วันจันทร์ที่ 25 มีนาคม พ.ศ. 2556

ដើមកំណើត​នៃ​ជនជាតិ​ថៃ​-​លា​វ


ដើមកំណើត​នៃ​ជនជាតិ​ថៃ-លា​វ
ការធ្វើដំណើរ​មក​ទិស​ខាងលិច​ដោយ​ជនជាតិ​ថៃ-លា​វ ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​មួយ ពីព្រោះ​វា​ទើប​បាន​ប្រព្រឹត្តឡើងនៅ​ពាក់កណ្តាល​សតវត្សរ៍​ទី១៣ នៃ​គ្រិស្តសករាជ រី​ឯ​ការបង្កើត​ប្រទេស​ថៃ​និង​លាវ​នៅលើ​ទឹកដី​ខ្មែរ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ស្គាល់​នូវ​ការវិវត្តន៍​ដ៏​ច្បាស់លាស់​របស់​វា ។​
    បញ្ហា​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​យក​មក​លាតត្រដាងក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ បញ្ហា​ដែល​បណ្តា​អ្នកស្រាវជ្រាវ​បាន​បង្ហាញ គឺ​ទឹក​ដី​មួយ​ភាគ​ធំ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ជា​ទឹកដី​របស់​ខ្មែរ​ទាំងមូល ពោល​គឺ​មុន​ការបង្កើត​ប្រទេស​ថៃ​ និង​លាវ​នៅ​សតវត្សរ៍​ទី១៣នៃ​គ្រិស្តសករាជ និង​ប្រទេស​វៀតណាម​ខាងត្បូង​នា​ដើម​សតវត្សរ៍​ទី១៧នៃ​គ្រិស្តសករាជ នេះ​ជា​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិខ្មែរ ដែល​ខ្មែរ​គ្រប់​រូប​គប្បី​ចងចាំ ម្យ៉ាងទៀត​ជនជាតិខ្មែរ ក៏​មាន​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ផ្ទេរ​ចំណេះដឹង​វិទ្យាសាស្ត្រ​ ឱ្យ​ជនជាតិ​ថៃ​ផងដែរ ។​

        គួរ​រំលឹក​ឡើងវិញ​ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី ដែល​បាន​សាងសង់​អង្គរវត្ត ជនជាតិ​ថៃ​ដែល​ពុំទាន់​បាន​បង្កើត​រដ្ឋ​របស់​ខ្លួន​ឯង​នៅ​ឡើយ​បាន​ស៊ីឈ្នួល​ខ្មែរ ដោយ​មាន​នាទី​ជា​មេទ័ព ឬ​ជា​អ្នក​លី​សែង ជីកដី​ឱ្យ​ខ្មែរ ដែល​ចាស់ៗ​ជំនាន់​នោះ​ហៅថា អា​ជាប់​ជីក មាន​ចម្លាក់​នៃ​មេទ័ព​សៀម​ត្រូវបាន​គេ​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជាភស្តុតាង​ស្រាប់ ។​
លក្ខណៈពិសេស​របស់​មេ​ទ័ព​និង​កូន​ទ័ព​ថៃ​នា​សម័យ​នោះ​ខុស​ប្លែក​ពី​កងទ័ព​ខ្មែរ គឺ​ពួកគេ​មាន​លក្ខណៈ​ចិន តាម​រូបចម្លាក់ គេ​អាចសន្និដ្ឋាន​ថា មនុស្ស​ថៃ​ពុំ​ទាន់​កាត់​ផ្សំ​ជាមួយ​ខ្មែរ​ និង​កុលសម្ព័ន្ធ​ខ្មែរ​មន​នៅឡើយទេ ហើយ​បើ​មានការ​កាត់​ផ្សំក៏នៅមានកម្រិត​តិចតួច​ដែរ ។​

