្រកងបី
ច្រៀងបំពេរកូនដោយប្រិមប្រិយ៍ មានចិត្តមេត្រីផ្តេកកូនណា ។
ទឹកមាត់ទឹកមូត្រលាមកផង និងគ្រឿងសៅហ្មងផងនានា
អ្នកចាប់អ្នកកាន់អ្នកស្រវារ លាងដោយហត្ថាមិនជិនឆ្អន់។
បពិត្រអ្នកម្តាយមានករុណា បិតាមានគុណវិសេសលន់
កូនសូមគោរពព្រះគុណធ្ងន់ សូមព្រះសោភ័ណបានក្សេម ក្សាន្ត។
ហេតុនេះកូនសូមឧទ្ទិសផល តម្កល់ចេតនាដែលកូនមាន
ទានសីលភាវនាដែលកូនបាន សាងធ្វើប៉ុន្មានជូនទៅលោក ។
សូមលោកទទួលដោយសោមនស្ស ចិត្តកូនត្រង់ស្មោះចំពោះអ្នក
ដូចកូនបានពោលពាក្យសច្ចៈ សូមជូនទៅអ្នកគ្រានេះហោង។
ដោយអានុភាពគោរពគុណ សូមព្រះមានបុណ្យជួយចម្លង
ឆ្លងផុតវាលបីដូចបំណង ដល់និព្វានហោងដូចប្រាថ្នា ។
( ចប់សម្រាប់សូត្រគោរពគុណមាតាបិតា )
♥ សូត្រសុំខមាទោសមាតាបិតា
កូនសូមឱនកាយថ្វាយវន្ទា បង្គំសូមខមាទោសផ្សេងៗ
ដែលកូនខុសហើយតាំងពីក្មេង កាយចិត្តវង្វេងនិងវាចា ។
សំដីធ្ងន់ស្រាលកូនពុំបានដឹង តបតមាត់រឹងតែងឆ្លើយឆ្លង
ឯកាយទៀតសោត៏កន្លង ឆ្គាំឆ្គងពុំសមអធ្យាស្រ័យ ។
រីឯចិត្តនោះក៏របឹង ចចេសទទឹងមិនព្រមតាម
កូនខុសច្រើនណាស់នឹងបំរាម ដែលលោកបានហាមប្រៀន ប្រដៅ ។
ព្រោះកូនពេលនោះជាមនុស្សល្ងង់ ចិត្តពាលទាំងស្រុងមិនបានយល់
មិនស្គាល់គុណទោសចិត្តមោះមល មិនបានដឹងយល់ហេតុចំរើន ។
ទើបតែពេលនេះកូនស្វាងចែស កូនបានដឹងរិះការាក់ជ្រៅ
ដឹងស្គាល់គុណទោសលោកម៉ែឪ គោរពទៅអង្វែងណា ។
បពិត្រព្រះមេមានគុណធ្ងន់ សូមលោកអត់ធន់ដល់កូនណា
អនុគ្រោះអនុញ្ញាតនូវទោសា ដល់កូនគ្រប់គ្នាដោយសន្តោស ។
( ចប់សូត្រសុំខមាទោសមាតាបិតា )

สมัครสมาชิก:
บทความ (Atom)