ធម៍សូត្រ គោរពគុណមាតាបិតា និង សុំខមាទោសមាតាបិតា


បពិត្រមាតានិងបិតា កូននឹកខ្លោចផ្សារពេកអប្បាយ
តាំងពីកូនកើតមានរូបកាយ លោកតែងខ្វល់ខ្វាយថែរក្សា ។
ឱះ ! ឱ ! ម្ចាស់ថ្លៃវិសេសលន់ អ្នករងទុក្ខធ្ងន់ពន់ពេកណា
ព្រោះលោកបីបាច់កូនស្ងួនភ្ងា មិនអាចគណនាឲ្យអស់បាន ។
ដូច្នេះកូនសូមផ្គងអញ្ជលី លើកហត្ថទាំងពីរបន្ទន់ប្រាណ
បង្គំបាទាព្រះក្សេមក្សាន្ត ទោះខុសប៉ុន្មានសូមប្រណី ។

ម្ចាស់អើយកាលកូនទ្រហ៊ោយំ អ្នកស្ទុះទៅថ្នមត្រកងបី
ច្រៀងបំពេរកូនដោយប្រិមប្រិយ៍ មានចិត្តមេត្រីផ្តេកកូនណា ។
ទឹកមាត់ទឹកមូត្រលាមកផង និងគ្រឿងសៅហ្មងផងនានា
អ្នកចាប់អ្នកកាន់អ្នកស្រវារ លាងដោយហត្ថាមិនជិនឆ្អន់។
បពិត្រអ្នកម្តាយមានករុណា បិតាមានគុណវិសេសលន់
កូនសូមគោរពព្រះគុណធ្ងន់ សូមព្រះសោភ័ណបានក្សេម ក្សាន្ត។

ហេតុនេះកូនសូមឧទ្ទិសផល តម្កល់ចេតនាដែលកូនមាន
ទានសីលភាវនាដែលកូនបាន សាងធ្វើប៉ុន្មានជូនទៅលោក ។
សូមលោកទទួលដោយសោមនស្ស ចិត្តកូនត្រង់ស្មោះចំពោះអ្នក
ដូចកូនបានពោលពាក្យសច្ចៈ សូមជូនទៅអ្នកគ្រានេះហោង។
ដោយអានុភាពគោរពគុណ សូមព្រះមានបុណ្យជួយចម្លង
ឆ្លងផុតវាលបីដូចបំណង ដល់និព្វានហោងដូចប្រាថ្នា ។
(
ចប់សម្រាប់សូត្រគោរពគុណមាតាបិតា )

សូត្រសុំខមាទោសមាតាបិតា

កូនសូមឱនកាយថ្វាយវន្ទា បង្គំសូមខមាទោសផ្សេងៗ
ដែលកូនខុសហើយតាំងពីក្មេង កាយចិត្តវង្វេងនិងវាចា ។
សំដីធ្ងន់ស្រាលកូនពុំបានដឹង តបតមាត់រឹងតែងឆ្លើយឆ្លង
ឯកាយទៀតសោត៏កន្លង ឆ្គាំឆ្គងពុំសមអធ្យាស្រ័យ ។

រីឯចិត្តនោះក៏របឹង ចចេសទទឹងមិនព្រមតាម
កូនខុសច្រើនណាស់នឹងបំរាម ដែលលោកបានហាមប្រៀន ប្រដៅ ។
ព្រោះកូនពេលនោះជាមនុស្សល្ងង់ ចិត្តពាលទាំងស្រុងមិនបានយល់
មិនស្គាល់គុណទោសចិត្តមោះមល មិនបានដឹងយល់ហេតុចំរើន ។

ទើបតែពេលនេះកូនស្វាងចែស កូនបានដឹងរិះការាក់ជ្រៅ
ដឹងស្គាល់គុណទោសលោកម៉ែឪ គោរពទៅអង្វែងណា ។
បពិត្រព្រះមេមានគុណធ្ងន់ សូមលោកអត់ធន់ដល់កូនណា
អនុគ្រោះអនុញ្ញាតនូវទោសា ដល់កូនគ្រប់គ្នាដោយសន្តោស ។
(
ចប់សូត្រសុំខមាទោសមាតាបិតា )